ការប្រកួតគណិតវិទ្យាអន្តរជាតិនៅអូស្ត្រាលី សិស្សឆ្នើមកម្ពុជាដណ្តើមបានមេដាយ មាស ប្រាក់ សំរឹទ្ធ ក្នុងចំណោមសិស្សជាង ២០០នាក់មកពី ១៥ប្រទេស
Liny Chan
April 23, 2025
23/04/2025
(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា កំពុងតែបានបង្ហាញឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិអន្តរជាតិជាបន្តបន្ទាប់ ជាក់ស្តែងការប្រកួតក្នុងកម្មវិធី Nextgen Olympiad នៅប្រទេសអូស្ត្រាលី លើមុខវិជ្ជាប្រកួត គណិតវិទ្យា ដែលមានកូនសិស្សជាង ២០០នាក់ មកពី ១៥ប្រទេសចូលរួមប្រកួត ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ សិស្សកម្ពុជាដណ្តើមយកបានមេដាយ មាស ប្រាក់ សំរឹទ្ធ មួយចំនួនផងដែរ។ គួរបញ្ជាក់ដែរថា កម្មវិធីនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីប្រកួតប្រជែង ដូចនេះជាបន្តបន្ទាប់ សម្រាប់អាណាព្យាបាលដែលមានបំណងចង់ឱ្យកូនសិស្ស ចូលរួមប្រកួតប្រជែងដូចនេះ អាចទាក់ទងតាមរយៈលេខ ០៧០ ៧២២ ៣៤០។ លោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ Bright បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះថា កម្មវិធីនេះមានឈ្មោះថា Nextgen Olympiad ដែលជាវគ្គ Global round ដែលប្រឡងផ្តោតលើមុខវិជ្ជា គណិតវិទ្យា ដែលបានធ្វើឡើងនៅប្រទេសអូស្ត្រាលី ហើយចំពោះកូនសិស្សពីកម្ពុជា […]