ព័ត៌មានជាតិ

អាកាសចរស៉ីវិលកម្ពុជា ចេញសេចក្តីជូនដំណឹង៖ ព្រលានយន្តហោះអន្តរជាតិតេជោ បើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥

Liny Chan May 23, 2025 23/05/2025

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការដោយបានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា តាមការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖ * កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។* កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អាកាសយានដ្ឋានអន្ដរជាតិតេជោមានលក្ខណៈទំនើប និងលម្ហធំទូលាយ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំចុះចតបាន ក្នុងនោះមានយន្តហោះប្រភេទ […]

កម្លាំងសមត្ថកិច្ចចុះ បង្ក្រាបទីតាំងលួចបើកល្បែ-ងអនឡាញខុសច្បាប់ នៅក្រុងកំពង់ឆ្នាំង ចាប់ខ្លួនមនុស្ស ២៤នាក់

Liny Chan May 23, 2025 23/05/2025

(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់មួយកន្លែង នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចាប់ខ្លួនមនុស្ស ២៤នាក់។ តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានឲ្យដឹងថា សកម្មភាពពួកគេដែលកំពុងប្រព្រឹត្តនៅលើទីតាំងខាងលើនេះ គឺមានជួលបុគ្គលិកមកធ្វើការតាមអនឡាញ ដើម្បីទារប្រាក់អ្នកដែលជំពាក់លុយនៅប្រទេស វៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុប២៤នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន២១នាក់, ជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរ១នាក់។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កាលដែលពួកគេមកជួលផ្ទះ គឺបានធ្វើកិច្ចសន្យាជួលថាពួកគេមករស់នៅតែ២ ទៅ៣នាក់តែប៉ុណ្ណោះ និងប្រកបមុខរបរស្របច្បាប់ ដោយជួលក្នុងតម្លៃ៧៥០ដុល្លារក្នុង១ខែ។ ក្នុងនោះក៏បានកក់ប្រាក់សម្រាប់១ខែរួចរាល់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។ ប៉ុន្តែនៅពេលដែលឃើញមកស្នាក់នៅហាក់ដូចជាប្លែក ដោយផ្ទះបានបិទទ្វារជាប់រហូត និងមានឮសំឡេងគ្នាច្រើននៅក្នុងផ្ទះ មិនដូចកាលដែលធ្វើកិច្ចសន្យាជួលនោះឡើយ ទើបលោកមេភូមិមានការសង្ស័យ ក៏បានរាយការជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃរបស់បុគ្គលិកជាច្រើនគ្រឿង និងកុំព្យូទ័រចំនួន៣គ្រឿង យកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិកកាត់បន្ថយកម្មវិធីផ្តល់ជំនួយស្បៀងអាហារ សម្រាប់កុមារនៅតាមប្រទេសក្រីក្រ

Liny Chan May 23, 2025 23/05/2025

(វ៉ាស៉ីនតោន)៖ ក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) បានលុបចោលគម្រោងចំនួន១៧ នៅក្រោមកម្មវិធីផ្តល់ជំនួយបរទេសមួយ ដែលផ្គត់ផ្គង់ការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន ក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ការកាត់បន្ថយខាងលើធ្វើឡើង ចំពោះកម្មវិធីស្បៀងអាហារសម្រាប់ការសិក្សា McGovern-Dole និងបន្ទាប់ពីសប្តាហ៍មុននេះ គម្រោងចំនួន២៧ ក៏ទើបតែត្រូវបានលុបចោលផងដែរ ក្រោមកម្មវិធីជំនួយស្បៀងអាហារសម្រាប់ការអភិវឌ្ឍរបស់ USDA។ ប្រការនេះ បានបង្កើនក្តីបារម្ភអំពីការកើនឡើងនៃភាពអត់ឃ្លានលើពិភពលោក។ អ្នកនាំពាក្យ USDA បាននិយាយថា គម្រោងទាំងនេះ ត្រូវបានសម្រេចលុបចោល ស្របតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ដែលបង្គាប់ឱ្យសម្របការផ្តល់ជំនួយបរទេសឱ្យត្រូវគ្នាជាមួយ​ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្រោមគោលនយោបាយរបស់លោក។ គួរបញ្ជាក់ថា ជារួមគម្រោងចំនួន៤៤ ត្រូវបានលុបចោលនៅតាមប្រទេស ដូចជាហុងឌូរ៉ាស កៀហ្ស៉ីស៉ីស្ថាន សៀរ៉ាឡេអូន និងនេប៉ាល់ ជាដើម។ ទោះជាបែបនេះក្តី ក្រសួងកសិកម្មអាមេរិក នៅដំណើរការគម្រោង១៤ទៀត នៃកម្មវិធីស្បៀងអាហារសម្រាប់ការអភិវឌ្ឍ ក្នុងប្រទេសចំនួន១៧ និងគម្រោង McGovern-Dole ចំនួន៣០ ក្នុងប្រទេសចំនួន២២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន រកឃើញរោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ

Liny Chan May 23, 2025 23/05/2025

(កំពង់ស្ពឺ)៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥​ រកឃើញថាបានបង្កឱ្យមានការបំពុល​ ដោយផ្សែង និងក្លិនដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ នៅក្នុងមូលដ្ឋានក្បែររោងចក្រ។ នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿងដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុនមានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែច្នៃឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នានឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុកាបូនម៉ូណូអុកស៊ីត (CO) = 1657 ppm, អាសូតអុកស៊ីត (NOx) = 15,0 […]

អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស បន្តកិច្ចសហការយ៉ាងជិតស្និទជាមួយគ្នា ដើម្បីផ្ដល់ការអប់រំពីសុខសុវត្ថិភាពពេលធ្វើដំណើរទៅសាលា និងសកម្មភាពប្រចាំថ្ងៃ

Liny Chan May 23, 2025 23/05/2025

(ភ្នំពេញ)៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស បន្តកិច្ចសហការយ៉ាងជិតស្និទជាមួយគ្នា ដើម្បីផ្ដល់ការអប់រំពីសុខសុវត្ថិភាពពេលធ្វើដំណើរទៅសាលា និងសកម្មភាពប្រចាំថ្ងៃ។ បើតាមកិច្ចសម្ភាសតាមប្រព័ន្ធអនឡាញជាមួយ អង្គភាព Fresh News, លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការអប់រំនៅតាមសាលារៀនក៏ដូចជាគុណភាពនៃការសិក្សា ក្រសួងអប់រំបានពង្រឹងការគ្រប់គ្រងនៅតាមសាលារៀនរៀបចំឱ្យស្ដង់ដារសាលារៀនគំរូមត្តេយ្យសិក្សា មធ្យមសិក្សា។ ក្រៅពីនេះយើងក៏បានរៀបចំឱ្យមានសាលាជំនាន់ថ្មីចំនួន១៤នៅទូទាំងប្រទេស ដែលមានកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ។ បើតាមការបញ្ជាក់របស់លោកស្រី, មកដល់ឆ្នាំ២០២៥នេះក្រសួងបានទទួលស្គាល់សាលារៀនជាសាលាគំរូសរុបចំនួន ២៦៤សាលាទាំងកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ។ លោកស្រី បានបន្តថាសាលាគំរូ គឺជាសាលាដែលមានស្តង់ដាចំនួន៥ ដូចជាលទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។ បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា៖ «សាលារៀនមួយដែលអាចអនុវត្តបានដោយជោគជ័យនូវគោលនយោបាយដែលក្រសួងបានដាក់ចេញ ក៏ដូចជាធានាភាពអប់រំបានខ្ពស់នោះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលនៅក្នុងនោះមានទាំងគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស សហគមន៍ ក៏ដូចជាសិស្សានុសិស្សផ្ទាល់ផងដែរ»។ ជាមួយគ្នានេះ លោកស្រី បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស […]

មន្ត្រីអំពាវនាវដល់ភ្ញៀវទេសចរ ដែលទៅលេងខ្នងភ្នំផ្សារដាក់យានយន្តនៅជើងភ្នំ មិនត្រូវបើកឡើងលើភ្នំឡើយ និងត្រូវទុកដាក់សំរាមឲ្យបានល្អ

Liny Chan May 22, 2025 22/05/2025

(ភ្នំពេញ)៖ លោក ឃាង វុធពៅ អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅលេងខ្នងភ្នំផ្សារ ទុកដាក់យានយន្តនៅជើងភ្នំ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ លោកបានថ្លែងថា តំបន់ទេសភាពបែបផ្សងព្រេង គឺមិនតម្រូវឲ្យយកម៉ូតូ ឬឡានឡើងលើខ្នងភ្នំឡើយ។ ថ្មីៗនេះ មានមនុស្សជាច្រើនបានបើកឡាន និងម៉ូតូ ឡើងតំបន់ទេសចរណ៍ធម្មជាតិខ្នងភ្នំផ្សារ និងបង្កភាពរញ៉េរញ៉ៃ ដល់ទីតាំងកម្សាន្តលក្ខណៈធម្មជាតិមួយនេះជាខ្លាំង។ ជាមួយគ្នានេះ ក៏មានមនុស្សចោលសំរាមពាសវាលពាសកាល បំផ្លាញទេសភាពសម្រស់ធម្មជាតិទៀតផង។ លោក ឃាង វុធពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ពីខ្នងភ្នំផ្សារ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ខ្ញុំបាទ និងលោក ហ៊ុន សៅ ប្រធានសហគមន៍ រលាក់កងជើង សូមធ្វើការអំពាវនាវ ដល់ពុកម៉ែបងប្អូនភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ដែលតែងតែគាំទ្រនិងការលើកស្ទួយដល់តំបន់ទេសភាពពន្លកបៃតងខ្នងភ្នំផ្សារ ពីព្រោះតំបន់ទេសភាពបែបផ្សងព្រេង គឺមិនតម្រូវឲ្យបងប្អូនយកម៉ូតូ ឬឡានឡើងលើខ្នងភ្នំឡើយ»។ លោកបានបន្តថា «ដូច្នេះសូមបងប្អូនដែលធ្វើការឆ្លងកាត់មកលេងកម្សាន្តក្នុងខេត្តកំពង់ស្ពឺយើង ក៏ដូចជានៅក្នុងខេត្តកោះកុង មេត្តាទុកដាក់ម៉ូតូឡានឲ្យបានត្រឹមត្រូវនៅជើងភ្នំ ហើយយើងធ្វើការឡើងថ្មើរជើងទៅលេងតំបន់ទេសភាពពន្លកបៃតងដ៏ស្រស់ត្រកាល ក្នុងន័យថែរក្សាការពារធនធានធម្មជាតិ ដែលមានស្រាប់ រក្សាឲ្យបាននូវសក្កានុពលពន្លកបៃតងឲ្យនៅស្រស់ស្អាត បញ្ជៀសសំឡេងរំខានដល់បងប្អូន ដែលមកលេងកម្សាន្តបោះតង់សម្រាកនៅទីនេះ។ យើងខ្ញុំនិងបងប្អូនប្រជាសហគមន៍ទាំងអស់ មានជំនឿជឿជាក់យ៉ាងមុតមាំថា បងប្អូនចូលរួមទាំងអស់គ្នារក្សាតំបន់ទេសភាពពន្លកបៃតងឲ្យកាន់តែប្រសើឡើង»។ សូមជម្រាបថា ក្នុងអំឡុងពេលធ្វើដំណើរឡើងភ្នំខ្នងផ្សារ សម្ដេចមហាបវរធិបតី […]

អភិបាលខេត្តតាកែវ ណែនាំមន្រ្តីប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវពង្រឹងការពិនិត្យរកសារធាតុគីមីហាមឃាត់នៅលើបន្លែ ផ្លែឈើ ពិសេសផ្លែទុរេន, បើរកឃើញមិនអនុញ្ញាតឲ្យនាំចូលកម្ពុជាជាដាច់ខាត

Liny Chan May 22, 2025 22/05/2025

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំក្រុមមន្រ្តីទាំងអស់ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានជាដាច់ខាតការនាំបន្លែ ផ្លែឈើ ដែលមានសារធាតុគីមី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាមច្រកទ្វារភ្នំដិន ជាពិសេសផ្លែទុរេនពីប្រទេសវៀតណាម ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ បានថ្លែងថា «ច្រកទ្វារអន្តរជាតិភ្នំដិន គឺជាច្រកទ្វារដ៏ធំមួយដែលនាំទំនិញពីកម្ពុជា ទៅវៀតណាម និងនាំទំនិញពីវៀតណាម ចូលមកកម្ពុជា ជាពិសេសបន្លែផ្លែឈើជាច្រើនបាននាំពីវៀតណាម ចូលតាមច្រកនេះមកផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារភ្នំដិននេះ ត្រូវពិនិត្យរកសារធាតុគីមីជាមុនសិន មុននឹងអនុញ្ញាតឲ្យនាំចូល ហើយបើរកឃើញមានសារធាតុគីមី នៅលើបន្លែផ្លែឈើទាំងនោះ ត្រូវតែហាមឃាត់ដាច់ខាតមិនឲ្យនាំចូលមកកម្ពុជាដាច់ខាត ជាពិសេសផ្លែទុរេន គឺត្រូវហាមខាត់ដាច់មិនឱ្យនាំចូលតែម្ដង»។ លោកខេត្តតាកែវ ក៏បានណែនាំមន្រ្តីចត្តាឡីស័ក្តិដែលប្រចាំនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើត្រួតពិនិត្យសុខភាពអ្នកដំណើរឆ្លងកាត់ចូលមកកម្ពុជា ឲ្យបានច្បាស់លាស់ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើង និងបានរកឃើញកើតមាននៅក្នុងប្រទេសផងដែរ ហើយបើពិនិត្យរកឃើញភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍បន្ទាន់ទៅថ្នាក់លើ ដើម្បីចាត់វិធានការណ៍ទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម្ចាស់រថយន្តដែលបើកលឿន និងបុកសិស្សឆ្លងផ្លូវចេញពីសាលាដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង បានសងសំណងរដ្ឋប្បវេណី តែនៅជាប់បណ្តឹងអាជ្ញា

Liny Chan May 22, 2025 22/05/2025

(កំពង់ឆ្នាំង)៖ ម្ចាស់រថយន្តដែលបានបើកលឿន និងបុកសិស្សឆ្លងផ្លូវចេញពីសាលាយ៉ាងរន្ធត់ នៅខេត្តកំពង់ឆ្នាំងនោះ បានសងសំណងរដ្ឋប្បវេណីទៅក្រុមគ្រួសារសិស្សរួចហើយ ប៉ុន្តែក៏ត្រូវបានអនុវត្តបណ្តឹងអាជ្ញាដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៥៖៤០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ត្រង់ចំណុចមុខសាលាបឋមសិក្សាស្វាយក័ល្ប ស្ថិតក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ រថយន្តគ្រឿងនេះមានម៉ាក toyota (Sicna) ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2C -7099 បុកជាមួយកង់ជិះដោយកុមារីម្នាក់ឈ្មោះ យឺន កញ្ញា អាយុ១៤ឆ្នាំ ជាសិស្សសាលា បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងដងកាំបិត ផ្នែកខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានស្រាវជ្រាវ និងកំណត់មុខសញ្ញាបានភ្លាមៗដែរ។ ភាគីឪពុករបស់តៃកុងរថយន្ត ក៏បានចូលខ្លួនមកដោះស្រាយជាមួយនឹងជនរងគ្រោះ ដោយព្រមព្រៀងគ្នាជួយបង់ថ្លៃព្យាបាលជូនជនរងគ្រោះក្នុងតម្លៃ៤លានរៀល និងបានធ្វើកំណត់ហេតុព្រមទទួលយករៀងៗខ្លួន។ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ចំពោះសំណងរដ្ឋប្បវេណី គឺបានព្រមព្រៀងគ្នា និងអាចទទួលយកបានទាំងសងខាងហើយ។ ដោយឡែកពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ គឺនៅជាប់បណ្ដឹងអាជ្ញា ដូច្នេះករណីនេះលោកបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការបន្តផងដែរ។ លោកបានបញ្ជាក់ថា […]

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរ​សាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករ និយោជិតជាង៣ម៉ឺននាក់

Liny Chan May 22, 2025 22/05/2025

(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេ​ប្រៀប​​ប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគ​ពី​បរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើន​ដែល​កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួល​បាន​ការរីកចម្រើន។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹ​ង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរៀបចំពិធី​អបអរសាទរចំពោះការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគ​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីនឹងត្រូវរៀបចំឡើងយ៉ាង​មហោ​ឡារិកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនាព្រឹកថ្ងៃនេះ ក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុន​វិនិ​យោគទី២០០ហើយនោះ ក៏មានកិច្ចសំណេះសំណាលជាមួយកម្មករ និយោ​ជិតប្រមាណ ៣ម៉ឺន ២ពាន់នាក់ ដែលជាអ្នកកំពុងបម្រើការងារតាម​រោង​ចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើត​ចេញ​ពី​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាង​កម្ពុជា​-ចិន ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ​២០០៨ លើផ្ទៃ​ដី​ជាង ១ពាន់ហិកតា ស្ថិតនៅក្នុងសង្កាត់បិតត្រាំង និង​សង្កាត់​រាម ក្រុង​កំពង់​​សោម ខេត្តព្រះសីហនុ ក្រោមកិច្ចសហការវិនិយោគ​ពីក្រុមហ៊ុន​ចំនួន​៣របស់ចិន។ កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយ​ដែល​មួយស្ងប់ស្ងាត់ […]

តុលាការសម្រេចឃុំខ្លួនប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ពាក់ព័ន្ធការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ មន្ត្រីបានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើ បានសម្រេចឃុំខ្លួនទី១៖ ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រ ដាក់ពន្ធនាគារ(ម២) ដោយឡែក អ្នកទី២៖ ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូ ទី៣៖ ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រទី៤៖ ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ ដាក់ពន្ធនាគារ(ម១)។អ្នកទាំង៤ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំទទួលការជំនុំជម្រះតាមនីតិវិធីច្បាប់។ លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ លោក ជួន […]