ព័ត៌មានជាតិ

បេក្ខជនអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្នើសុំ​សិក្សា​នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលការណែនាំពីការប្រើ​ប្រាស់​ប្រព័ន្ធឌីជីថល

Nisaiy KP December 29, 2024 29/12/2024

(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន សុភក្តិ ប្រធាន​ក្រុម​ការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ចាម និងខេត្តត្បូង​ឃ្មុំ បានជួបសំណេះសំណាល និងណែនាំអំពីការប្រើប្រាស់​ប្រព័ន្ធឌីជីថល អ.ម.ត ក្នុងពិធីផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បេក្ខជន​អាហា​រូបករណ៍ អ.ម.ត ចំនួនប្រមាណ ៥០រូប សិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ បេក្ខជនអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណ និងដឹងគុណ​យ៉ាង​ជ្រាល​ជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែល​លោក​ទាំង​ពីរ បានផ្តល់អាហារូបករណ៍ សម្រាប់បន្តការសិក្សា​នៅថ្នាក់​ឧត្តម​សិក្សា និងប្តេជ្ញាយកឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លានេះទៅសិក្សារៀនសូត្រ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងកសិកម្ម បញ្ចប់ការចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន​ផលិតជីក្នុងស្រុកទូទាំងប្រទេស​

Nisaiy KP December 29, 2024 29/12/2024

(ភ្នំពេញ)៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបិទបញ្ចប់ទស្សនកិច្ចចុះពិនិត្យខ្សែច្រវាក់​ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក​ ជាមួយទស្សនកិច្ចជុំទី៤​ នៅក្រុមហ៊ុនចំនួន២​ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ កន្លងមក​ក្រុមការងារដឹកនាំដោយ​ លោក គង់ ច័ន្ទវាសនា​ រដ្ឋលេខាធិការ និងមានការចូលរួមពី​លោក ឡោ រស្មី និងលោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យចំនួន៣លេីករួចមកហេីយ នៅតាមបណ្តាខេត្តនានា​ រួមមាន​ ខេត្តកំពង់ស្ពឺ​ សៀមរាប​ ឧត្តរមានជ័យ​ កំពង់ធំ​ តាកែវ​ និងខេត្តកណ្តាល។ សូមជម្រាបថា​ បច្ចុប្បន្ន​ប្រទេសកម្ពុជាមានក្រុមហ៊ុន​ និងសិប្បកម្មខ្នាតមធ្យមជាង១០​ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក​ ក្នុងបរិមាណជាង៤មុឺនតោន​ ក្នុងមួយឆ្នាំ​ ដេីម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ​។ ខណៈទទួលបាន​ការគាំទ្រជាបន្តបន្ទាប់​ ក្រុមហ៊ុន​ និងសិប្បកម្មភាគច្រេីនកំពុងពង្រីកខ្សែច្រវាក់ផលិតកម្ម​ និងបង្កេីនការផលិត ដេីម្បីឆ្លេីយតប​ទៅនឹងតម្រូវ​ការទីផ្សារដែលខ្លួនមាន។ ជារួម​ក្រុមការងារវាយតម្លៃបានថា​ ប្រជាកសិករមានការយល់ដឹងកាន់តែល្អប្រសេីរ​ អំពីអត្ថប្រយោជន៍នៃជីសរីរាង្គ​ និងកំពុងបង្កេីន​ការប្រេីប្រាស់ជាលំដាប់​ ស្របពេលដែលជីសរីរាង្គត្រូវបានផលិត​ និងចែកចាយកាន់តែច្រេីន​ក្នុងស្រុក​។ ក្រុមការងារ​បានផ្តាំផ្ញេី​ និងលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន​ និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់​ […]

ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡង ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

Nisaiy KP December 29, 2024 29/12/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងធ្វើជាមន្ត្រី ចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញសាសរសេរលើកទី១។ ក្នុងពេលការរៀបចំកំណែនៅសាលាភូមិន្ទរដ្ឋបាលនេះ ក៏មានការអញ្ជើញពិនិត្យដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធានាតម្លាភាព សុក្រឹតភាព នៃការប្រឡង។ ត្រឹមរយៈពេលមួយថ្ងៃ បេក្ខជនចូលរួមសរុបចំនួន ៥,៦៩៤នាក់ បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ការធ្វើកំណែនឹងរៀបចំកែឲ្យបានរួចរាល់មុនឆ្លងឆ្នាំសកល ជាពិសេស ក្រសួងមុខងារសាធារណៈ បានដាក់សមាសភាពកំណែសន្លឹកកិច្ចការវិញ្ញាសាពហុចម្លើយ សរុបចំនួន១៣០នាក់ មកពីគរុនិស្សិតអនុវិទ្យាល័យ ក្នុងការកែវិញ្ញាសានេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

នគរបាលខេត្តកំពង់ធំម្នាក់ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន និងបន្ដស្រាវជ្រាវ ក្រោយរងការចោទប្រកាន់ប្រើហិ.ង្សាលើពលរដ្ឋ នៅស្រុកបារាយណ៍

Nisaiy KP December 29, 2024 29/12/2024

(កំពង់ធំ)៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានថ្នាក់លើហៅមកធ្វើការសួរនាំដើម្បីស្រាវជ្រាវបន្ដ និងផ្អាកការងារបណ្ដោះអាសន្ន ក្រោយយកការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ។ សេចក្ដីបំភ្លឺព័ត៌មាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃើញបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនបានចុះផ្សាយនូវវីដេអូរឃ្លីប ដោយចោទប្រកាន់ ថាសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីធ្វើការស្រាវជ្រាវ និងបាននាំខ្លួនមន្ត្រីនគរបាលដែលទទួលរងការចោទ ប្រកាន់ខាងលើមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ ព្រម ទាំងផ្អាកការងារបណ្ដោះអាសន្ន។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណចំពោះសាធារណជន អ្នកសាព័ត៌មាន និងបងប្អូននិយមលេងបណ្តាញសង្គម ដែលបានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចក្នុងការចាត់វិធានការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

៣ថ្ងៃ រាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រពឹត្តទៅនៅមុខព្រះបរមរាជវាំង

Nisaiy KP December 29, 2024 29/12/2024

(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាក្បួនដង្ហែដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៤ ចូលទៅកាន់២០២៥ នឹងចូលមកដល់ហើយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ដេញបង្ក្រាបរថយន្តសង្ស័យក្រុមចាប់ជំរិតចេញពីក្រុងបាវិត ហើយឈានដល់ការផ្ទុះអាវុធនៅចំណុចកអណ្តើក ខេត្តព្រៃវែង បណ្តាលឲ្យបុរសម្នាក់រងរបួស 

Naren December 28, 2024 28/12/2024

(ព្រៃវែង)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានដេញឡានសង្ស័យជាក្រុមចាប់ជំរិតដែលបង្កដោយជនជាតិចិនចេញពីក្រុងបាវិត ខេត្តស្វាយរៀង ហើយពេលមកដល់ផ្លូវជាតិលេខ១ ចំណុចកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក៏ឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យផ្លាតត្រូវបុរសម្នាក់នៅក្បែរកន្លើតហេតុរងរបួស។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលមកដល់ចំណុចកើតហេតុនោះ និងក្រោយទទួលបានព័ត៌មានថា រថយន្តស្តារិចខាងលើនេះជារថយនុ្តក្រុមជនល្មើស, កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានកាក់ ពីមុខពីក្រោយ តែរថយន្តរបស់ជនរងគ្រោះមិនព្រមឈប់ក៏បើកគេច ស្រាប់តែនគរបាលដែលជិះឡានកាក់ខាងក្រោយ ចុះពីឡានបាញ់ចូលរថយន្តជនរងគ្រោះ បណ្តាលឲ្យគ្រាប់កាំភ្លើងធ្លាយចំបុរស ដែលនៅក្បែរកន្លែង បណ្តាលឲ្យរងរបួស។ សម្រាប់ករណីនេះ ត្រូវបានគេចែកចាយព្រោងព្រាតនៅតាមបណ្តាញសង្គម ដោយរិះគន់នគរបាលខ្លាំងៗថា បានបាញ់ច្រឡំទៅលើរថយន្តរបស់ជនរងគ្រោះ ដែលមានគ្នាចំនួន៥នាក់ និងកំពុងអ្នកជំងឺមកពេទ្យនៅភ្នំពេញ។ មន្រ្តីនគរបាលជាន់ខ្ពស់ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដេញរថយន្តមួយគ្រឿងសង្ស័យជាក្រុមចាប់ជំរិតបង្កដោយជនជាតិចិន ពីក្រុងបាវិត ខេត្តស្វាយរៀង ហើយមកដល់ចំណុចកើតហេតុ ក៏ទទួលបានព័ត៌មានថារថយន្តមួយគ្រឿងនេះជារបស់ជនល្មើស ទើបកម្លាំងដេញកាក់មុខក្រោយ តែអ្នកបើករថយន្តមិនព្រម ហើយបើកគេច និងបុករថយន្តសមត្ថកិច្ច ទើបនគរបាលនៅក្នុង រថយន្តដែលកាក់ពីក្រោយ ចុះពីលើរថយន្តបាញ់តែម្តង ហើយគ្រាប់គាំភ្លើងបានធ្លុះទៅចំបុរសម្នាក់នៅក្បែរកន្លែងកើតហេតុបណ្តាលឲ្យរងរបួស។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ហើយមនុស្សដែលនៅក្នុងរថយន្តប្រហែល៥ទៅ៦នាក់នោះ មិនមាននរណារងគ្រោះថ្នា្កក់នោះទេ។ […]

ក្រសួងអប់រំ រៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ «កម្មវិធីអប់រំបង្កើតហ្គេម» ដែលអាចជួយដោះស្រាយបញ្ហាក្នុងសហគមន៍

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ នាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីប្រកួតហ្គេមថ្នាក់ជាតិ ២០២៤ (Game Jam 2024) លើការបង្កើតហ្គេមប្រភេទអប់រំ ដែលអាចជួយដោះស្រាយបញ្ហាក្នុងសហគមន៍ និងដើម្បីផ្តល់ឱ្យស្ត្រីវ័យក្មេងនៅកម្ពុជា នូវសិទ្ធអំណាច ជំនាញ និងចំណេះដឹងដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា និងបញ្ជ្រាបឧស្សាហកម្ម Gaming Education ក្នុងវិស័យអប់រំ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការ​ចូលរួមពី​ក្រុមកុមារី ៨ក្រុម ដែលមានកម្រិតអនុវិទ្យាល័យចំនួន ៤ក្រុម និងវិទ្យាល័យ ៤ក្រុម ដែលមកពីក្លឹបសិក្សាក្រៅម៉ោង ICT របស់សាលាគោលដៅទាំង ៣៣សាលា នៅក្នុងខេត្តគោលដៅចំនួន៥ រួមានខេត្ត៖ សៀមរាប បាត់ដំបង កំពត តាកែវ និងស្ទឹងត្រែង។ គួរបញ្ជាក់ដែរថា កម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) ផ្ដួចផ្ដើមឡើងដោយនាយកដ្ឋានបរិវត្ដកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ និងអង្គការ Office […]

រាជរដ្ឋាភិបាលកម្ពុជា បញ្ចុះតម្លៃការផ្ដល់ទិដ្ឋាការអេឡិកត្រូនិក ទាំងទិដ្ឋាការទេសចរ និងធម្មតា

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឲ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឲ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ឲ្យបានសមស្រប ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម៖ *ទី១៖ e-Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារ មកនៅត្រឹម៣០​(សាមសិប) ដុល្លារ។ *ទី២៖ e-Visa E បញ្ចុះតម្លៃពី ៤២​ (សែសិបពីរ) ដុល្លារ មកនៅត្រឹម៣៥​ (សាមសិបប្រាំ) ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ហេតុការណ៍សិស្សថ្នាក់ទី៦ វាយគ្នាបណ្តាលឲ្យរងរបួស ហើយត្រូវចែកចាយតាមបណ្តាញសង្គម ត្រូវបាននគរបាលដោះស្រាយ និងសម្របសម្របបញ្ចប់

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ ហេតុការណ៍សិស្សវាយគ្នានៅក្នុងសាលា ញូវហ្គេតវ៉េអន្តរជាតិ (New Gate Way International School) នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យក្មេងប្រុសជំទង់ម្នាក់រងរបួស និងត្រូវបានម្តាយរបស់គាត់បង្ហោះតាម បណ្តាញសង្គម នាំឲ្យមានការចែកចាយខ្លាំងនោះ ត្រូវបាននគរបាលចុះទៅដោះស្រាយ​ និងសម្របសម្រួលបញ្ចប់ហើយ នៅចំពោះមុខឪពុកម្តាយក្មេងដែលពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាលចុះទៅសួរនាំដល់ក្នុងសាលា ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលគ្នា ដោយសារតែសិស្សៗដែលកើតជម្លោះវាយតប់គ្នានៅក្នុងសាលានោះមានអាយុ១១-១២ឆ្នាំ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នគរបាលរបស់យើងបានហៅឪពុកម្តាយសងខាង មកដោះស្រាយ និងសម្របសម្រួលដើម្បីបញ្ចប់រឿងនៅក្នុងសាលាតែម្តង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

Naren December 28, 2024 28/12/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាភូមិន្ទភ្នំពេញ។ មិនខុសពីសព្វមួយដង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញសាក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ លើវិញ្ញាសាសរសេរលើកទី១ នេះផងដែរ។ សូមជម្រាបថា ការប្រឡងនេះនឹងប្រព្រឹត្តទៅ ៣ ដំណាក់កាល ដោយដំណាក់កាលទី១ និងដំណាក់កាលទី២ ត្រូវប្រឡងវិញ្ញសាសរសេរ រីឯ ដំណាក់កាលទី៣ បេក្ខជនត្រូវប្រឡងដោយការសម្ភាសផ្ទាល់មាត់តែម្ដង។ ទន្ទឹមនេះ មានបេក្ខជនចូលរួមសរុប ៥ ៦៩៤នាក់ (ស្រី ៣៣៧៤) ការប្រឡងជ្រើសរើសអ្នកជាប់ចុងក្រោយគឺមានចំនួន ២៥៧ កន្លែងប៉ុណ្ណោះ។ បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ សម្រាប់មុខតំណែងមានដូចតទៅ៖ ដោយមុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង ១៖មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល […]