ទីបំផុត! តារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញវត្តមានផ្លូវការក្នុងផលិតកម្ម «Galaxy Navatra» ពិធីទទួលស្វាគមន៍ ត្រូវបានធ្វើឡើងនៅល្ងាចនេះ
Khmerpress
January 13, 2023
13/01/2023
(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងមានងារជា «ឧកញ៉ា» គឺលោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានជាផ្លូវការហើយ នៅក្នុងផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយបានរៀបចំពិធីទទួលស្វាគមន៍ ក្លាយជាតារាចម្រៀងសមាជិកថ្មីរបស់ផលិតកម្ម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបានសាក់២។ ពិធីទទួលស្វាគមន៍តារាចម្រៀងល្បី ខេមរៈ សិរីមន្ត ចូលមកកាន់គ្រួសារ «Galaxy Navatra» គេសង្កេតឃើញមានការចូលរួមពីសំណាក់ អ្នកសិល្បៈ អ្នកជំនួញ ដៃគូពាណិជ្ជកម្ម ផលិតករ ម្ចាស់ផលិតកម្ម និងមន្ត្រីរាជការមួយចំនួនផងដែរ។ តារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងតាមរយៈបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួន ឲ្យបានដឹងនៅមុននេះបន្តិចថា បងប្អូនដែលគាំទ្រខ្ញុំបាទទាំងអស់គ្នា បន្តិចទៀតនេះ ខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ Galaxy Navatra ហើយបទចម្រៀងថ្មីរបស់ខ្ញុំ ក៏នឹងចេញនៅពេលបន្តិចនេះដែរ ក្នុង Chanel Galaxy សូមបងប្អូនរង់ចាំតាមដានទាំងអស់គ្នាណាបាទ..!»។ លោក ខេមរៈ សិរីមន្ត […]