PR

ស្វាគមន៍ស្មាតហ្វូនដែលមានរាងថ្មី…បច្ចេកវិទ្យាថ្មីទាក់ទាញ Samsung Galaxy A34 | A54 5G មកដល់ទីផ្សារកម្ពុជាជាមួយកាដូផ្ដល់ជូនម៉ាពេញបេះដូងតែម្ដង…!! អេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!!

Liny Chan April 1, 2023 01/04/2023

(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣៖ អ្នកណានិយាយថាចង់ប្រើស្មាតហ្វូនដែលទំនើបទាន់សម័យ និងលេចធ្លោត្រូវចំណាយលុយច្រើននោះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានសន្យាអញ្ចឹងថាធ្វើយ៉ាងណានឹងផ្តល់ឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវជម្រើសបទពិសោធន៍យ៉ាងច្រើនសម្បូរបែបនៃការផ្លាស់ប្តូរពិភពស្មាតហ្វូននាពេលអនាគត! ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន សាមសុង បានផ្តល់នូវភាពភ្ញាក់ផ្អើលដោយនំាយកនូវស្មាតហ្វូន Samsung Galaxy A34 5G និង Galaxy A54 5G ជំនាន់ថ្មី ដែលទំនើបអស្ចារ្យជាមួយនឹងតម្លៃយ៉ាងពិសេសដែលសឹងតែមិនគួរឱ្យជឿមកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង! ពិសេសតែម្តងជាមួយនឹងការផ្ដល់ជូននូវកាដូដ៏អស្ចារ្យរាល់ការជាវ Samsung Galaxy A34 5G និង Galaxy A54 5G ចាប់ពីថ្ងៃនេះនឹងទទួលបានការថែមជូននូវកៅអីបត់ពិកនិកនិងកាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាតភ្លាមៗសម្រាប់ការផ្តល់ជូននេះរហូតដល់រង្វាន់អស់ពីស្តុក!! ឥឡូវនេះយើងមកដឹងពីលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ Samsung Galaxy A34 5G និង Galaxy A54 5G ម្ដងមើល៎ ថាមានកន្លែងពិសេសអ្វីខ្លះតោះទៅតាមដានទាំងអស់គ្នា…!! *Samsung Galaxy A54 – អេក្រង់ធំទំហំ 6.4″ ប្រភេទ Super AMOLED និងកម្រិតភាពច្បាស់ខ្ពស់, 120Hz […]

ពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សាក្រោមកម្មវិធី “Samsung Innovation Campus”

Liny Chan March 31, 2023 31/03/2023

(ភ្នំពេញ) ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣៖ ក្រោយពីការដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “Samsung Innovation Campus” របស់ក្រុមហ៊ុន សាមសុង កាលពីឆ្នាំ 2022 រួចមក ថ្ងៃនេះក្រុមហ៊ុន សាមសុង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សា “Cording & Programming” ឆ្នាំ 2022 និងប្រកាសបើកវគ្គសិក្សាថ្មី Big Data ផងដែរ ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក Hyun Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា ។ កម្មវិធីចែកវិញ្ញាបនបត្រនេះធ្វើឡើងជូនដល់សិស្សនិស្សិតចំនួន 60 នាក់ ដែលបានចូលរួមក្នុងវគ្គសិក្សាតាំងពីខែ សីហា 2022 រហូតដល់ចុងខែ មករា 2023 និងប្រលងបញ្ចប់វគ្គដោយជោគជ័យក្នុងខែកុម្ភៈកន្លងមកនេះ ។ ស្របក្នុងពេលជាមួយគ្នាផងដែរក្រុមហ៊ុន សាមសុងក៏បានប្រកាសបើកវគ្គសិក្សាថ្មីកម្រិតខ្ពស់គឺវគ្គសិក្សា “Big […]

ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ការប្រគំតន្រ្តីល្អមែន” បានមកដល់ក្រុងភ្នំពេញហើយ!

Liny Chan March 28, 2023 28/03/2023

ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023 ព្រោះបានទទួលនូវបទពិសោធន៍ជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។ ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ “ការប្រគំតន្រ្តី ល្អមែន” ក្នុងរាជធានីភ្នំពេញ។ លើកទី១៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងបរិវេណដីឡូត៍ ក្បែរវត្តស្ងួនពេជ្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា, លោកពូ ឃ្លាំង, លោក ម៉ម ពេជ្ជរិទ្ធ, លោក នី រតនា, លោក នាង ដាវីន, លោក ស៊ីម ចន្ទ័ពន្លឺ, កញ្ញា យូរី, និង លោក ថុល […]

Park Cafe, Pizza Hut Cambodia និង (YEAC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតកម្មវិធី FoodTech Startup Talk-2023!

Liny Chan March 27, 2023 27/03/2023

កាលពីល្ងាចថ្ងៃសុក្រ ទី២៤ មីនា ២០២៣, ក្រុមហ៊ុន United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់ Park Cafe និង Pizza Hut Cambodia បានសហការជាមួយ(YEAC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមាន ការចូលរួមបត្ថម្ភធំដោយ ក្រុមហ៊ុន Atech Group Co.,LTD, ក្រុមហ៊ុន Bloc Delivery, ក្រុមហ៊ុន KOFI, ក្រុមហ៊ុន LEE FOOD, ធនាគារ CHIEF, បានរៀបចំកម្មវិធី FoodTech Startup Talk-2023! ដើម្បីចូលរួមលើកស្ទួយ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យម្ហូបអាហារនៅកម្ពុជាអោយសមស្រមទៅតាមការវិវត្តន៌របស់លោក និយាយដោយឡែក និងដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិនិយាយជារួម។ លោក ហេង សេងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន UNITED FOOD GROUP បានអោយដឹងថាៈ កម្មវិធីនេះគឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់ក្រុមហ៊ុន “GIVE BACK to Community” […]

ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា

Liny Chan March 24, 2023 24/03/2023

ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។ ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ […]

អ៊ីយ៉ាស់!! ហុងដា Scoopy ស៊េរីថ្មី មកលើកនេះកាន់តែឡូយ!!!!

Liny Chan March 23, 2023 23/03/2023

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគំនិត “NEVER BEHIND TREND” ឆ្លុះបញ្ចាំងពីភាពទាក់ទាញ ទាន់សម័យ ស៊ីវិល័យ បច្ចេកវិទ្យាទំនើបកាលីបឈានមុខគេ មានពីរស៊េរី សម្រាប់ជម្រើស។ សម្រាប់អតិថិជនដែលពេញនិយមនូវការរចនាបែបស៊ីវិល័យស្រស់ឆើតឆាយ Honda SCOOPY ស៊េរី PRESTIGE ប្រាកដជាជម្រើសទី១ តែមថ្មីរចនាយ៉ាងសម្រិតសម្រាង ដោយបន្ទះមាស បង្កប់ដោយក្រឡាចំណិតពេជ្រ និងនិមិត្តសញ្ញា SCOOPY ផុស រួមបញ្ចូល ឆ្លុះបញ្ចាំងពីភាពប្រណិតឥតខ្ចោះ។ ជាមួយ […]

តើអ្វីជាបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារនាឆ្នាំ២០២៣? Food Tech Startup TALK-2023

Liny Chan March 16, 2023 16/03/2023

ក្នុងពិភពជំនួញបច្ចុប្បន្នយើងសង្កេតឃើញមានការរីកចំរើនយ៉ាងខ្លាំងពិសេសនៅកម្ពុជាដែលមនុស្សភាគច្រើនបានងាកមកបង្កើតអាជីវកម្មដោយខ្លួន។ ជារឿយៗអាជីវកម្ម Start-up ដែលក្នុងវិស័យម្ហូបអាហារក្នុង (Food Tech) សម័យបច្ចុប្បន្ន គឺត្រូវការជាចាំបាញ់បច្ចេកវិទ្យាយកជួយដើម្បីសម្រួលដល់ការគ្រប់គ្រង ការបង្កើនការលក់​ ការផ្សព្ធផ្សាយ ជាដើម្បី មួយចំនួនធំតែងតែជួបឧបសគ្គរាំងស្ទះដល់ការរីកចំរើននៃអាជីវកម្មម្ហូបអាហារ បើគ្មានជំនួយខាងបច្ចេកវិទ្យា (Tech) មកជួយ នោះ។ ទន្ទឹមនឹងនេះមានសំនួរជាច្រើនបានចោតឡើងដែលទាក់ទងទៅនឹងបច្ចេកវិទ្យាម្ហូបអាហារ (Food Tech) ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយក្នុងវិស័យ Food Tech នេះផង? ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ ទើបក្នុងខែមីនានេះនៅថ្ងៃសុក្រ ទី២៤ នេះ Park Cafe, Pizza Hut Cambodia និងសហការណ៍ជាមួយ សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា (YEAC – Young Entrepreneurs Association of Cambodia) មានការគាំទ្រពី CIC, EDI និងបណ្តាលស្ថាប័នធំៗ ដែលបានចូលរួមឧបត្ថម្ភមួយចំនួនទៀត រៀបចំការសន្ទនាអំពីប្រធានបទនេះឡើង។ ក្នុងការចាប់ផ្តើមការសន្ទនាក្នុងខែមីនានេះ យើងមានកត្តិយសទទួលការចូលរួមពីវាគ្មិនកិតិ្តយសចំនួនពីររូប គឺ លោក គង់ មេសា នាយកប្រតិបត្តិនៃក្រុមហ៊ុន Atech […]

ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤

Liny Chan March 14, 2023 14/03/2023

ធនាគារ វីង ប្រារព្ធខួប១ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មី។ មានរយៈពេល ១ឆ្នាំ គត់ បន្ទាប់ពីធនាគារ វីងបាន ដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ ហើយថ្ងៃនេះ ធនាគារ វីង ក៏ បានបើកសម្ពោធសាខាថ្មីបន្ថែមទៀតនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤។ កម្មវិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម រ័ត្ន សុវណ្ណរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ បន្ទាប់ពីសម្ពោធអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាផ្លូវការអស់រយៈពេលមួយឆ្នាំមកនេះ ធនាគារ វីង បានឆ្លុះបញ្ជាក់យ៉ាងច្បាស់ថាខ្លួនជាដៃគូគួរដ៏ឲ្យជឿជាក់ ដែលប្រជាជនកម្ពុជាអាចពឹងពាក់បានក្នុងការការពារប្រាក់សន្សំរបស់ពួកគេប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះធនាគារ វីង ទទួលបានប្រាក់បញ្ញើពីអតិថិជនជាង៥០០លានដុល្លារអាមេរិក និងមានអតិថិជនប្រើប្រាស់អេប Wing Bank ជាង១លាននាក់។ លើសពីនេះ ធនាគារ វីង ក៏ផ្តល់ជូនអត្រាការដ៏ល្អមួយ នៅក្នុងប្រទេស ព្រមទាំងផ្តល់ជូនកម្ចីតាមប្រព័ន្ធឌីជីថល និងមានដៃគូទូទាត់ […]

E-GetS បានចាប់ដៃសហការជាមួយ ZTO Express ដើម្បីផ្តល់នូវសេវាកម្មផ្ញើទំនិញរហ័ស!

Liny Chan February 28, 2023 28/02/2023

ដើម្បីបម្រើសេវាកម្មជូនអតិថិជនអោយកាន់តែប្រសើរឡើង នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023 ក្រុមហ៊ុន E-GetS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) ។ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS និងលោក Zhang Wei អគ្គនាយក ក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) រួមទាំងភ្ញៀវកិត្តិយសផ្សេងទៀតបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ។ នៅក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានធ្វើការទំនាក់ទំនងពិភាក្សាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ជឿជាក់ថាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ បទពិសោធន៍ប្រើប្រាស់របស់អតិថិជននឹងកាន់ប្រសើរឡើងៗ ចំណែកឯទីផ្សាររបស់អតិថិជននឹងកាន់តែទូលំទូលាយ ព្រមទាំងអាចបង្កើនឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍន៍ថែមទៀតផង! ក្នុងនាមជា App សេវាកម្មជីវិតឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ E-GetS បានសហការជាមួយហាងដែលមានគុណភាពខ្ពស់ជាច្រើន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់តាមអ៊ីនធើណេត ការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិច ការទិញជាក្រុម Express ជាដើម។ គោលបំណង E-GetS គឺបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន នាំមកនូវបទពិសោធន៍បច្ចេកវិទ្យាថ្មីដល់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហ្សេតធីអូ អិចប្រេស (ZTOExpress) ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេ ដោយបានឈានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ2017 […]

ញាក់សាច់! កម្មវិធី OPPO Reno8 T Series First Sale Event ទទួលបានមនុស្សចូលរួមយ៉ាងកក្រើកពេញផ្សារទំនើប AEON3

Naren February 26, 2023 26/02/2023

រយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលអាចនិយាយបានថា លើកនេះមិនដូចមុនមែនអាចបំបេកកំណត់ត្រាថ្មីលើទីផ្សារស្មាតហ្វូនជាមួយសន្ទុះ Pre-Order ស្មាតហ្វូន Reno8 T 5G និង Reno8 T យ៉ាងច្រើនសន្ធឹកសន្ធាប់។ ឥឡូវក្រឡេកមកមើលថ្ងៃ First Sale Event របស់ស្មាតហ្វូន OPPO Reno8 T Series ថ្ងៃនេះវិញម្តង តើមានអ្វីពិសេសទើបនាំគ្នាសម្រុកអញ្ជើញទៅផ្សារទំនើប AEON មានជ័យ (AEON3) ច្រើនម្ល៉េះ? ថ្ងៃនេះជាថ្ងៃពិសេសរបស់ OPPO សម្រាប់កម្មវិធី Reno8 T Series First Sale Event ឃើញថា OPPO បានចែកកាដូ Free រហូតដល់ទៅ 600 កាដូទៅដល់ហ្វេនដែលអញ្ជើញមកផ្ទាល់។ រឹតតែរំភើប និងអស្ចារ្យនៅក្នុងកម្មវិធីនេះក៏ឃើញមានវត្តមានទូតសុច្ឆន្ទៈទាំង 3 រូបគឺ ពេជ្រ […]