ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ «សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ»

Naren April 11, 2025 11/04/2025

(ភ្នំពេញ)៖ គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សាដែលបណ្តាលឱ្យកើតមាន អរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ៤យ៉ាង ដែលអាចឱ្យខ្លួនចៀសផុតពីការរងគ្រោះដោយសារការចែកចាយ ព័ត៌មានប្រកបដោយគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ទម្លាប់ល្អទាំង៤នោះគឺ៖ ទី១៖ បោះបង់ចោលការចែកចាយព័ត៌មានបន្តលឿនពេក មុននឹងចែកចាយបន្តទៀតត្រូវផ្តល់វេលាបន្តិចសិនដើម្បីអានព័ត៌មាននោះឱ្យស្រួលបួល ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះប្រសិនបើខ្លឹមសារមិនសមហេតុផល ឬសង្ស័យថាអាចជាព័ត៌មានក្លែងក្លាយ ទី២៖ កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវស្វែងរកការបញ្ជាក់ភាពសុក្រឹត ពីប្រភពយ៉ាងហោចពីរផ្សេងទៀត ដោយអាននិងផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរដ្ឋឬឯកជន តាមគេហទំព័រ ទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សាយឌីជីថលផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការទាំងនេះ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបានមុននឹងចែកចាយបន្ត។ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ទី៣៖ ចាប់យកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការរដ្ឋនិងឯកជន ទាំងប្រពៃណីនិងទំនើប និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ហើយត្រូវលើកទឹកចិត្តដល់អ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ និងទី៤៖ ចែករំលែក ផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន មានប្រភពច្បាស់លាស់ សម្រាប់ជាប្រយោជន៍ដល់គ្រួសារ អ្នកនៅជុំវិញខ្លួននិងខ្លួនឯងផ្ទាល់ និងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់ការរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម។ លោក ទេព អស្នារិទ្ធ […]

និយ័តករទូរគមនាគន៍កម្ពុជា រកឃើញអត្តសញ្ញាណបណ្ណបុគ្គលតែម្នាក់ ចុះបញ្ជីទិញស៉ីមកាតរហូតដល់ ១ម៉ឺន៥ពាន់ស៉ីម, ច្បាប់អត្តសញ្ញាណបណ្ណមួយ អាចទិញស៉ីមបានចំនួន៥ ក្នុងមួយក្រុមហ៊ុន

Naren April 11, 2025 11/04/2025

(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមន៍កម្ពុជា បានឱ្យដឹងថា នាពេលកន្លងមកនិយ័តករទូរគមនាគន៍កម្ពុជា បានរកឃើញថា អត្តសញ្ញាណបណ្ណរបស់បុគ្គលតែម្នាក់ បានចុះបញ្ជីទិញស៉ីមកាត របស់ក្រុមហ៊ុនតែមួយរហូតដល់​ ១ម៉ឺន៥ពាន់ស៉ីម។ លោកលើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់ស៊ីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។ លោកបានឱ្យដឹងថា បន្ទាប់ពីជួបករណីនេះ និយ័តករទូរគមនាគន៍កម្ពុជា បានចាប់ផ្តើមសិក្សាពីប្រទេសជិតខាង និងប្រទេសផ្សេងៗទៀត ដោយបានកំណត់ថា អត្តសញ្ញាណបណ្ណមួយ មានសិទ្ធិអាចចុះបញ្ជីទិញស៊ីមកាត ចំនួន៥ប៉ុណ្ណោះ​ ក្នុងមួយក្រុមហ៊ុន។ ឧទាហរណ៍ប្រសិនបើកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័ត៤ នោះអត្តសញ្ញាណបណ្ណមួយ អាចប្រើប្រាស់បាន២០ស៊ីមកាត។ ​លោកបានបញ្ជាក់ថា ការដែលមនុស្សម្នាក់ ចុះបញ្ជីប្រើប្រាស់ស៊ីមកាតច្រើន ដោយសារ​ខ្វះការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់ ក្នុងការប្រើប្រាស់ស៊ីមកាត ដែលមានការចុះបញ្ជីត្រឹមត្រូវ និងភ្នាក់ងារលក់ស៊ីមកាត ​មិនបានអនុវត្តទៅតាមច្បាប់។ លោកថា តាមច្បាប់មិនថាតែកម្ពុជា ឬប្រទេសណានោះទេ លេខទូរសព្ទមួយ ​ត្រូវតែចុះឈ្មោះឱ្យត្រូវជាមួយអត្តសញ្ញាបណ្ណអ្នកប្រើប្រាស់ ដើម្បីការពារនៅពេលមានបទល្មើសនានា ​រាល់មានការស្រាវជ្រាវ គឺអាចកំណត់អត្តសញ្ញាណាបាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក […]

ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន្ត រំលេចពីឱកាស និងសក្តានុពលនៃវិស័យអាទិភាពទាំងបី ដែលទទួលបានការលើកទឹកចិត្តជាកញ្ចប់ ពីរាជរដ្ឋាភិបាល ជូនវិនិយោគិន

Naren April 11, 2025 11/04/2025

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន្ត បានថ្លែងផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលនៃវិស័យអាទិភាពទាំង៣ ដែលទទួលបានការលើកទឹកចិត្ត និងសម្របសម្រួលជាកញ្ចប់ពី រាជរដ្ឋាភិបាលជូនដល់វិនិយោគិន មានបំណងចង់បណ្តាក់ទុនវិនិយោគនៅខេត្តភូមិភាគឦសាន្ត។ វិស័យទាំង៣នោះរួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ហើយចំពោះខេត្តទាំង៤ ដែលត្រូវបានជំរុញ និងលើកទឹកចិត្ត ក្នុងការវិនិយោគនោះរួមមាន ខេត្តក្រចេះ,​ ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី និងមណ្ឌលគីរី។ ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្វើឡើងក្នុងកម្មវិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក] នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវការជំរុញការវិនិយោគតាមបណ្ដាលខេត្តភូមិភាគឦសាន្ត។ ចំពោះកម្មវិធីនេះជាកម្មវិធីពិសេសមួយ ព្រោះថា ការជំរុញការវិនិយោគនៅខេត្តចំនួន៤រួមមាន ខេត្តក្រចេះ,​ ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី និងមណ្ឌលគីរី ដោយពឹងផ្អែកលើវិស័យចំនួន ៣រួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម […]

រាជរដ្ឋាភិបាល​ អនុម័ត​ផែនការ​អភិវឌ្ឍន៍​តំបន់​ខ្នងផ្សារ ក្នុងគោលដៅ​លើកកម្ពស់ជីវភាពរស់នៅ របស់​សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង

Naren April 11, 2025 11/04/2025

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CESLEP ដែលមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក។ ​ កិច្ចប្រជុំ​បានធ្វើការពិនិត្យទៅលើលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវ ជា​យុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ មកកាន់តំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានរាជរដ្ឋាភិបាល​កម្ពុជា​​ ប្រកាសអនុម័ត​គម្រោង​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយនេះ។ ក្រៅ​ពី​ការ​សាងសង់​ផ្លូវ គម្រោង​នេះ​ក៏​រួម​បញ្ចូល​ទាំង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម ដែលការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនី។ ទន្ទឹមនឹងនោះ ការដាំដើមឈើឡើងវិញក៏ត្រូវបានបញ្ចូលផងដែរ ដើម្បីបង្កើនសោភ័ណភាពធម្មជាតិនៃតំបន់នេះផងដែរ។ ក្រសួងបរិស្ថានកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងធនាគារពិភពលោក និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។ លោក​រដ្ឋមន្ត្រី​ ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ និងអាទិភាព​នៃគម្រោងអភិវឌ្ឍន៍មួយនេះ ដោយតម្រូវឱ្យក្រសួង ស្ថាប័ន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងសហការ​​យ៉ាងជិតស្និត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់និងបន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យ​ប្រយោជន៍សហគមន៍​មូលដ្ឋាន។ គូសបញ្ជាក់ផងដែរថា ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី […]

គ្រួសារកូនភ្លោះ៣ គ្រួសារទី៤២៥ ទទួលបានអំណោយពី​សម្តេច​តេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត

Naren April 11, 2025 11/04/2025

(ភ្នំពេញ)៖ គ្រួសារសម្រាលកូនភ្លោះ៣ ឬ៤ តែងតែ​ទទួល​បានការយក​ចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានផ្តល់​អំណោយដើម្បីជួយ​ដោះស្រាយការលំបាកនៅពេលសម្រាល។ នៅ​ពេល​នេះ គ្រួសារ​ទទួល​បានកូនភ្លោះ៣ ទទួលបានការយកចិត្តទុក​ដាក់​​បន្ថែមពីសំណាក់ស​ម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវបណ្ឌិតផងដែរ។ នៅរសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ លោក សេង ទៀង នាយក​រង​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយក​អំណោយ​ដ៏សប្បរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ា​ណែត យក​ទៅជូនផ្ទាល់ដៃដល់ប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ត្រូវជាចៅៗ​របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាក្មួយៗ​របស់​សម្តេច​មហាធិបតី និងលោកជំទាវបណ្ឌិត កំពុងសំរាក​ថែទាំ​សុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត, សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត រួមមាន៖ ថវិកា១០លានរៀល […]

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល, អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ​មានជំនឿថា ការចរចារវាងកម្ពុជា និង​អាមេរិកនឹងទទួលបានលទ្ធភាពល្អប្រសើរ !

Naren April 11, 2025 11/04/2025

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញនៅកម្ពុជា មានជំនឿថា ការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹងការកំណត់អត្រាពន្ធជាថ្មី នឹងទទួលបានលទ្ធភាពល្អប្រសើរ ដែលភាគីទាំងពីរអាចនឹងមានការបន្ធូរបន្ថយ លើអត្រាពន្ធនាំចេញ-នាំចូល ក្នុងលក្ខខណ្ឌណាមួយ ដែលភាគីទាំងពីរចង់បាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ​នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ មើលឃើញថា នេះ គឺជាការបន្ទន់ឥរិយាបថមួយ របស់សហរដ្ឋអាមេរិក ក្នុងការបើកការចរចាជាមួយកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា១០% ក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីទុករយៈពេលចរចានេះ គឺជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការចរចាបន្ថែមទៀត ដើម្បីឱ្យការដាក់បន្ទាត់ពន្ធនេះនៅដដែល […]

ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញវឌ្ឍនភាពចុងក្រោយ លើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក

Naren April 10, 2025 10/04/2025

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ការយកចិត្តទុកដាក់យ៉ាងគត់មត់ តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយ សមស្របជាមួយសហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនអំពីវឌ្ឍនភាពចុងក្រោយ លើការអនុវត្តពន្ធគយបដិការ ដូចខាងក្រោម៖ ១៖ យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។ ២៖ រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមាន ពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

លោក ឃួង ស្រេង៖ ចាប់ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្នរាជរដ្ឋាភិបាល ជួយសន្សំថវិកាពលរដ្ឋ តាមរយៈការរៀបចំរថយន្តក្រុងដើម្បីដឹកជញ្ជូនពលរដ្ឋ ស្រុកកំណើត ក្នុងឱកាសរដូវបុណ្យទាន

Naren April 10, 2025 10/04/2025

(ភ្នំពេញ)៖ ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋ បានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា អនុវត្តទៅតាមការចង្អុលបង្ហាញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។ ការដឹកជញ្ជូនដោយអត់គិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ លោក ឃួង ស្រេង បានបញ្ជាក់ថា […]

ត្រីមាសដំបូង កម្ពុជារកចំណូលបាន ១១៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៥%

Naren April 10, 2025 10/04/2025

(ភ្នំពេញ)៖ រយៈពេល៣ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ១១៦លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមីនា ឆ្នាំ២០២៥ មានចំនួន១១៤ ៩៣៥ ៧៦២ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ១ ៣២៨ ៣២០ដុល្លារ។ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ជ័រកៅស៊ូមានតម្លៃ ១,៩២៣ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤៧៤ដុល្លារ ក្នុង១តោន ស្មើនឹង៣២.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៥ មានតម្លៃ ២៣០ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។ ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ […]