ព័ត៌មានអន្តរជាតិ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស ចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina

Liny Chan October 18, 2024 18/10/2024

(ដាក្កា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៃប្រទេសបង់ក្លាដែស បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសឥណ្ឌា ក្រោមការសង្ស័យថា លោកស្រី មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពសម្លាប់រង្គាល អំឡុងបាតុកម្មហិង្សា ដែលបានផ្ទុះឡើងក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។ បាតុកម្មដឹកនាំដោយចលនានិស្សិត ដែលដំបូងឡើយមានគោលដៅត្រឹមប្រឆាំង គោលការណ៍កំណត់កូតាការងាររដ្ឋ បានប្រែក្លាយ​ទៅជា ការផ្ទុះអំពើហិង្សាយ៉ាងវឹកវរបំផុតមួយ គិតចាប់តាំងពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៧១មក ហើយជាលទ្ធផល វាបានបង្កឱ្យមានមនុស្សស្លាប់សរុបលើស ៧០០នាក់ និងរងរបួសជាច្រើននាក់ ផ្សេងទៀត។ ទីបំផុត លោកស្រី Hasina ក៏បានបង្ខំចិត្តរត់ភៀសខ្លួនដើម្បីសុវត្ថិភាព ចេញទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា ហើយរដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានឡើងគ្រប់គ្រងប្រទេស។ គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស បានបង្គាប់ឱ្យមានការចាប់ខ្លួន លោកស្រី Hasina ហើយនាំខ្លួនលោកស្រី មកកាន់តុលាការ ឱ្យបាននៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា។ […]

លោក ហ្សេលេនស្គី អះអាងថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយរុស្ស៉ី

Liny Chan October 18, 2024 18/10/2024

(ព្រុចសែល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាលោកទទួលបានព័ត៌មានសម្ងាត់ ដែលបានរាយការណ៍ថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្រោយចូលរួមកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ NATO ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើកងទ័ពកូរ៉េខាងជើងទាំងនោះ កំពុងត្រូវបានបង្វឹកនៅទីណានោះទេ។ «ពួកគេកំពុងត្រៀមបញ្ជូនកងទ័ព ១០ ០០០នាក់ ប៉ុន្តែពួកគេ មិនទាន់បញ្ជូនកងទ័ពទាំងនោះទៅរុស្ស៉ី ឬអ៊ុយក្រែននៅឡើយទេ»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ដោយបន្ថែមថាកងទ័ព និងមន្ត្រីមួយចំនួនមកពី កូរ៉េខាងជើងកំពុងស្ថិតនៅក្នុងទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់រួចទៅហើយ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗ កូរ៉េខាងត្បូងបានអះអាងថាកងទ័ពកូរ៉េខាងជើងមួយចំនួនកំពុងជួយរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ហើយលោក ហ្សេលេនស្គី ក៏ធ្លាប់ បានបញ្ជាក់ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែនផងដែរ។ ប៉ុន្តែខាងរុស្ស៉ីបានច្រានចោលការអះអាងបែបនេះ ហើយអំឡុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា​ ជាមួយលោក ហ្សេលេនស្គី លោកប្រមុខអង្គការ​​ NATO លោក Mark Rutte បាននិយាយថាមិនទាន់មានភស្តុតាងគ្រប់គ្រាន់អាចបញ្ជាក់ថាកងទ័ពកូរ៉េខាងជើងកំពុងប្រយុទ្ធ នៅអ៊ុយក្រែននោះទេ ប៉ុន្តែអ្វីដែលគេដឹង នោះគឺថាកូរ៉េខាងជើងកំពុងគាំទ្ររុស្ស៉ី៕

លោក បៃដិន ប្រកាសផ្តល់ជំនួយយោធា ៤២៥លានដុល្លារបន្ថែម ដល់អ៊ុយក្រែន

Liny Chan October 17, 2024 17/10/2024

(វ៉ាស៉ីនតោន)៖ សេតវិមាន បានប្រកាសថា គ្រាដែរលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជជែកជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីកិច្ចប្រឹងប្រែងបង្កើនជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន លោកបានប្រកាសផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ៤២៥លានដុល្លារ បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។ កញ្ចប់ជំនួយយោធាថ្មីនេះ នឹងរួមបញ្ចូលនូវប្រព័ន្ធ​ការពារដែន​អាកាស គ្រាប់​បែក​នៃយន្តហោះចម្បាំង រថពាសដែក និង​គ្រាប់​រំសេវផ្សេងៗទៀត។ តាមរយៈបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បានសម្តែងការដឹងគុណចំពោះ លោក បៃដិន សភាទាំងពីរ និងប្រជាជនអាមេរិក សម្រាប់កញ្ចប់ជំនួយយោធាថ្មីនេះ ព្រមជាមួយនិងការលើកឡើងអំពីផែនការជ័យជម្នះ ៥ចំណុចរបស់ខ្លួន ប្រាប់ទៅកាន់ លោក បៃដិន។ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «​ខ្ញុំ​ក៏បាន​ស្នើ​ឡើងផងដែរ ឱ្យមានការពិចារណាជុំវិញ​លទ្ធភាព​ ​ផលិត​អាវុធ​រួម​គ្នា​ និងពិភាក្សាពីសារៈសំខាន់នៃការហ្វឹកហ្វឺនបន្ថែម ដល់ទាហានអ៊ុយក្រែន»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយរុស្ស៉ី។ ខណៈ សង្រ្គាមអូសបន្លាយជិត ៣ឆ្នាំ […]

សហរដ្ឋអាមេរិក៖ អ៉ីស្រាអែល ត្រូវតែបង្ហាញថាគ្មានគោលនយោបាយបង្អត់អាហារ ក្នុងតំបន់ហ្កាហ្សា

Liny Chan October 17, 2024 17/10/2024

(យូអិន)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃពុធ ទី១៦ ខែតុលាថាទីក្រុងវ៉ាស៊ីនតោន កំពុងតាមឃ្លាំមើល ដើម្បីធានាថាអ៉ីស្រាអែលគ្មាន «គោលនយោបាយបង្អត់អាហារ» នៅភាគខាងជើងនៃតំបន់ហ្កាហ្សា។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស លោកស្រី Thomas-Greenfield ក៏បានបញ្ជាក់ដែរថាគោលនយោបាយបែបនេះគឺជារឿងគួរឱ្យរន្ធត់ និងមិនអាច ទទួលយកបាន ហើយនឹងត្រូវទទួលរងផលវិបាកនៅក្រោមច្បាប់អន្តរជាតិ និងច្បាប់របស់សហរដ្ឋអាមេរិក។ «រដ្ឋាភិបាលអ៉ីស្រាអែលបាននិយាយថាពួកគេមិនមាន គោលនយោបាយបែបនេះឡើយ រីឯស្បៀងអាហារ និងការផ្គត់ផ្គង់ចាំបាច់នានាក៏នឹងមិនត្រូវបានកាត់ផ្ដាច់នោះដែរ»។ នេះជាការលើកឡើងរបស់លោកស្រី Thomas-Greenfield ដោយបន្ថែមថាសហរដ្ឋអាមេរិកនឹងតាមដាន ដើម្បីធានាឱ្យបានថាសកម្មភាពរបស់អ៉ីស្រាអែលគឺស្របគ្នាទៅការអះអាងរបស់អ៉ីស្រាអែល។ គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាសហរដ្ឋអាមេរិកបានប្រាប់អ៉ីស្រាអែលថាត្រូវតែចាត់វិធានការនៅក្នុងរយៈពេល៣០ថ្ងៃ ដើម្បីស្ដារ ស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា បើពុំនោះទេ អាចនឹងប្រឈមមុខនឹងការកាត់បន្ថយជំនួយយោធាពីទីក្រុងវ៉ាស៊ីនតោន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BYD កាន់តំណែងជាក្រុមហ៊ុនរថយន្តធំបំផុត ក្នុងប្រទេសចិនលើកដំបូង

Liny Chan October 16, 2024 16/10/2024

(បរទេស)៖ ទោះបីជា BYD គឺជាម៉ាកដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនរួចហើយក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះបានឈានដល់ដំណាក់កាលសំខាន់ជាងនេះមួយទៀតនាពេលថ្មីៗនេះ បន្ទាប់ពីវ៉ាដាច់ SAIC និងបានក្លាយជាសម្ព័ន្ធក្រុមហ៊ុនរថយន្តដ៏ធំបំផុតរបស់ប្រទេសចិនជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Electrek។ បន្ទាប់ពីការលក់បានកើនឡើង ៦២% ជាមួយនឹងរថយន្តជាង៣លានគ្រឿងដែលត្រូវបាននាំចេញកាលពីឆ្នាំមុន BYD បានក្លាយជាម៉ាកយីហោដែលលក់ដាច់បំផុតរបស់ប្រទេសចិនជាផ្លូវការ។ BYD បានឈានដល់ដំណាក់កាលសំខាន់ជាងនេះ ក្លាយជាក្រុមរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន បន្ទាប់ពីបាននាំមុខ SAIC នៅក្នុងការលក់កាលពីខែកញ្ញា។ BYD Group បានលក់រថយន្តចំនួន ៤១៩,៤២៦ គ្រឿងកាលពីខែមុន ដែលកើនឡើង ៤៥%ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។ តួរលេខទាំងនេះរួមមានម៉ាកយីហោ Denza របស់ BYD, Fang Cheng Bao និង Yangwang ជាដើម។ ទោះបីជាមានការហូរចូលនៃការប្រកួតប្រជែងថ្មី និងសង្រ្គាមតម្លៃកាន់តែខ្លាំងក្លានៅក្នុងប្រទេសចិនក៏ដោយ BYD នៅតែដណ្តើមចំណែកទីផ្សារបានដដែល។ គួរជម្រាបថា រថយន្តអគ្គិសនីថោកបំផុតរបស់ BYD គឺ Seagull គឺជារថយន្ត EV ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងខែសីហា ជាមួយនឹងរថយន្តនាំចេញចំនួន ៤០,៩៤៩គ្រឿង។ នៅក្នុងខែកញ្ញា BYD បានលក់ម៉ូដែល […]

កូរ៉េខាងជើង ចាប់ផ្តើមបំផ្ទុះកម្ទេចចោល កំណាត់ផ្លូវថ្នល់និងផ្លូវរថភ្លើង ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង

Liny Chan October 15, 2024 15/10/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានចាប់ផ្តើមបំផ្ទុះកម្ទេចកំណាត់ផ្លូវថ្នល់ និងថ្លូវរថភ្លើង ដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ នៅឯខាងព្រំប្រទល់របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤។ វាជាការអនុវត្តការសន្យារបស់ទីក្រុងព្យុងយ៉ាង ដែលបានប្រកាសកាលពីសប្តាហ៍មុនថា នឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវដែក​អន្តរកូរ៉េទាំងអស់ ហើយពង្រឹងការការពារបន្ថែមទៀត នៅតំបន់ព្រំប្រទល់ជាប់ជាមួយកូរ៉េខាងត្បូង។ យោងតាមយោធាកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនខែមកហើយ កូរ៉េខាងជើងបានដំឡើងគ្រាប់មីនរាប់ពាន់គ្រាប់ និងរនាំងការពារបន្ថែម តាមបណ្តោយព្រំដែន។ គួរបញ្ជាក់ថា ផ្លូវឆ្លងព្រំដែនទាំងនោះ គឺត្រូវបានបន្សល់ទុកពីសម័យកាល នៃការព្យាយាមផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េទាំងពីរ រួមមានទាំងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០១៨ នៅពេលមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរួមគ្នាប្រកាសថា ​នឹងគ្មានសង្រ្គាមទៀតឡើយ ហើយយុគសម័យថ្មីនៃសន្តិភាព ត្រូវបានបើកទ្វារ។ បើតាមបច្ចេកទេស អាចនិយាយបានថា ប្រទេសកូរ៉េទាំងពីរ សព្វថ្ងៃកំពុងបន្តស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយគ្នានៅឡើយ ដ្បិតសង្រ្គាមឆ្នាំ១៩៥០​-១៩៥៣ បានបិទបញ្ចប់ទៅដោយត្រឹមបទឈប់បាញ់ប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពពេញលេញទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Meta ប្រកាសដាក់ដំណើរការ AI chatbot របស់ខ្លួននៅក្នុងទីផ្សារថ្មីបន្ថែមទៀតរួមទាំងប្រេស៊ីល និងចក្រភពអង់គ្លេស

Liny Chan October 11, 2024 11/10/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta Platform លោក Mark Zuckerberg បានប្រកាសនៅលើបណ្តាញ WhatsApp ផ្លូវការរបស់លោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Meta កំពុងនាំយក AI chatbot, Meta AI ទៅកាន់ប្រទេសចំនួន​ ៦បន្ថែមទៀតនៅថ្ងៃនេះ រួមមានប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស ហ្វីលីពីន បូលីវី ហ្គាតេម៉ាឡា និងប៉ារ៉ាហ្គាយ។ នេះបើយោងតាមការចេញផ្សាយដោយ TechCrunch នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ Meta បាននិយាយថា ក្រៅពីបណ្តាប្រទេសទាំងនេះ ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ Meta AI នៅក្នុងប្រទេសជាច្រើនទៀតក្នុងការចេញផ្សាយជាបន្តបន្ទាប់ រួមទាំងមជ្ឈិមបូព៌ាផងដែរ។ បន្ទាប់ពីការចេញផ្សាយនេះ Meta AI នឹងមានក្នុង ៤៣ប្រទេស និងច្រើនជាងដប់ភាសា។ ដោយក្នុងនោះ Meta គ្រោងនឹងពង្រីក AI chatbot, Meta AI របស់ខ្លួនទៅកាន់ទីផ្សារថ្មីមួយចំនួនរួមមាន អាល់ហ្សេរី អេហ្ស៊ីប ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ហ្ស៊កដានី […]

ក្រុមហ៊ុន Toyota ត្រៀមបញ្ចេញដុំផ្ទុកថាមពលអ៉ីដ្រូសែនចល័តដំបូងបង្អស់ ក្នុងប្រទេសជប៉ុន

Liny Chan October 11, 2024 11/10/2024

(បរទេស)៖ តាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន FCW នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុន Toyota Motor Corporation កំពុងត្រៀមបង្ហាញផលិតផលថ្មីរបស់ខ្លួន នោះគឺដុំផ្ទុកថាមពលអ៉ីដ្រូសែនចល័ត នៅក្នុងការតាំងពិព័រណ៍Japan Mobility Show Bizweek 2024 ដែលនឹងប្រារព្ធឡើងនៅតំបន់ Makuhari Messe ក្នុងខេត្ត Chiba។ កម្មវិធីពិព័រណ៍នេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍មួយ ស្តីពីវិស័យឧស្សាហកម្មចល័ត និងការចាប់ផ្ដើមអាជីវកម្មនានា ដែលនឹងដឹកនាំមនុស្សជំនាន់ក្រោយឲ្យមានគំនិតច្នៃប្រឌិត ដើម្បីឆ្ពោះទៅរកគោលដៅរួមនៃអនាគតប្រកបដោយនិរន្តរភាព។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Toyota នឹងដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មីរបស់ខ្លួន ជាពិេសសដុំផ្ទុកថាមពលអ៉ីដ្រូសែនចល័ត ដែលត្រូវបានរចនាឡើងដើម្បីឲ្យមានទម្ងន់ស្រាល និងអាចចល័តបាន ដើម្បីផ្តល់ភាពងាយស្រួលប្រើ ក្នុងស្ថានភាពប្រចាំថ្ងៃ ហើយវាក៏អាចប្រើប្រាស់បានដូចជាអាគុយ AA ដ៏ធំ ដែលអនុញ្ញាតឲ្យម្ចាស់រថយន្ត FCEV ងាយស្រួលបញ្ចូលប្រេងរថយន្ត។ តាមរយៈការតាំងពិព័រណ៍នេះ ក្រុមហ៊ុន Toyota មានគោលបំណងស្វែងរកការផ្គូផ្គងជាមួយនឹងបច្ចេកវិទ្យា និងគំនិតដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្ទុកថាមពល និងអនុញ្ញាតឱ្យប្រតិបត្តិការមានតម្លៃសមរម្យ និងមានស្ថេរភាពជាងមុន ដូចជាបច្ចេកវិទ្យាតាមដានសម្រាប់ថ្មដែលបានប្រើ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ក្រៅពីនេះ ក្រុមហ៊ុន Toyota […]

UPDATE: ព្យុះ Milton បណ្ដាលឱ្យមនុស្សយ៉ាងហោច ១០នាក់បាត់បង់ជីវិត នៅរដ្ឋ Florida សហរដ្ឋអាមេរិក

Liny Chan October 11, 2024 11/10/2024

(FORT PIERCE, Florida)៖ ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា​ថាព្យុះសង្ឃរា Milton បានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ និងបន្សល់ទុកមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែព្យុះនេះមិនបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរហួសប្រមាណ ដូចជាការព្រួយបារម្ភកន្លងមក នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថារដ្ឋរបស់លោកបានគេចផុតពីសេណារីយ៉ូដ៏អាក្រក់ បើទោះជាលោកទទួលស្គាល់ថាការខូចខាតបង្កឡើងដោយ ព្យុះ Milton មានលក្ខណៈធ្ងន់ធ្ងរ ចំពោះមុខការបារម្ភពីគ្រោះទឹកជំនន់ក៏ដោយ។ បើតាមរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas មកទល់នឹងពេលនេះ មានមនុស្ស១០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ខណៈផ្ទះ និងហាងទំនិញជាង ៣.២លានខ្នងនៅក្នុងរដ្ឋ Florida មិនទាន់មានអគ្គិសនីប្រើប្រាស់ គិតត្រឹមរសៀល ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា (ម៉ោងក្នុងតំបន់)។ គួរបញ្ជាក់ថា ព្យុះ Milton បានបោកបក់មកដល់ទីក្រុងឆ្នេរ Siesta Key របស់រដ្ឋ Florida កាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ក្នុងលក្ខខណ្ឌជាព្យុះកម្រិតទី៣ ជាមួយនិងល្បឿនខ្យល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង […]

ក្រសួងហិរញ្ញវត្ថុថៃ ចង់ឱ្យប្រាក់បាតធ្លាក់ថ្លៃ និងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ

Liny Chan October 10, 2024 10/10/2024

(បាងកក)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានដាក់សម្ពាធលើធនាគារកណ្តាលថៃឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ច និងធ្វើឱ្យប្រាក់បាតធ្លាក់ចុះថ្លៃ។ ការបង្កើនសម្ពាធនេះបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអតីតទេសាភិបាលដ៏មានឥទ្ធិពលមួយរូបបានព្រមានការជ្រៀតជ្រែកណាមួយទៅក្នុងធនាគារកណ្តាលថៃ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Paopoom Rojanasakul ខណៈថ្លែងនៅក្នុងបទសម្ភាសមួយនៅទីក្រុងបាងកកកាលពីថ្ងៃពុធថា៖ «មានលទ្ធភាពខ្លាំងដែលពួកគេនឹងកាត់បន្ថយនៅឆ្នាំនេះនៅក្នុងកិច្ចប្រជុំនេះ ឬកិច្ចប្រជុំបន្ទាប់»។ លោកបានបន្ថែមថា៖ «ការទម្លាក់អត្រាការប្រាក់ ២៥ពិន្ទុមូលដ្ឋាន (០,២៥ភាគរយ) នឹងក្លាយជាការចាប់ផ្តើមដ៏ល្អ ប៉ុន្តែថាតើវាគ្រប់គ្រាន់ហើយឬនៅនោះ យើងនឹងត្រូវតែបន្តតាមដាននិងកែតម្រូវ»។ លោក Paopoom បានថ្លែងថា កម្រិតសមរម្យសម្រាប់ប្រាក់បាតដែលឥឡូវនេះថ្លៃប្រហែល ៣៣,៣៩បាតក្នុងមួយដុល្លារ គួរតែមានកម្រិត ៣៤,៥បាត។ រូបិយប័ណ្ណនេះបានឡើងថ្លៃ ១៤% កាលពីត្រីមាសមុន ដែលធ្វើឱ្យ ការនាំចេញរបស់ប្រទេសថៃមានតម្លៃថ្លៃជាងបើធៀបនឹងដៃគូប្រកួតប្រជែង។ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ ដែលចូលកាន់តំណែងតិចជាងរយៈពេលពីរខែ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់អ្នកកាន់តំណែងមុនរបស់អ្នកស្រីដើម្បីរឹតបន្តឹងការគ្រប់គ្រងលើធនាគារកណ្តាលថៃ ដែលមិនអើពើនឹងការអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់គោលពីកម្រិត ២,៥ភាគរយដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣មក។ បើទោះជាអ្នកស្រី ភែថងថាន មិនបានជំរុញដោយផ្ទាល់ឱ្យកាត់បន្ថយអត្រាការប្រាក់ដោយខ្លួនឯងក្តី តែរដ្ឋមន្ត្រីនានារួមទាំងលោក Paopoom បានអំពាវនាវម្តងហើយម្តងទៀតឱ្យតម្លៃអត្រាការប្រាក់ ដោយលើកឡើងពីអតិផរណាទាបនិងសេដ្ឋកិច្ចដែលជាប់គាំង។ សម្រាប់ធនាគារកណ្តាលថៃវិញ កម្រិតខ្ពស់នៃបំណុលគ្រួសារត្រូវបានគេមើលឃើញថាជាហេតុផលមួយដែលបណ្តាលឱ្យធនាគារកណ្តាលមានការស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារនេះកាលពីដើមឆ្នាំនេះបានប្រកាសពីវិធានការសម្រាប់អ្នកខ្ចីដែលជួបការលំបាកក្នុងការសងប្រាក់កម្ចីទិញផ្ទះ និងប័ណ្ណឥណទាន។ ធនាគារកណ្តាលក៏បានលើកឡើងផងដែរអំពីអត្រាការប្រាក់បច្ចុប្បន្នថាជាមានកម្រិត «អព្យាក្រឹត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្ដល់សិទ្ធដោយ៖ Fresh News