ព័ត៌មានជាតិ

រញ្ជួយដី ៧.៤ រ៉ិចទ័រ ក្បែរប្រទេសឈីលី បង្កការព្រមានរលកស៊ូណាមិ និងជម្លៀសពលរដ្ឋ

Liny Chan May 3, 2025 03/05/2025

(សាន់ត្យាហ្គោ)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារតំបន់ Drake Passage ដែលនៅចន្លោះចុងទ្វីបអាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិក ក្នុងជម្រៅរាក់ត្រឹមតែ ១០គីឡូម៉ែត្រ កាលពីថ្ងៃសុក្រ ទី២ ខែឧសភា បានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិ និងការបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ឆ្នេរនៃតំបន់ Magallanes ភាគខាងត្បូងបំផុតរបស់ឈីលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារ​គ្រោះមហន្តរាយ SENAPRED របស់​ឈីលី បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជនចេញ ខណៈ​ដែល​ប្រធានាធិបតី លោក Gabriel Boric បាន​សរសេរ​លើ​បណ្ដាញ​សង្គម X ថា «យើង​កំពុង​អំពាវនាវ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​ពី​ឆ្នេរសមុទ្រ​ក្នុង​តំបន់ Magallanes ទាំងមូល»។ ទន្ទឹម​នឹង​នេះ វិទ្យាស្ថាន​អង់តាក់ទិក​ឈីលី (INAHC) បាន​ប្រាប់ Reuters ថា មូលដ្ឋាន​នៅ​តំបន់​អង់តាក់ទិក​ក៏​កំពុង​ត្រូវ​បាន​ជម្លៀស​ចេញ​ដែរ។ សេវាជលសាស្ត្រ និងមហាសមុទ្រឈីលី (SHOA) បាន​ព្រមាន​ថា រលកស៊ូណាមិអាចនឹងទៅដល់មូលដ្ឋាននៅអង់តាក់ទិក និងទីក្រុងនានានៅភាគខាងត្បូងបំផុតរបស់ឈីលី ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានព្យាករណ៍ថា រលកអាចមានកម្ពស់ពី ០.៣ ដល់ […]

កោះបាលីរបស់ឥណ្ឌូណេស៊ី រងការដាច់ចរន្តអគ្គិសនី, បង្កផលប៉ះពាល់ដល់ព្រលានយន្តហោះ

Liny Chan May 3, 2025 03/05/2025

(ហ្សាកាតា)៖ ហេតុការណ៍ដាច់ចរន្តអគ្គិសនីមួយ បានវាយប្រហារតំបន់ជាច្រើននៅលើកោះទេសចរណ៍ បាលី (Bali) របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រ ទី២ ខែឧសភា បង្កផលប៉ះពាល់ដល់សកម្មភាពមួយចំនួន រួមទាំងនៅព្រលានយន្តហោះផងដែរ ខណៈដែលអាជ្ញាធរអគ្គិសនីកំពុងប្រឹងប្រែងស្ដារសេវាឡើងវិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុនអគ្គិសនីរដ្ឋ និងចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមហ៊ុនអគ្គិសនីរដ្ឋ (PLN) បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតរកមូលហេតុនៃការដាច់ចរន្តនេះ ហើយកំពុងធ្វើការជួសជុលតភ្ជាប់ថាមពលឡើងវិញ។ អ្នកនាំពាក្យប្រចាំកោះបាលី លោក I Wayan Eka Susana បានថ្លែងថា «ដំណើរការស្ដារឡើងវិញបច្ចុប្បន្នកំពុងត្រូវបានអនុវត្តជាបណ្ដើរៗ»។ ប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិ Ngurah Rai នៅកោះបាលី បានឲ្យដឹងតាមរយៈ Instagram ថា ប្រតិបត្តិការរបស់ខ្លួនរងផលប៉ះពាល់ ខណៈរូបភាពដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមបានបង្ហាញពីជួរអ្នកដំណើរយ៉ាងវែងនៅបញ្ជរចុះឈ្មោះ (check-in)។ រូបភាពផ្សេងទៀតក៏បានបង្ហាញពីការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមួយចំនួននៅលើកោះនេះផងដែរ។ គួរបញ្ជាក់ថា កោះបាលីគឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ដោយបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៦.៣ លាននាក់កាលពីឆ្នាំមុន នេះបើយោងតាមការិយាល័យស្ថិតិប្រចាំកោះ។​ ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កោះបាលី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បើគ្មានអ្វីប្រែប្រួល! អាកាសយានដ្ឋានអន្តរជាតិតេជោ ​នឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់ស្ទើររួចរាល់ទាំងស្រុង

Naren May 2, 2025 02/05/2025

(កណ្ដាល)៖ បើគ្មានអ្វីប្រែប្រួលនោះទេ! អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងវឌ្ឍនភាពនៃការសាងសង់ស្ទើររួចរាល់ទាំងស្រុង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំ ប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ បន្ទាប់​ពីបានបញ្ចប់កិច្ចប្រជុំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដំណាក់កាលទី១ ខាងលើនេះ ដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។ ក្នុងនោះ ក៏មានក្រុមការងារ នាយកក្រុមហ៊ុនប្រតិបត្តិក្រុមហ៊ុន SCA និងក្រុមការងារ នាយកគ្រប់គ្រងក្រុមហ៊ុន […]

ច្រកទ្វារព្រំដែនអានសេះ នៅខេត្តព្រះវិហារ បើកដំណើរឡើងវិញ ក្រោយទាហានថៃ បិទឯកតោភាគី

Naren May 2, 2025 02/05/2025

(ព្រះវិហារ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋ អាចដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមក គឺរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។ រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត៕ ផ្ដល់សិទ្ធិដោយ Fresh News

ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំសុវត្ថិភាពចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម

Naren May 2, 2025 02/05/2025

(កំពង់ចាម)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីទីតាំងបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម ដើម្បីសុវត្ថិភាពចរាចរណ៍ និងសោភ័ណភាព បរិស្ថានបៃតងតាមដងផ្លូវ។ លោក លឹម ស៊ីដេនីន បានថ្លែងថា កិច្ចប្រជុំពិភាក្សា អំពីការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាមនេះ គឺមានគោលបំណងឲ្យការធ្វើចរាចរណ៍តាមដងផ្លូវមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។ លោករដ្ឋលេខាធិការបានបញ្ជាក់ផងដែរថា ដើមឡើយការបែងចែកទ្រូងផ្លូវ គឺលាបថ្នាំជាគំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ដូច្នេះហើយទើបមានការកែប្រែធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមានបើកទ្រូងផ្លូវ ក្នុងកម្រិតណាមួយដើម្បីឲ្យចរាចរណ៍រលូន បញ្ជៀសការគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការធ្វើចរាចរណ៍នេះ។ លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការធ្វើសួនចែកទ្រូងផ្លូវ គឺមិនមានការឆ្លងកាត់ ប្រសិនបើចង់ឆ្លងកាត់លុះត្រាដល់កន្លែងបើកទ្រូងផ្លូវ ដែលចំណុចនេះធ្វើឲ្យមានសុវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ ក៏អាចបង្កើនសោភ័ណភាព បរិស្ថានបៃតង ដោយការដាំដើមឈើ ឬដាំផ្កាជាដើម៕ […]

នគរបាលឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាទាំងកម្រោលលើស្ដ្រីម្នាក់ នៅខណ្ឌទួលគោក ដោយវា-យរថយន្ត និងបើករថយន្តដេញបុ-ក

Naren May 2, 2025 02/05/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និងខូចខាតរថយន្ដ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ស្ដ្រីទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សា ហើយវីដេអូត្រូវបានចែកចាយពេញបណ្ដាញសង្គម ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ និងឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ។ ដោយឡែកស្ដ្រីរងគ្រោះឈ្មោះ ចាប ចន្ដា អាយុ៤០ឆ្នាំ។ បើតាមសមត្ថកិច្ច សម្ភាររងការខូចខាត រថយន្ត១គ្រឿង ម៉ាកPrius ស៊េរី២០០៥ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខ ពួកប្រុសម្នាក់ទៀត (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខកម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ) និងកង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង។ បច្ចុប្បន្នជនសង្ស័យខាងលើ […]

Walk Street នៅភ្នំពេញកាន់តែទទួលបានការគាំទ្រ! អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសាងសង់បន្ទប់ទឹកសាធារណៈជិត៤០បន្ទប់បន្ថែមទៀត ដើម្បីសម្រួលដល់ភ្ញៀវទេសចរ

Naren May 2, 2025 02/05/2025

(ភ្នំពេញ)៖ ផ្លូវថ្មើរជើង ឬ Walk Street កាន់តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រហូតរុញច្រានឲ្យរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា មានឈ្មោះបោះសំឡេងនៅលើឆាកអន្ដរជាតិ ហើយបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកជា «ទីក្រុងដែលមានភាពរីករាយនៅពេលរាត្រី»។ ដើម្បីធ្វើឲ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែង មានជិត៤០បន្ទប់បន្ថែមទៀត ព្រមទាំងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។ ដើម្បីឲ្យគម្រោងនេះកាន់តែដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រី និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចស្ថានីយ៍ស្តុកទឹកលូ មុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។ ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការបានសម្រេចសាងសង់បន្ទប់ទឹកអនាម័យ នៅចំណុចខាងលើនេះ ចំនួន៣៧បន្ទប់ ក្នុងនោះ រួមមាន៖ បន្ទប់ទឹកសម្រាប់បុរស […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Naren May 2, 2025 02/05/2025

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង​ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក​

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្តរក្រសួងលេខ៣៧៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្ដីពី វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភានេះបានបញ្ជាក់ថា ប្រកាសអន្តរក្រសួងនេះ មានគោលបំណងរួមគ្នាបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជំរុញការអនុវត្ត ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រកាសអន្តរក្រសួងនេះ មានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញដែលមានបំណងធ្វើការនាំចេញ ទំនិញមួយចំនួនដែលមានដើមកំណើតនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ផលិតករ និង/ឬអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញមួយចំនួន ដែលមានដើមកំណើតនៅកម្ពុជា ទៅកាន់ ទីផ្សារសហរដ្ឋអាម៉េរិក ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម តាមប្រកាសលេខ០៤៧ ព.ណ.នច.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នៅពេលបំពេញបែបបទគយ ចំពោះទំនិញមួយចំនួននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដែលប្រកាសថា ទំនិញមានដើមកំណើតនៅកម្ពុជា ផលិតករ និង/ឬអ្នកនាំចេញ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ អគ្គនាយកដ្ឋានគយ […]