ព័ត៌មានជាតិ

ចោរស្រី ដែលលួ-ចកាបូបជនបរទេស នៅផ្សារទួលទំពូង ដែលនគរបាលទេសចរណ៍ចាប់ខ្លួន ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan March 17, 2025 17/03/2025

(ភ្នំពេញ)៖ ចោរស្រីដែលលួចកាបូបជនបរទេស មានទឹកលុយចំនួន៣,៧០០ដុល្លារនៅផ្សារទួលទំពូង ដែលកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួននោះ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សឿង ចរិយា សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ស្ដ្រីឈ្មោះ អ៊ុល ចាន់ណារី អាយុ៣៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «លួច» ប្រព្រឹត្តនៅក្នុងផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ សូមរំលឹកថា នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការនៅផ្សារទួលទំពូង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលលួចលុយក្នុងកាបូបជនបរទេសចំនួន ៣,៧០០ដុល្លារ ខណៈជនរងគ្រោះកំពុងទិញសំលៀកបំពាក់នៅក្នុងផ្សារ។ ក្រោយឃាត់ខ្លួន នគរបាលទេសចរណ៍ បាននាំជនសង្ស័យមកចង្អុលកន្លែងដែលធ្វើសកម្មភាព ដោយមានសហការជាមួយអាជ្ញាធរមូលដ្ឋាន, គណៈកម្មាធិការផ្សារ និងបង្ហាញមុខឲ្យអាជីវករលក់ដូរបានឃើញផងដែរ។ ការឃាត់ខ្លួនជនសង្ស័យលួចលុយរបស់ជនបរទេសនេះ បានធ្វើឡើងតាមបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក រុន […]

ខ្យល់កន្ត្រាក់ប៉ះពាល់ខូចខាតផ្ទះសំបែងចំនួន១៥០ខ្នងនៅខេត្តក្រចេះ

Liny Chan March 17, 2025 17/03/2025

(ក្រចេះ)៖ ភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរងផលប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៥៦ខ្នង នៅក្នុងស្រុកចំនួន៣ នៃខេត្តក្រចេះ។ យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា គ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់លាយ ឡំភ្លៀងធ្លាក់រាយបាយនៅក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកចិត្របុរី ចំនួន៦ឃុំប៉ះពាល់ចំនួន ១២៣ខ្នងផ្ទះ ស្រុកស្នួល ១ឃុំ ប៉ះពាល់ចំនួន៤ខ្នងផ្ទះ ស្រុកព្រែកប្រសព្វ១ឃុំប៉ះពាល់ចំនួន២៩ខ្នងផ្ទះ សរុបគ្រួសាស្មើនិង២៧១គ្រួសារ មនុស្សចំនួន៩៣៥នាក់។ ក្រោយកើតមានគ្រោះធម្មជាតិនេះ អាជ្ញាធរនៅតាមមូលដ្ឋានក៏បានចុះសាកសួរសុខទុក្ខ និងពិនិត្យជាក់ស្តែងដល់ទីតាំងឃុំទាំង អស់ដែលបានជួបឧបទ្ទវហេតុ គឺមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ណែនាំឲ្យគ្រូពេទ្យយកចិត្តទុកដាក់ និងចាត់តំណាងចុះសួរសុខទុក្ខជនរងគ្រោះ ក្នុងហេតុការណ៍ក្រឡាប់រថយន្ដនៅភ្នំគិរីរម្យ

Liny Chan March 17, 2025 17/03/2025

(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមគ្រួពេទ្យយកចិត្តទុកដាក់ និងចាត់តំណាងចុះសួរសុខទុក្ខដោយផ្ទាល់ ករណីប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ដទេសចរណ៍ ៤៥កៅអី នៅជំរាលភ្នំគិរីរម្យ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ តាំងពីវេលាកើតហេតុ រហូតមកដល់ពេលនេះ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការសួរសុខទុក្ខលោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺផងដែរ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ក្រោយទទួលបានសេចក្តីរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវចុះពីឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ គីរីរម្យ ដែលបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ស្រាល ជាច្រើននាក់ ខ្ញុំក៏បានចាត់តំណាងក្រុមការងារទៅសួរសុខទុក្ខ និងតាមដានស្ថានភាពសុខភាពរបស់បងប្អូន។​ ខ្ញុំសូមជូនពរឲ្យបងប្អូនឆាប់បានជាសះស្បើយពីរបួសដើម្បី ឆាប់បានត្រលប់ទៅកាន់ស្រុកកំណើតវិញ ក្នុងខេត្តស្វាយរៀង។ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរពាក់ព័ន្ធ ក្រុមសង្រ្គោះ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលបានខ្នះខ្នែងជួយដល់បងប្អូនដែលជួបហេតុការណ៍ដ៏អកុសលនេះ»។ សូមជម្រាបថា រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿង បានប្រឡាប់ធ្លាក់ជំរាលភ្នំគិរីរម្យ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានបណ្ដាលឲ្យមនុស្សប្រមាណ២០នាក់ រងរបួសធ្ងន់ ស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចំណោត ក្បែររមណីយដ្ឋានវីរៈប៊ុនថាំ […]

ក្រោយខ្យល់កន្ដ្រាក់ប៉ះពាល់ផ្ទះសម្បែងពលរដ្ឋនៅខេត្តសៀមរាប, ស្នងការនគរបាលខេត្ត បញ្ចេញកម្លាំងជួយអន្ដរាគមន៍ ជួសជុលផ្ទះពលរដ្ឋក្នុងមូលដ្ឋានទាំង ១០ក្រុងស្រុក

Liny Chan March 17, 2025 17/03/2025

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងមូលដ្ឋានក្រុងស្រុក ចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន, ស្រុកប្រាសាទបាគង, ស្រុកស្វាយលើ, ស្រុកអង្គរធំ, ស្រុកពួក, ស្រុកបន្ទាយស្រី, ស្រុកសូទ្រនិគម, ស្រុកជីក្រែង និងស្រុកអង្គរជុំ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ បានវាយប្រហារលើមូលដ្ឋានក្រុងស្រុកចំនួន១០ កាលពីរសៀលល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៧៨គ្រួសារ, ដួលរលំបាក់ដើមឈើ ចំនួន ៧១ដើម បានបណ្តាលឲ្យមានមនុស្សរងរបួស៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ រលំបាក់មែកឈើលើដងផ្លូវផងដែរ។ ក្នុងហេតុការណ៍កាលពីល្ងាចថ្ងៃទី១៦ ខែមីនាម្សិលមិញ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញការសោកស្តាយយ៉ាងពន់ពេក ចំពោះបាតុភូតខ្យល់កន្ត្រាក់បក់បោកចូលដល់ក្រុង និងស្រុកមួយចំនួន។ លោកបញ្ជាក់ថា រដ្ឋបាលខេត្ត […]

ក្រុមហ៊ុនរដ្ឋរបស់ចិន ចុះកិច្ចព្រមព្រៀង​ទិញ​ដំឡូងមីស្ងួតពីកម្ពុជា​​ និងសម្រេចការនាំចូល​ជាលើកដំបូង

Liny Chan March 17, 2025 17/03/2025

(ភ្នំពេញ)៖ ក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន បានចុះកិច្ចព្រមព្រៀង​ទិញ-លក់ដំឡូងមីស្ងួតកម្ពុជា និងបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាជាលើកដំបូង ​ទៅកាន់ទីផ្សារចិន។ ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជា ជាលើកដំបូងរបស់ក្រុមហ៊ុន COFCO BIO-TECHNOLOGY និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ត្រូវបានរៀបចំឡើងនាថ្ងៃទី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ​​នៅទីក្រុងប៉ីហៃ ខេត្តក្វាងស៊ី។ ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦។ ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានសម្តែងការសាទរចំពោះក្រុមហ៊ុនចិនមួយនេះ ដែលបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ប្រទេសចិន។ ជាទូទៅក្រសួងលើកទឹកចិត្តឱ្យមានការកែច្នៃមុននឹងធ្វើការនាំចេញ​ ​ក៏ដូចជាការច្នៃក្នុងកម្រិតបឋម ជាជាងការនាំចេញឆៅ ឬស្រស់ […]

រថយន្ដទេសចរណ៍ដាច់ហ្វ្រាំងធ្លាក់ជំរាលភ្នំគិរីរម្យ បណ្ដាលឲ្យមនុស្ស២០នាក់ រងរបួសធ្ងន់ស្រាល

Liny Chan March 17, 2025 17/03/2025

(កំពង់ស្ពឺ)៖ រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿង បានប្រឡាប់ធ្លាក់ជំរាលភ្នំគិរីរម្យ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានបណ្ដាលឲ្យមនុស្សប្រមាណ២០នាក់ រងរបួសធ្ងន់ ស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចំណោត ក្បែររមណីយដ្ឋានវីរៈប៊ុនថាំ (ខ្នងភ្នំគិរីរម្យ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ គឺបណ្តាលឲ្យមនុស្ស១០នាក់ បានរងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានដឹកអ្នករបួសធ្ងន់ ចំនួន១០នាក់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។ ចំពោះជនរងគ្រោះ គឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេង ទីតាំងកម្សាន្តវីរៈប៊ុនថាំ ដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំង ពេលចុះចំណោតខ្លាំង។ ភ្លាមៗលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ចេញរថយន្តក្រុង ទៅដឹកពលរដ្ឋទាំងអស់ខ្លះទៅសង្គ្រោះ និងខ្លះទៀតត្រឡប់ទៅផ្ទះវិញ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយ ដែលមានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ សូមពិនិត្យបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពចៀសវាងជួបឧបទ្ទវហេតុផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខេត្តសៀមរាប ជួបហេតុការណ៍ខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅស្ទើរទូទាំងខេត្ត បណ្ដាលឲ្យប៉ះពាល់ផ្ទះសម្បែងពលរដ្ឋជិត២០០គ្រួសារ រងរបួសមនុស្ស និងដួលដើមឈើ

Liny Chan March 17, 2025 17/03/2025

(សៀមរាប)៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានជួបឧបទ្ទេវហេតុខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅស្ទើរគ្រប់ក្រុង ស្រុកទូទាំងខេត្តសៀមរាប បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ រងរបួសជាច្រើននាក់ និងដួលដើមឈើជាច្រើនកន្លែងផងដែរ។ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍ខ្យល់កន្ដ្រាក់នេះបានប៉ះពាល់ដល់មូលដ្ឋានក្រុង ស្រុក ចំនួន១០ ក្នុងនោះរួមមាន៖ ក្រុងសៀមរាប, ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកជីក្រែង, ក្រុងរុនតាឯក, ស្រុកអង្គរជុំ, ស្រុកស្វាយលើ, ស្រុកអង្គធំ, ស្រុកបន្ទាយស្រី និងស្រុកសូត្រនិគមន្ដ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាប គិតត្រឹមម៉ោង៩យប់ បានបញ្ជាក់ថា ឧបទ្ទេវហេតុខ្យល់កន្ដ្រាក់នេះ បានបង្កឲ្យប៉ះពាល់ និងខូចខាតដូចខាងក្រោម៖ *ទី១៖ ប្រជាពលរដ្ឋប៉ះពាល់ ចំនួន១៧៨គ្រួសារ*ទី២៖ ខូចខាតផ្ទះសម្បែង (រលំផ្ទះ/ទ្រេត) សរុបចំនួន១១ខ្នង*ទី៣៖ ប៉ះពាល់ផ្ទះសម្បែង (របើកដំបូល និងសំយាបផ្ទះ) សរុបចំនួន១៦០ខ្នង*ទី៤៖ ប៉ះពាល់ដំបូលព្រះវិហារ ចំនួន១ខ្នង*ទី៥៖ ប៉ះពាល់អគាររដ្ឋបាល ចំនួន២ខ្នង*ទី៦៖ ប៉ះពាល់ដំបូលបន្ទប់ទឹកសាធារណៈ ចំនួន២ខ្នង*ទី៧៖ ប៉ះពាល់រោង/តូប […]

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១៥ ខែមីនា ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមីនា គុណភាពខ្យល់ គឺ «ល្អណាស់»

Nisaiy KP March 16, 2025 16/03/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តតាកែវ រាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តរតនគិរី ខេត្តសៀមរាប និង ខេត្តស្ទឹងត្រែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អគ្គិភ័យឆេះឃ្លាំងស្ដុក និងកែច្នៃជ័រស្វិត នៅខណ្ឌកំបូល សមត្ថកិច្ចប្រើទឹក១៧៨ឡាន ទើបគ្រប់គ្រងបានទាំងស្រុង តែមន្ដ្រីម្នាក់រងរបួស, មូលហេតុកំពុងស្រាវជ្រាវ

Nisaiy KP March 16, 2025 16/03/2025

(ភ្នំពេញ)៖ ឃ្លាំងស្ដុក និងកែច្នៃជ័រស្វិតមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយបំផ្លាញទាំងស្រុងនូវសម្ភារក្នុងទីតាំងឃ្លាំង ដែលមានទំហំ៣,០០០ម៉ែត្រការ៉េ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើមានម្ចាស់ឈ្មោះ វាល់ សុខារី អាយុ៤០ឆ្នាំ ដែលប្រភេទសំណងថ្មប្រក់ស័ង្កសី ទំហំ៣០០០ម៉ែត្រការ៉េ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១៧៨ឡាន ក្នុងនោះរួមមាន៖ * រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ឡាន* រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៨ឡាន* រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន៦គ្រឿង ប្រើប្រាស់អស់ចំនួន១៦ឡាន* រថយន្តអគ្គិភ័យទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន* រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន* រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន២ឡាន* រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន៣គ្រឿង ប្រើប្រាស់អស់ចំនួន៩ឡាន* រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មី ចំនួន៣គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន* រថយន្តអគ្គិភ័យសួនឧស្សាហកម្មកាណាឌីយ៉ា […]