ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ឥស្សរជនដែលត្រូវបានបំពាក់ឋានន្ដរស័ក្ដិផ្កាយមាស ៥ផុតលេខ បានចូលបម្រើទាហានមិនក្រោម៥៥ឆ្នាំឡើយ

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអះអាងថា ឥស្សរជនដែលត្រូវបានបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅពេលនេះ គឺសុទ្ធតែមានអតីតភាពការងារចូលបម្រើជាកងទ័ព ក្រោម៥៥ឆ្នាំនោះឡើយ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិតុ្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់បញ្ជាក់បំផុត សម្រាប់ពួកយើងដែលពាក់ឋានន្ដរស័ក្ដិជូននៅថ្ងៃនេះ គឺយើងចូលទាហានមិនតិចជាង៥៥ឆ្នាំទេ។ ខ្ញុំជាមួយសម្ដេច ម៉ែន សំអន គឺចូលទាហានស្នើគ្នានៅឆ្នាំ១៩៧០ គិតមកដល់ពេលនេះ គឺមានរយៈពេល៥៥ឆ្នាំ។ ដោយឡែក សម្ដេចពិជ័យសេនា ទៀ បាញ់ គឺលឿនមុននោះ»។ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ដែលជាអ្នកពន្លត់ភ្លើងសង្គ្រាម និងនាំមកនូវសុខសន្ដិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ បានរំលឹកអំពីប្រវត្តិមួយចំនួននៃទំនាក់ទំនងស្គាល់គ្នាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ សម្ដេចបន្ដថា ប្រវត្តិនៃការតស៊ូរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ […]

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងសំណួរ «ហេតុអ្វីមិនផ្តល់ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម​ស ខេង» ដោយសារសម្តេចក្រឡាហោម ជាស៊ីវិលមិនជាយោធា 

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានឆ្លើយតបនឹងសំណួរមួយដែលថា «ហេតុអ្វីមិនផ្តល់ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម​ ស ខេង» គឺដោយសារតែសម្តេចក្រឡាហោម ជាស៊ីវិល ដូច្នេះមិនពាក់ឋានន្តរស័ក្តិ ដូចជាយោធានោះទេ។ ការឆ្លើយតបបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ឆ្លើយតបនឹងសំនួរនេះ សម្ដេចតេជោ ហ៊ុន សែន ​បា​នបញ្ជាក់យ៉ាងដូច្នេះថា «មានសារមួយ ចូលមកបញ្ចេញមតិថា បាត់សម្ដេច ស ខេង ខ្ញុំក៏បានចូលទៅឆ្លើយតបថា សម្ដេច ស ខេង ជាស៊ីវិល គាត់មិនពាក់ឋានន្តរស័ក្តិ ដូចជាទាហាននោះទេ»។ សម្ដេចតេជោ ហ៊ុន សែន ​បានឲ្យដឹងថា សម្ដេចក្រឡាហោម ស […]

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ» នេះ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ។ ការណែនាំបែបនេះរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ខណៈលោកបានអញ្ជើញជាអធិបតី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ «សង្ក្រាន្តវត្តភ្នំ» ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានថ្លែងថា៖ «ថ្មីៗនេះ មានបណ្តាញសង្គមមួយនោះ បានចុះផ្សាយព័ត៌មានខុសពីការពិត ដោយថា «ភ្នំដូនពេញ ក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ ការបង្ហោះនូវព័ត៌មានក្លែងក្លាយ ខុសពីការពិតនេះ ពួកគេធ្វើឡើង ដើម្បីបំផ្លាញជាតិរបស់យើង»។ […]

ជំនួបជាមួយសម្តេចមហាបវរធិបតី, ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការ​តភ្ជាប់អ្នកដំណើរ​ និងភ្ញៀវទេសចរមកកាន់កម្ពុជា

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រកាសបង្កើនការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយ​បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់​ការវិនិយោគ​លើវិស័យអាកាសចរណ៍។​ លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់​អាកាសយាន​ដ្ឋាន​ចំនួនបីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើ​ដំណើរ និងភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់នាពេល​ខាងមុខ។ ទន្ទឹមនោះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់​ប្រទេស​កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ សម្ដេចមហាបវរធិបតី បានអបអរសាទរចំពោះការរីកចម្រើន និងភាពជោគ​ជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគ​របស់​ក្រុមហ៊ុន AirAsia […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើបម្រើប្រជាជន

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគោរពជម្រាប ជូនសម្តេចមហាបវធិបតី និងអង្គសន្និបាតជ្រាបថា ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានសម្រេចដាក់បន្ថែមមុខវិជ្ជា «ឧត្ដមភាពមន្ត្រី» ក្នុងការបណ្ដុះបណ្ដាលរបស់ខ្លួន។ ការសម្រេចដាក់បន្ថែមមុខវិជ្ជានេះ ក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតីវិជ្ជាជីវៈ ជាមន្ត្រីរាជការ ឲ្យសិស្សមន្ត្រី នឹងធ្វើឲ្យក្របខណ្ឌ បណ្ដុះបណ្ដាល នៅសាលាភូមិន្ទរដ្ឋបាល កាន់តែមានភាពពេញលេញ ទាំងការបណ្ដុះបណ្ដាល នូវជំនាញចំណេះដឹង ចំណេះធ្វើដើម្បីបម្រើប្រទេសជាតិ […]

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រមសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈសាលក្រមសំណុំរឿងប្រធានាធិបតី នៅតែមិនទាន់កំណត់ពេលវេលាប្រកាស

Liny Chan March 20, 2025 20/03/2025

(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួននឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។ សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភា​បោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ នឹងប្រកាសពីការសម្រេចចិត្តថា តើត្រូវដកតំណែងលោក Han ជាផ្លូវការ ឬស្តារតួនាទីរបស់លោកឡើងវិញ។ សភាកូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយបក្សប្រឆាំង បានបោះឆ្នោតដកតំណែង លោក Han ក្រោមហេតុផលមួយចំនួន រួមមានទាំង​ការសង្ស័យជាប់ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹក ការបដិសេធតែងតាំងចៅក្រមតុលាការធម្មនុញ្ញ និងការមិនយល់ព្រមប្រកាស​ច្បាប់ចំនួន២ ដែលសំដៅឱ្យមានការស៉ើបអង្កេតលើលោក Yoon និងជំទាវទី១ លោកស្រី Kim Keon Hee។ លោក […]

ក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយរបស់ពិភពលោក ដែលរកចំណូលបាន ២៩ពាន់លានដុល្លារក្នុង១ឆ្នាំ មកសិក្សាឱកាសវិនិយោគនៅកម្ពុជា

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ ក្រុមហ៊ុន IKEA ជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយ នៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦.៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម។ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃបរិយាកាសវិនិយោគ លោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជា តាមរយៈការជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។ លោកអគ្គលេខាធិការបានជម្រាប ជូនគណៈប្រតិភូដោយសង្ខេប អំពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្ត ដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា

Liny Chan March 20, 2025 20/03/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រមរបស់សម្ដេចមហាបវធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា។ ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានចូលរួមដោះស្រាយបញ្ហា «លើសតែខ្វះមន្ត្រី» ក៏ដូចជាផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រមរបស់សម្ដេចមហាបវធិបតី គឺ «ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត» ដែលជាកត្តាផ្ដល់ក្ដីសង្ឃឹម និងភាពជឿជាក់ដល់យុវជនវ័យក្មេងរបស់កម្ពុជា»។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ដទៀតថា ក្រសួងមុខងារសាធារណៈ ក៏កំពុងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ […]

កម្លាំងសម្ថតកិច្ចខេត្តតាកែវ ជាង ២ពាន់នាក់ ត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍បុណ្យទន្លេ

Liny Chan March 20, 2025 20/03/2025

(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា កម្លាំងនគបាលសម្ថតកិច្ចខេត្តតាកែវជាង២ពាន់នាក់ បានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនថ្នាក់ដឹកនាំ និងបងប្អូនពលរដ្ឋ ក្នុងព្រឹត្តការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅថ្ងៃទី២១-២៣ ខាងមុខ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះ។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានថ្លែងបន្តថា ដើម្បីរក្សាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់សង្គម របៀបរៀបរយ ក្នុងព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានដាក់កំលាំងសមត្ថកិច្ចសរុប ចំនួន ២,២៨១នាក់ រួមមាន៖ កម្លាំងនគរបាល អាវុធហត្ថ និងកម្លាំងយោធា។ ក្នុងនោះដែរ កម្លាំងនគរបាលមានចំនួន ១,៧១០នាក់ និងត្រូវដាក់ពង្រាយនៅតាមគោលដៅពីព្រំប្រទល់ខេត្តកណ្ដាល រហូតដល់ទីតាំងប្រារព្ធពិធីនៅសួនច្បារមាត់បឹងតាកែវ ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងព្រឹត្តការណ៍បុណ្យទន្លេនេះ។ លោកឧត្ដមសេនីយ៍ត្រី សៅ សារុន ថ្លែងបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ស្នងការនគរបាលខេត្ត ក៏បានដាក់ទីតាំងបញ្ចាការស្រាលចំនួន៤ទីតាំង៖ *ទី១៖ នៅមុខមន្ទីរវប្បធម៌ខេត្ត*ទី២៖ នៅផ្ទះសំណាក់រចនា*ទី៣៖ នៅមុខសាកលវិទ្យាល័យបៀលប្រាយ*ទី៤៖ នៅខាងត្បូងស្ពាន់ចុងថ្នល់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋសំណូមពរ ឬមានបញ្ហាណាមួយដែលទាមទារឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។ […]