ព័ត៌មានអន្តរជាតិ

លោក ពូទីន ថា សង្រ្គាមអ៊ុយក្រែន កំពុងវិវត្តន៍ទៅជាជម្លោះសកល

Liny Chan November 22, 2024 22/11/2024

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ​ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកាបាននិយាយថាសង្រ្គាមអ៊ុយក្រែនបាន និងកំពុងវិវត្តន៍ទៅជាជម្លោះសកលមួយ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើរុស្ស៉ី ដោយប្រើអាវុធដែលពួកគេផ្ដល់ឱ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នាឱកាសថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិរុស្ស៉ី លោក ពូទីន បានបញ្ជាក់ដូច្នេះថា «ចាប់ពីពេលនេះតទៅ ដូចដែលយើងបានលើកឡើងម្ដងហើយម្ដងទៀតថា ជម្លោះមួយនៅអ៊ុយក្រែនដែលបង្កឡើងដោយលោកខាងលិច មានសមាសធាតុគ្រប់គ្រាន់ជាជម្លោះសកលមួយ ហើយសហរដ្ឋអាមេរិកគឺជាអ្នករុញច្រានពិភពលោក ឆ្ពោះទៅរកជម្លោះសកល»។ គួរបញ្ជាក់ថា ក្រោយទទួលបានភ្លើងបៃតងពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន អ៊ុយក្រែនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានប្រើប្រាស់មីស៊ីលអាមេរិក ATACMS ៦គ្រាប់ ក្នុងការវាយប្រហារលើទឹកដីរុស្ស៉ី ហើយនៅថ្ងៃទី២១ ខែវិច្ឆិកា អ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow ផ្ដល់ដោយអង់គ្លេស។ បើតាមលោក ពូទីន ការវាយប្រហារ របស់អ៊ុយក្រែន​ដោយប្រើមីស៊ីល ATACMS មិនបានបង្កការខូចខាតធ្ងន់ធ្ងរនោះទេ ប៉ុន្តែមីស៊ីល Storm Shadow ដែលអ៊ុយក្រែនប្រើវាយប្រហារលើតំបន់ Kursk កាលពីថ្ងៃទី២១ ខែកញ្ញា បានធ្លាក់ត្រូវចំទីបញ្ជាការមួយដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស។ លោក […]

រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន, នេះបើតាមការអះអាងរបស់ទីក្រុងកៀវ

Liny Chan November 21, 2024 21/11/2024

(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា រុស្ស៉ីបានបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប ឬហៅថា ICBM ១គ្រាប់ ចេញពីតំបន់ Astrakhan ភាគខាងត្បូងប្រទេសរុស្ស៉ី ក្នុងការវាយប្រហារមួយមកលើអ៊ុយក្រែន ខណៈវាគឺជាលើកដំបូងបំផុត ដែលទីក្រុងមូស្គូបានប្រើប្រាស់ មីស៉ីលរយៈចម្ងាយឆ្ងាយ និងកម្លាំងខ្លាំងបែបនេះ ក្នុងសង្រ្គាមឈ្លានពាន​របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការវាយប្រហារដោយមីស៉ីល ICBM របស់រុស្ស៉ី កើតមានឡើង បន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ របស់អាមេរិកនិងអង់គ្លេស វាយប្រហារលើគោលដៅក្នុងប្រទេសរុស្ស៉ី ក្នុងសប្តាហ៍នេះ ជាអ្វីដែលទីក្រុងមូស្គូ បានព្រមានជាច្រើនខែមកហើយថា នឹងត្រូវចាត់ទុក​ជា ទង្វើបង្កើនជម្លោះកាន់តែខ្លាំង។ អំឡុងការវាយប្រហារខាងលើ កងការពារដែនអាកាសអ៊ុយក្រែន បាញ់ស្កាត់មីស៉ីលគ្រូស Kh-101 បានចំនួន៦គ្រាប់។ យ៉ាងណាក្តី វាមិនទាន់ច្បាស់ទេថា តើមីស៉ីល ICBM របស់រុស្ស៉ី ត្រូវបានកំណត់វាយប្រហារលើគោលដៅអ្វី និងថាតើវាបានបង្ក​ឱ្យមានការខូចខាតដែរឬអត់។ មិនតែប៉ុណ្ណោះ ក៏ពុំទាន់មានការបញ្ជាក់ថា មីស៉ីលបាលិស្ទីគអន្តរទ្វីបនោះ ជាមីស៉ីល ICBM ស៊េរីមួយណា ផងដែរ។ គួរបញ្ជាក់ថា ពួកមីស៉ីល […]

អ៊ុយក្រែន បាញ់មីស៊ីលអង់គ្លេស Storm Shadow ចូលដីរុស្ស៉ី មួយថ្ងៃក្រោយបាញ់មីស៊ីលអាមេរិក ATACMS

Liny Chan November 21, 2024 21/11/2024

(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា បានរាយការណ៍ថាអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ផ្គត់ផ្គង់ដោយអង់គ្លេស វាយប្រហារលើ ទឹកដីរុស្ស៉ី បន្ទាប់ពីទទួលបានភ្លើងបៃតងពីរដ្ឋាភិបាលទីក្រុងឡុងដ៍ និងមួយថ្ងៃតែប៉ុណ្ណោះក្រោយទីក្រុងកៀវ បាញ់មីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកចូលក្នុងទឹកដី រុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។ Financial Times ដោយផ្អែកលើប្រភពទទួលបានពីមន្ត្រីលោកខាងលិចម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow ជាច្រើ​នគ្រាប់លើគោលដៅយោធាមួយកន្លែងនៅលើទឹកដីរុស្ស៉ី។ Financial Times ក៏បានអះអាងដែរថាប្រភពពីរដ្ឋាភិបាលអង់គ្លេសបានទទួលស្គាល់ពីការប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយនេះវាយប្រហារចូលដីរុស្ស៉ីជាលើកដំបូង។ ចំណែក សារព័ត៌មាន The Guardian បាននិយាយថាចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល វាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ជាការឆ្លើយតបទៅនឹងទីក្រុងមូស្គូ សម្រាប់ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងក្នុងសមរភូមិប្រឆាំងអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ទាំងរុស្ស៉ី និងអ៊ុយក្រែន មិនទាន់ទទួលស្គាល់ជាផ្លូវការពាក់ព័ន្ធនឹងការប្រើមីស៊ីល Storm Shadows នៅឡើយទេ។ គួរបញ្ជាក់ថា Storm Shadows ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានចម្ងាយ ២៥០គីឡូម៉ែត្រ។ សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៊ុយក្រែន ដោយ ប្រើមីស៊ីល Storm Shadows កើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកៀវបានបាញ់មីស៊ីល […]

ចេក ១ផ្លែបិទស្កុតជាប់ជញ្ជាំង ត្រូវបានលក់ក្នុងតម្លៃជាង ៦លានដុល្លារ នៅទីក្រុង New York

Liny Chan November 21, 2024 21/11/2024

(ញូវយ៉ក)៖ ចេកស្រស់មួយផ្លែបិទស្កុតជាប់នឹងជញ្ជាំង ដែលគេចាត់ទុកជាស្នាដៃសិល្បៈមួយនោះ ត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៦.២លានដុល្លារ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងការដេញថ្លៃនៅទីក្រុង New York នៃសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ផ្លែចេកខាងលើ គឺជាស្នាដៃរបស់សិល្បៈករជនជាតិអ៉ីតាលី ឈ្មោះ Maurizio Cattelan ហើយត្រូវបានដេញថ្លៃទិញយក ដោយសហគ្រិន​រូបិយបណ្ណឌីជីថលម្នាក់ ឈ្មោះ Justin Sun។ បើយោងតាមកាសែតអាមេរិក The New York Times ផ្លែចេកនោះ ត្រូវបានទិញមកពី អ្នកលក់ផ្លែឈើជនជាតិបង់ក្លាដែសម្នាក់ នៅក្នុងសង្កាត់ Manhattan នៃទីក្រុង New York ក្នុងតម្លៃដើមត្រឹមតែ៣៥សេនប៉ុណ្ណោះ។ គួរបញ្ជាក់ថា ស្នាដៃសិល្បៈរបស់ខ្លួន ដែលលោក Cattelan ដាក់ឈ្មោះឱ្យថា Comedian បានបង្ហាញវត្តមានជាលើកដំបូង នៅពិព័រណ៍សិល្បៈ ក្នុងទីក្រុង Miami Beach កាលពីឆ្នាំ២០១៩ ដែលពេលនោះ វាបានបង្កភាពចម្រូងចម្រាស និងបង្កើតជាសំណួរថាតើ […]

អាមេរិកបិទទ្វារស្ថានទូតនៅអ៊ុយក្រែន ក្រោយទទួលបានព័ត៌មានថា រុស្ស៉ីអាចបើកការវាយប្រហារទ្រង់ទ្រាយធំ

Liny Chan November 20, 2024 20/11/2024

(កៀវ)៖ នាថ្ងៃពុធនេះ សហរដ្ឋអាមេរិក បានបិទទ្វារស្ថានទូតរបស់ខ្លួនជាបណ្តោះអាសន្ន នៅទីក្រុងកៀវ ក្រោមហេតុផលថា ខ្លួនទទួលបានព័ត៌មានជាក់លាក់ ស្តីពីលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស ហើយបានណែនាំឱ្យពលរដ្ឋអាមេរិក​ទាំងអស់នៅអ៊ុយក្រែន រកកន្លែងជ្រកកោនសុវត្ថិភាពឱ្យបានឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ស្ថានទូតអាមេរិកបានប្រកាសយ៉ាងដូច្នេះថា «ដើម្បីជាការប្រុងប្រយ័ត្នទុកជាមុន ស្ថានទូតនឹងត្រូវបិទទ្វារ ហើយបុគ្គលិកស្ថានទូត កំពុងត្រូវបានណែនាំឱ្យជ្រកកោននៅកន្លែងសុវត្ថិភាព។ ស្ថានទូតអាមេរិកសូមណែនាំឱ្យពលរដ្ឋអាមេរិកទាំងអស់ ត្រៀមលក្ខណៈ ដើម្បីរកកន្លែងជ្រកកោនសុវត្ថិភាពភ្លាមៗ ក្នុងករណីស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើង»។ ទន្ទឹមគ្នានេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ បានទទូចឱ្យពលរដ្ឋអាមេរិកនៅអ៊ុយក្រែន បម្រុងទុកនូវទឹក ស្បៀងអាហារ ក៏ដូចជា​របស់របរចាំបាច់ផ្សេងទៀត ដូចជាថ្នាំពេទ្យជាដើម ដើម្បីត្រៀមសម្រាប់ករណី មានការដាច់ចរន្តអគ្គិសនីនិងទឹក ដែលអាចកើតឡើង ដោយសារការវាយប្រហាររបស់រុស្ស៉ី។ គួរបញ្ជាក់ថា ការព្រមានខុសពីធម្មតាខាងលើនេះធ្វើឡើង មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក វាយប្រហារចូលទៅក្នុងទឹកដីរបស់រុស្ស៉ី ក្រោយទើបទទួលបានការអនុញ្ញាត ពីសំណាក់​រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ កាលពីខែតុលា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា […]

អ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយរបស់អាមេរិក វា.យប្រ.ហារលើទឹកដីរុស្ស៊ីជាលើកដំបូង ក្នុងសង្រ្គាម ១,០០០ថ្ងៃ

Liny Chan November 20, 2024 20/11/2024

(គៀវ)៖ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារទៅលើទឹកដីរុស្ស៊ីជាលើកដំបូង កាលពីថ្ងៃអង្គារ ដែលជាថ្ងៃទី ១,០០០ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយទាំងនោះ ដើម្បីវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី ដែលជាការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយ។ រុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់កាំជ្រួច ៥គ្រាប់ ក្នុងចំណោម ៦គ្រាប់ ដែលអ៊ុយក្រែនបានបាញ់ ហើយគ្រាប់មួយទៀតបានធ្លាក់នៅទីតាំងយោធា ក្នុងតំបន់ Bryansk ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬខូចខាតអ្វីឡើយ។ អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារឃ្លាំងអាវុធរបស់រុស្ស៊ី ប៉ុន្តែមិនបានបញ្ជាក់ថាបានប្រើប្រាស់អាវុធប្រភេទណានោះទេ។ នៅក្នុងសុន្ទរកថាទៅកាន់សភាកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសង្កត់ធ្ងន់ថា «ពេលវេលាដ៏មុតស្រួច» នៃសង្រ្គាមនឹងមកដល់នៅឆ្នាំក្រោយ…នៅក្នុងដំណាក់កាលនៃសង្រ្គាមនេះ វានឹងសម្រេចថាអ្នកណានឹងឈ្នះ។ មិនថាយើងលើសត្រូវ ឬសត្រូវលើយើងអ៊ុយក្រែន… និងអឺរ៉ុប។ ហើយអ្នកគ្រប់គ្នានៅក្នុងពិភពលោក ដែលចង់រស់នៅដោយសេរី និងមិនត្រូវស្ថិតនៅក្រោមការជនផ្តាច់ការ»។ ការប្រើប្រាស់មីស៊ីល ATACMS របស់អ៊ុយក្រែន […]

ចិន៖ កូនសិស្សជាច្រើននាក់រងរបួស ក្រោយត្រូវរថយន្ត​បើកបុក នៅខាងក្រៅសាលា ក្នុងខេត្ត Hunan

Liny Chan November 19, 2024 19/11/2024

(ប៉េកាំង)៖ នាវេលាព្រឹកថ្ងៃអង្គារនេះ រថយន្តមួយគ្រឿង បានបើកបុកកូនសិស្សនិងអ្នកដំណើរថ្មើរជើង នៅខាងក្រៅសាលារៀនមួយ ក្នុងខេត្ត Hunan ប្រទេសចិន បង្កឱ្យមានអ្នករងរបួសជាច្រើននាក់ ខណៈដែលមួយរយៈចុងក្រោយនេះ ករណីវាយប្រហារហិង្សា ​បានកើតមានបន្តបន្ទាប់ នៅប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍ខាងលើបានកើតឡើង នៅខាងក្រៅសាលាបឋមសិក្សា Yongan ក្នុង​ទីក្រុង Changde អំឡុងពេលដែលកូនសិស្សនាំគ្នា ធ្វើដំណើរមកកាន់សាលារៀន។ បើតាមប្រភពដដែល ឧប្បត្តិហេតុនោះ បានបង្កឱ្យ​​មនុស្សជាច្រើននាក់រងរបួស រួមមានទាំងក្មេងៗជាសិស្សសាលា ប៉ុន្តែពុំមានការបញ្ជាក់តួលេខច្បាស់ទេ។ ម៉្យាងវិញទៀត ក៏គេមិនទាន់ដឹងឱ្យប្រាកដដែរថា ករណីនេះ គឺជាការបើករថយន្តបំបុក ដោយចេតនា ឬយ៉ាងណា។ ទោះជាបែបនេះក្តី អ្នកបើកបររថយន្ត ត្រូវបានប៉ូលិសឃាត់ខ្លួន នៅនឹងកន្លែង។ គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុរសម្នាក់ បានបើករថយន្តបំបុកហ្វូងមនុស្ស នៅមជ្ឈមណ្ឌលកីឡាមួយកន្លែង ក្នុងទីក្រុង Zhuhai នៃខេត្ត Guangdong សម្លាប់មនុស្ស៣៥នាក់ […]

លោក ចូ បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារដល់មូលនិធិធនាគារពិភពលោក សម្រាប់ប្រទេសក្រីក្រ​

Liny Chan November 19, 2024 19/11/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក បៃដិន បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកាថាលោក បៃដិនបានប្រកាសពីការផ្ដល់ជំនួយខាងលើដែលមានរយៈពេល៣ឆ្នាំ អំឡុងសម័យប្រជុំបិទទ្វារមួយ របស់ក្រុមប្រទេស G20 ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ បើតាមមន្ត្រីរូបនេះ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងដឹកនាំកិច្ចចរចានានានៅឯធនាគារពិភពលោក ក្នុងការបំពេញមូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា IDA។ គួរបញ្ជាក់ថា ការសន្យាផ្ដល់ជំនួយថ្មីរបស់សហរដ្ឋអាមេរិក គឺមានទំហំលើសពីជំនួយកន្លងមកដែលមានទំហំ ៣.៥ពាន់លានដុល្លារ សម្រាប់មូលនិធិ IDA កាលពីខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែគេមិន ទាន់ដឹងច្បាស់ថាតើប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងបន្តអនុវត្តតាមសន្យាដែរឬក៏យ៉ាងណានោះទេ ខណៈលោកធ្លាប់បានប្រកាសពីបំណងកាត់បន្ថយការផ្ដល់ជំនួយទៅក្រៅប្រទេស របស់សហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈចូលរួមកិច្ចប្រជុំ G20 នៅប្រេស៊ីល

Liny Chan November 19, 2024 19/11/2024

(ASUNCION)៖ ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Santiago Pena ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល។ នេះបើតាមការិយាល័យរបស់លោក Pena ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការិយាល័យប្រធានាធិបតីប៉ារ៉ាហ្កាយ បានឱ្យដឹងទៀតថាលោក Pena កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Samaritano ក្នុងទីក្រុង Rio de Janeiro ដោយសារ មានបញ្ហាសុខភាពបន្តិចបន្តួច។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម អនុប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Pedro Alliana បាននិយាយថារូបលោកក៏បាននិយាយទូរស័ព្ទជាមួយលោក Pena ផងដែរ។ បើតាមលោក Alliana លោក Pena ឥលូវ មិនមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរ នោះទេ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្ដសុខភាព។ រីឯមន្ទីរពេទ្យវិញ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះការសាកសួរពី Reuters។ លោក Santiago Pena មានអាយុ៤៦ឆ្នាំ […]

ឥណ្ឌា បិទសាលារៀនក្នុងរដ្ឋធានីញូវដេលី ដោយសារផ្សែងអ័ព្ទមានជាតិពុល

Liny Chan November 18, 2024 18/11/2024

(ញូវដេលី)៖ អាជ្ញាធរនៅក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា បានសម្រេចបិទថ្នាក់រៀន ហើយប្ដូរទៅរៀនតាមអនឡាញវិញនៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកានេះ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដោយសារតែ ផ្សែងអ័ព្ទមានជាតិពុលអណ្ដែតពាសពេញបរិយាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងរដ្ឋធានីញូវដេលី ធ្វើឡើងបន្ទាប់ពីកម្រិតជាតិពុលក្នុងខ្យល់ PM2.5 ដែលអាចបង្កជាជំងឺមហារីក និងជំងឺសួតធ្ងន់ធ្ងរ ត្រូវបានកត់ត្រាដល់ទៅ៥៧ដង លើសពីចំនួនដងអតិបរមា ប្រចាំថ្ងៃដែលត្រូវបានផ្ដល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក គិតត្រឹមកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា។ គិតត្រឹមព្រឹកព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ កម្រិតជាតិពុលក្នុងខ្យល់ PM2.5 ត្រូវបានកត់ត្រា ៣៩ដង ដែលនេះនៅតែលើសពីចំនួនត្រូវបានកំណត់ ។ ជាមួយការដាក់ចេញវិធានការមួយចំនួន ក្នុងនោះមានទាំងការបិទថ្នាក់រៀន ហើយប្ដូរទៅរៀនតាមអនឡាញ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថាវិធានាការរឹតត្បិតរបស់ខ្លួន គឺមានគោលដៅទប់ស្កាត់កុំឱ្យគុណភាពខ្យល់ ធ្លាក់ចុះកាន់តែអាក្រក់ថែមទៀត។ ហើយដោយអនុញ្ញាតឱ្យក្មេងៗរៀនពីចម្ងាយនៅឯផ្ទះ អាជ្ញាធរឥណ្ឌារំពឹងថាការធ្វើចរាចរណ៍នឹងត្រូវបានកាត់បន្ថយ។ គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា ក៏បានណែនាំផងដែរឱ្យកុមារ និងប្រជាជនមានវ័យចំណាស់ រួមទាំងអ្នកមានបញ្ហាសួត ឬបេះដូង ត្រូវស្នាក់នៅក្នុងផ្ទ និងកុំចេញក្រៅបើគ្មានធុរៈចំាបាច់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News