ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឲ្យមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ ក្រោយទទួលបានសេចក្តីរាយការណ៍ នៃបទល្មើសមួយនេះ

Liny Chan November 27, 2025 27/11/2025

(ក្រចេះ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំភ្លាមៗទៅលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឲ្យចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ ក្រោយទទួលបានសេចក្តីរាយការណ៍ នៃបទល្មើសមួយនេះ។ ការណែនាំភ្លាមៗរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោយលោក តាន់ គីមសួរ បានស្វែងរកអន្តរាគមន៍ឲ្យជួយបង្ក្រាបបទល្មើសព្រៃឈើ ដែលលោកទទួលបាន តែមិនមានការចូលសហការពីមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ហើយថែមទាំងបញ្ជាឲ្យកូនចៅសួររកលិខិតបេសកកម្មទៀត។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានទៅសួរនាំលោក តាំង គីមសួរ ដែលបានបង្ហោះតាមបណ្ដាញព័ត៌មានសង្គមនេះ លោកបានទទួលព័ត៌មានភ្លាមៗពីលោក តាំង គីមសួរ ហើយនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រួចហើយ។ ជាមួយគ្នានេះ កម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងចុះទៅសហការ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើតំបន់នោះផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី៕ […]

បំណាក់ដី និងទឹកជំនន់នៅកោះ Sumatra ប្រទេសឥណ្ឌូណេស៉ី ឆ-ក់យកជីវិតមនុស្ស ១០នាក់ និងបាត់ខ្លួន ៦នាក់ 

Liny Chan November 26, 2025 26/11/2025

(MEDAN)៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ និងបំណាក់ដីធ្ងន់ធ្ងរនៅកោះ Sumatra ប្រទេសឥណ្ឌូណេស៉ី បណ្តាលឱ្យមនុស្សចំនួន ១០នាក់បាត់បង់ជីវិត និង ៦នាក់បាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ប៉ូលិសជាតិ បានឱ្យដឹងថា ក្រុមជួយសង្រ្គោះប្រឹងប្រែងចូលទៅដល់តំបន់រងគ្រោះទាំង ៦នៃភាគខាងជើងខេត្ត Sumatra បន្ទាប់ពីភ្លៀងធ្លាក់មូសុង ប៉ុន្មានសប្តាហ៍មកនេះ នាំឱ្យបាក់ច្រាំងទន្លេ ជន់លិចភូមិជ្រលងភ្នំ ដោយភក់ ដុំថ្ម និងដើមឈើដួលរលំ បន្សល់​ទុក​នូវ​ការ​បំផ្លិចបំផ្លាញ។ គិតត្រឹមថ្ងៃពុធនេះ ក្រុមសង្រ្គោះរកឃើញសាកសពចំនួន ៥នាក់ និងរបួស ៣នាក់ក្នុងទីក្រុង Sibolga ហើយកំពុងស្វែងរកមនុស្ស ៤នាក់ដែលបានបាត់ខ្លួន។ នៅក្នុងសង្កាត់ Central Tapanuli ជាប់ទីក្រុង Sibolga បំណាក់ដីបានវាយប្រហារផ្ទះជាច្រើនខ្នង សម្លាប់មនុស្សមួយគ្រួសារមានសមាជិក ៤នាក់ ហើយទឹកជំនន់បានជន់លិចអគារ និងផ្ទះជិត ២ ០០០ខ្នង។ ទឹកជំនន់ និងបំណាក់ដី ក៏បណ្តាលឱ្យបាក់ដើមឈើ សម្លាប់អ្នកភូមិម្នាក់ នៅស្រុក South Tapanuli […]

UN ចាប់ផ្តើមដំណើរការដើម្បីជ្រើសរើសអគ្គលេខាធិការថ្មី ដែលនឹងត្រូវជំនួសលោក Antonio Guterres ចាប់ពីឆ្នាំ២០២៧

Liny Chan November 26, 2025 26/11/2025

(យូអិន)៖ កាលពីថ្ងៃអង្គារ និតីវិធីដើម្បីជ្រើសរើសអគ្គលេខាធិការបន្ទាប់ របស់អង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមជាផ្លូវការ ខណៈដែលបណ្តារដ្ឋជាសមាជិកទាំងអស់ ត្រូវបានបង្គាប់ឱ្យស្នើឈ្មោះបេក្ខជន ដែលនឹងត្រូវឡើងកាន់តួនាទីនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រុមប្រឹក្សាសន្តិសុខ និងប្រធានមហាសន្និបាត បានធ្វើការអញ្ជើញដូចខាងលើ ក្នុងលិខិតរួមមួយ ដែលប្រការនេះចាប់ផ្តើមជាផ្លូវការ នូវការប្រកួតប្រជែងរកអ្នកដែលនឹងត្រូវជំនួសលោក Antonio Guterres ជាប្រមុខដឹកនាំថ្មីរបស់ស្ថាប័នពិភពលោកមួយនេះ។ លោក Guterres ដែលជាអតីតនាយករដ្ឋមន្រ្តីព័រទុយហ្កាល់ បានកាន់តំណែងនេះ ចាប់តាំងពីឆ្នាំ២០១៧មក។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកចំនួន១៥ នឹងណែនាំបេក្ខជនលេចធ្លោជាងគេមួយរូប ទៅកាន់មហាសន្និបាត ដែលមានសមាជិកចំនួន១៩៣ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសជា អគ្គលេខាធិការទី១០ របស់ UN នៅឆ្នាំក្រោយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺសមាជិកអចិន្រ្តៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសិទ្ធិប្រើអំណាចវ៉េតូ រួមមាន​សហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង ចាំបាច់ត្រូវតែឯកភាពគ្នាលើបេក្ខជនណាម្នាក់៕ ផ្ដល់សិទ្ធិដោយ៖ […]

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពព្យុះទី២៧ ឈ្មោះ ភូតូ, ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បក់ខ្លាំង

Liny Chan November 26, 2025 26/11/2025

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២៧ ឈ្មោះ ភូតូ ដែលនឹងបានឥទ្ធិពលមកលើកម្ពុជា។ ក្រសួងបញ្ជាក់ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៖ ទី១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។ ទី២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ […]

អង្គរក្សស៉ីវិល ២នាក់របស់ឧកញ៉ា ធាង ទ្រី ទទួលស្គាល់កំហុស និងសុំទោសមហាជនជាសាធារណៈ, ស្នងការសម្រេចឲ្យត្រឡប់ទៅវិញ ជាមួយកិច្ចសន្យាបញ្ឈប់សកម្មភាព

Liny Chan November 26, 2025 26/11/2025

(ភ្នំពេញ)៖ អង្គរក្សស៊ីវិលទាំង២នាក់របស់ឧកញ៉ា ធាង ទ្រី ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នណិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ ការធ្វើកិច្ចសន្យាអប់រំនេះ បន្ទាប់ពីពួកគេទទួលស្គាល់កំហុស និងបានចេញវីដេអូសុំទោសជាសាធារណ: និងសុំឲ្យមហាជនលើកលែងទោស។ អ្នកទាំង២នាក់ រួមមាន ឈ្មោះ យឿង វិចិត្រ អាយុ២៩ឆ្នាំ និងឈ្មោះ ឡូត សាន់ថុន អាយុ៣២ឆ្នាំ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងករណីពួកគេទាំងពីរនាក់ ប្រព្រឹត្តទង្វើមិនគួរគប្បីបែបនេះម្ដងទៀត នឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សមត្ថកិច្ចនាំខ្លួនបុគ្គល២នាក់ ដែលជិះម៉ូតូតាមបិទគូថឡានឧកញ៉ា ធាង ទ្រី ហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសមរម្យ និងកាក់ឡានពលរដ្ឋតាមដងផ្លូវ

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ បុគ្គល២នាក់ដែលជាអង្គរក្ស ជិះម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសួរនាំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់ឈ្មោះ ធាង ទ្រី និងមានងារជាឧកញ៉ាថែមទៀត។ ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន។ បន្ទាប់ពីឃើញសកម្មភាពបែបនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការកោះហៅបុគ្គលទាំង២នាក់នេះមកធ្វើការសួរនាំ ខណៈលោកក៏បានអះអាងថា សកម្មភាពបែបនេះលោកពិតជាមិនអាចទទួលយកបានឡើយ ហើយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់ ដើម្បីបម្រើប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព និងស័ក្កសិទ្ធភាព

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់ (Bronchoscope Olympus EVIS X1) ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជនកម្ពុជា កាន់តែមានគុណភាព ស័ក្កសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ លើសុខភាពផ្លូវដង្ហើម។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ចាន់ វិចិត្រ នាយករងមនី្ទរពេទ្យ តំណាងលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីលោកនាយករង, លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត រួមទាំងលោកវេជ្ជបណ្ឌិតឯកទេស វ៉ា ម៉េង នាយកមជ្ឈមណ្ឌលឯកទេសជំងឺសួត។ លោកសាស្រ្តាចារ្យ ចាន់ វិចិត្រ បានថ្លែងថា ការទទួលបាននូវម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយនេះ គឺជាការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមជ្ឈមណ្ឌលឯកទេសជំងឺសួត ពិសេសបានការទទួលគាំទ្រពីក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលផងដែរ។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «សម្រាប់ម៉ាស៊ីនឆ្លុះទងសួតដ៏ទំនើបខាងលើនេះ នឹងជួយដល់ក្រុមគ្រូពេទ្យឯកទេសជំងឺសួត ក្នុងការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីបម្រើសេវាព្យាបាលជូនអ្នកជំងឺ និងធ្វើឱ្យមជ្ឈមណ្ឌលឯកទេសជំងឺសួត ក្លាយទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺសួតឈានមុខនៅកម្ពុជា»។ ជាមួយគ្នានេះលោកសាស្រ្ដាចារ្យក៏បានគូសបញ្ជាក់បន្ថែមថា «ក្រៅពីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់នេះ នៅមន្ទីរពេទ្យយើងគឺមាននូវវេជ្ជបណ្ឌិត ដែលមានសមត្ថភាព និងឯកទេសផ្នែកសួត ចាំបម្រើប្រជាពលរដ្ឋយើងប្រកបដោយទំនុកចិត្ដខ្ពស់ផងដែរ»។ តែទោះជាយ៉ាងណាក៏លោកសាស្ដ្រាចារ្យបានគូសរម្លឹកដល់ក្រុមគ្រូពេទ្យថា «សូមក្រុមគ្រូពេទ្យបន្ដប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវយកសុវត្ថិភាពអ្នកជំងឺជាបញ្ហាចម្បង ចាប់តាំងពីអ្នកជំងឺចូលមកដល់មន្ទីរពេទ្យរហូតទទួលបានការព្យាបាលហើយ […]

ធនាគារពិភពលោក ផ្តល់យោបល់ឱ្យប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀន ដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះ​ចាំបាច់ត្រូវកែលម្អជាបន្ទាន់ នូវសកម្មភាព​​គ្រប់​បែបយ៉ាង​ដែលកើតឡើងនៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ របាយការណ៍ថ្មីពីរ ដែលធនាគារពិភពលោកបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយ​ដូច្នេះ​ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាម​សាលាបឋមសិក្សា ហើយ​បានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុង​ការ​រៀនសូត្រ​ចេះ​ និងរីកចម្រើនទៅមុខទៀត។ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃ​ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើន​ម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាស​ឱ្យកុមារទទួល​បាន​ការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួន​ជា​កម្លាំងពលកម្មមួយដែលមានភាព​ប្រកួតប្រជែងជាងមុនផងដែរ»។ លោកស្រីបានបន្ថែមទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយ​តាម​រយៈនេះ​ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»។ របាយការណ៍មួយក្រោម​ចំណងជើងថា «គុណភាពគ្រូបង្រៀន ក្នុងការអប់រំបឋមសិក្សានៅកម្ពុជា៖ ឆ្ពោះទៅរកការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, […]

រយៈពេល១០ខែ ដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើ រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា បានលើកឡើងថា៖ «កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន»។ អ្នកនាំពាក្យរូបនេះ បានបន្ដថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។ លោក ស៊ុន មេសា បានបន្ថែមថា៖ យើងឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់។ […]

រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យពិនិត្យឡើងវិញលើគោលនយោបាយជនភៀសខ្លួន ដែលដាក់ចេញជំនាន់លោក បៃដិន

Liny Chan November 25, 2025 25/11/2025

(វ៉ាស៉ីនតោន)៖ យោងតាមលិខិតផ្ទៃក្នុងរបស់រដ្ឋាភិបាល ដែល Reuters ទទួលបាន រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើជនភៀសខ្លួនទាំងអស់ដែលចូលមកសហរដ្ឋអាមេរិក ក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតី ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្លួន ក្រោមអាណត្តិរបស់លោក បៃដិន ផងដែរ។ តាមបទបញ្ជារបស់ទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍អាមេរិក (USCIS) ចុះថ្ងៃទី២១ ខែវិច្ឆកា USCIS នឹងឈប់ផ្តល់ឋានៈជនភៀសខ្លួន សម្រាប់អ្នកដែលមានរួចហើយ នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើពួកគេ ត្រូវបានរកឃើញថា មិនបំពេញតាមលក្ខណៈវិនិច្ឆ័យ។ បទបញ្ជានេះអះអាងថា រដ្ឋបាលលោក បៃដិន ផ្តល់អាទិភាពក្នុងបរិមាណលើសលប់ពេក។ គួរបញ្ជាក់ថា […]