ព័ត៌មានជាតិ

ស៉ីម៉ាក់រកឃើញភស្តុតាងច្បាស់បញ្ជាក់ថា ទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ទម្ងន់២៥០គីឡូក្រាម លើវត្តតាមាន់សែនជ័យ

Liny Chan August 2, 2025 02/08/2025

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្លាំងជំនាញស៉ីម៉ាក់ នៅថ្ងៃសៅរ៍​ ទី០២​ ខែសីហា​ ឆ្នាំ២០២៥​នេះ​ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ បានធ្វើការត្រួតពិនិត្យសុវត្ថិភាព ជូនគណៈកម្មការាចារ្យវត្ត ដោយបានរកឃើញភស្តុតាង ដែលអាចបញ្ជាក់ច្បាស់ថា​ ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម​ ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82។ បើតាមមេស៉ីម៉ាក់រូបនេះ គ្រាប់បែក MK-82 នេះ​ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម​ ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មី ផលិតមកពីប្រទេសអ៉ីស្រាអ៊ែល​ (The GBU-12 Payway II) តាមរយៈភស្តុតាង​នេះ​ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ ដែលមានលេខស៊េរី​ Serial No. 22002788 និង Serial No. 22002794 ផលិតនៅខែមករា​ ឆ្នាំ២០២៣។ លោក ហេង រតនា […]

ពលករខ្មែរជាង ៣០ម៉ឺននាក់ បានវិលត្រឡប់មកពីថៃ មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង, អភិបាលខេត្តបាត់ដំបង ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់សម្រួលដល់ពលករខ្មែរ

Liny Chan August 2, 2025 02/08/2025

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានណែនាំអាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមក ពីប្រទេសថៃ។ ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង លោក សុខ លូ បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរវិលត្រឡប់ មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងជាង៣០ម៉ឺននាក់។ លោក សុខ លូ ថ្លែងអំណរគុណអាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលបានខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរ វិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។ លោកបានបន្តថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិត ខំយកចិត្តទុកខ្លាំងណាស់ធ្វើយ៉ាងណាឱ្យពលករខ្មែរវិលចូលប្រទេសវិញ ប្រកបដោយភាពសុខស្រួល។ បងប្អូនពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ បងប្អូនពលករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។ សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសបើកដំណើរការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ និង មន្ត្រីច្បាប់

Liny Chan August 2, 2025 02/08/2025

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការប្រឡងជ្រើរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៣៧២ នាក់ ខណៈដែលមាន​បេក្ខជន​ចូលរួមប្រឡងមានចំនួនរហូតដល់​ ៤​ ៨១៣នាក់។ ការប្រឡងនេះ មានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ ដោយឡែកការប្រឡង​ជ្រើសរើសមន្រ្តី​ក្រុមប្រឹក្សា​អ្នកច្បាប់​ មានបេក្ខជនចូលរួម​ប្រឡង​ ២៩៨នាក់​ និង​រេីសត្រឹម​តែ ៨នាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ចាក់ក្នុងអំឡុងពេលកាត់វិញ្ញាសារជានិមិត្តរូបថា «វិញ្ញាសារប្រឡងនេះអាចធានាបានថាមិនមានការបែកធ្លាយនោះទេ ដែលអាចឲ្យបេក្ខជនទាំងអស់មានភាពស្មើរគ្នានៅក្នុងការប្រឡងប្រជែងនេះ ដោយផ្អែកទៅលើសម្ថភាព»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដោយការតាំងចិត្តយ៉ាងខ្ពស់ ក្នុងស្មារតីស្រឡាញ់សុខសន្តិភាព និងគោរពច្បាប់អន្តរជាតិ

Liny Chan August 2, 2025 02/08/2025

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាបានគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដោយការតាំងចិត្តយ៉ាងខ្ពស់ប្រកបដោយការអត់ធ្មត់ ក្នុងស្មារតីស្រឡាញ់សុខសន្តិភាព គោរពច្បាប់អន្តរជាតិ និងគោរពបានកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ លោក ប៉ែន បូណា បានបញ្ជាក់ថា ពេលនេះមានការក្លែងបន្លំគណនី Facebook ជាច្រើន ដោយបានប្រើប្រាស់ឈ្មោះខ្មែរ តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ លោក ប៉ែន បូណា ចាត់ទុកទង្វើទាំងនេះជាកលល្បិចថ្មីមួយទៀតដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរដាក់ឈ្មោះខ្មែរ សរសេរខ្មែរតែនិយាយដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់ល្បិចកលទាំងនេះឲ្យសោះ។ លោកបន្តថា ពេលនេះប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងរួមគ្នាជាធ្លុងមួយបង្កើតជាខឿនការពារបូរណភាពទឹកដីយ៉ាងរឹងមាំ នឹងការពារសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរយើង សូមបងប្អូនខ្មែរយើងបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឲ្យបន្តឋិតឋេរជារៀងរហូត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជារកចំណូលបានជាង ២៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ពីភ្ញៀវបរទេសជាង៦១ម៉ឺននាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ

Liny Chan August 2, 2025 02/08/2025

(ភ្នំពេញ)៖​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេសជាង៦១ម៉ឺននាក់ កើនឡើង៥.៣៩%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ។ ដោយគិតតែក្នុងខែកក្កដាកន្លងទៅនេះ មានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៥១ ០៩៨ នាក់ ចូលទស្សនា រមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ២ ៣២៧ ១៨៦ ដុល្លារ ថយចុះ១៧.៤៧%។ ​បន្ថែមពីនេះ មានភ្ញៀវទេសចរបរទេស ១២ ៧៨១ នាក់ ចូលទស្សនានៅប្រាសាទកោះកែ ដោយទទួលបានចំណូល ១៩១ ៧១៥ដុល្លារ​ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។ ​លើសពីនេះ ក្នុងរយៈពេល៧ខែនេះ ការ​លក់សំបុត្រនៅប្រាសាទបេងមាលា ទទួលបានចំណូល ៩១ ០៥០ដុល្លារ ពីភ្ញៀវចំនួន ៩ ១០៥ នាក់, ការលក់សំបុត្រនៅភ្នំក្បាលស្ពានទទួលបានចំណូល ៣ ៧១៥ដុល្លារ ពីភ្ញៀវ​​ចំនួន ៧៤៣នាក់ និងចំណូលពីការលក់សំបុត្រទូកមានចំនួន […]

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ថៃអះអាងថា ទាហានកម្ពុជាទាំង១៨នាក់ មានសុវត្ថិភាព, រាជរដ្ឋាភិបាលកំពុងសស្រាក់សស្រាំ ដើម្បីយកកម្លាំងកម្ពុជាមកវិញ 

Liny Chan August 2, 2025 02/08/2025

(ភ្នំពេញ)៖ គិតមកត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ភាគីថៃ បានអះអាងថា កម្លាំងទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គេ គឺមានសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈសន្និសីទសារព័ត៌មាន សង្ខេបអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «នាងខ្ញុំសូមបញ្ជាក់សារជាថ្មីនៅទីនេះថា ចំពោះកងកម្លាំងរបស់យើងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ ចាប់តាំងពីម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មកនោះ យោធាថៃបានបញ្ជាក់ថា ពួកគេមានសុវត្ថិភាព»។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងទៀតថធា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ដធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចាដើម្បីជំរុញឲ្យភាគីថៃ ប្រគល់កងកម្លាំងរបស់កម្ពុជាមកវិញឲ្យបានឆាប់រហ័ស និងមានសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្ដរជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើប្រទេសម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន សូមជួយអន្ដរាគមន៍ដើម្បីជំរុញឲ្យភាគីថៃ ឆាប់ប្រគល់កងកម្លាំងកម្ពុជាមកប្រទេសកម្ពុជាវិញទាំង១៨រូប។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលទេទោះក្នុងកាលៈទេសៈណាក៏ដោយ។ សូមរំលឹកថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ ថៃ បានបញ្ជូនទាហានកម្ពុជា ចំនួន២រូបត្រឡប់មកវិញ ក្នុងចំណោម២០រូបដែលគេចាប់ខ្លួន។ កងកម្លាំងកម្ពុជា ដែលថៃបានបញ្ជូនមកវិញនេះ ម្នាក់រងរបួស និងម្នាក់ទៀតបាត់បង់ស្មារតី៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី

Liny Chan August 2, 2025 02/08/2025

(ឧត្តរមានជ័យ)៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។ សំណេរដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ក្នុងសប្តាហ៍នេះ លោកឯកអគ្គរាជ Dominic បានចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេស ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនាតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកសូត្រនិគម ខេត្តសៀមរាប។ គណៈប្រតិភូ​បាន​ជួប​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ​នាពេល​ថ្មីៗ​នេះ។ ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ។ យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍

Liny Chan August 2, 2025 02/08/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ តាមរយៈសេចក្តីជូនដំណឹងបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និងស្ថិរភាពពេញលេញសម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែនគោកជាច្រើន។ ដោយកត់សម្គាល់ពី កិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការស្តារឡើងវិញយ៉ាង ពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួមទាំងទីតាំងដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចតាម បណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់ រួមទាំងប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញដែលជារាជធានីដ៏រស់រវើក បរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុស ជាមួយនឹង ទឹកសមុទ្រពណ៌ខៀវនៅខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិ ដូចជា ខេត្តកំពត និងកែប ជាមួយនឹងតំបន់អេកូទេសចរណ៍ និងសហគមន៍នៅភូមិភាគឦសាន ប្រកបដោយសុវត្ថិភាព ពេញលេញ និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការស្វាគមន៍របស់ប្រជាជន ក្នុងស្រុកដែលពោរពេញ ទៅដោយស្នាមញញឹម និងភាពស្មោះត្រង់។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាព និងការការពារសម្រាប់ភ្ញៀវទេសចរ ដោយមានអាជ្ញាធរជាតិ និងក្នុងតំបន់ តាមដានយ៉ាងយកចិត្តទុកដាក់ និងរក្សាសុវត្ថិភាព នៅទូទាំងប្រទេស។ កម្ពុជា មានការប្តេជ្ញាចិត្ត ចំពោះគុណតម្លៃពិតនៃសន្តិភាព សុវត្ថិភាព ការគោរពវប្បធម៌ និង […]

ស្ថានទូតចិនប្រចាំកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ

Liny Chan August 2, 2025 02/08/2025

(ឧត្តរមានជ័យ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៥នេះ បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតចិនថា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។ ស្ថានទូតចិន សូមជូនពរជនរងគ្រោះដោយសង្រ្គាមឣាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News