ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចេក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលមានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន អនុប្រធានប្រចាំការ និងសមាជិកជាច្រើនរូប។ ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បានធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចនេះមានសមាសភាព២៥រូប ដែលមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ជាប្រធាន អមដោយអនុប្រធានចំនួន៨រូប​ រួមមាន៖ *ទី១៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន*ទី២៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន*ទី៣៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន*ទី៤៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ […]

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន! នាយករដ្ឋមន្ដ្រីសិង្ហបុរី សង្ឃឹមថា កម្ពុជា-ថៃ នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីសិង្ហបុរី លោក Lawrence Wong បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបង្ហាញពីជំហរថា លោកសង្ឃឹមថា កម្ពុជា-ថៃ នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។ ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោអនុញ្ញាតឲ្យ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា រិទ្ធី អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយដែលបានជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី និងសហការី ហើយ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរីមកកាន់ប្រទេសកម្ពុជា នៅពេលនេះ នឹងរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនង រវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែរីកចម្រើន និងល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនងជាមួយគ្នាយ៉ាងយូរអង្វែងកន្លងមកដែលពេលនេះមានរយៈពេល ៦០ឆ្នាំមកហើយ ដែលចាប់ផ្ដើមចេញពី […]

មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ដាក់បទបញ្ជាដល់បណ្តាកងរាជអាវុធហត្ថក្រុងស្រុក និងកងអនុសេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

Liny Chan July 2, 2025 02/07/2025

(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដាក់បទបញ្ជាដល់បណ្តាកងរាជអាវុធហត្ថក្រុង ស្រុក និងកងអនុសេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់រាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមកម្លាំងអន្តរាគមន៍ ដើមី្បជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ និងឧប្បវទ្ទហេតុផ្សេងៗ ព្រមទាំងត្រៀមលក្ខណៈគ្រប់ពេលវេលា និងក្តាប់ឲ្យបាននូវមុខសញ្ញាក្រុមទុច្ចរិត ដែលមានឧបាយកលបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។ ការដាក់នូវបទបញ្ជាយ៉ាងដូច្នេះរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ អនុវត្ថតួនាទីភារកិច្ច ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីជា មេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផល ដែលគ្រប់កងឯកភាពទាំងអស់ អនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ […]

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្អៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ។ បើតាមការបង្ហោះលើគណនីហ្វេកប៊ុកផេក Wildlife Alliance Cambodia-អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថាលោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥តទៅ។ គាត់មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។ នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ។ តាមរយៈសំណេរដដែល អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរអគ្គិសនី ប្រាប់ឲ្យក្រុមហ៊ុន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា «ប្រាក់បាត» របស់ថៃ

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រាប់ឲ្យក្រុមហ៊ុនចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា «ប្រាក់បាត» របស់ថៃ។ នេះបើតាមលិខិតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឱ្យតំបន់ទាំងអស់នៅតាមបណ្តោយព្រំប្រទល់ ប្រទេសកម្ពុជា-ថៃ។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំបញ្ឈប់ការចេញវិក្កយបត្រ ថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃ សេវាផ្សេងៗ ជា «ប្រាក់បាត» នៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងនៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ អាចធ្វើទៅបាន

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។ សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ឪ ស៊ុច និមន្តមកដល់កម្ពុជាហើយ បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ព្រះតេជគុណ អាចមករស់នៅកម្ពុជាគ្រប់ពេលវេលា

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ លោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតពីខេត្តបុរីរ៉ាំ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិមន្តមកដល់ទឹកនៃព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។ បន្ទាប់ពីនិមន្តមកដល់ប្រទេសកម្ពុជា លោកឪ ស៊ុច នឹងនិមន្តទៅគង់ នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការ បញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា […]

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង

Naren July 2, 2025 02/07/2025

(សៀមរាប​)៖ អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉ម G13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង និងខាងក្រៅរហូតដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការ WMF ពីមុនមកក៏ដោយ នៅតែប្រឈម និងហានិភ័យខ្ពស់នៃការបាក់រលុះនៅថ្ងៃណាមួយ។ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៥មក ក្រុមការងារបានចាប់ផ្តើមអនុវត្តការជួសជុលពង្រឹងតួប៉មទី១៣នៃប្រាសាទឥដ្ឋ។ លោកស្រីបន្ដថា ដើម្បីធានាឱ្យបានអំពីភាពរឹងមាំទៅថ្ងៃខាងមុខ ដំណើរការជួសជុលត្រូវចាប់ផ្តើមពង្រឹងតាំងពីផ្នែកខឿនខាងក្រោម ទើបបន្តទៅផ្នែកជញ្ជាំង និងផ្នែកដំបូល ជាជំហានៗ ដោយប្រើប្រាស់បាយអ បិទភ្ជាប់ឥដ្ឋដែលមានប្រហោងឬស្រទាប់ ដើម្បីធានាការជ្រាបទឹក ការពារស្មៅដុះ និងសត្វចូលទៅរស់នៅតាមចន្លោះឬប្រហោងនៃប្រាសាទ។ ប៉ុន្តែ ក្នុងដំណាក់កាលទីមួយ ការជួសជុលបានចាប់ផ្តើមពីខឿន រហូតដល់ផ្តែ ពោលគឺមានកំពស់៥ម៉ែត្រ ដោយគម្រោងដំណាក់កាលទីមួយ គ្រោងនិងបញ្ចប់ចុងខែវិច្ចិកា ឆ្នាំ២០២៥។ ចំណែកដំណាក់កាលទី២ គ្រោងអនុវត្តនៅឆ្នាំបន្ទាប់។ បើតាមអ្នកជំនាញបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញភ្នំបាខែង មានសរុបចំនួន៤៤តួប៉ម។ នៅឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា […]

នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានអាយុ៦០ឆ្នាំហើយ

Naren July 2, 2025 02/07/2025

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការ​បង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅ​វេលា​ម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់​របស់លោកនាយក​រដ្ឋ​មន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចលោក ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា […]

ពលករខ្មែរទើបមកពីប្រទេសថៃ និងសហជីពនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃត្រឡប់មកស្រុកកំណើតវិញ ខណៈក្នុងស្រុកមានការងាររាប់ម៉ឺនកន្លែង

Naren July 2, 2025 02/07/2025

(ភ្នំពេញ)៖ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។ លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារនោះទេ។ លោកស្រីបានបន្ដថា៖ «ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះទេការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើមានទីកន្លែង ស្នាក់នៅល្អៗ។ មកដល់ភ្លាមមានការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យអត់មានការលំបាកអីទេ»។ រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា អ្វីដែលជាការព្រួយបារម្ភបំផុតនោះគឺ ក្រុមជ្រុលនិយមថៃតែងតែយកពលករខ្មែរក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវរបស់ខ្លួនហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព ហេតុនេះអ្វីដែលល្អបំផុតសូមឱ្យបងប្អូនវិលត្រឡប់ មកធ្វើការក្នុងស្រុកវិញ។ លោកបានបន្ដថា៖ «បើនៅប្រទេសថៃត្រូវគេមើលងាយមើលថោក គេមានចេតនាចង់យាយីធ្វើបាបយ៉ាងណានោះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ យើងត្រឡប់មកធ្វើការងារក្នុងស្រុកវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ រោងចក្រសហគ្រាស […]