ព័ត៌មានជាតិ

BVLGARI ម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក បង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅមុខប្រាសាទបាយ័ន ក្រោមវត្តមានស្ត្រីទី១ នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

Liny Chan February 22, 2025 22/02/2025

(សៀមរាប)៖ BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមជាភ្ញៀវពិសេសដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ការបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ក៏មានវត្តមាន តារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia […]

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី យឹម ស៉ីយូណា ចុះមកត្រឹមថ្នាក់វរសេនីយ៍

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិរបស់ឧត្តមសេនីយ៍ត្រី យឹម ស៉ីយូណា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យចុះមកត្រឹមវរសេនីយ៍ទោ។ ការចេញពីព្រះរាជក្រឹត្យនេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ អតីតឧត្តមសេនីយ៍ត្រី យឹម ស៉ីយូណា ក៏ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសដកហូតមុខតំណែងឱ្យទៅបម្រើការងារជាមន្ត្រីនៅនាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិត្រឹម វរសេនីយ៍ទោ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តារាល្បី ស៊ីន យូប៊ីន បន្តប្រឹងប្រែងលើកស្ទួយវប្បធម៌ខ្មែរ តាមរយៈការយកម្ហូបអាហារនំចំណីខ្មែរ ជូនតារាល្បីៗលំដាប់ពិភពលោកមកចូលរួមកម្មវិធី «BVLGARI» នៅខេត្តសៀមរាប

Liny Chan February 21, 2025 21/02/2025

(សៀមរាប)៖ តារាល្បីរបស់កម្ពុជា កញ្ញា ស៊ីន យូប៊ីន ​​បាន​ធ្វើ​រឿង​គួរ​ឱ្យ​សរសើរ​មួយ សម្រាប់​ជួយ​ប្រម៉ូដ​ម្ហូប​អាហារ​ខ្មែរ ទៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​របស់ BVLGARI ក្នុង​ខេត្ត​សៀមរាប​នា​ល្ងាច​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ២០២៤ នេះ នៅ​ប្រាសាទ​បាយ័ន តាមរយៈការយកម្ហូបអាហារខ្មែរ ដែលជាស្នាដៃរបស់បងប្អូនខ្មែរលើទឹកដីនៃខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍តារាល្បីៗកម្រិតពិភពលោកមកចូលរួមក្នុងកម្មវិធី​របស់ BVLGARI។ ដោយសារ​តែ​កម្មវិធី​​មួយ​នេះ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ មាន​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ចូល​រួម ព្រម​ទាំង​នាយក​ប្រតិបត្តិ BVLGARI លោក Jc Babin ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុន​លំដាប់​ពិភពលោក ទើប​តារា​សម្ដែង​ស្រី​ជួរ​មុខ ស៊ីន យូប៊ីន នឹក​ឃើញ​វិធី​សាស្ត្រ ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់ តាម​រយៈ​ការ​ប្រម៉ូដ​ម្ហូប​អាហារ​ដែល​កំពុង​ល្បី​ស្រាប់។ ជាក់​ស្ដែង Friends of the House របស់ Bvlgari ដែល​ជា​តារា​ខ្មែរ បាន​ទិញ​នំ​អាកោ​ត្នោត, ប្រហិត​ឆឹង ​គ្រាប់​ស្វាយ​ចន្ទី និង​តំណាប់​ស្វាយ​ទៅ​ជូន​តារា​ល្បី​ៗ​ជា​ច្រើន​ជា Friends of the House មក​ពី​តាម​បណ្ដា​ប្រទេស​នានា ដើម្បី​ភ្លក្ស​រសជាតិ ខណៈ​ដែល​តារា​ល្បីទាំង​អស់​នោះ ក្រោយ​ពី​បាន​ភ្លក្ស​ហើយ ក៏​បង្ហោះ​សរសើរ​ថា​ឆ្ងាញ់​នៅ​លើ​បណ្ដាញ​សង្គម Instagram ​ផ្ទាល់​ខ្លួន​របស់​គេ​ថែម​ទៀត។ នេះ​ជា​ការ​ជួយ​ប្រម៉ូដ​ដោយ​ប្រយោល […]

ចាប់ខ្លួនជនសង្ស័យ ២នាក់ ដែលបោកលុយពីពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈបង្កើត Group Telegram ក្លែងក្លាយដើម្បីកៀរគរប្រាក់វិនិយោគ ហើយថែមទាំងដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀត

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖​ ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយបោកប្រាស់លុយពីប្រជាពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈការបង្កើតក្រុមតេឡេក្រាម (Group Telegram) ក្លែងក្លាយ ដើម្បីកៀរគរប្រាក់វិនិយោគដោយទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី ខណៈជនទុច្ចរិតទាំង២នាក់នេះហ៊ានទាំងបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីធ្វើឱ្យមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ។ នេះបើតាមការប្រកាសរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរជាតិ ដោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីឆបោកខាងលើនេះ។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់៖ ជនសង្ស័យទី១ឈ្មោះ ក.ស.ន ភេទស្រី មុខរបរធ្វើការនៅហាងកែសម្ភស្ស ជនសង្ស័យទី២ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្តនៅផ្សារទំនើប។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានរកឃើញថា […]

រោងចក្រហ្វ័រម៉ាតដែលត្រូវអគ្គិភ័យឆេះកាលពី៩ថ្ងៃមុន ចំណាយប្រាក់ជិត១២ម៉ឺនដុល្លារបើកជូនកម្មករ៤៤១នាក់, កម្មករគ្រប់គ្នាអរគុណចំពោះទំនួលខុសត្រូវររបស់ថៅកែ និងការសម្របសម្រួលរបស់ក្រសួងការងារ

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីថៅកែរោងចក្រហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងកាលពី៩ថ្ងៃមុននោះ បានរៀបចំបើកប្រាក់ឈ្នួល ប្រាប់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការនីរបស់ខ្លួនចំនួន៤៤១នាក់រួចរាល់គ្រប់ៗគ្នា ដោយត្រូវចំណាយថវិកាសរុបជិត១២ម៉ឺនដុល្លារ ខណៈការខូចខាតបឋមរបស់រោងចក្រ អស់៥លានដុល្លារឯណោះ។ ការបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មកររោងចក្រហ្វ័រម៉ាតនេះ ធ្វើឡើងនៅសាលាខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺប្រព្រឹត្តទៅតាមការសន្យារបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងកាងាររ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសន្យាចំពោះកម្មករ-កម្មការនីក្នុងពេលដែលលោកចុះទៅជួបកម្មករ-កម្មការនី និងភាគីថៅកែរោងចក្រ បន្ទាប់ពីកើតហេតុការណ៍អគ្គិភ័យមួយថ្ងៃ។ គួរជម្រាបថា ហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រហ្វ័រម៉ាតទាំងស្រុងនេះកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តែមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់នោះឡើយ។ ទោះបីជួបហេតុអកុសលយ៉ាងនេះក្ដី ប៉ុន្តែថៅកែរោងចក្រហ្វ័រម៉ាតជាជនជាតិកូរ៉េខាងត្បូង បានខ្នះខ្នែងស្វែងរកកិច្ចសម្របសម្រួលជាមួយក្រសួងការងារ និងអាជ្ញាធរ ដើម្បីអនុវត្តនូវភាពទទួលខុសត្រូវចំពោះកម្មករ-កម្មការនីរបស់ខ្លួន ថែមទាំងខិតខំពន្លឿនការដោះស្រាយឱ្យបានឆាប់បំផុត។ បើតាមអ្នកស្រី អាន់ នីកា ប្រធានផ្នែករដ្ឋបាលនៃរោងចក្រហ្វ័រម៉ាត ក្នុងចំណោមកម្មករ-កម្មការនីទាំង៤៤១នាក់ ម្នាក់ៗទទួលបានប្រាក់សរុបចាប់ពី១៨៧ដុល្លារ រហូតដល់ជាង៣០០ដុល្លារ ប្រសិនបើសរុបថវិកាមានទំហំប្រមាណជិត១២ម៉ឺនដុល្លារ។ ក្រោយពីកើតហេតុការណ៍អគ្គិភ័យនេះ ថៅកែរោងចក្របានស្វះស្វែងរកជួលទីតាំងថ្មីសម្រាប់បើកដំណើរការចង្វាក់ផលិតកម្មកាត់ដេរសម្លៀកបំពាក់នៅពេលឆាប់ៗខាងមុខ ក្នុងនោះរោងចក្រនឹងប្រកាសជ្រើសរើសកម្មករ-កម្មការនីចាស់របស់ខ្លួនឱ្យចូលធ្វើការវិញផងដែរ។ ទីតាំងរោងចក្រថ្មីនេះគឺនៅជិតសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះការខូចខាត […]

តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិន ពាក់ព័ន្ធករណីបា-ញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ ពីបទ «ហិ-ង្សាដោយចេតនា, កាន់កាប់អា-វុធដោយគ្មានការអនុញ្ញាត និងជួញដូរអា-វុធខុសច្បាប់»

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិចិនមួយក្រុម ពាក់ព័ន្ធករណីបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាុវធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធខុសច្បាប់។ លោក វ៉ិត មៈឃៈ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាតិចិនមួយក្រុម ពាក់ព័ន្ធករណីបាញ់បោះដោយក្នុងនោះរួមមាន៖ *ទី១៖ឈ្មោះ តឹង​ ​ធានមីង​ (DENG TIAN MING) ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»​*ទី២៖​ឈ្មោះ​ ហាន​ ឆុង​ (HAN CHONG) ពីបទ «ជួញដូរអាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»*ទី៣៖ឈ្មោះ​ ជូ​ តាឈុន​ (ZHU DA CHUN)​ ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»*ទី៤៖ឈ្មោះ​ លាវ​ យ៉ុងជៀ​ (LIU YONGJIE) ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»*ទី៥៖ឈ្មោះ​ លី​ […]

ទីភ្នាក់ងារប្រមូលពន្ធរបស់សហរដ្ឋអាមេរិក នឹងកាត់បន្ថយបុគ្គលិកប្រហែល ៦ ០០០នាក់ ក្រោមគោលនយោបាយរបស់លោក ត្រាំ

Liny Chan February 21, 2025 21/02/2025

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារប្រមូលចំណូលពន្ធរបស់សហរដ្ឋអាមេរិក ហៅកាត់ IRS គ្រោងបញ្ឈប់បុគ្គលិកប្រហែល ៦ ០០០នាក់ ដោយបើតាមអ្នកដឹងអំពីបញ្ហានេះ វានឹងកាត់បន្ថយកម្លាំងប្រហែល ៦ភាគរយ ចំពាក់កណ្តាលរដូវកាលប្រមូលពន្ធដ៏មមាញឹក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥។ IRS មានបុគ្គលិកប្រហែល ១០០ ០០០នាក់ បើធៀបនឹង ៨០ ០០០នាក់ មុនពេលអតីតប្រធានាធិបតី លោក ចូ បៃដិន ចូលកាន់តំណែងនាឆ្នាំ ២០២១។ ប្រធានផ្នែកធនធានមនុស្សរបស់ IRS លោកស្រី Christy Armstrong បាននិយាយទាំងក្តុកក្តូល ប្រាប់ក្រុមការងារតាមទូរស័ព្ទថា «បុគ្គលិកប្រហែល ៦ ០០០នាក់នឹងត្រូវបញ្ឈប់ពីការងារ ហើយលើកទឹកចិត្តពួកគេឱ្យជួយគ្នាទៅវិញទៅមក»។ អ្នកដែលត្រូវបញ្ឈប់អាចមានចំនួនសរុប ៦ ៧០០នាក់ ហើយភាគច្រើនជាអ្នកដែលត្រូវបានជ្រើសរើស អំឡុងពេលនៃអាណត្តិរបស់លោក បៃដិន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រមូលពន្ធពីក្រុមអ្នកមាននៅអាមេរិក។ គណបក្ស​សាធារណរដ្ឋ​ជំទាស់នឹងកិច្ចប្រឹងប្រែងនេះ ដោយ​លើក​ហេតុផល​ថា វា​នឹង​នាំ​ទៅ​រក​ការ​យាយី​ចំពោះ​ពលរដ្ឋ​អាមេរិកទូទៅ​។ គួរបញ្ជាក់ថា អ្នកវិភាគឯករាជ្យ បានប៉ាន់ប្រមាណថា ការជ្រើសរើសបុគ្គលិកប្រមូលពន្ធបន្ថែម នៅក្រោមការដឹកនាំរបស់លោក […]