SEA GAMES

ស៊ីហ្គេម ២០២៣៖ អបអរសាទរ! កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាសកីឡាអុកចត្រង្គ ក្រោយយកឈ្នះកីឡាករវៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ

Khmerpress May 6, 2023 06/05/2023

(ភ្នំពេញ)៖ កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាស លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្ដជនបុរស ៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ ក្រោយយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ក្នុងវគ្គផ្ដាច់ព្រ័ត្រ មុននេះបន្ដិច នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ វិញ្ញាសាឯកត្ដជនបុរស ៥នាទីនេះដែរ សម្រាប់មេដាយសំរឹទ្ធស្ទួន គឺបានទៅកីឡាករកម្ពុជា នូ ច័ន្ទផានិត និងកីឡាករវៀតណាម Nam Thang Hoang ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មកដឹងពីកាលវិភាគ ទីតាំង វិញ្ញាសា កីឡាហែលទឹកជម្រើសជាតិកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែឧសភា ចំពោះសំបុត្រចែកជូនដោយឥតគិតថ្លៃ

Khmerpress May 6, 2023 06/05/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិរបស់យើង ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡា៖ ហែលទឹក (SWIMMING) លោតទឹក (DIVING), ហែលទឹកពាក់ជើងទា (FIN SWIMMING) និងបាល់ទឹក (WATER POLO) ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ចំពោះ កាលវិភាគ ទីតាំង វិញ្ញាសា និង បេក្ខភាព មានដូចក្នុងតារាងខាងក្រោម សូមចូលរួមផ្តល់កម្លាំងចិត្តឱ្យបានកុះករ។ សំបុត្រមានចែកជូនដោយឥតគិតថ្លៃ នៅច្រកចូលទីតាំងប្រកួត៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT