ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចទើបនឹងចុះហត្ថលេខា​លើអនុក្រឹត្យជ្រើសអ្នកមានគុណវុឌ្ឍ មកបំពេញការនៅមូលដ្ឋាន លើការអប់រំ និងសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ថ្មីៗនេះសម្ដេចទើបនឹងចុះហត្ថលេខា​លើអនុក្រឹត្យជ្រើសអ្នកមានគុណវុឌ្ឍ មកបំពេញការនៅមូលដ្ឋានលើការអប់រំ និងវិស័យសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស។ សម្ដេចមហាបវរធិបតីបានលើកឡើងទៀតថា សម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ ចំណែកផ្នែកវិស័យសុខាភិបាល ត្រូវយកចាប់ពីប៉ុស្តិ៍សុខភាព ដល់ពេទ្យបង្អែកស្រុក។ ការលើកឡើងរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ល្ងាចមិញនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្រមួយ ដោយកិច្ចការងារនេះ យើងបានធ្វើយូរហើយតាំងតែពីដើមអណ្ណតិមកម្លេះ ដោយបានគិតគូរនៅការកង្វះវិស័យអទិភាព២យ៉ាងគឺ វិស័យអប់រំ និងវិស័យសុខាភិបាលនៅមូលដ្ឋាន ដូច្នេះយើងរៀបចំនិយាមថ្មីដោយបើកច្រកបន្ថែមទៀត សម្រាប់ជ្រើសរើសអ្នកមានគុណវុឌ្ឍ ចូលក្របខ័ណ្ឌកុងត្រាដូចកិច្ចសន្យា ប៉ុន្ដែជាកិច្ចសន្យាបច្ចេកទេស ដែលយើងគិតគូរពីក្របខណ្ឌបៀវត្ស គិតគូរពីក្របខណ្ឌអត្ថប្រយោជន៍ ស្រដៀងនឹងក្របខណ្ឌ តែមិនមែនក្របខណ្ឌទេ ដោយមិនជាប់ក្នុងលក្ខន្ដិកៈ[……]»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប​ានបន្ដថា ជាតំបូងយើងសាកល្បងលើវិស័យពីនេះ ដោយអនុវត្តន៍ចាប់ផ្ដើមតំបូងលើវិស័យអប់រំ ចាប់ពីថ្នាក់មតេយ្យសិក្សារហូតដល់ថ្នាក់ទី១២, ចំណែកវិស័យសុខាភិបាលចាប់ពីប៉ុស្ដិ៍សុខភាព រហូតដល់ពេទ្របង្អែកស្រុក ព្រោះជួនកាលនៅស្រុក ឬនៅខេត្តដែលខ្វះគ្រូ […]

អគារអតីតសណ្ឋាគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ ដែលកាន់តែទ្រុឌទ្រោម ត្រូវអាជ្ញាធរចុះហ៊ុំព័ទ្ធក្រោយផុតឱសានវាទ, នៅសល់ពលរដ្ឋ៤គ្រួសារ មិនទាន់រើសចេញ

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ ក្រោយរយៈពេល១៥ថ្ងៃ នៃថ្ងៃឱសានវាទ ក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុំព័ទ្ធអគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចុះហ៊ុំព័ទ្ធនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខណ្ឌ៧មករា។ ដោយកត្តាព្រួយបារម្ភខ្ពស់ពីគុណភាពសំណង់ មានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេល ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញ លើការគ្រប់គ្រងសំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឲ្យបានលឿន និងរហ័សបំផុត។ លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ឲ្យដឹងថា ការងារនេះក្រុមជំនាញបានចំណាយពេលជិត ១ឆ្នាំមកហើយ ក្នុងការដោះស្រាយគោលនយោបាយសម្របសម្រួល ជូនពលរដ្ឋ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ។ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសហការដឹកនាំកម្លាំងចម្រុះ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យអាគារសំណង់អតីតអគារសំណង់សណ្ឋាគារអង្គរមានជ័យ ដែលមានសភាព ចាស់ទ្រុឌទ្រោម បើមិនឆាប់ការពារអាចគ្រោះថ្នាក់យថាហេតុណាមួយ ដល់អ្នកដែលរស់នៅក្បែរអគារ និងអ្នកដំណើរ។ អភិបាលខណ្ឌ […]

អគ្គិភ័យ​ឆេះផ្ទះប្រជាពលរដ្ឋ៨ខ្នង និងតូបលក់ដូរ១៦តូប នៅផ្សារពាក់ស្បែក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែពុំបណ្តាលឱ្យមនុស្សរងរបួសនោះទេ

Liny Chan May 21, 2025 21/05/2025

(ព្រះវិហារ)៖ ​យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៨ខ្នង មាន១៥បន្ទប់ និងតូបលក់ដូរ១៦តូបទៀត ស្ថិតនៅក្នុងផ្សារពាក់ស្បែក ក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ទល់មុខកងពលធំអន្តរាគមន៍លេខ៣​) ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ​ឆ្នាំ២០២៥​។​ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ថា គ្រោះអគ្គិភ័យនេះបណ្ដាលមកពីមូលហេតុទុស្សេខ្សែភ្លើង ហើយករណីនេះត្រូវបានគ្រប់គ្រងស្ថានការបានទាំងស្រុងវេលាម៉ោង ២១៖៤០នាទី ដោយយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង រួមមាន៖ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត រថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស និងរថយន្តទឹកកងពលធំអន្តរាគមន៍លេខ៣។​ អភិបាល​ជាំក្សាន្ត បានថ្លែងបញ្ជាក់ថា ចំពោះទំហ៊ុំនៃការខូចខាត ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានកំពុងត្រួតពិនិត្យជាក់ស្តែង។ ​ជាមួយគ្នានេះ លោកអំពាវនាវប្រជាពលរដ្ឋយើងត្រូវមានការប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា ការពារពីគ្រោះអគ្គិភ័យ ដូចជា៖ ភ្លើងអគ្គិសនី ភ្លើងចង្រ្កាន ត្រូវបិទ ឬពន្លត់មុនចាកចេញពីផ្ទះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី Facebook ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជនអនាមិក) ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនង សង្គម និងប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមាន៖ *ទី១៖ www.norodomsihamoni.org/  របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត *ទី២៖ www.norodomsihanouk.info/  របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រៅពីវេបសាយ (website) ផ្លូវការទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ។ ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ត្រៀមថវិកាជាង ៤០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រៀមថវិកាជាង ៤០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ ថវិកាចំនួនជាង៤០០លានរៀលនេះ ទទួលបានពីការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកាសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងដើម្បីឆ្លើយតបនឹងការជូនដំណឹងស្ដីពីការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងចូលរួមពីធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាថ្មីម្តងទៀតបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតបង្ហោះរូបថតកុមារ ដែលកំពុងទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យគុន្ធបុប្ផាជាមួយនឹងខ្លឹមសារដូច្នេះថា «កុមារទាំងអស់នេះ កំពុងតស៊ូជាមួយនឹងជំងឺកាចសាហាវ ក្រុមគ្រូពេទ្យបានប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតកុមារទាំងអស់នេះ។ ពួកគាត់រង់ចាំការផ្តល់កំលាំងចិត្ត និងការស្រលាញ់ពីលោកតា លោកយាយ អ៊ុំ ពូ មីងទាំងអស់គ្នា។ សូមរួមគ្នាដើម្បីផ្តល់ការស្រលាញ់ ផ្តល់ក្តីសង្ឃឹមដល់ចៅៗ និងក្មួយៗទាំងអស់គ្នាផង»។ សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនា ឆ្នាំ២០២៥នេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ […]

កម្ពុជា-តួកគីយ៉េ នឹងភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងអ៊ីស្ដាន់បុល នៅបំណាច់ឆ្នាំនេះ, រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូត ពិភាក្សាគ្នាបន្ថែមដើម្បីផ្លាស់ប្ដូរយោបល់

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់បន្ថែមសម្រាប់ការមកដល់តាមជើងហោះហើរត្រង់ និងផ្ទាល់ពីទីក្រុងអ៊ីស្តាន់ប៊ុលដែលស្ថិតនៅលើទ្វីបពីរ គឺអឺរ៉ុប និងអាស៊ីមកកាន់កម្ពុជាលើកដំបូង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ ជាពិសេសនឹងជួយផ្សព្វផ្សាយឲ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនតួកគី និងបណ្តាប្រទេសម៉ូស្លីម ព្រមទាំងការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាងរដ្ឋមន្ត្រី ហួត ហាក់ និងលោកស្រីឯកអគ្គរដ្ឋទូត ដើម្បីទាក់ទាញទេសចរតួកគី និងអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា។ ជាមួយគ្នានេះ ក្នុងកិច្ចជំនួបបានផ្តោតលើ ការរៀបចំផែនការអនុវត្តជាក់ស្តែងពីជំនួបនានាជាមួយភាគីតួកគីយ៉េនាអំឡុងទស្សនកិច្ចការងាររបស់លោករដ្ឋមន្រ្តីអំឡុងខែមេសាកន្លងមក។ លោកស្រី បានកត់សម្គាល់ថា កិច្ចសហការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ គឺកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉នពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងតួកគីយ៉េកាន់តែជិតស្និទ្ធ និងវិវឌ្ឍន៍ជាលំដាប់ ជាពិសេសលើការផ្លាស់ប្តូរប្រជាជន […]

តំណាងអយ្យការសម្រេចចោទប្រកាន់ប្រធានផ្សារទួលពង្រ និងមនុស្ស ៣នាក់ទៀតពាក់ព័ន្ធការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ

Liny Chan May 21, 2025 21/05/2025

(ភ្នំពេញ)៖ លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថា សំណុំរឿងខាងលេីតំណាងអយ្យការសម្រេចបើកការស៊ើបសួរ ពីបទ ការប្រមូលចំណូលសារពើពន្ធដោយគ្មានសិទ្ធិ និងអំពើសមគំនិតក្នុងការប្រមូលចំណូលសារពើពន្ធដោយគ្មានសិទ្ធិ​ បទល្មើសមានចែង​ និងផ្តន្ទាទោសមាត្រា ៨៩ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចចោទប្រកាន់របស់តំណាងអយ្យការបានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនស្រ្តីប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លូនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ តាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះថា ករណីសន្តិសុខផ្សារទួលពង្រ ដើមប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ត្រូវបានគេចុះផ្សាយ ដ៏ច្រើនសន្ធឹកសន្ធាប់តាមបណ្ដាញសង្គម ដែលសកម្មភាពរបស់ក្រុមសន្តិសុខនេះ ធ្វើឡើងតាមបញ្ជារបស់ប្តីប្រពន្ធប្រធានផ្សារ។ លោក សយ […]