ព័ត៌មានជាតិ

ក្រោយសំណើពលរដ្ឋ! អភិបាលខេត្តតាកែវ ណែនាំមន្ដ្រីរៀបចំតម្លើងឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ

Liny Chan June 2, 2025 02/06/2025

(តាកែវ)៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំតម្លើងឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ បន្ថែមពីការតម្លើងឧបករណ៍ក្មេងលេង «Playground» ដែលអាជ្ញាធខេត្ត ទើបតែតម្លើងកាលពីពេលថ្មីៗកន្លងមកនេះ។ បើយោងតាមមន្ដ្រីសាលាខេត្តតាកែវ, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្ដ្រីសាលាខេត្ត ឲ្យរៀបចំតម្លើងឧបករណ៍ហាត់ប្រាណនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលតែងតែដើរហាត់ប្រាណនៅមាត់បឹងតាកែវ បានស្នើសុំដល់អាជ្ញាធខេត្ត ជួយដាក់ឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ ដើម្បីឲ្យពួកគាត់អាចហាត់ប្រាណ ដោយឧបករណ៍គ្រឿងម៉ាស៊ីនបន្ថែមពីការហាត់ប្រាណដោយដើរថ្មើជើង។ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តនៅក្នុងខេត្តតាកែវ កាន់តែច្រើនឡើង អាជ្ញាធរខេត្តតាកែវ បានបន្តអភិវឌ្ឍន៍ ជួសជុល បំពាក់ភ្លើងលម្អតាមផ្លូវ ក្នុងក្រុងដូនកែវ កែលម្អសួនច្បារ និងបន្តធ្វើការពង្រីកនូវទីធ្លាកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណ ហើយកន្លងមកថ្មីនេះ អាជ្ញាធខេត្តទើបតែបានបំពាក់ ឧបករណ៍សម្រាប់ ក្មេងលេងនៅសួនច្បារមាត់បឹងតាកែវ ដែលនឹងធ្វើឲ្យសួនច្បារមាត់បឹងតាកែវ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ចូលរួមឧបត្ថម្ភថវិកា ៥០០លានរៀល ដល់កងទ័ពជួរមុខដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

Liny Chan June 2, 2025 02/06/2025

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ បានប្រកាសឧបត្ថម្ភថវិកា ៥០០លានរៀល ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដែលថវិកាឧបត្ថម្ភទាំងនេះ បានមកពីការប្រមូលពីកម្មវិធីជិះកង់អង្គរលើកទី៣ ចំនួន១២០០លានរៀល ដោយដកមួយចំណែកជូនមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប និងមួយចំណែលជូនកងទ័ពសមរភូមិមុខ។ ការចូលរួមឧបត្ថម្ភថវិការបស់ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ាសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង ៥២ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ​ក្នុងរយៈពេល ៥ខែឆ្នាំនេះ

Liny Chan June 2, 2025 02/06/2025

(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែល​បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ​កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤​។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ​ដែល​បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។ ​​ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ ​ក្នុងរយៈពេល៥ខែនេះ មានចំនួន ​​១១ ៤៩៩ នាក់​ ទទួលបានចំណូល ១៧២ ៤៨៥ដុល្លារ។ ​ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៥ខែ ​មានចំនួន ៧ ៥៥២ នាក់ ដោយទទួលបានចំណូល ៧៥ ៥២០ដុល្លារ។ ការ​លក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៥ខែ​ មានចំនួន ៥៧០នាក់ ទទួលបាន២ ៨៥០ដុល្លារ​ […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋយកចិត្តទុកដាក់​តាមដានសភាពការណ៍ តែកុំស្លន់ស្លោ និងត្រូវលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ

Liny Chan June 2, 2025 02/06/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋយកចិត្តទុកដាក់​តាមដានសភាពការណ៍ តែកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រ លើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ។ ការប្រកាសអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើឡើង នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «យើងក៏អំពាវនាវដល់ប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់តាមដានសភាពការណ៍នេះ តែសុំកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រ លើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ»។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានដឹងថាកងទ័ពថៃ បានរៀបចំលេណដ្ឋាន។ ប៉ុន្តែ ការរៀបចំលេណដ្ឋាននេះ គឺរៀបចំចុះតែសុំកុំមករៀបចំនៅលើទឹកដីរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជនដែលបាននាំយកអំណោយ ស្បៀងអាហារ និងថវិកា ព្រមទាំងចុះសួរសុខទុក្ខដល់កងទ័ព ដើម្បីជាលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅជួរមុខ តាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ។ គួរឱ្យដឹងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមកំរើកឡើងវិញ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់មកហើយ​ក្នុងប្រវត្តិសាស្ត្រ កម្ពុជាសុំសិទ្ធិត្រឹមការពារដីដែលនៅសល់ ដោយមិនចង់បានដីនរណា​នោះឡើយ

Liny Chan June 2, 2025 02/06/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយ​ក្នុងប្រវត្តិសាស្ត្រ ហើយកម្ពុជាសុំសិទ្ធិត្រឹមការពារទឹកដីដែលនៅសល់ប៉ុណ្ណោះដោយមិនចង់បានដីរបស់នរណា​នោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «កម្ពុជាគ្មានត្រូវការ​ទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដី​របស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេច​ចំនួន ៨៤% ទៅហើយ​ នៅសល់ ១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក, កម្ពុជាជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន ៨៦% ហើយ នៅសល់ ១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីគម្រោងប្រជុំនិងបបួលភាគីថៃ យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ

Liny Chan June 2, 2025 02/06/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់​នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិ​វិធី​តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោល​។ ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈ​កម្ម​ការ​​ព្រំដែនចម្រុះ (JBC) កម្ពុជា ធ្វើកិច្ចការចំនួនពីរដូចខាងក្រោម៖ ១៖ រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង​បន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង​ប្រទេស​ទាំងពីរ។ ២៖ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការ​យក​​​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ដោយសារ​ក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតា​មាន់​ធំ ប្រាសាទតាមាន់តូច […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រទាំងស្រុងការយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

Liny Chan June 2, 2025 02/06/2025

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ចេញសារបញ្ជាក់ថានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភ្លាមៗប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការ ជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។ សាររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើបណ្តាញសង្គមផ្លូវការជាមួយខ្លឹមសារទាំងស្រុង ទាំងភាសាខ្មែរ និងភាសាអង់គ្លេស៖ មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។ ខ្ញុំគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។ យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន។ A little earlier, […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលបុណ្យចំនួន ២០លានរៀល ដល់គ្រួសារស-ពស្រ្តីមានផ្ទៃពោះ៧ខែ ដែលស្វាមីជាកងទ័ពប្រចាំការនៅតំបន់មុំបី

Nisaiy KP June 1, 2025 01/06/2025

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលបុណ្យចំនួន ២០លានរៀលដល់គ្រួសារស.ពស្រ្តីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាកងទ័ពប្រចាំការនៅតំបន់មុំបី។ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់គ្រួសារសព ប្អូនស្រី អាំ រត្តនាង ដែលបានទទួលមរណភាពទាំងម្ដាយនិងកូនក្នុងផ្ទៃ៧ខែ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមបញ្ជាក់៖ លោកស្រី អាំ រត្តនាង ជាភរិយារបស់លោកអនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាកងទ័ពប្រចាំការនៅសមរភូមិមុខតំបន់មុំបីខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះ មានកូនចំនួន ០៣នាក់ ក្នុងនោះប្រុស២នាក់ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត