សម្តេចតេជោ ហ៊ុន សែន៖ ការប្រជុំកាត់យប់មិនមែនជារឿងថ្មីសម្រាប់សម្តេចនោះឡើយ
Liny Chan
June 3, 2025
03/06/2025
(ភ្នំពេញ)៖ បន្ទាប់ពីសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបើកកិច្ចប្រជុំតាំងពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់វេលារំលងអធ្រាត្រ ឆ្លងថ្ងៃ, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រជុំឆ្លងថ្ងៃ កាត់យប់ដូចនេះមិនជារឿងថ្មីសម្រាប់សម្តេចនោះឡើយ សម្តេចធ្លាប់បានប្រជុំយូរជាងនេះថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញបន្តដឹកនាំរដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជប្រជុំថ្ងៃទី២ ជជែកអំពីប្រព័ន្ធកសិកម្ម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូវនេះថា «ខ្ញុំសូមជម្រាបថា ក្នុងជីវិតរបស់ខ្ញុំនេះវាជួបប្រទះនូវរឿងបែបនេះជាច្រើនលើកដែរហើយ ប៉ុន្តែមិនដល់កម្រិតពេលមុននោះទេ កាល IMC ហ្សាតាកា ចុងឆ្នាំ១៩៨៩ បន្ទាប់ពីបរាជ័យនៃសន្និសីទទីក្រុងប៉ារីស លើកទី១ យើងមកប្រជុំក្រៅផ្លូវការនៅហ្សាតាកា ប៉ុន្តែគេហៅ IMC ពេលនោះយើងចាប់ប្រជុំ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់យើងបាយ ហើយបន្តការប្រជុំដល់ម៉ោង ៨ យើងបាយទៀត ហើយក៏បន្តការប្រជុំដល់ម៉ោង ២៖៣០រំលងអធ្រាត្រ តែការប្រជុំទាំងអស់គឺបរាជ័យ»។ សម្តេចតេជោ ហ៊ុន […]