SEA GAMES

ស៊ីហ្គេម២០២៣៖ កីឡាការិនី ស្រួង ភាវី ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតប៊ីយ៉ាការ៉ុម១បាំង

Khmerpress May 12, 2023 12/05/2023

(ភ្នំពេញ)៖ អបអរសាទ កីឡាការិនីកម្ពុជា ស្រួង ភាវី ឡើងពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ហើយត្រូវជួបកីឡាការិនីវៀតណាម Kien Tuong Phung ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។ រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

CAMSOC ជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

Khmerpress May 12, 2023 12/05/2023

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC-CAMAPGOC) បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានយកសំបុត្រសម្រាប់ពិធីបិទនាពេលកន្លងមក គឺអាចប្ដូរយកបណ្ណចូលទស្សនាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។ យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភានេះ បានបញ្ជាក់ថា «គណៈកម្មាធិការជាតិសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានទទួលយកសំបុត្រនាពេលកន្លងមក មេត្ដាជ្រាបថា ដើម្បីធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ គណៈកម្មាធិការជាតិ នឹងរៀបចំផ្ដល់ជូននូវបណ្ណចូលទស្សនាថ្មី សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ» ។ «សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះកន្លងមក មេត្ដាយកសំបុត្រសម្រាប់ពិធីបិទ (ដូចមានគំរូជូនភ្ជាប់ខាងក្រោម) មកប្ដូរយកបណ្ណចូលទស្សនាថ្មី ពីបញ្ជរប្ដូរបណ្ណដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការពេលព្រឹក ចាប់ពីម៉ោង ៨៖៣០នាទី […]

ឧកញ៉ា ស្រី ចាន់ថន នាំយកថវិកាលើកទឹកចិត្តចំនួន ៥លានរៀល ជូនកីឡាការិនី ប៊ូ សំណាង

Khmerpress May 12, 2023 12/05/2023

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បាននាំយកថវិកាចំនួន ៥លានរៀល ជូនកីឡាការិនី ប៊ូ សំណាង រួចរាល់ហើយ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយប្អូនស្រី ប៊ូ សំណាងដើម្បីឧបត្ថម្ភប្អូនស្រីរួចរាល់ហើយ ស្របពេលជាមួយគ្នាខ្ញុំក៏បានជជែករឿងរៀនសូត្ររបស់ប្អូនផងដែរ។ ប្អូនស្រីចង់រៀន IT ឬច្បាប់។ ប្អូនស្រីមានការតស៊ូជាខ្លាំងដែលធ្វើឲ្យខ្ញុំរំភើបចិត្តជាអនេក។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «តាមពិតប្អូនស្រី សំណាង មានបញ្ហាសុខភាពដែលខាងគ្រូបង្វឹករបស់គាត់មិនអនុញ្ញាតឲ្យប្រកួតនោះទេ ប៉ុន្តែដោយសារតែទឹកចិត្តក្នុងនាមយើងជាម្ចាស់ផ្ទះ ប្អូនស្រីបានតាំងចិត្តចូលរួមការប្រកួតរត់រយៈចម្ងាយ៥០០០ម៉ែត្រ ដោយមិនមានភាពស្ទាក់ស្ទើរបន្តិចណាឡើយ។ ឈ្នះចាញ់មិនមែនជាបញ្ហានោះទេ សំខាន់យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ មកដល់ម៉ោងនេះមានសារព័ត៌ជាតិ និងអន្តរជាតិជាច្រើន បានចុះព័ត៌មានពីប្អូន សំណាង។ ចំណុចនេះផងដែរ បានធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត ។» សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសឧបត្ថម្ភថវិកាទៅកីឡាការិនី […]

លោក វ៉ាត់ ចំរើន៖ ពិធីបិទផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងមានទស្សនីយភាពអស្ចារ្យ មិនចាញ់ពិធីបើកឡើយ

Naren May 12, 2023 12/05/2023

(ភ្នំពេញ)៖ ពិធីបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ជាធម្មតាការរៀបចំព្រឹត្តិការណ៍ពហុកីឡា(ហ្គេម) តែងរៀបចំពិធីបើកធំ ខណៈពិធីបិទធ្វើក្នុងកម្រិតមួយសមរម្យ តែមានភាពដោយឡែក និងភាពអស្ចារ្យមួយផ្នែក មិនចាញ់ពិធីបើកឡើយ ។ លោកបន្ដថា «ពិធីបិទនេះ យើងក៏មានរៀបចំទស្សនីយភាពសម្ដែងដែរ ក្នុងនោះយើងបានប្រមូលផ្ដុំសិល្បៈករ សិល្បៈការិនី កងទ័ពរបស់យើងជិត ២ពាន់នាក់ សម្រាប់រៀបចំទស្សនីយភាពពិធីបិទ ហើយការរៀបចំនេះ យើងនឹងធ្វើឲ្យទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយ ដែលមានភាពស្រងះស្រងោច ភាពអាឡោះអាល័យ ភាពសប្បាយរីករាយ ឬក៏ជោគជ័យ ដើម្បីជាមោទនភាព និងរួមគ្នា ដើម្បីជោគជ័យក្នុងការរៀបចំស៊ីហ្គេមរបស់យើង»។ លោកសង្កត់ធ្ងន់ថា «ពិធីបិទដ្បិតថា […]

កុំភ្លេច! ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ីហ្គេម២០២៣

Naren May 12, 2023 12/05/2023

(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ក្នុងវិញ្ញាសាបាល់ទាត់ផ្នែកនារី ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង៧៖០០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ គូសបញ្ជាក់ផងថា នេះជាប្រវត្តិសាស្ត្រលើកដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជា នៃការឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាបាល់ទាត់ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយបានចេញពីពូល B ក្រោយរកបាន ៦ពិន្ទុ, ហើយការប៉ះជាមួយវៀតណាម ជាការប្រកួតប្រជែងរកក្រុមឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ស៊ីហ្គេម២០២៣៖ អាណាព្យាបាលកីឡាករទូកក្ដោងថៃអរគុណកម្ពុជា ចំពោះការយកចិត្តទុកដាក់ខ្ពស់លើអត្តពលិកគ្រប់បណ្ដាប្រទេស

Khmerpress May 12, 2023 12/05/2023

(ភ្នំពេញ)៖ អាណាព្យាបាលកីឡាករទូកក្ដោងជម្រើសជាតិថៃម្នាក់ បានសម្ដែងការអរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានរៀបចំយ៉ាងល្អ ទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក ក៏ដូចជាការយកចិត្តទុកដាក់គ្រប់បែបយ៉ាង ចំពោះអត្តពលិកគ្រប់បណ្ដាប្រទេស កំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ យោងតាមគណនីឈ្មោះ Khemjira Love Poom ដែលគេស្គាល់ជាអាណាព្យាបាលរបស់កីឡាករ Thanapat Siricharoen ម្ចាស់មេដាយប្រាក់កីឡាទូកក្ដោង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានរៀបរាប់លើបណ្ដាញសង្គមរបស់ខ្លួន ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការទទួលស្វាគមន៍របស់ម្ចាស់ផ្ទះកម្ពុជា ដែលធ្វើឲ្យកីឡាករ-កីឡាការិនីទាំងអស់ មកប្រកួតស៊ីហ្គេម ទទួលបាននូវភាពកក់ក្ដៅ ហើយក៏ធ្វើឲ្យអាណាព្យាបាលពួកគេ គ្មានក្ដីបារម្ភផងដែរ ។ លោកស្រីបញ្ជាក់ថា ទាំងកន្លែងស្នាក់នៅ និងហូបចុក គឺនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ នៅជាប់មាត់សមុទ្រ ជាមួយការញាំអាហារឆ្ងាញ់ ហើយក្រុមការងាររៀបចំ ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងលើពួកគេ ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រុមកងទ័ពជើងទឹកប្រចាំនៅខេត្តព្រះសីហនុ ថែមទាំងរៀបចំនូវនាវាដឹកអាណាព្យាបាលទាំងអស់ទៅទស្សនា និងគាំទ្រកូនៗដោយផ្ទាល់លើផ្ទៃសាគរទៀតផង ។ តាមរយៈនេះ លោកស្រីបានសម្ដែងនូវការអរគុណម្ចាស់ផ្ទះកម្ពុជាថា «រយៈពេល ៥ថ្ងៃ នៃការស្នាក់នៅកម្ពុជា នាខេត្តព្រះសីហនុ […]

កីឡាការិនី ខាន់ ចេសា ដែលបានឈ្នះមេដាយមាសជូនជាតិ នាំយកថវិកា ១ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

Naren May 12, 2023 12/05/2023

(ភ្នំពេញ)៖ កីឡាការិនី ខាន់ ចេសា ដែលបានយកឈ្នះមេដាយមាសជូនកម្ពុជា ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីដើមសប្ដាហ៍មកនេះ, នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បាននាំយកថវិកា ចំនួន១ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកីឡាការិនី ខាន់ ចេសា ដែលមានទឹកចិតសប្បុរស ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា។ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី […]

កម្ពុជាឈ្នះមេដាយមាសដំបូងបំផុតលើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ប្រណាំង ៨០០ម៉ែត្រ ផ្នែកបុរស

Khmerpress May 12, 2023 12/05/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ បុរសបានធ្លាក់មកក្នុងដៃកីឡាករកម្ពុជា ឈុន ប៊ុនថន កាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ កីឡាករកម្ពុជាដ៏ឆ្នើមរូបនេះបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រកាលពីរសៀលនេះ ក្រោយពីបានទទូលជោគជ័យកាលពីការប្រកួតវគ្គជម្រុះក្មុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។ កីឡាករ ឈុន ប៊ុនថន បានយកឈ្នះលើកីឡា ៨ប្រទេស ផ្សេងទៀតក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រដោយប្រើថេៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong ដែលប្រើថេរៈវេលា ០១៖៥៣៖៣៤០នាទី ដោយទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករម៉ាឡេស៊ី Wan Muhammad Fazri Wan Zahari ដែលប្រើថេរៈវេលា ០១៖៥៣៖៨៦០នាទី៕ ប្រភព៖ ក្រសួងព័ត៌មាន​

CAMSOC ជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី ដើម្បីចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខណៈបណ្ណចាស់ត្រូវបានទុកជាមោឃៈ

Naren May 11, 2023 11/05/2023

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។ យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែឧសភានេះ បានបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងហលើ នឹងប្រព្រឹទ្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្ដរជាតិ និងមហាជនយ៉ាងច្រើនកុះករ ។ «ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ភសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាសស់ក្នុងពិធីបិទជាផ្លូវការ […]