មេដឹកនាំតៃវ៉ាន់ ទៅដល់រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចដែលរងការរិះគន់ពីចិន
Nisaiy KP
December 1, 2024
01/12/2024
(តៃប៉ិ)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានចាប់ផ្តើមការឈប់សំចតរយៈពេល២ថ្ងៃ នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ដែលវាគឺជាផ្នែកមួយ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ប៉ាស៉ីហ្វិក ហើយជាទស្សនកិច្ចដែលត្រូវបានចិនចេញមុខរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយជំទាស់ដាច់អហង្ការ ចំពោះការធ្វើប្រាស្រ័យទាក់ទង និងការបំពេញទស្សនកិច្ចនានា របស់មេដឹកនាំនៃដែនកោះនេះ ជាមួយបរទេស។ ទីក្រុងប៉េកាំង ក៏ចាត់ទុកលោក Lai ជាបុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់ផងដែរ ហើយកាលពីថ្ងៃសុក្រ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់។ ថ្មីៗនេះ ដោយផ្អែកលើប្រភពផ្នែកសន្តិសុខដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីក្រុងប៉េកាំង អាចនឹងដឹកនាំការធ្វើសមយុទ្ធយោធាបន្ថែមទៀត នៅក្បែរកោះតៃវ៉ាន់ អំឡុងឬក្រោយដំណើរទស្សនកិច្ចរបស់ Lai ដែលក្រៅពីរដ្ឋហាវ៉ៃ ក៏នឹងរួមមានការឆ្លៀតឈប់សំចតនៅកោះហ្កាំ ដែលជាទឹកដីរបស់អាមេរិក ថែមទៀតផង។ គួរបញ្ជាក់ថា ក្រោយពីឈប់សំចតនៅហាវ៉ៃ លោក Lai Ching-te នឹងបន្តដំណើរទៅកាន់ប្រទេសដែនកោះ Marshall Islands, Tuvalu និង Palau […]