(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងឲ្យដឹងថា ស្អែកនេះកម្ពុជារំពឹងថា នឹងទទួលបានលទ្ធផលល្អ ក្នុងការចរចាបញ្ហាពន្ធគយរវាងកម្ពុជា និងអាមេរិក បន្ទាប់ពីមានការជួបចរចា និងពិភាក្សាគ្នា អស់រយៈពេលជាច្រើនលើមកហើយ។ លោកថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នា២០២៥ស្អែកនេះ កម្ពុជានឹងជួបប្រជុំជាមួយភាគីសហរដ្ឋអាមេរិក តាមរយៈ Zoom ជាថ្មី ដើម្បីចរចាលទ្ធផលពន្ធគយជាលើកចុងក្រោយ ក្រោមការរំពឹងទុកថា នឹងទទួលបានលទ្ធផលល្អប្រសើរ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាឱកាសចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា កន្លងមកកម្ពុជា-សហរដ្ឋអាមេរិក បានជួបចរចាផ្ទាល់ចំនួន២ជុំ ដោយលើកទី១ បានជួបចរចាគ្នា ផ្ទាល់ ក្នុងអំឡុងខែមេសា ថ្ងៃទី១៣-១៤, ចំណែកជុំទី២ បានជួបចរចាផ្ទាល់នៅថ្ងៃទី៤, ៥, ៦ ខែមិថុនា និងជុំទី៣ […]