ព័ត៌មានជាតិ

ថៃព្រមានពលរដ្ឋតាមដងទន្លេ Chao Phraya ឱ្យប្រយ័ត្នជំនោរទឹកខ្ពស់ពីថ្ងៃទី៤-១២ ធ្នូ

Naren December 4, 2025 04/12/2025

(បាងកក)៖ នាយកដ្ឋានជលសាស្ត្រនៃកងទ័ពជើងទឹកថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ Chao Phraya ឱ្យត្រៀមខ្លួនសម្រាប់ជំនោរទឹកខ្ពស់ដែលរំពឹងថានឹងកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃ។ អាជ្ញាធរបានព្យាករណ៍ថា កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងយ៉ាងខ្លាំង ដោយអាចឡើងដល់ ២.០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ កម្រិតទឹកខ្ពស់បំផុតត្រូវបានរំពឹងថានឹងកើតឡើងនៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។ នាយកដ្ឋានជលសាស្ត្រថៃ បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងតំបន់ក្បែរកំពង់ផែ Chulachomklao និងស្រុកជុំវិញ ឱ្យតាមដានស្ថានភាពទឹកយ៉ាងដិតដល់ដើម្បីត្រៀមបង្ការផលប៉ះពាល់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

UPDATE: ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ បានវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៣ បានចំនួន ៣៩បង្គោលហើយ

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២ បានចំនួន ៣៩បង្គោលបណ្តោះអាសន្ន លើចំនួនសរុប២៧៧បង្គោលបណ្តោះអាសន្ន។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ ៧គ.ម. ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាស ដើម្បីបង្កើតផែនទីរូបថត(Photomap)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ពូទីន ព្រមានអឺរ៉ុបថា បើចង់បង្កសង្រ្គាម រុស្ស៉ីត្រៀមខ្លួនជាស្រេច ប៉ុន្តែអឺរ៉ុបនឹងចាញ់យ៉ាងអាម៉ាស់ រហូតគ្មាននៅសល់អ្នកដើម្បីចរចាសន្តិភាព 

Liny Chan December 3, 2025 03/12/2025

(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានក្រុមមហាអំណាចអឺរ៉ុបថា ប្រសិនបើពួកគេ បង្កសង្រ្គាមជាមួយរុស្ស៉ី នោះទីក្រុងមូស្គូត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធ ប៉ុន្តែអឺរ៉ុបមុខជានឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត រហូតដល់ថ្នាក់គ្មាននៅសល់អ្នក ដែលអាចមកចរចារក កិច្ចព្រមព្រៀងសន្តិភាពឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។ ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន បន្តអូសបន្លាយជិត៤ឆ្នាំហើយនោះ ដែលជាជម្លោះដ៏ប្រល័យបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២ រុស្ស៉ីនៅមិនទាន់អាចវាយបំបាក់អ៊ុយក្រែន ដែលជាប្រទេសតូចជាងឆ្ងាយ គាំទ្រដោយក្រុមមហាអំណាចអឺរ៉ុប និងសហរដ្ឋអាមេរិក នៅឡើយទេ។ អ៊ុយក្រែននិងក្រុមមហាអំណាចអឺរ៉ុប បានព្រមានថា ប្រសិនបើលោក ពូទីន ឈ្នះសង្រ្គាមនៅអ៊ុយក្រែន នោះលោកប្រធានាធិបតីរុស្ស៉ី អាចនឹងវាយប្រហារលើសមាជិកណាមួយរបស់ NATO ជាការអះអាងដែលលោក ពូទីន បានច្រានចោលថា មិនសមហេតុផលទាល់តែសោះ។ នៅពេលត្រូវបានសាកសួរដោយអ្នកកាសែត អំពីការអត្ថាធិប្បាយមួយក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី​ ដែលថារដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា អឺរ៉ុបកំពុងត្រៀមធ្វើសង្រ្គាមប្រឆាំងរុស្ស៉ី លោក ពូទីន បានឆ្លើយថា រុស្ស៉ីមិនចង់ផ្ទុះសង្រ្គាម​ជាមួយអឺរ៉ុបទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើអឺរ៉ុបចង់បានសង្រ្គាមជាមួយរុស្ស៉ី […]

រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព, មួយខែចំណាយ​ជាង ២.៥លានដុល្លារ ចិញ្ចឹមជនមានពិការភាព

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើជនមានពិការភាព​តាមរយៈការលើកកម្ពស់សិទ្ធិ សុខុមាលភាព ឱកាសការងារ ក៏ដូចជាការធានា​ដល់​ការ​រស់នៅក្នុងជីវភាពសមរម្យ។ ក្នុងមួយខែរដ្ឋបានចំណាយជាង ២.៥លានដុល្លារអា​មេ​រិក ជួយចិញ្ចឹមជនមានពិការរភាពតាមរយៈកម្មវិធីជាតិជំនួយសង្គម។ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាទិវាជនមានពិការភាពលើកទី២៧ សម្រាប់​កម្ពុជា និងលើកទី៤៣សម្រាប់ពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ហាញនូវការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជន​មាន​ពិការភាព។ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្រាប់ទិវានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋា​ភិបាលកម្ពុជានីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព។ ក្នុង​នោះ​ក្រ​សួ​ង ស្ថាប័ន និង​អាជ្ញា​ធរ​ថ្នាក់ក្រោមជាតិ សម្រេចបាននូវកិច្ចការជាច្រើនពាក់ព័ន្ធនឹងជនមានពិការភាព មាន​ដូចជាការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាព​ដោយផ្តោត​លើ​ការលើកកម្ពស់សមភាព ការកាត់​បន្ថយ និងលុបបំបាត់ ការរើសអើង បង្កើនការ​យល់​ដឹងអំពីពិការភាពឱ្យកាន់តែទូលំទូលាយ ការរៀបចំនិងកែសម្រួលផាសុកវត្ថុ ការរស់​នៅ​ប្រកបដោយភាពសុខដុមរមនានិងភាពធន់ក្នុងសហគមន៍ បង្កើនការផ្ដល់ និង​ទទួល​បាននូវឧបករណ៍ ទ្រទ្រង់រាងកាយសម្រាប់ការចល័តទីផ្ទាល់ខ្លួន ការធា​នា​បាន​នូវការគោរពភាពជាឯកជនរបស់បុគ្គល ការផ្តល់ និងជួសជុលលំនៅឋាន ការគាំ​ទ្រ និង​លើកទឹកចិត្តឱ្យរៀបអាពាហ៍ពិពាហ៍ដើម្បីបង្កើតគ្រួសារ ការបង្កើត និងពង្រឹងគុណ​ភាពអប់រំទាំងកម្មវិធីអប់រំបរិយាបន្ននិងអប់រំពិសេស ការផ្ដល់ និងការទទួលបានសេវា​សុខភាព និងស្តារលទ្ធភាពពលកម្មដោយមិនគិតថ្លៃ និងមានលក្ខណៈគ្របដណ្តប់ ការ​លើកកម្ពស់ជីវភាពសមរម្យតាមរយៈការផ្ដល់ ឱកាសទទួលបានការងារ និងមុខរបរ​សម​ស្របទៅតាមចំណេះដឹងនិងជំនាញ ការលើកទឹកចិត្តនិងជំរុញការចូលរួម […]

ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ កងទ័ពភូមិភាគទី២ ថៃ ដោយបង្កើតរឿងផ្ទុះមីន ដើម្បីបំភ័ន្តអន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួន ចូលមកដែនអធិបតេយ្យ

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជា ដោយបង្កើតរឿងពាក់ព័ន្ធនឹងករណីផ្ទុះមីន នៅតំបន់ហួយតាម៉ារៀ។ ក្រសួងការពារជាតិបានចាត់ទុកថា ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពី នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញផ្សាយថា មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា, បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ «ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ»។ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញការណែនាំ១០ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងគាំពារជនមានពិការភាព

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារក្នុងឱកាសទិវាជនមាន​ពិការ​ភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» បានដាក់ចេញការណែនាំ១០ចំណុច ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងគាំពារជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដូចខាងក្រោម៖ *១៖ ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ត ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា *២៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍនានារបស់ខ្លួន និងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ *៣៖ ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើន និងពង្រឹងប្រសិទ្ធភាពការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាពជាប្រចាំ តាមស្ថានភាព ប្រែប្រួលជាក់ស្តែង […]

ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ កងទ័ពភូមិភាគទី២ ថៃ ដោយបង្កើតរឿងផ្ទុះមីន ដើម្បីបំភ័ន្តអន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួន ចូលមកដែនអធិបតេយ្យ

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជា ដោយបង្កើតរឿងពាក់ព័ន្ធនឹងករណីផ្ទុះមីន នៅតំបន់ហួយតាម៉ារៀ។ ក្រសួងការពារជាតិបានចាត់ទុកថា ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពី នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញផ្សាយថា មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា, បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ «ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ»។ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ […]

សូមមេត្តាប្រុងប្រយ័ត្ន! គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ ។ ហេតុដូច្នេះសូមសាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការនេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៍មាន របស់ធនាគារជាតិនៃកម្ពុជា​បានឲ្យដឹងថា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ យោងតាម លិខិតលេខធ១៤.០២៤.២០២៦ ឆ.ត ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា និងបាន បំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចន៍ & ផាតនើរ (REACHS & PARTNERS Co., Ltd) យោងតាមសេចក្តីសម្រេចលេខ ១០៨១ ព.ណ.ចបព ចុះថ្ងៃទី១៩ ខែមិថុនា […]

អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែន

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ច្រានចោលដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាសូមបញ្ជាក់ថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។ អាជ្ញាធរមីន សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ១. កម្ពុជាមិនមានប្រើប្រាស់មីនប្រឆាំងមនុស្ស ចាប់តាំងពីបានចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាមិនមានប្រើប្រាស់មីន ហើយកងកម្លាំងយោធារបស់កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ។ កម្ពុជា មិនមានបទបញ្ជា ឬការអនុញ្ញាតណាដែលអនុញ្ញាតឱ្យប្រើប្រាស់មីន ហើយកម្ពុជាបានប្រកាន់ ខ្ជាប់ នូវគោលការណ៍តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុង សកម្មភាពកំចាត់មីន ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាអូតាវ៉ា។ ២. ផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមរវាងតួអង្គជាច្រើនពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៩០។ ៣. ថៃតែងតែធ្វើសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗ ដោយឯកតោភាគីនៅតាមបណ្តោយព្រំដែន ដោយគ្មានការសម្របសម្រួលគ្មានតម្លាភាព ហើយមិនគោរពតាមយន្តការដែលមានស្រាប់។ ទង្វើបែបនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផ្ទុយទៅនឹងស្មារតីមនុស្សធម៌ […]

ក្មេងទំនើង៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជាបន្តបន្ទាប់យកមកអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

Liny Chan December 3, 2025 03/12/2025

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើងចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ ការបង្ក្រាបករណីទាំង ០២រួមមាន៖ -ករណីទី១៖ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានឃាត់ម្ចាស់ ០៣នាក់ រួមនឹងម៉ូតូ ០៤គ្រឿង នៅចំណុចផ្លូវ អូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត ចំណែកម៉ូតូទាំង ០៤គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ រង់ចាំឱ្យម្ចាស់មកដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតា ទេីបប្រគល់ឱ្យត្រលប់ទៅវិញ។ -ករណីទី២៖ នៅវេលាម៉ោង ១០និង ១០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង […]