ព័ត៌មានអន្តរជាតិ

លោកស្រី កាម៉ាឡា ហារីស ទទួលស្គាល់បរាជ័យ ហើយអបអរសាទរលោក ដូណាល់ ត្រាំ

Liny Chan November 7, 2024 07/11/2024

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លៃសុន្ទរកថាមួយទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ នៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ហារីស បានគូសបញ្ជាក់ដូច្នេះថា «ខណៈខ្ញុំទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ខ្ញុំមិនបានបោះបង់ចោលការប្រយុទ្ធតស៊ូដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត នេះនោះទេ»។ លោកស្រីបន្ថែមថានឹងបន្តតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រី និងប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ហើយនឹងប្រយុទ្ធតស៊ូដើម្បីភាពថ្លៃថ្នូរដែល មនុស្សទាំងអស់គ្នាសមនឹងទទួលបាន។ បើតាមលោកស្រី ហារីស លោកស្រីផ្ទាល់ក៏បានហៅទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីសម្ដែងការអបអរសាទរផងដែរ ហើយសន្យាថានឹងចូលរួមក្នុងការផ្ទេរ អំណាចដោយសន្តិវិធី។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោត ច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។ តាមរយៈលទ្ធផលបោះឆ្នោត លោក ដូណាល់ ត្រាំ​ […]

ប្រេងឆៅធ្លាក់ថ្លៃ បន្ទាប់ពីអតីតប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ ទទួលជ័យជម្នះ

Liny Chan November 7, 2024 07/11/2024

(វ៉ាស៊ីនតោន)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ១ភាគរយនៅថ្ងៃពុធបន្ទាប់ពីលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី ដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក ត្រាំ វ័យ ៧៨ឆ្នាំនឹងវិលចូលសេតវិមានឡើងវិញ ដោយទទួលបានសំឡេងអង្គបោះឆ្នោតច្រើនជាង ២៧០សំឡេងពោល គឺជាចំនួនដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១ដុល្លារ ឬ ១,៣២ភាគរយមកនៅត្រឹម ៧៤,៥៣ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃពុធ ខណៈប្រេងឆៅរបស់អាមេរិកប្រភេទ West Texas Intermediate (WTI) បានធ្លាក់ចុះថ្លៃ ៩៣សេន ឬ ១,២៩ភាគរយមកនៅត្រឹម ៧១,០៦ដុល្លារក្នុងមួយបារ៉ែល។ អ្នកវិភាគឯករាជ្យអ្នកស្រី Tina Teng បាននិយាយថា ក្រៅពីការឡើងថ្លៃប្រាក់ដុល្លារដែលដាក់បន្ទុកលើតម្លៃទំនិញ ប្រធានាធិបតី ត្រាំ អាចផ្លាស់ប្តូរគោលនយោបាយនានាដែលអាចដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចចិន ដោយធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះនៅក្នុងប្រទេសនាំចូល ប្រេងឆៅលំដាប់កំពូលរបស់ពិភពលោកមួយនេះ។ ប្រាក់ដុល្លារអាមេរិកកាន់តែឡើងថ្លៃ នឹងធ្វើឱ្យទំនិញដែលជួញដូរដោយប្រាក់ដុល្លារ ដូចជាប្រេងកាន់តែថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។ អ្នកវិភាគមកពីក្រុមហ៊ុន UBS លោក Giovanni Staunovo បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តំណែងប្រធានាធិបតីរបស់លោក ត្រាំ មានសញ្ញាធ្លាក់ចុះ»។ លោកបានមានប្រសាសន៍ថា៖ […]

ចិនថាគោរពតាមជម្រើសរបស់ប្រជាជនអាមេរិក និងអបអរសាទរលោក ដូណាល់ ត្រាំ

Liny Chan November 7, 2024 07/11/2024

(ហុងកុង)៖ ចិនបានបង្ហាញការគោរពចំពោះលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរសាទរលោក ដូណាល់ ត្រាំ ដែលបានទទួលជ័យជម្នះ នៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ខណៈកាសែតរដ្ឋចិនមួយបានអំពាវនាវឱ្យមានវិធីសាស្ត្រប្រាកដនិយម ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងចិន និងសហរដ្ឋអាមេរិកឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលបានសន្យាថានឹងអនុវត្តការហូតពន្ធឱ្យបានម៉ឺងម៉ាត់ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត២៩២ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។ នេះតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយសារព័ត៌មាន CNN គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិន បានលើកឡើងថា «យើងគោរពការជ្រើសរើសរបស់ប្រជាជនអាមេរិក ហើយអបអរ សាទរដល់លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី»។ ព្រមពេលជាមួយគ្នា កាសែតរដ្ឋចិន China Daily បាននិយាយថាអាណត្តិទី២ជាប្រធានាធិបតីរបស់ លោក ត្រាំ អាចនឹងក្លាយជាការចាប់ផ្ដើមថ្មីមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ប្រសិនបើឱកាសនៅចំពោះមុខមិនត្រូវបានខ្ជះខ្ជាយឥតប្រយោជន៍។ […]

លោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងមិនចាប់ផ្តើមសង្រ្គាមឡើយ ប៉ុន្តែនឹងបិទបញ្ចប់សង្រ្គាម

Liny Chan November 6, 2024 06/11/2024

(វ៉ាស៉ីនតោន)៖ អំឡុងសុន្ទរកថាប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បេក្ខជនបក្សសាធាណរដ្ឋគឺលោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកនឹងមិនចាប់ផ្តើមសង្រ្គាមឡើយ ប៉ុន្តែផ្ទុយទៅវិញ រូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ បានលើកឡើងថា អំឡុងអាណត្តិកាន់អំណាចរយៈពេល៤ឆ្នាំដំបូង របស់លោក គឺមិនមានសង្រ្គាមអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ ក្រុមភេរវករអន្តរជាតិ ​ISIS ថែមទាំងត្រូវបានកម្ទាត់ចោលទៀតផង។ លោក ត្រាំ បានបន្តថា មនុស្សមួយចំនួន បានចោទប្រកាន់ថា ប្រសិនបើជាប់ឆ្នោតជាថ្មី លោកនឹងបង្កឱ្យមានសង្រ្គាម ប៉ុន្តែផ្ទុយទៅវិញ រូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិកបានមួយអាណត្តិ កាលពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ លោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News ប្រកាសថា ជាអ្នកទទួលជ័យជម្នះ ដោយផ្តួលគូប្រជែងរបស់លោកគឺ អនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស។ […]

Apple សម្រេចបោះទុន ១០លានដុល្លារនៅក្នុងរោងចក្រឥណ្ឌូនេស៊ី ដើម្បីដោះស្រាយការហាមឃាត់ការលក់ iPhone 16

Liny Chan November 6, 2024 06/11/2024

(បរទេស)៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានរងការវាយប្រហារដ៏ធំមួយទាក់ទងនឹងការហាមប្រាមការលក់ iPhone 16 និង Apple Watch 10 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជុំវិញការមិនអនុលោមតាមច្បាប់។ ដើម្បីដោះស្រាយបញ្ហានេះ Apple បានសន្យាថា ខ្លួននឹងវិនិយោគខ្ទង់ ១០លានដុល្លារឯណោះ នៅរោងចក្រថ្មីមួយនៅក្នុងទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពពីសារព័ត៌មាន​ Bloomberg បានរាយការណ៍ថា​ ការវិនិយោគនេះនឹងត្រូវធ្វើឡើងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុករបស់ Apple ដែលមានឈ្មោះថា Yageo ជាមួយរោងចក្រថ្មី ហើយនឹងផ្តោតលើការផលិតគ្រឿងបន្លាស់ និងសមាសធាតុសម្រាប់ឧបករណ៍ Apple។ យ៉ាងណាមិញ​ គម្រោងវិនិយោគនេះនៅមិនទាន់មានការយល់ព្រមពីរដ្ឋាភិបានឥណ្ឌូនេស៊ីនៅឡើយនោះទេ ខណៈ Bloomberg បញ្ជាក់ Apple បានដាក់សំណើររបស់ខ្លួនទៅកាន់ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី ហើយបច្ចុប្បន្នកំពុងរង់ចាំការយល់ព្រមដើម្បីលុបចោលការហាមឃាត់លើឧបករណ៍របស់ខ្លួន។ គួរជម្រាបថា Apple មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ដែលប្រឈមមុខនឹងបញ្ហាបទប្បញ្ញត្តិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែ Google ក៏ត្រូវបានហាមប្រាមមិនឱ្យលក់​ Pixel 9 របស់ខ្លួននៅទីនោះផងដែរ។ ជុំវិញការមិនគោរពតាមច្បាប់មាតិកាក្នុងស្រុក […]

រដ្ឋមន្រ្តីការបរទេសឥណ្ឌា៖ អាមេរិកនឹងកាន់តែឯកោ ទោះនរណាក្លាយជាប្រធានាធិបតីថ្មីក៏ដោយ

Liny Chan November 6, 2024 06/11/2024

(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយនៅថ្ងៃពុធ ទី៦ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក ទំនងជានឹងកាន់តែឯកោខ្លាំង បើទោះបីជានរណា នឹងក្លាយជាប្រធានាធិបតីបន្ទាប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ដោយសំដៅដល់ភាពស្ទាក់ស្ទើរ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយ និងដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រោមអាណត្តិដឹកនាំរបស់ លោក ចូ បៃដិន លោក Jaishankar គូសបញ្ជាក់ថា «ប្រហែល តាំងពីអតីតប្រធានាធិបតី លោក Barack Obama មក សហរដ្ឋអាមេរិកកាន់តែប្រុងប្រយ័ត្ន ចំពោះការប្តេជ្ញាចិត្តជាសកលរបស់ខ្លួន»។ លោក Jaishankar បន្ថែមថា «លោក ត្រាំ ប្រហែលជាច្បាស់លើបញ្ហានេះ។ ប្រសិនបើយើងវិភាគទៅ ខ្ញុំគិតថា យើងត្រូវតែត្រៀមខ្លួន សម្រាប់ពិភពលោកមួយ ដែលការគ្រប់គ្រង និងភាពសប្បុរសដែលសហរដ្ឋអាមេរិកមាន កាលពីដើម ថាប្រហែលជា មិនអាចបន្តទៅមុខទៀតនោះទេ»។ គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌា ធ្វើឡើងក្នុងអំឡុងព្រឹត្តិការណ៍មួយ នៅទីក្រុងកង់បេរ៉ា ចំពេលដែលសហរដ្ឋអាមេរិក កំពុងរាប់សន្លឹកឆ្នោត។ តាមលោក Jaishankar ក្រោយការ​បោះឆ្នោត​ […]

BREAKING: លោក ដូណាល់ ត្រាំ ឈ្នះបានរដ្ឋ swing states មួយទៀត គឺរដ្ឋ Georgia

Liny Chan November 6, 2024 06/11/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានទទួលជ័យម្នះនៅក្នុងរដ្ឋ Georgia ជារដ្ឋ swing states ទី២ បន្ទាប់ពីដណ្ដើមបានរដ្ឋ North Carolina ។ នេះបើតាមសារព័ត៌មានលំដាប់ពិភពលោក AFP ចេញផ្សាយភ្លាមៗ។ រដ្ឋ North Carolina មានអង្គបោះឆ្នោតចំនួន១៦ រូប និងរដ្ឋ Georgia មាន១៦រូប។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។​ គិតត្រឹមពេលនេះ លោក ត្រាំ ទទួលបានអង្គបោះឆ្នោត ២៤៧ រីឯលោកស្រី ហារីស ទទួលបានអង្គបោះឆ្នោត ២១០។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ មានរដ្ឋចំនួន៧ ត្រូវបានគេចាត់ទុកថាជា swing states ដែលជារដ្ឋសំខាន់ៗអាចកំណត់អ្នកឈ្នះចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះរួមមាន Arizona Georgia […]

BREAKING: លោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងរដ្ឋ North Carolina ដែលជារដ្ឋ swing states

Liny Chan November 6, 2024 06/11/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានទទួលជ័យម្នះនៅក្នុងរដ្ឋ North Carolina ដែលជារដ្ឋ swing states នៅក្នុងចំណោម៧។ នេះ បើតាមសារព័ត៌មានលំដាប់ពិភពលោក AP ចេញផ្សាយភ្លាមៗ។ រដ្ឋ North Carolina មានអង្គបោះឆ្នោតចំនួន១៦ រូប។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។​ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ មានរដ្ឋចំនួន៧ ត្រូវបានគេចាត់ទុកថាជា swing states ដែលជារដ្ឋសំខាន់ៗអាចកំណត់អ្នកឈ្នះចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះរួមមាន Arizona Georgia Michigan Nevada North Carolina Pennsylvania និង Wisconsin។ កន្លងមក រដ្ឋ Florida Ohio និងរដ្ឋ New Hampshire […]

ខណៈអាមេរិកកំពុងរៀបចំការបោះឆ្នោត មានជនអន្តោប្រវេសន៍ ៣,០០០នាក់ សម្រុកទៅកាន់ភាគខាងជើងមិកស៉ិក

Liny Chan November 6, 2024 06/11/2024

(ម៉ិកស៉ីកូ)៖ ជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ប្រហែល ៣,០០០នាក់ បាននាំគ្នាមកកាន់ភាគខាងជើងប្រទេសម៉ិកស៉ិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងបំណងឆ្ពោះមកកាន់សហរដ្ឋអាមេរិក ដែលកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ បញ្ហាអន្តោប្រវេសន៍ ត្រូវបានគេមើលឃើញថា គឺជាចំណុចដ៏សំខាន់អំឡុងយុទ្ធនាការឃោសនា មុនការបោះឆ្នោតនៅអាមេរិក។ សាក្សី Reuters បានឱ្យដឹងថា មុនពេលឆ្ពោះទៅភាគខាងជើង ក្រុមជនអន្តោប្រវេសន៍ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Tapachula រដ្ឋ Chiapas ភាគខាងត្បូងម៉ិកស៉ិក។ ជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេសហុងឌូរ៉ាស់ លោក Roy Murillo បាននិយាយថា «យើងចង់ឱ្យអាជ្ញាធរអាមេរិក មកឃើញពួកយើង ជាអ្នកដែលគ្រាន់តែចង់បានការងារធ្វើ ហើយមិនធ្វើបាបនរណាទេ»។ ជនអន្តោប្រវេសន៍ម្នាក់ទៀតនិយាយថា «ខ្ញុំសង្ឃឹមថា លោក ត្រាំ ក៏ដូចជាលោកស្រី ហារីស មើលឃើញថាពួកយើងជាមនុស្ស ដែលយើងគ្រាន់តែចង់រស់នៅ និងចិញ្ចឹមក្រុមគ្រួសាររបស់យើងប៉ុណ្ណោះ»។ គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ ធ្វើដំណើរជាក្រុម ជាមួយនិងក្តីរំពឹងថា អាចចូលទៅកាន់សហរដ្ឋអាមេរិក តាមច្រកព្រំដែនពីប្រទេសម៉ិកស៉ិក។ Tapachula ដែលជាចំណុចឆ្លងកាត់ នៃជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ បានក្លាយជាទីក្រុង ដែលមានហិង្សាច្រើនបំផុតមួយ […]