ព័ត៌មានជាតិ

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តស្វាយរៀង បានទទួលព័ត៌មាន​ និងចំណេះដឹងច្រើនពីកម្មវិធីសំណេះសំណាល

Naren March 3, 2025 03/03/2025

(ស្វាយរៀង)៖ អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ថា​ កិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត​ និងមន្ទីរកសិកម្ម ពិតជាមានអត្ថប្រយោជន៍​ និងទទួលបានព័ត៌មាន​ និងចំណេះដឹងច្រើន​អំពីវិស័យកសិកម្ម​ ជាពិសេសគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម។ អាជីវករក៏បានស្វែងយល់ផងដែរ អំពី​ឥទ្ធិពលនៃការផ្សាយព័ត៌មានលើបណ្តាញសង្គម​ និងរីករាយចូលរួមផ្សព្វផ្សាយជាវិជ្ជមានអំពីវិស័យកសិកម្ម​ ដើម្បីជាប្រយោជន៍​ និងគាំទ្រដល់កសិករ​៕ ផ្តល់សិទ្ធិដោយ៖ Fresh News https://www.youtube.com/embed/6sAv3edT2sU

ក្រសួងបរិស្ថាន៖ នៅព្រឹកថ្ងៃនេះគុណភាពខ្យល់នៅកម្ពុជា (Air Quality Index) គឺ «ល្អ»

Naren March 3, 2025 03/03/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៦.៧៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកោះកុង និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ័ឭ៍សាត់ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ប្រតិភូក្រុមហ៊ុនរបស់ចិនចំនួន១៨ ទស្សនកិច្ច និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

Naren March 3, 2025 03/03/2025

(ភ្នំពេញ)៖ ប្រតិភូក្រុមហ៊ុនរបស់ចិនចំនួន១៨ ដឹកនាំដោយលោកស្រី LI Zeqing តំណាង​ឱ្យ​ក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) បានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លោកស្រី LI Zeging និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយបំផុត ពីសំណាក់លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមាន​សន្តិភាព ទីស្តីការបំពេញការងាររបស់សម្តេចនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់​រាជ​រដ្ឋាភិបាល។ ប្រតិភូក្រុមហ៊ុនទាំង១៨ក្រុមហ៊ុន ដែលទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺជាប្រធាន និង​ជាអគ្គនាយកក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនធំៗនៅក្នុងប្រទេសចិន និងទីក្រុងហុងកុង។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជា ជាពិសេសទឹកដីខេត្តសៀមរាបអង្គរ និងរាជធានីភ្នំពេញនាពេលនេះ គណៈប្រតិភូបានថ្លែងការកោតសរសើរ និងមានការ​ភ្ញាក់​ផ្អើល ហើយពួកគាត់បានផ្លាស់ប្តូរការគិតគូរបស់ពួកគាត់ ១៨០អង្សា មកលើប្រទេស​កម្ពុជា ដែលមានសន្តិសុខ សុវត្ថភាពពិតប្រាកដ ហើយមានប្រជាជន រួសរាយរាក់​ទាក់​ប្រកបដោយស្នាមញញឹម។ សហគ្រិនទាំងឡាយ មានសេចក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា​ពិតជាមានអនាគតដ៏រុងរឿង និងមានការអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន […]

២ខែដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសជិត ២៨ម៉ឺននាក់ទិញសំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ទទួលបានចំណូលជាង ១៣លានដុល្លារ កើនជាង១៧%

Nisaiy KP March 2, 2025 02/03/2025

(ភ្នំពេញ)៖ រយៈពេល ២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន ទទួលបាននាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ប្រាក់ចំណូលដែលទទួលបានចំនួន ១៣,១៦៧,៧៧៨ដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ គឺកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។ បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។​ ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរទទួលបបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន ១,៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០,១៤៣ដុល្លារផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ថ្ងៃស្អែកនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

Nisaiy KP March 2, 2025 02/03/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តេចនឹងយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។ នាអំឡុងពេលដែលព្រះករុណាស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្ដីទី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោករដ្ឋមន្រ្តី ថោ ជេដ្ឋា៖ មរតកនយោបាយទឹក របស់សម្ដេចតេជោ គឺកម្ពុជាមានទឹកស្តុកប្រមាណ ៤,០០០លានម៉ែត្រគូបសម្រាប់ប្រើក្នុងរដូវប្រាំង

Nisaiy KP March 2, 2025 02/03/2025

(ភ្នំពេញ)៖ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បង្ហាញពីមរតកដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នយោបាយទឹក ដែលបានធ្វើឱ្យប្រទេសកម្ពុជាមាន អាងទឹកតូចធំជាច្រើន ប្រឡាយមេនិងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសមានទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងប្រមាណ ៤,០០០លានម៉ែត្រគូប ដែលអាចឱ្យកសិករមានទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលនារដូវប្រាំងនាពេលកន្លងមក។ ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានមានប្រសាសន៍បែបនេះថា៖ «ក្នុងអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជរាណាចក្រកម្ពុជា លោកបានកសាងច្រើនណាស់ លោកបានសាងនូវអាងទឹកធំៗទូទាំងប្រទេស គឺមានចំនួន ៨អាងទឹករួចមកហើយ នៅក្នុងនោះតូចបំផុតក៏មានទឹកតិចបំផុត ២៥លានម៉ែត្រគូប ក្នុងមួយអាង រហូតដល់អាងខ្លះមានប្រមាន ៣០០លានម៉ែត្រគូប ក្នុងមួយអាង»។ លោករដ្ឋមន្រ្តីបានបន្តថា៖ «សម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានក៏សាងបន្ទាប់ពីអាងទឹកនោះគឺ ប្រព័ន្ធធារាសាស្រ្ត ដែលប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសយើង ដែលយើងមានរហូតដល់សព្វថ្ងៃនេះមានជាង២,០០០ប្រព័ន្ធរួចមកហើយ។ នៅក្នុងនោះមានប្រព័ន្ធធារាសាស្រ្តខ្នាតធំ […]

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១ ខែមីនា ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច គុណភាពខ្យល់ គឺ «ល្អណាស់»

Nisaiy KP March 2, 2025 02/03/2025

ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២០.៣៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្តាល ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តរតនគិរី និងខេត្តសៀមរាប៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោករដ្ឋមន្រ្តី ថោ ជេដ្ឋា៖ លើកទឹកចិត្តពលរដ្ឋប្រើប្រាស់ App ផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានលម្អិតស្ដីពីអាកាសធាតុនៅកម្ពុជា

Nisaiy KP March 2, 2025 02/03/2025

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យទាញយកនិងប្រើប្រាស់ជាផ្លូវការ App ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM Weather) តាមរយៈទូរសព្ទដៃវៃឆ្លាតប្រព័ន្ធ iOS និង Android។ តាមរយៈ App ផ្លូវការនេះ នឹងជួយឱ្យបងប្អូនប្រជាពលរដ្ឋអាចយល់ដឹងពីធាតុអាកាស និងអាកាសធាតុ ក៏ដូចជាស្ថានភាពទឹកនៅប្រទេសកម្ពុជាផងដែរ។ ការជម្រុញ និងលើកទឹកចិត្តរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។ លោករដ្ឋមន្រ្តី បានថ្លែងថា៖ « App នេះនឹងផ្ដល់ព័ត៌មានរៀងរាល់១ម៉ោងម្ដង ថាតើធាតុអាកាស អាកាសធាតុកម្រិតណាជាប្រចាំតាមរយៈ App ដែលជារបស់ក្រសួងធនធានទឹក ដែលដូចជារបស់ជាតិយើងដែរ។ App នេះសំខាន់ អញ្ចឹងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស គួរតែ Download App នេះទៅអត់មានបង់លុយទេ។ ហើយ App នេះមិនមែនត្រឹមតែជាធាតុអាកាសនោះទេ […]

ក្រុមហ៊ុនក្នុងស្រុក ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសរីរាង្គស្ងួត ១៥០តោន ពីកសិករសហគមន៍កសិកម្ម ៥ ក្នុងខេត្តព្រះវិហារ

Liny Chan March 1, 2025 01/03/2025

(ព្រះវិហារ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីចុះកិច្ចសន្យាទិញលក់គ្រាប់ស្វាយចន្ទីសរីរាង្គស្ងួតរវាងក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក និងសហគមន៍ កសិកម្មចំនួន៥ក្នុងខេត្តព្រះវិហារ។ ពិធីនេះស្ថិតក្រោមវត្តមានលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក កានិកុ ប្រធានក្រុមហ៊ុនមីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន និងសមាជិកសហគមន៍កសិកម្មគ្រាប់ស្វាយចន្ទីទាំង៥ក្នុងខេត្តព្រះវិហារ ជាច្រើនរូបទៀត។ តាមរយៈកិច្ចសន្យាទិញ-លក់ ដែលបានធ្វើឡើងនាពេលនេះ ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រីថេក ឯ.ក បានចុះកុងត្រាទិញគ្រាប់ស្វាយចន្ទីសរីរាង្គស្ងួត ក្នុងបរិមាណចំនួន១៥០តោន ពីកសិករសហគមន៍ចំនួន០៥ ដែលមានសមាជិក ផលិតចំនួន១៧៨គ្រួសារ លើផ្ទៃដីទំហំ៦០៤ហិកតា។ លោក មិន ស៊ីថា បានថ្លែងអំណរគុណក្រុមហ៊ុន […]