ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សព្វាវុធ និងកងទ័ព ដែលបញ្ជូនទៅព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែជាការត្រៀមបម្រុងទុក ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន

Liny Chan May 29, 2025 29/05/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សព្វាវុធ និងកងទ័ព ដែលបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគឺជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ​ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ពិតមែនហើយ ខ្ញុំបានបញ្ជាក់ទៅតាមការបង្ហោះតាមហ្វេសប៊ុកផេចរបស់ខ្ញុំ ព្រឹកនេះ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការចល័តទ័ពទៅព្រំដែន។ ការចល័តទ័ព និងអាវុធធន់ធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»។ «យើងមិនយកអាវុធយុទ្ធភណ្ឌ ដែលកំពុងតែបញ្ជូនឡើង ដែលបានទៅដល់គោលដៅ និងជិតទៅដល់គោលដៅ ដើម្បីទៅវាយប្រហារ ទៅកាន់ប្រទេសថៃនោះទេ ប៉ុន្តែសូមបញ្ជាក់ថា យើងត្រូវតែត្រៀមបម្រុងទុកជាយថាហេតុអាក្រក់បំផុត ព្រោះថារឿងនេះវាជាបទពិសោធន៍ដែលបានកើតពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២១ ដែលខ្ញុំចង់ជម្រាបជូនបងប្អូននៅទីនេះ ក៏ដូចជាបងប្អូនជនរួមជាតិ ហើយក៏ជាការជូនសារទៅដល់សមភាគីរបស់យើង គឺព្រះរាជាណាចក្រថៃ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល […]

ក្រុមហ៊ុន Minebea របស់ជប៉ុន៖ កម្ពុជា គឺជាទីតាំងដ៏ល្អបំផុត សម្រាប់ការវិនិយោគ

Liny Chan May 29, 2025 29/05/2025

(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ​​ ពីថ្ងៃទី២៨-៣១​ ខែឧសភា​ ឆ្នាំ២០២៥​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចមហា​បវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួប​សម្តែង​ការ​គួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាព​អា​ជី​វកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea​ (Cambodia)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចមហាបវរធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុម​ហ៊ុនបានផ្តល់ឱកាសការងារជាង ២,០០០កន្លែង និងគ្រោងជ្រើស​រើស​ពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូន​សម្តេច​បវរធិបតីអំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែល​គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ លោកប្រធានក្រុមហ៊ុនក៏បាន​គូស​បញ្ជាក់បន្ថែមថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ និង​សោមនស្សដែលបានជួបលោកប្រធានក្រុមហ៊ុន និងសហការីជាថ្មីម្ដង​ទៀត។ សម្តេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ក៏ដូចជាការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ភាពជោគជ័យនេះមិន​ត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បាន​ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ​ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ទោះបីខ្ញុំកំពុងនៅជប៉ុន ការគ្រប់គ្រងសភាពការណ៍ និងបញ្ជាឱ្យចល័តកម្លាំងកងទ័ព ស្ថិតក្នុងការទទួលខុសត្រូវរបស់ខ្ញុំជានាយករដ្ឋមន្ត្រីដដែល, សូមប្រជាពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន»

Liny Chan May 29, 2025 29/05/2025

(ជប៉ុន)៖ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពេលបំពេញបេសកកម្មការងារ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារទៅកាន់ជនរួមជាតិខ្មែរ ចំពោះស្ថានភាពនៃការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥។ សម្តេចបវរធិបតីបញ្ជាក់ថា ទោះបីសម្តេចកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែប្រព័ន្ធ និងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំដូចជាការចល័តទ័ពទៅកាន់ព្រំដែន គឺស្ថិតក្នុងការទទួលខុសត្រូវរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីដដែល។ សម្តេចបញ្ជាក់ថា សម្តេចតាមស្ថានការណ៍ព្រំដែនជាប់ជាប្រចាំតាមរយៈ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នា រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃផងដែរ។ សម្តេចសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចថ្ងៃនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក។ ជាមួយគ្នានេះ សម្តេចអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ និងអំពាវនាវសូម ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារ និងរូបថត២សន្លឹកមានខ្លឹមសារទាំងស្រុងដូច្នេះថា «ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារលោក ព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅសមរភូមិមុំបី

Liny Chan May 29, 2025 29/05/2025

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញលិខិតរំលែកមរណទុក្ខ ផ្ញើជូនក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងសារលិខិត បានសរសេរថា «ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង»។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

TOP NEWS: ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសអំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី បណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិតដោយសារទាហានថៃបា-ញ់មុន

Liny Chan May 28, 2025 28/05/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ ដែលបានកើតឡើងនាព្រឹក ថ្ងៃទី២៨ ខែឧសភានេះ។ ហេតុការណ៍នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់មុំបីនេះ បានពលីជីវិត។ យោធិនរូបនោះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើតាមក្រសួងការពារជាតិ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ ក្រសួងការពារជាតិបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។ ក្រសួងបានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។ ក្រសួងការពារជាតិ​បានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ […]

ផ្លូវថ្មើរជើង (Walk Street) នឹងត្រូវសម្ពោធជាផ្លូវការក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២១ ខែមិថុនាខាងមុខ

Liny Chan May 28, 2025 28/05/2025

(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បន្ទាប់ពីបើកដំណើរការជាបណ្តោះអាសន្នអស់ជាង ៤ខែ ហើយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលេងកម្សាន្ដយ៉ាងកុះករ ជាមួយនឹងចំណីអាហារត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ការបញ្ជាក់ពីគម្រោង នៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើង (Walk Street) នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា ផ្លូវថ្មើរជើង (Walk Street) ក្រោយពីបានបើកឲ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះ ពិតជាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

អ្នកនាំពាក្យក្រសួងបរិស្ថាន បំភ្លឺព័ត៌មានទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ

Liny Chan May 28, 2025 28/05/2025

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើការបំភ្លឺចំពោះការផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពីការពិតភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទ នៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា៖ ១) រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺខុសពីការពិត គឺការកាត់ត មិនមានករណីនេះកើតឡើងនៅទីតាំងជាក់ស្តែងដូចមានក្នុងរូបភាពនោះទេ ២) ក្រសួងបរិស្ថាន សហការជាមួយក្រសួងប្រៃសនីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរស័ព្ទ ដែលមានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរស័ព្ទនឹងសង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ និងមិនប៉ះពាល់តំបន់ទេសភាព ធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះនៃតំបន់ទីលំហែបៃតង ៣) ការសាងសង់អង់តែនទូរស័ព្ទ ជួយពង្រឹងសេវាកម្មទេសចរណ៍ ទាក់ទាញបន្ថែមទៀតអ្នកទេសចរណ៍ សម្រាប់ជាប្រយោជន៍ដ៏សំខាន់ ដល់ការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ឱ្យមានភាពពល្អប្រសើរ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។ ៤) ក្រសួងបរិស្ថានសូមអំពាវនាវ ដល់សារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួន កុំធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រោះនាំឱ្យមានការយល់ច្រឡំ អំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដោយគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន មិនប៉ះពាល់ដល់ធនធានធម្មជាតិ និងទេសភាពនៃតំបន់ធម្មជាតិ ជំរុញចំនួនភ្ញៀវទេសចរណ៍ ទៅកម្សាន្តឱ្យបានច្រើនឡើង ជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងកសាងសហគមន៍នូវតម្លៃភាពជាម្ចាស់នៃទីលំហែបៃតង៕ សូមទស្សនារូបភាពពិតនៃគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទនៅលើតំបន់ខ្នផ្សារដូចខាងក្រោម៖https://www.facebook.com/plugins/video.php?height=410&href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F1833646017207598%2F&show_text=false&width=730&t=0