ព័ត៌មានអន្តរជាតិ

លោកស្រី ហារីស ព្រមានពីគ្រោះថ្នាក់នៃការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ

Liny Chan October 30, 2024 30/10/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ​ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានព្រមានទៅកាន់ក្រុមមនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្ដុំគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន នៅឯពិធីជួបជុំអ្នកគាំទ្រដ៏ធំបំផុតមួយរបស់លោកស្រីថាគូប្រជែងរបស់លោកស្រី គឺបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងស្វែងរក អំណាចគ្មានដែនកំណត់ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលសប្ដាហ៍ចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រប្រហែលជា ៧៥ ០០០នាក់ នៅក្បែរសេតវិមានជាទីដែលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក ដូណាល់ ត្រាំ បានថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រ មុននឹងពួកគេ សម្រុកចូលអុកឡុកវិមាន Capitol។ «យើងស្គាល់ច្បាស់ថាដូណាល់ ត្រាំ ជានរណា»។ នេះជាការលើកឡើងរបស់លោកស្រី ហារីសទៅកាន់អ្នកគាំទ្រដោយបន្ថែមថាអតីតប្រធានាធិបតីអាមេរិក រូបនេះបានបញ្ជូនហ្វូងមនុស្សប្រដាប់ដោយអាវុធចូលអុកឡុកវិមាន Capitol ដើម្បីលុបចោលបរាជ័យរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោកស្រីក៏បានព្រមានដែរ ថាលោក ត្រាំ ជាមនុស្សគ្មានស្ថិរភាព ឱបក្រសោបនូវគំនុំគុំគួន ហើយចង់បានអំណាចគ្មានដែនកំណត់។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ដើម្បីសម្រេចថាតើលោក ដូណាល់ ត្រាំ ឬលោកស្រី កាម៉ាឡា ហារីស នឹងក្លាយជា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ […]

ឥណ្ឌូនេស៊ី កំពុងពិចារណានាំចូលអង្ករ១លានតោន ពីឥណ្ឌា នៅឆ្នាំក្រោយ

Liny Chan October 30, 2024 30/10/2024

(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងពិចារណាលើគម្រោងនាំចូលអង្ករ ចំនួន១លានតោន ពីប្រទេសឥណ្ឌា នៅឆ្នាំ២០២៥ ដើម្បីធានាការផ្គត់ផ្គង់ រហូតដល់ការប្រមូលផលចម្បងរបស់ខ្លួន។ នេះបើយោងតាមសម្តី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូនេស៊ី លោក Zulkifli Hasan បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីកសិកម្ម និងស្បៀងអាហារ នៅថ្ងៃអង្គារ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ទិន្នផលអង្កររបស់ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ស្មានថា នឹងធ្លាក់ចុះ២.៤៣ភាគរយ ក្នុងឆ្នាំនេះ មកនៅត្រឹម៣០.៣៤លានតោន, ដោយសារតែការពន្យារពេលដាំដុះ និងរដូវកាលប្រមូលផល ចំពេលអាកាសធាតុរឹងស្ងួតមានរយៈពេលយូរ ក្នុងឆ្នាំ២០២៣។ នេះបើតាមការិយាល័យទិន្នន័យ បានឱ្យដឹងកាលពីដើមខែនេះ។ «យើងត្រូវការបន្ថែម១លានតោន… ដូច្នេះយើងអាចផ្គត់ផ្គង់រហូតដល់ខែកុម្ភៈ។ ទិន្នផលអំឡុងខែធ្នូ ដល់ខែកុម្ភៈ គឺជាធម្មតាតិចជាង» នេះបើតាមសម្តីប្រធានទីភ្នាក់ងារជាតិស្បៀងអាហារ Arief Prasetyo Adi បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំជាមួយលោក Hasan។ អង្ករ គឺជាអាហារចម្បងសម្រាប់ប្រជាជនភាគច្រើន នៃអត្រាប្រជាជន២៨០លាននាក់របស់ឥណ្ឌូនេស៊ី ហើយការប្រមូលផលស្រូវចម្បង ជាធម្មតាចាប់ផ្តើមនៅក្នុងខែមីនា។ ការនាំចូលអង្កររបស់ឥណ្ឌូនេស៊ី បានកើនឡើង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ, កើនឡើងដល់ជាង៣លានតោន ក្នុងមួយឆ្នាំ។ ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មានបំណងនាំចូលអង្កររហូតដល់៣.៦លានតោន […]

មេធំ ByteDance ក្លាយជាអ្នកមានបំផុតទី១ក្នុងប្រទេសចិនជាលើកដំបូង

Liny Chan October 29, 2024 29/10/2024

(បរទេស)៖ ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming បានក្លាយជាអ្នកមានបំផុតលំដាប់ទី១ក្នុងប្រទេសចិនជាលើកដំបូង។ នេះបើយោងតាមបញ្ជីដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ Hurun ខណៈតំណែងនេះត្រូវបានលោក Zhang Yiming ឡើងទៅក្តោបក្តាប់ បន្ទាប់ពីទម្លាក់លោក Zhong Shanshan ប្រធានក្រុមហ៊ុន Nongfu Spring ដែលឈរនៅលំដាប់កំពូលមួយនេះអស់រយៈពេល ៣ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ លោក Zhang អាយុ៤៤ឆ្នាំ ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៤៩.៣ ពាន់លានដុល្លារបានផ្តួល លោក Zhong ដែលទ្រព្យសម្បត្តិ ៤៧.៩ពាន់លានដុល្លារ។ ក្រុមហ៊ុន ByteDance ត្រូវបានគេស្គាល់ថាជាម្ចាស់កម្មវិធីដ៏ពេញនិយម TikTok ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ វិទ្យាស្ថានស្រាវជ្រាវ Hurun បាននិយាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះបានកើនឡើងប្រហែល ៣០% កាលពីឆ្នាំមុន។ លោក Pony Ma Huateng នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីនធឺណេតយក្ស Tencent របស់ចិនបានធ្លាក់ទៅចំណាត់ថ្នាក់ទីបី ទោះបីជាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង ១៣% […]

Apple កំពុងប្រឈមនឹងការហាមប្រាមការលក់ iPhone 16 ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារមិនអនុលោមតាមច្បាប់ក្នុងស្រុក

Liny Chan October 29, 2024 29/10/2024

(បរទេស)៖ ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី បានជូនដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ដោយសារតែពួកគេមិនបានបំពេញតាមច្បាប់របស់ប្រទេសស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងឧស្សាហកម្មលោក Febri Hendri Antoni Arief បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យស្មាតហ្វូនមួយចំនួនដែលលក់ក្នុងស្រុកមានយ៉ាងហោចណាស់ ៤០ភាគរយនៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក ហើយ iPhone 16 មិនបានបំពេញតាមតម្រូវការនោះទេ។ លោកបានមានប្រសាសន៍ថា «Hardware របស់ iPhone 16 ដែលនាំចូលមក មិនអាចដាក់លក់ក្នុងទីផ្សារក្នុងប្រទេសបានទេ ដោយសារក្រុមហ៊ុន Apple Indonesia មិនបានបំពេញការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនប័ត្រមាតិកាក្នុងស្រុក»។ លោកបន្តទៀតថា ទូរស័ព្ទបរទេសនៅតែអាចនាំចូលបាន ក្នុងករណីប្រើប្រាស់ផ្ទាល់ខ្លួន ឬ personal use ដរាបណាអ្នកប្រើប្រាស់បង់ពន្ធដែលបានកំណត់។ យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ Apple នៅមិនទាន់មានការឆ្លើយនឹងសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ គួររំលឹកដែរថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយកប្រតិបត្តិ Apple លោក Tim […]

ប្រធានាធិបតីឥណ្ឌូណេស៉ី ចង់ឱ្យអគារសំខាន់ៗទាំងអស់របស់រដ្ឋាភិបាល នៅឯរដ្ឋធានីថ្មី សាងសង់រួចរាល់ ក្នុងរយៈពេល៤ឆ្នាំទៀត 

Liny Chan October 28, 2024 28/10/2024

(ហ្សាការតា)៖ រដ្ឋមន្រ្តីម្នាក់ក្នុងជួរគណៈរដ្ឋមន្រ្តីនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី លោក Prabowo Subianto ចង់សាងសង់ឱ្យរួចរាល់ជាស្ថាពរ នូវអគារសំខាន់ៗទាំងអស់របស់រដ្ឋាភិបាល និងអគាររបស់សភា នៅឯរដ្ឋធានីថ្មីដែលមានតម្លៃ៣២ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤។ គម្រោងរដ្ឋធានីថ្មីខាងលើ ដែលជាគំនិតផ្តួចផ្តើមរបស់អតីតប្រធានាធិបតី លោក Joko Widodo មានបំណងរើរដ្ឋធានីបច្ចុប្បន្ន ចេញពីទីក្រុងហ្សាការតានៃកោះជ្វា ដែលកំពុងប្រឈមនឹងការលិច ទៅក្រោមផ្ទៃសមុទ្រដោយសន្សឹមៗ ព្រមទាំងបញ្ហាកកស្ទះខ្លាំង ទៅកាន់​ទីក្រុង Nusantara ដែលស្ថិតនៅលើកោះ Borneo។ បើតាមរដ្ឋមន្រ្តីរុក្ខាប្រមាញ់ឥណ្ឌូណេស៉ី លោក Raja Juli Antoni លោក Prabowo ថែមទាំងសង្ឃឹមថា ពិធីស្បថចូលកាន់តំណែង ប្រធានាធិបតីនិងអនុប្រធានាធិបតី អាណត្តិឆ្នាំ២០២៩ អាចត្រូវ​រៀបចំទៅបាន នៅទីក្រុង Nusantara ទៀតផង។ អគារសំខាន់ៗមួយចំនួនតូច របស់រដ្ឋាភិបាលឥណ្ឌូណេស៉ី រួមមានវិមានប្រធានាធិបតីជាដើម ត្រូវបានសាងសង់រួចរាល់ កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈដំណើរការសាងសង់ផ្លូវថ្នល់ និងអាកាសយានដ្ឋាន កំពុងតែបន្តប្រព្រឹត្តទៅ។ […]

ហ្វីលីពីន ប្រកាសអាសន្នពីព្យុះថ្មីមួយទៀត ក្រោយទើបរងគ្រោះដោយសារព្យុះកំណាច Trami

Naren October 28, 2024 28/10/2024

(ម៉ានីល)៖ ហ្វីលីពីន នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ បានប្រកាសអាសន្នអាកាសធាតុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមនុស្សជាង ១០០នាក់ត្រូវបានសម្លាប់ដោយព្យុះ Trami ជាព្យុះដ៏កំណាចបំផុតមួយដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ មនុស្សជិត ១លាននាក់ កំពុងស្នាក់នៅតាមជំរំស្នាក់នៅបណ្ដោះអាសន្ន ឬស្នាក់នៅជាមួយសាច់ញាតិបងប្អូននៅឡើយ ក្រោយបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ឬក៏ត្រូវបង្ខំ ចិត្តជម្លៀសខ្លួនចេញដោយសារតែទឹកជំនន់ បង្កឡើងដោយព្យុះត្រូពិក Trami ដែលបានវាយប្រហារលើហ្វីលីពីនកាលពីថ្ងៃទី២២ ខែតុលា។ ឥលូវ ស្ថានការណ៍មិនទាន់ ទាំងបានធូរស្រាលផង ទីភ្នាក់ងារជាតិឧតុនិយមហ្វីលីពីន បាននិយាយថាព្យុះត្រូពិកឈ្មោះ កង្រី (Kong-rey) នឹងវាយប្រហារលើហ្វីលីពីន ដោយនាំមកជាមួយនូវ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅប៉ុន្មានម៉ោងខាងមុខនេះ។ ទីភ្នាក់ងារដដែលបានបន្ថែមទៀតថាព្យុះ Kong-rey អាចនឹងវិវត្តន៍ទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយអាចនឹងធ្វើដំណើរឆ្លងកាត់នៅក្បែរដែនកោះតូចៗ នៅភាគខាងជើងហ្វីលីពីន នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរហ្វីលីពីន ព្យុះ Trami បានសម្លាប់មនុស្ស ១១៦នាក់ និង៣៩នាក់បានបាត់ខ្លួន។ ជារៀងរាល់ឆ្នាំ មានព្យុះចំនួន២០ ទាំងតូច ទាំងធំ បានវាយប្រហារលើប្រទេសហ្វីលីពីន៕

ព្យុះ Trami វាយប្រហារលើភាគកណ្ដាលវៀតណាម បង្កហានិភ័យគ្រោះទឹកជំនន់

Nisaiy KP October 27, 2024 27/10/2024

(ហាណូយ)៖ ព្យុះ Trami បានវាយប្រហារលើភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ខណៈអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ ដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ អាជ្ញាធរជាតិឧតុនិយមវៀតណាម បានឱ្យដឹងថាភ្លៀងបានធ្លាក់នៅតាមផ្នែកជាច្រើននៃខេត្តមួយចំនួន រាប់ចាប់ពីខេត្ត Quang Binh រហូតដល់ខេត្ត Quang Nam ជាមួយការព្យាករពីកម្ពស់ ទឹកភ្លៀងមានកម្រិត ៦០សង់ទីម៉ែត្រ នៅថ្ងៃអាទិត្យ និងនៅថ្ងៃចន្ទស្អែកនេះ។ អាជ្ញាធរឧតុនិយមវៀតណាមក៏បានព្រមានដែរថាហានិភ័យនៃទឹកជំនន់អាចនឹងមានកម្រិតខ្ពស់នៅទីក្រុង Ha Tinh រហូតដល់ខេត្ត Binh Dinh។ គួរបញ្ជាក់ថា ព្យុះ Trami ត្រូវបានរាយការណ៍ថាបានបក់បោកក្នុងល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្លាក់មកនៅ ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលព្យុះនេះបក់បោកទៅដល់ ភាគឦសាននៃខេត្ត Danang នៅម៉ោង ៩ព្រឹក នៅថ្ងៃអាទិត្យនេះ។ ព្យុះនេះដែរបានបង្ខំឱ្យអាកាសយានដ្ឋានចំនួន៤ នៅភាគកណ្ដាលវៀតណាម ផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ កាលពីខែកញ្ញាកន្លងទៅ ព្យុះ Yagi បានបង្កឱ្យមានគ្រោះទឹកជំនន់សម្លាប់មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ៣.៣ពាន់លានដុល្លារ នៅភាគខាងជើងនៃប្រទេសវៀតណាម៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ការបោះឆ្នោតសភាមុនអាណត្តិ នៅក្នុងប្រទេសជប៉ុន ចាប់ផ្ដើម

Nisaiy KP October 27, 2024 27/10/2024

(តូក្យូ)៖ ការបោះឆ្នោតសភាមុនអាណត្តិនៅក្នុងប្រទេសជប៉ុន បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ដើម្បីសម្រេចលើជោគវាសនានៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានគេរំពឹងថាគណបក្សរបស់លោកអាចនឹងទទួលបានលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថាគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន ទំនងជាអាចនឹងថយចុះសំឡេងភាគច្រើន ក្រោយរួមរឹតដោយ រឿងអាស្រូវពុករលួយ និងវិបត្តិអតិផរណា ឬរហូតឈានដល់ការបិទបញ្ចប់ការក្ដាប់អំណាចផ្ដាច់មុខដឹកនាំប្រទេសរបស់ LDP ក៏ថាបាន។ បើតាមការស្ទង់មតិធ្វើឡើងដោយសារព័ត៌មានជប៉ុន Yomiuri Shimbun ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ គណបក្ស LDP និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន អាចនឹងពិបាកនៅក្នុងការដណ្ដើមឱ្យបានអាសនៈ២៣៣ នៅក្នុង សភាជាន់ទាប ដែលជាសំឡេងភាគច្រើនចាំបាច់។ ដូច្នេះប្រសិនបើការថយចុះអាសនៈភាគច្រើននេះពិតជាកើតឡើងដូចជាការស្ទង់មតិមែន នោះវានឹងបង្ខំ​ឱ្យលោក Ishiba ដែលទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានមួយខែ អាច នឹងធ្វើការចរចាសម្រុះសម្រួលបែងចែកអំណាចជាមួយគណបក្សតូចៗ បើទោះជាគ្មានការស្ទង់មតិណាមួយបង្ហាញថា LDP នឹងខ្ទាតចេញពីអំណាចក៏ដោយ។ គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាចនៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។ លោក Ishiba មានអាយុ ៦៧ឆ្នាំ ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក […]

ចិន​ បង្ហាញក្តីបារម្ភចំពោះបញ្ហាពន្ធគយ​ និងទណ្ឌកម្ម​ ទៅកាន់ភាគីអាមេរិក

Nisaiy KP October 27, 2024 27/10/2024

(ប៉េកាំង)៖​ ចិន​ បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មលេីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរុស្ស៊ី​ អំឡុងកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ​ នៅក្នុងទីក្រុងវ៉ាស៉ីនតោន​។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២​៦​ ខែតុលា​ ឆ្នាំ​ ២០២៤។ តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិន​ នៅថ្ងៃសៅរ៍នេះ​ លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ Liao Min បានណែនាំអំពីកញ្ចប់គោលនយោបាយជំរុញសេដ្ឋកិច្ច​ ដែលចិនទេីបនឹងបានដាក់ចេញ​ ប្រាប់អនុលេខាធិការ​ក្រសួងហិរញ្ញវត្ថុអាមេរិក​ លោក Jay Shambaugh អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។ លោក​ Liao ដែលស្ថិតនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក​ លោកស្រី​ Janet Yellen ផងដែរ​ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អ៉ីរ៉ង់អះអាងថា ការវាយប្រហាររបស់អ៉ីស្រាអែលបង្កការខូចខាតមិនធ្ងន់ធ្ងរ ខណៈអាមេរិកទទូចឱ្យអ៉ីរ៉ង់កុំឆ្លើយតប ដើម្បីបញ្ឈប់វដ្តនៃការសងសឹកគ្នា

Liny Chan October 26, 2024 26/10/2024

(តេហេរ៉ង់)៖ នៅថ្ងៃសៅរ៍នេះ កងកម្លាំងការពារដែនអាកាសអ៉ីរ៉ង់ បានទទួលស្គាល់ ការវាយប្រហារពីសំណាក់អ៉ីស្រាអែល មកលើមូលដ្ឋានយោធា នៅក្នុងរដ្ឋធានីតេហេរ៉ង់ ព្រមទាំងនៅទីក្រុងមួយចំនួនទៀត ប៉ុន្តែបានអះអាងថា ការវាយប្រហារនោះ បានបង្កការខូចខាតមិនធ្ងន់ធ្ងរទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រោយបើកការវាយប្រហារប៉ុន្មានជុំ ដោយប្រើក្រុមយន្តហោះចម្បាំង យោធាអ៉ីស្រាអែល បានប្រកាសថា ប្រតិបត្តិការរបស់ខ្លួន ប្រឆាំង​គោលដៅយោធានៅប្រទេសអ៉ីរ៉ង់ បានបញ្ចប់ទៅវិញ ប៉ុន្តែបានព្រមានថា អ៉ីរ៉ង់មុខជានឹងត្រូវបង់តម្លៃធ្ងន់ធ្ងរ ប្រសិនបើហ៊ានបង្កើនជម្លោះ​បន្ថែមទៀត។ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល យោធាអ៉ីរ៉ង់បានចេញមុខអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ជោគជ័យក្នុងការទប់ទល់ការវាយប្រហារ មកលើគោលដៅយោធា នៅតំបន់ចំនួន៣ រួមមាន Tehran, Khuzestan, Ilam ហើយការខូចខាត ដែលបង្កឡើង គឺមិនមានកម្រិតធ្ងន់ធ្ងរឡើយ។ ក្នុងថ្ងៃដដែលនេះ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរឹងមាំបំផុតរបស់អ៉ីស្រាអែល បានអំពាវនាវឱ្យអ៉ីរ៉ង់ បញ្ឈប់ការវាយប្រហារលើ​អ៉ីស្រាអែល ដើម្បីបំបែកវដ្តនៃការសងសឹកគ្នា និងកុំឱ្យជម្លោះកាន់តែកើនឡើងកម្តៅខ្លាំងថែមទៀត។ ទីក្រុងវ៉ាស៉ីនតោន និយាយថា ការវាយប្រហារអ៉ីស្រាអែល គឺជាការអនុវត្តសិទ្ធិការពារខ្លួន និងជាពិសេសនោះ បានចៀសវាង តំបន់មានមនុស្សរស់នៅច្រើន ដោយ​ផ្តោតតែទៅលើគោលដៅយោធាប៉ុណ្ណោះ ផ្ទុយពីការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល ដែលបានកំណត់គោលដៅលើទីក្រុងមាន​មនុស្សរស់នៅ ច្រើនបំផុតរបស់អ៉ីស្រាអែល។ គួរបញ្ជាក់ថា […]