សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជារឿងល្អដែលកម្ពុជាសម្បូរត្រីលក់មិនអស់ ហើយមានតម្លៃសមរម្យ
Liny Chan
July 1, 2025
01/07/2025
(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើងគួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ហើយវាគឺជារឿងល្អណាស់ដែលកម្ពុជាសម្បូរត្រីលក់មិនអស់ និងមានតម្លៃសមរម្យ ជាជាងអត់មានត្រី ហើយលក់ក្នុងតម្លៃថ្លៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើងគួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ដែលការកើនឡើងបរិមាណត្រីឆ្នាំនេះគឺកើតចេញពីការចូលរួមសហការគ្នាក្នុងការថែរក្សា ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងសូមបន្តការងារនេះឱ្យដូចភ្លៀងរលឹម ដើម្បីធានាឱ្យបាននូវបរិមាណត្រីបន្តកើនឡើងបន្ថែមទៀត។ ជាមួយនឹងការកើនឡើងនៃបរិមាណត្រីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងឃើញប្រជាពលរដ្ឋយើងសប្បាយរីករាយ ដែលខ្ញុំថា អ្នកលក់គាត់រអ៊ូថា ឥលូវត្រីច្រើនពេកលក់អត់អស់, ខ្ញុំថាល្អណាស់ដែលមានត្រីច្រើនលក់មិនអស់ ហើយមានតម្លៃសមរម្យសម្រាប់អ្នកហូប ជាជាងអត់ត្រីហើយលក់ថ្លៃ នេះគឺជាបញ្ហា»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធានានូវផលត្រីសម្រាប់រួមទាំងអស់គ្នាគឺជារឿងល្អណាស់ ដូចនេះបឹងរួម បឹងធម្មជាតិត្រូវរួមគ្នាថែរក្សា និងខិតខំធ្វើការងារនេះបន្តទៀត […]