សិល្បៈ

ចូលរួមរំលែកទុក្ខ! អតីតតារាចម្រៀងទសវត្ស៨០ ម្ចាស់បទ ចំប៉ាប៉ោយប៉ែត លោក រ៉ម រើន បានទទួលមរណភាពដោយរោគាពាធ

Khmerpress December 19, 2022 19/12/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ម្ចាស់បទ ចំប៉ាប៉ោយប៉ែត រ៉ម រ៉ឺន 1955- 2022 បានបាត់បង់ជីវិតក្នុងអាយុ ៦៧ឆ្នាំ ដោយជំងឺបេះដូងលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ក្រុមព្រះសុរិយា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មុននេះបន្តិចបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្រុមព្រះសុរិយា បានទទួលដំណឹងដ៏សែនសោកស្តាយពី លោកស្រី ផ្លុង រិទ្ធី បានអោយដឹងថា លោក រ៉ម រ៉ឺន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់បទ ចំប៉ាប៉ោយប៉ែត បានទទួលមរណភាពវេលាម៉ោង ៤ រសៀល ដោយជំងឺបេះដូង កាលពីថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២ ត្រូវនិងថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា។ លោក រ៉ម រើន ជាអតីតតារាចម្រៀងដ៏ល្បីល្បាញ ក្នុងទសវត្ស៨០ និង៩០។ លោកមានស្រុកកំណើតនាទឹកដីខេត្តបាត់ដំបងធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយលោកស្រី ឡឹម វណ្ណារី, លោកស្រី ឆោម […]

ស្រស់ស្អាត និងមានអត្ថន័យ! ឈុតតំណាងជាតិបវរកញ្ញាចក្រវាលកម្ពុជា ដែលត្រៀមយកទៅប្រកួត បវរកញ្ញាចក្រវាល នៅសហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយ

Khmerpress December 19, 2022 19/12/2022

ខណៈ​ប្រកួត​បវកញ្ញា​ចក្រវាល ឆ្នាំ២០២២ កាន់តែកៀកចូលមកដល់ ថ្មីៗនេះបវកញ្ញាចក្រវាលកម្ពុជា បានបញ្ចេញឈុត​តំណាង​ជាតិ​ដ៏​ស្រស់​ស្អាត ប្រកប​ដោយ​ក្បូរ​ក្បាច់​រចនា ថែម​ទាំង​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ។ ឈុតតំណាងជាតិដែលកម្ពុជា ត្រៀមយកទៅប្រកួត Miss Universe ឆ្នាំ២០២២ គឺឈុត រុក្ខទេពធីតា ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ បានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ដែលសាច់រឿងនោះបានអប់រំមនុស្សឱ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រលាញ់ជីវិតសត្វមនុស្សនឹងធម្មជាតិ ចេះចែករំលែកសេចក្តីសុខនិងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។ ខាងក្រោមនេះជាព័ត៌មានលម្អិតទាក់ទងនឹង«ឈុតរុក្ខទេពធីតា» ១-គោមលើក្រណាត់ត្រូវបានឌិនត្បូងតាមក្បាច់លើស្គរមហោរធឹក(តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ) និងមានរំយោលរោមសត្វសងខាងត្រង់ភ្លៅពីរ រចនារូបរាងថ្មីតាមក្បាច់ចម្លាក់នៃប្រាសាទថ្មដាប់លើភ្នំគូលែន(រូបភាព Nagaeyes KH )។ ២-កញ្ឆែរចនាជារូបរាងដើមរំដួលពណ៌បៃតងមានផ្កាតាមមែក និងសត្វស្លាបចម្រុះពណ៌ដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិដែលអាស្រ័យជីវិតជាមួយគ្នាទៅវិញទៅមក(រូបភាពសៀវភៅតន្ត្រីនៅប្រទេសខ្មែរ)។ ៣-ម៉ូតសក់រចនាឡើងតាមម៉ូតបុរាណនៃចម្លាក់ដីដុតមកពីអង្គរបុរីនិងចម្លាក់អង្គរលម្អដោយផ្ការំដួលលើសក់(ចម្លាក់តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ)។ ៤- ក្រវិលមាស សម័យហ្វូណន កងដៃកងជើងរចនារូបរាងថ្មីតាមកងដៃសំរិទ្ធិ និងចង្ក្រង់មកពីភូមិស្នាយខេត្តបន្ទាយមានជ័យយុគដែក(សៀវភៅ ប្រភពនិងការវិវត្តន៍គ្រឿងអលង្ការខ្មែរសម្រាប់ទេវតានិងមនុស្ស)។ ៥-ការរចនាការស្លៀកបុឹងតាមតាមចម្លាក់លើដងកាំបិតស្នៀត(តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ) និងចម្លាក់នៃប្រាសាទបាយ័ននិងបន្ទាយស្រី និងចម្លាក់មនុស្សលើស្គរមហោរធឹក។ ៦-សុរងកនឹងចង្កេះរចនាតាមម៉ូតអប្សរា និងចម្លាក់ក្មេងៗដែលមានរំយោចង្កេះដោយចង្ក្រង់ និងច្នៃជារំយោលរោមសត្វ។ =>ចំពោះការរចនាពណ៌គឺយកតាមពណ៌នៃដើមរំដួល មានពណ៌ដើម ស្លឹកនិងផ្កាជាគោល។ ចំពោះតួអង្គដែលគ្រងគឺតំណាងឱ្យទេពធីតាមួយអង្គដែលអាស្រ័យជីវិតក្នុងដើមរំដួល និងជាជីវិតនៃដើមរំដួល ដើមរំដួលគឺជាសំបករូបនៃឈុតដែលតួគ្រង ចំពោះឈុតដែលតួគ្រងគឺតំណាងនូវព្រលឹងរបស់តួដែលជីវិតពីរនេះខ្វះគ្នាមិនបាន នៅលើឈុតមានការចនារំយោលរោមសត្វនឹងចង្ក្រង់គឺតំណាងនៃជីវិតសត្វដែលអាស្រ័យជីវិតនៅលើដើមរំដួលមានសម្លេងឆ្លើយឆ្លងដូចជាតន្ត្រីធម្មជាតិ។ សូមរំលឹកថាកញ្ញា ហង្ស ម៉ានីតា […]

កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនខ្លួនមេតុងទីនអនឡាញ អ្នកនាង អឿន ម៉ូលីកា ទៅតុលាការហើយ

Khmerpress December 16, 2022 16/12/2022

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនខ្លួនមេតុងទីនអនឡាញ​ដ៏ល្បីល្បាញ​មួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាង​អយ្យការបើកការស៊ើប​សួរ​តាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការ​ឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក។ ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនរូបនេះ ​បច្ចុប្បន្ន ស្រ្តីសង្ស័យ អឿន ម៉ូលីកា ត្រូវបានបញ្ជូនខ្លួនទៅដល់លាសាដំបូងរាជធានីភ្នំពេញហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាល​តំណាងអយ្យការបើកការ​ស៊ើបសួរនៅឡើយ៕ ប្រភព៖ BTV News

លោក អ៉ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស ប្រកាសឈប់រៀបចំកម្មវិធី Miss Grand Cambodia

Khmerpress December 15, 2022 15/12/2022

(ភ្នំពេញ)៖ ថ្មីៗនេះ លោក អ៉ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស បានប្រកាសថាឈប់រៀបចំកម្មវិធី Miss Grand Cambodia ទៀតហើយ។ លោកបានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣តទៅ ដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក»។ ក្រោយពីមានការប្រកាស អ្នកគាំទ្រជាច្រើនក៏សម្តែងការសោកស្តាយ និងគោរពតាមការសម្រេចចិត្តនេះផងដែរ។ សូមរំលឹកថាក្រុមហ៊ុនមហាហង្ស បានទិញសិទ្ធិរៀបចំការប្រកួតMiss Grand Cambodia ពីស្ថាប័ន Miss Grand International នៅឆ្នាំ២០១៩។ សមិទ្ធិផលក្រោយពីបានទិញសិទិ្ធ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោករយៈពេល៣ឆ្នាំជាប់គ្នាមក ជាលទ្ធផល ម្ចាស់មកុដ Miss Grand Cambodia 2020 គឺជាកញ្ញា លីវ ជីលី ដែលតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃ ទទួលបានឈ្នះពានរង្វាន់ដល់ទៅ ២គឺពាន «Grand Pageant’s Choice Award» និង […]

មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន

Khmerpress December 14, 2022 14/12/2022

រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម)យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕ ប្រភព៖ Phnom Penh Gendarmerie

ចូលរួមផ្តល់កម្លាំងចិត្ត​! Miss Universe កម្ពុជា នឹងចេញទៅប្រកួត Miss Universe 2022 នៅឯសហរដ្ឋអាមេរិក នៅចុងខែនេះ

Khmerpress December 13, 2022 13/12/2022

(ភ្នំពេញ)៖ កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួត Miss Universe 2022 ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ។ មហាជនមានក្តីសង្ឃឹមថា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នឹងមានលទ្ធផលល្អ ក្រោយពីបានធ្វើការហ្វឹកហាត់នៅប្រទេសហ្វីលីពីន ជាពិសេសកញ្ញាអាចប្រើប្រាស់បាន៤ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស នឹង អេស្ប៉ាញ។ ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះ ស្ថាប័ន បវរកញ្ញាចក្រវាលកម្ពុជា ក៏បានប្រកាសថា កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ (Miss Universe Cambodia 2022​) នឹងធ្វើការហោះហើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2022 នៅឯសហរដ្ឋអាមេរិក នៅរាត្រី​ថ្ងៃអង្គារ៍ទី២៧ ខែធ្នូ​ ឆ្នាំ២០២២ ខាងមុខនេះ។ ព្រមទាំងសំណូមពរអ្នកគាំទ្រដែលមានបំណង់ចូលរួមផ្តល់កំលាំងចិត្ត​ ដល់កញ្ញាសូមទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ វេលាម៉ោង៧នាទីយប់ផងដែរ។ សូមរំលឹកថា កម្មវិធី បវរកញ្ញាចក្រវាល នឹងធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana […]

សាពូន មីដាដា រម្លឹកកាលពី១៦ឆ្នាំមុន ដែលលោកច្រៀងចម្រៀង២បទ ទទួលបាន២ម៉ឺនដុល្លារពីឯកឧត្តម ខៀវ កាញារីទ្ធ

Khmerpress December 13, 2022 13/12/2022

អតីតតារាចម្រៀង សាពូន មីដាដា ថ្មីៗនេះបានបង្ហោះសារដោយលើកឡើងថារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីដែលចិត្តសប្បុរស ក្រោយពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ថវិកាសម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅដល់ អតីតភរិយាខ្លួន​គឺ សឿ សុធារ៉ា។ សាពូន មីដាដា ក៏បានរំម្លឹកកាលពី១៦ឆ្នាំមុនដែលខ្លួនទទួលបានថវិកា២ម៉ឺនដុល្លារពីឯកឧត្តម ខៀវ កាញារីទ្ធ​ ក្រោយពីបានបកស្រាយបទចម្រៀងចំនួន២បទ ដែលថ្ងៃនោះជាថ្ងៃលើកដំបូងក្នុងឆាកជីវិតដែលខ្លួនបានទទួលប្រាក់ដ៏ច្រើនបែបនេះ។ សាពូន មីដាដា បានសរសេររៀបរាប់ថា៖ «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីដែលចិត្តសប្បុរសបំផុត កាលពី១៦ឆ្នាំមុនជាលើកដំបូងខ្ញុំមានកិត្តិយសដែលគាត់ហៅខ្ញុំទៅKaraoke ផឹកស្រាពីរចានចង្កឹះ និងច្រៀងចម្រៀងពីរបទជូនគាត់ស្តាប់ គឺបទ ពុកអើយ ម៉ែអើយ និងបទ និយមន័យស្នេហ៍ ហើយគាត់បានសរសើរថា ..សំពូនហ្អែងច្រៀងពិរោះណាស់ អ្នកចម្រៀងឥលូវហ្អែងច្រៀងពិរោះជាងគេ ណេះ*អញឲ្យហ្អែង2ម៉ឺន$ សំរាប់ចម្រៀងពីរបទនេះ ថ្ងៃនោះជាថ្ងៃដែលខ្ញុំស្គាល់ប្រាក់ម៉ឺន$ក្នុងឆាកជីវិត ខ្ញុំបានយកប្រាក់នោះទាំងត្រេកអរបំផុតមកថ្វាយបង្គុំជូនម្តាយឪពុកខ្ញុំ។ ហើយថ្ងៃនេះគាត់បានជួយ អតីតភរិយាខ្ញុំ និងកូនៗខ្ញុំទៀត លោកមានដួងចិត្តមហិមាណាស់ សូមលោកជួបតែពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រំភើបណាស់! អ្នកនាង សឿ សុធារ៉ា ថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានផ្តល់ថវិកា សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ

Khmerpress December 12, 2022 12/12/2022

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងផ្តល់ជូននូវថវិកាដល់ អ្នកនាង សឿ សុធារ៉ា អតីតតារាសំដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទើបបាត់បង់ម្តាយជាទីស្រលាញ់ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះ ។ ក្នុងឱកាសនោះ អ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាកជាពិសេសក្នុងឱកាសនេះ ឯកឧត្តម បានផ្តល់ថវិកា សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់អ្នកនាង សឿ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីមើលថែរក្សាកូនៗ អោយប្រឹងប្រែងសិក្សារៀនសូត្រ មានចំណេះដឹង មានអនាគតល្អ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

«ឈុតសម្បត្តិមនុស្សជាតិ» ដែល Mister Friendship Cambodia នឹងយកទៅបង្ហាញលើឆាកប្រកួតនៅប្រទេសថៃ

Khmerpress December 10, 2022 10/12/2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតតំណាងជាតិកម្ពុជាដែល លោក ហ៊ាប ស៊ាងហ៊ុយ បុរសឯកមិត្តភាពកម្ពុជា – Mister Friendship Cambodia 2022 នឹងយកទៅប្រកួតបុរសឯក Mister Friendship International 2022 នៅប្រទេសថៃ។ «ឈុតសម្បត្តិមនុស្សជាតិ» ដែលច្នៃដោយ លោក ថៃ សាន មានភាពប្រណិត និងមានអត្ថន័យដូចខាងក្រោមនេះ «ជីវិតវប្បធម៌មនុស្សជាតិខ្មែរ និងតន្ត្រីខ្មែរ ថ្វីត្បិតតែមានវាសនាអភ័ព្វ ក្នុងរបបស្បៃខ្មៅងងឹត របបប្រល័យពូជសាសន៍ របបយង់ខ្នងប៉ុលពត។ អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ដល់សូន្យ មរតកវប្បធម៌ខ្មែរជាច្រើន បានបន្យល់ពីរបបនេះ មិនថាជីវិតមនុស្ស បានតស៊ូរហូតទទួលបានថ្ងៃកំណើតទីពីរ ថ្ងៃ០៧ មករា ។ ខ្មែរមានជំនឿថា គ្រប់យ៉ាងនៃមរតកដូនតា តែងមានព្រលឹងនិង ទេពថែរក្សា ឧបករណ៍តន្ត្រីចាបុីដងវែងខ្មែរ ជាឧបរណ៍តន្ត្រី ដែលមានសូរសៀង ដាស់តឿនអប់រំកុលបុត្រប្រុសស្រី នៃរសនិយមជាខ្មែរ ។ ចាបុីដងវែងខ្មែរ ជាមរតកនៃមនុស្សជាតិ ដែលអង្កការ យូនេស្គូ (UNESCO) បញ្ចូលជាមរតកអរូបិយនៃមនុស្សជាតិ ក៏ដូចជាសកល»។ […]

តារាចម្រៀង ឈិន ម៉ានិច្ច ជួបទុក្ខធំដោយឪពុកជាទីស្រឡាញ់បានទទួលមរណភាព

Khmerpress December 9, 2022 09/12/2022

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ឈិន ម៉ានិច្ច ជួបទុក្ខធំ ដោយឪពុកជាទីស្រឡាញ់ បានទទួលមរណភាព ដោយរោគាពាធ។ ដោយកាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កញ្ញា ឈិន ម៉ានិច្ច បានប្តូររូបភាព និងបង្ហោះសារខ្លីយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖ «ប៉ា កូនទៅផ្ទះយើងវិញហើយ» កញ្ញាបានឱ្យដឹងថា ឪពុករបស់កញ្ញា មានជម្ងឺឈឺយូរហើយច្រើនមុខ»។ ក្រោយពីឃើញសារដ៏ទុក្ខក្រៀមក្រំនៃមរណភាពរបស់ឪពុក កញ្ញា ឈិន ម៉ានិច្ច ភ្លាមនោះ គេក៏ឃើញក្រុមមិត្តភក្តិរួមអាជីពសិល្បៈបានផ្ញើសារចែករំលែកទុក្ខជាច្រើនហូរហែរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត