ព័ត៌មានអន្តរជាតិ

ប្រជាជនវ័យចំណាស់នៅជប៉ុន កើនឡើងដល់ចំនួនខ្ពស់បំផុតមិនធ្លាប់

Liny Chan September 16, 2024 16/09/2024

(តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនប្រជាជននៅក្នុងប្រទេសអាស៉ីខាងកើតមួយនេះ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង បានកើនដល់តួលេខដ៏ខ្ពស់បំផុតមួយមិនធ្លាប់ គឺ៣៦.២៥លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ឥឡូវ ចំនួនប្រជាជនវ័យចំណាស់ គឺស្មើនឹង២៩.៣ភាគរយ នៃចំនួនប្រជាជនសរុបនៅជប៉ុន ដែលបរិមាណនេះ ក៏ជាតួលេខខ្ពស់ថ្មី ផងដែរ។ ទិន្នន័យខាងលើនេះ ត្រូវបានចេញផ្សាយដោយ ក្រសួងមហាផ្ទៃនិងទំនាក់ទំនងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ រដ្ឋាភិបាលជប៉ុន បានប្រឹងប្រែងព្យាយាមពន្យឺតសន្ទុះ នៃការថយចុះចំនួនប្រជាជន និងការកើនឡើងភាគរយ នៃមនុស្សចាស់ៗ ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ប៉ុន្តែហាក់ពុំមានប្រសិទ្ធភាពឡើយ។ គួរបញ្ជាក់ថា ទំហំដ៏ធំនៃមនុស្សវ័យចំណាស់ ក្នុងចំណោមប្រជាជនសរុបរបស់ជប៉ុន បានធ្វើឱ្យប្រទេសមួយនេះ ស្ថិតនៅកំពូលបញ្ជី នៃបណ្តាប្រទេសនិងតំបន់ប្រមាណ២០០ ដែលមានប្រជាជនសរុបលើស ១០០,០០០នាក់ នៅលើពិភពលោក។ អ៉ីតាលី ព័រទុយហ្កាល់ ក្រិក ហ្វាំងឡង់ អាល្លឺម៉ង់ និងក្រូអាស៉ី តំណាងឱ្យអឺរ៉ុប ស្ថិតក្នុងចំណោមប្រទេសលើគេទាំង១០ ដែលមានអត្រាមនុស្សចាស់ ក្នុងចំណោមប្រជាជនសរុប លើសពី២០ភាគរយ។ ដោយឡែក កូរ៉េខាងត្បូងមានអត្រានេះ១៩.៣ភាគរយ ខណៈចិនមាន១៤.៧ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ […]

វៀតណាម រងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចទំហំ ១.៦ពាន់លានដុល្លារ ដោយសារតែព្យុះ Yagi

Liny Chan September 16, 2024 16/09/2024

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅវៀតណាម បានរាយការណ៍នាថ្ងៃចន្ទនេះថា ព្យុះទីហ្វុង Yagi បានបង្កការខាតបង់សេដ្ឋកិច្ច ក្នុងទំហំរហូតដល់១.៦ពាន់លានដុល្លារ នៅប្រទេសអាស៊ានមួយនេះ ក្រៅពីផ្តាច់ជីវិតមនុស្សរាប់រយនាក់។ នេះបើតាមការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ព្យុះកំណាចនេះ បានវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជាងមួយសប្តាហ៍មុន កាត់ចំតំបន់ដីសណ្តរទន្លេក្រហម ដែល​មានមនុស្សរស់នៅប្រមូលផ្តុំច្រើន ហើយជាតំបន់កសិកម្ម និងជាមជ្ឈមណ្ឌលរោងចក្រឧស្សាកម្មដ៏ធំមួយ។ ដោយផ្អែកលើការវាយតម្លៃ​ជាបឋមរបស់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បាននិយាយថា ព្យុះទីហ្វុង Yagi បានបង្កការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច គិតជាទឹកប្រាក់ស្មើនឹង៤០ទ្រីលានដុង (ពាន់ពាន់លាន) ឬស្មើនឹង១.៦ពាន់លានដុល្លារអាមេរិក។ បើតាមតួលេខចុងក្រោយបំផុតពីអាជ្ញាធរ ចំនួនអ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម គឺ២៩២នាក់ និងបន្តបាត់ខ្លួន៣៨នាក់ ហើយលំនៅដ្ឋានជាង២៣០,០០០ខ្នង រងការខូចខាត ខណៈផ្ទៃដីដំណាំ២៨០,០០០ហិកតា ត្រូវបានបំផ្លាញ។ រីឯនៅមីយ៉ាន់ម៉ាឯណោះវិញ ទឹកជំនន់ដែលបង្កឡើងដោយឥទ្ធិពល របស់ព្យុះ Yagi បានសម្លាប់មនុស្សកើន​ដល់ ១១៣នាក់ ខណៈជាង៣២០,០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។ គួរបញ្ជាក់ថា សរុបជារួមមក ព្យុះ Yagi បានជះឥទ្ធិពលលើវៀតណាម ថៃ ឡាវ […]

ការបញ្ជារទិញ iPhone 16 Pro មានសន្ទុះទាប បើប្រៀបធៀបនឹងម៉ូដែលមុនៗ

Liny Chan September 16, 2024 16/09/2024

(បរទេស)៖ អ្នកវិភាគដ៏ល្បី លោក Ming-Chi Kuo បានអះអាងនៅថ្ងៃនេះថា តម្រូវការ iPhone 16 Pro និង iPhone 16 Pro Max គឺ «ទាបជាងការរំពឹងទុក» ចាប់តាំងពីស្មាតហ្វូនស៊េរីនេះត្រូវបានដាក់ឱ្យ Pre-Order នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកាលពីសប្តាហ៍មុន។ លោក Kuo បានសង្កត់ធ្ងន់ថា ទិន្នន័យនេះគឺផ្អែកលើការស្ទង់មតិខ្សែសង្វាក់ផ្គត់ផ្គង់ និងការប៉ាន់ប្រមាណនៃការដឹកជញ្ជូនដែលបានចុះបញ្ជីនៅហាងអនឡាញរបស់ Apple ។ បើតាមការចេញផ្សាយដោយ Mac Rumors បានឲ្យដឹងថា ការលក់ iPhone 16 ទាំងបួនម៉ូដែលបានឈានដល់ចំនួនប្រហែល ៣៧លានគ្រឿងនៅសប្តាហ៍ដំបូង បន្ទាប់ពី Apple ចាប់ផ្តើមទទួលយកការបញ្ជាទិញជាមុន ខណៈចំនួននេះធ្លាក់ចុះជិត ១៣% បើប្រៀបធៀបទៅនឹងការលក់ក្នុងរយៈពេលដូចគ្នានេះ សម្រាប់ស៊េរី iPhone 15 កាលពីឆ្នាំមុន។ អ្នកវិភាគបាននិយាយថា កត្តាសំខាន់នៃការធ្លាក់ចុះនេះ គឺដោយសារតម្រូវការទាបសម្រាប់ម៉ូដែល Pro ដោយការលក់នៅសប្តាហ៍ដំបូងរបស់ iPhone 16 Pro ធ្លាក់ចុះ ២៧% និង […]

UPDATE: ចំនួនអ្នកបាត់បង់ជីវិតកើនដល់​ ១១៣នាក់ ដោយសារគ្រោះទឹកជំនន់ ក្នុងប្រទេសមីយ៉ាន់ម៉ា

Liny Chan September 16, 2024 16/09/2024

(ណៃពិដោ)៖ គិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្តកើនដល់យ៉ាងហោច ១១៣នាក់ ក្រោយការជះឥទ្ធិពលយ៉ាងខ្លាំងក្លា នៃព្យុះទីហ្វុង Yagi នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា ទន្ទឹមគ្នាេះ មនុស្សយ៉ាងហោចកើនដល់ ៣២០,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់​កន្លែងសុវត្ថិភាព ខណៈ៦៤នាក់បន្តបាត់ខ្លួន។ បើតាមអង្គការសហប្រជាជាតិ គ្រោះទឹកជំនន់បានបង្កការប៉ះពាល់ជាចម្បង នៅ​រដ្ឋធានីណៃពិដោ ព្រមទាំងតំបន់ Mandalay, Magway និង Bango រួមជាមួយរដ្ឋ Shan, Mon, Kayah និង Kayin។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា​ ទំនប់ទឹក៥កន្លែង វត្តអារាម៤កន្លែង និងលំនៅដ្ឋានច្រើនជាង៦៥,០០០នាក់ ត្រូវបានបំផ្លិចបំផ្លាញ​ដោយសារគ្រោះទឹកជំនន់។ គ្រោះធម្មជាតិនេះ ជាការបន្ថែមទុក្ខវេទនាលើភាពវឹកវរ ដែលប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុង ចាប់តាំងពី​រដ្ឋប្រហារយោធាឆ្នាំ២០២១។ អង្គការសហប្រជាជាតិ បានអះអាងថា ប្រហែល១ភាគ៣ នៃប្រជាជនមីយ៉ាន់ម៉ាសរុប ៥៥លាននាក់ ត្រូវការជំនួយមនុស្សធម៌។ គួរបញ្ជាក់ថា ស្ថានភាពអាកាសធាតុអាក្រក់ បង្កឡើងដោយសារព្យុះទីហ្វុង […]

Bebinca ក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងមិនធ្លាប់មាន វាយប្រហារលើទីក្រុងសៀងហៃ ចាប់តាំងពីឆ្នាំ១៩៤៩

Liny Chan September 16, 2024 16/09/2024

(សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះបានរាយការណ៍ថាព្យុះដ៏ខ្លាំងមួយមិនធ្លាប់មានក្នុងរយៈពេលជាង៧០ឆ្នាំមកនេះបានវាយប្រហារលើទីក្រុងសៀងហៃ ដោយ បង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងផ្លូវជាច្រើនត្រូវផ្អាកការធ្វើចរាចរណ៍ ខណៈព្យុះទីហ្វុង Bebinca នាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ អាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសភាពអាសន្នកម្រិតពណ៌ក្រហម និងបង្គាប់ឱ្យប្រជាជនរស់នៅតាមបណ្ដោយឆ្នេរជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពរៀបចំដោយអាជ្ញាធរ។ ព្យុះទីហ្វុង Bebinca ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ចាត់ទុកថាជាព្យុះដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានដែលវាយប្រហារលើទីក្រុងសៀងហៃ ចាប់តាំងពីព្យុះទីហ្វុង Gloria បក់បោកលើទីក្រុងមួយនេះ ក្នុងឆ្នាំ១៩៤៩។ គួរបញ្ជាក់ថា ជើងហោះហើររាប់រយជើងត្រូវបានលុបចោលនៅឯអាកាសយានដ្ឋានចំនួន២ ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ហើយស្ថានីយរថភ្លើងក្នុងទីក្រុងសៀងហៃ បានផ្អាកសេវាធ្វើដំណើរ របស់ខ្លួនមួយចំនួន រីឯប្រជាជន ៩០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ Chongming ដែលស្ថិតនៅតាមបណ្ដោយទន្លេ Yangtze៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ គេចផុតពីការប៉ុនប៉ងធ្វើឃាតសាជាថ្មី រីឯជនសង្ស័យត្រូវបានចាប់ខ្លួន

Liny Chan September 16, 2024 16/09/2024

(Reuters)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បន្ទាប់ពី FBI បានទប់ស្កាត់ទាន់ពេលវេលា នូវការប៉ុនប៉ងធ្វើឃាតថ្មីមួយ ខណៈរូបលោកកំពុងលេងវាយកូនហ្គោលនៅក្នុងទីក្រុង West Palm Beach រដ្ឋ Florida។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីភ្នាក់ងារ Secret Service បានកំណត់មុខសញ្ញា និងបានបាញ់ប្រហារលើខ្មាន់កាំភ្លើងម្នាក់ដែលសម្ងំក្នុងគុម្ពោតឈើ នៅក្បែរទីតាំងដែលលោក ត្រាំ កំពុង លេងវាយកូនហ្គោល។ ជនសង្ស័យបានរត់គេចខ្លួនដោយជិះរថយន្ដមួយគ្រឿងចេញពីកន្លែងកើតហេតុ និងបានបន្សល់ទុកកាំភ្លើងមួយដើមម៉ាក AK-47 និងសម្ភារៈមួយចំនួន ប៉ុន្តែក្រោយមក ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន។ ក្រោយហេតុការណ៍នេះកើតឡើង FBI បានបើកការស៊ើបអង្កេតមួយ ហើយថាលោក ត្រាំ បានស្ថិតនៅក្រោមគោលដៅនៃការប៉ុនប៉ងធ្វើឃាតថ្មីមួយ ដែលកើតឡើងជាង២ខែប៉ុណ្ណោះ បន្ទាប់ពី លោកបានរងរបួសត្រង់ស្លឹកត្រចៀក អំឡុងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Pennsylvania។ លោក ត្រាំ ក៏បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គមដែរថារូបលោកមានសុវត្ថិភាព ខណៈសេតវិមានចេញផ្សាយសេចក្ដីថ្លែងការណ៍ដោយបញ្ជាក់ថាលោកប្រធានាធិបតី ចូ បៃដិន […]

ក្រុមរដ្ឋមន្ត្រីការបរទេស G7 ថ្កោលទោសអ៊ីរ៉ង់ សម្រាប់ការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគឱ្យរុស្ស៊ី

Nisaiy KP September 15, 2024 15/09/2024

(រ៉ូម)៖ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 កាលពីថ្ងៃទី១៤ ខែកញ្ញា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្ដល់មីស៊ីលបាលិស្ទីគមួយចំនួនធំ ទៅឱ្យរុស្ស៉ី ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែ ស៊ីជម្រៅរវាងប្រទេសទាំង២ ដែលសុទ្ធតែកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «អ៉ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ការគាំទ្រទៅដល់សង្រ្គាមខុសច្បាប់ និងគ្មានហេតុផលរបស់រុស្ស៉ីប្រឆាំង អ៊ុយក្រែន ហើយត្រូវបញ្ឈប់ការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ដ្រូន និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់ប្រជាជនអ៊ុយក្រែន រួមទាំង សន្តិសុខអន្តរជាតិ និងអឺរ៉ុប»។ សេចក្ដីថ្លែងការណ៍នេះដដែល ក៏បានបញ្ជាក់ដែរពីការចាត់វិធានការឆ្លើយតបថ្មីៗទៅនឹងអ៉ីរ៉ង់ សម្រាប់ការគាំទ្ររុស្ស៉ី ខណៈទីក្រុងតេហេរ៉ង់ផ្ទាល់បានបដិសេធថាខ្លួន មិនបានផ្គត់ផ្គង់មីស៊ីលឱ្យទីក្រុងមូស្គូនោះទេ។ អ៉ីតាលីសព្វថ្ងៃ កំពុងកាន់តំណែងជាប្រធានប្ដូរវេន G7 ដែលមានសមាជិកផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង និងកាណាដា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អាជ្ញាធរជប៉ុន ព្រមានប្រជាជនពីគ្រោះរអិលបាក់ដី ខណៈព្យុះ Bebinca បក់បោកសំដៅទៅចិន​

Nisaiy KP September 15, 2024 15/09/2024

(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញានេះ បានព្រមានប្រជាជនរស់នៅលើកោះមួយស្ថិតនៅភាគខាងត្បូងនៃប្រទេស ពីហានិភ័យនៃគ្រោះរអិលបាក់ដី ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយកំពុងបក់បោកឆ្ពោះទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមអាជ្ញាធរឧតុនិយមជប៉ុន JMA ព្យុះទីហ្វុង Bebinca បានបក់បោកឆ្លងកាត់កោះ Amami របស់ជប៉ុន កាលពីយប់ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យនេះ ជាមួយកម្លាំងខ្យល់បក់ ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ JMA បន្ថែមថាព្យុះ Bebinca ត្រូវបានព្យាករថាអាចនឹងបក់បោកទៅក្បែរទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ហើយ ព្យុះនេះដែរ អាចថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិក ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅតាមផ្នែកមួយចំនួននៃតំបន់ភាគខាងត្បូងប្រទេសជប៉ុន។ គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយក៏បានវាយប្រហារលើជប៉ុន ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យសេវាដឹកជញ្ជូនជាច្រើន ត្រូវបានផ្អាកដំណើរការ និងមនុស្ស ៦នាក់បានបាត់បង់ជីវិតផងដែរ។ កាលពីឆ្នាំ២០២១វិញ ព្យុះភ្លៀងបានបង្កឱ្យមានគ្រោះរអិលបាក់ដីក្នុងទីក្រុង Atami សម្លាប់មនុស្ស ២៧នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

UPDATE៖ អ្នកបាត់បង់ជីវិតដោយសារព្យុះ និងទឹកជំនន់ នៅមីយ៉ាន់ម៉ា កើនដល់ ៧៤នាក់

Nisaiy KP September 15, 2024 15/09/2024

(មីយ៉ាន់ម៉ា )៖ ចំនួនមនុស្សបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង Yagi បានកើនដល់ ៧៤នាក់ហើយ ខណៈជាច្រើននាក់ ទៀត បានបាត់ខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សារព័ត៌មាន Global New Light of Myanmar នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានឱ្យដឹងថាគិតត្រឹមល្ងាចថ្ងៃសុក្រកន្លងទៅ ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Yagi បានបណ្ដាលឱ្យមនុស្ស ៧៤នាក់ បាត់បង់ជីវិត និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ ដោយឡែក បើតាមតួលេខផ្លូវការ គ្រោះទឹកជំនន់ និងរអិលបាក់ដីបានសម្លាប់មនុស្សជិត ៣៥០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ ដោយសារតែព្យុះ Yagi ដែលបានបក់បោកលើតំបន់អាស៊ីអាគ្នេយ៍កាលពីចុងសប្ដាហ៍មុន។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរនៃរបបសឹកមីយ៉ាន់ម៉ា មនុស្សប្រហែលជា ២៣៥ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់មានសុវត្ថិភាព ស្របពេលប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយនេះកំពុងជួបប្រទះសង្រ្គាមស៊ីវិល ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក ដែលបង្ខំឱ្យមនុស្សជាង ២.៧លាននាក់ រត់ភៀសខ្លួន ចេញពីផ្ទះសម្បែររបស់ពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

TikTok ត្រៀមឡើងសវនាការនៅសប្តាហ៍ក្រោយ ខណៈជោគវាសនានៅអាមេរិកកំពុងស្រពិចស្រពិល

Liny Chan September 14, 2024 14/09/2024

(បរទេស)៖ TikTok និងក្រុមហ៊ុនមេរបស់ខ្លួន ByteDance ត្រៀមប្រឈមមុខដ៏តឹងរឹងមួយជំហានទៀតនៅសវនាការអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីតទល់គ្នាតាមផ្លូវច្បាប់ស្វែងរកដំណោះស្រាយ ត្បិតកម្មវិធីនេះប្រឈមនឹងការបិទនៅអាមេរិកនាពេលខាងមុខ។ បើតាមការចេញផ្សាយដោសសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកនៅតំបន់កូឡុំប៊ី នឹងធ្វើការជជែកដេញដោលលើបញ្ហាប្រឈមផ្លូវច្បាប់ ដែលអាចជាការកំណត់ជោគវាសនារបស់ TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ខណៈសវនាការនេះធ្វើឡើងមុនពេលការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ ចូលមកដល់។ ទោះយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ទាំងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងអនុប្រធានាធិបតី Kamala Harris បន្តប្រើប្រាស់ TikTok យ៉ាងសកម្ម ដើម្បីស្វែងរកសំឡេងឆ្នោតពីសំណាក់យុវវ័យ។ ដូច្នេះការហាមឃាត់ TikTok នៅអាមេរិកនេះ ហាក់ស្រពិចស្រពិលនៅឡើយ ទោះបីតុលាការនៅតែបន្តនីតិវិធីសួរដេញដោលក៏ដោយ។ គួរជម្រាបថា ប្រធានាធិបតីលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ថ្មីដែលកំណត់ជោគវាសនារបស់ TikTok កាលពីខែមេសា ដោយផ្តល់ពេលវេលាឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់ TikTok […]