ព័ត៌មានជាតិ

ថ្ងៃទី២៥ មករាខាងមុខនេះ នឹងកើតមានព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យមួយគឺភពទាំង ៧នៃប្រព័ន្ធព្រះអាទិត្យតម្រៀបគ្នាជាជួរ ព្រមទាំងអាចមើលឃើញដោយភ្នែកទទេ

Liny Chan December 25, 2024 25/12/2024

(បរទេស)៖ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ខាងមុខនេះ ព្រឹត្តិការណ៍តារាសាស្ត្រដ៏គួរឱ្យកត់សម្គាល់មួយនឹងកើតឡើង ដែលមនុស្សជាតិនឹងចងចាំ ខណៈដែលភពសំខាន់ៗទាំងប្រាំពីរនៃប្រព័ន្ធព្រះអាទិត្យ ដែលមាន ភពពុធ ភពសុក្រ ភពព្រះអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ អ៊ុយរ៉ានុស និងភពណិបទូន ​នឹងបង្ហាញខ្លួនក្នុងរចនាសម្ព័ន្ធតម្រឹមគ្នាជាជួរ ព្រមទាំងអាចមើលឃើញនៅលើផ្ទៃមេឃទៀតផង។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃបាតុភូតកាន់តែទូលំទូលាយដែលគេស្គាល់ថាជាក្បួនដង្ហែរបស់ភព ដែលនឹងអាចសង្កេតបានចាប់ពីថ្ងៃទី ២១ ខែមករា និងមានរយៈពេលរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥។ ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍៖ – ភាពមើលឃើញ៖ ការតម្រឹមនឹងអាចមើលឃើញភ្លាមៗបន្ទាប់ពីថ្ងៃលិច។ ភពដែលភ្លឺបំផុតគឺ ភពសុក្រ និង ភពព្រហស្បតិ៍ នឹងលេចធ្លោនៅលើមេឃពេលព្រលប់ ខណៈដែលភពអង្គារ នឹងបន្ថែមពន្លឺពណ៌ក្រហមប្លែក។ ភពពុធ និងភពសៅរ៍ ក៏នឹងអាចមើលឃើញដោយភ្នែកទទេដែរ ប៉ុន្តែដើម្បីមើលឃើញភពអ៊ុយរ៉ានុស និងភពណិបទូន គឺតម្រូវឱ្យមានកែវយឺត ទើបអាចមើលឃើញ ដោយសារតែវាមានពន្លឺខ្សោយ។– ពេលវេលាល្អបំផុត៖ ពេលវេលាដ៏ល្អបំផុតសម្រាប់ការសង្កេតមើលគឺស្ថិតក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី ២៩ ខែមករា ស្របពេលជាមួយនឹងព្រះចន្ទថ្មី ដែលផ្ដល់នូវភាពងាយស្រួលក្នុងការមើល។ ដើម្បីទស្សនាព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះ អ្នកគួរតែសម្លឹងឆ្ពោះទៅជើងមេឃខាងត្បូង ហើយស្កែនពីខាងកើតទៅខាងលិច ដើម្បីមើលភពដែលតម្រង់ជួរនៅលើមេឃ។ ព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះគឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពកម្ររបស់វាប៉ុណ្ណោះទេ […]

ផ្លូវជាតិលេខ៤១ ភ្ជាប់ពីស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ស្រុកដងទង់ ខេត្តកំពត ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ សម្រេចលទ្ធផលសាងសង់ ១០០%

Liny Chan December 24, 2024 24/12/2024

(កំពត)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេស​ចុះពិនិត្យលទ្ធផលការងារ​សាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន ដោយមានការចូលរួមអមដំណើរដោយលោកអនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឈានទៅដំណាក់កាលនៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ ដោយមានការយកចិត្តទុកដាក់ពីលោករដ្ឋលេខាធិការ តែងបានចុះពិនិត្យផ្ទាល់ជាប្រចាំ តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាការអនុវត្តប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ សំដៅពង្រឹងគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។ គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលបាន ១០០% ដោយក្នុងនោះការងារអ៊ុតកៅស៊ូ […]

ជប៉ុននិងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង សម្រាប់ការលួចលុយគ្រីបតូ ចំនួន៣០០លានដុល្លារ

Liny Chan December 24, 2024 24/12/2024

(តូក្យូ)៖ ប៉ូលិសជប៉ុន និងប៉ូលិស FBI របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ បានឱ្យដឹងថា ក្រុមចោរព័ត៌មានវិទ្យា ឬ ​hacker របស់ប្រទេសកូរ៉េខាងជើង បានលួចលុយឌីជីថលគ្រីបតូ (cryptocurrency) ចំនួនជាង៣០០លានដុល្លារ ពីក្រុមហ៊ុនជួញដូរលុយគ្រីបតូ DMM Bitcoin ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប៉ូលិសជប៉ុននិង FBI បាននិយាយថា ក្រុម hacker នោះ មានឈ្មោះថា The TraderTraitor ដែលទំនងជាផ្នែកនៃក្រុម hacker ធំ ហៅថា Lazarus Group ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ក្រុម Lazarus Group ទទួលបានភាពល្បីឈ្មោះដំបូង កាលពី១០ឆ្នាំមុន នៅពេលដែលក្រុម hacker នោះ រងការចោទប្រកាន់ថា បានធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត លើក្រុមហ៊ុន Sony Pictures ដើម្បីជាការសងសឹក សម្រាប់ខ្សែភាពយន្ត The […]

ករណីកា.ប់ប្រហារយុវជន ២នាក់យ៉ាងសាហាវនៅស្រុកបាទី កម្លាំងនគរបាលតាមចាប់ជនល្មើស ៣នាក់, អភិបាលខេត្តតាកែវ បញ្ជាឲ្យសមត្ថកិច្ចអនុវត្តច្បាប់ឲ្យបានតឹងរឹង ចំពោះក្រុមក្មេងទំនើងដែលបង្កការអុកឡុកតាមមូលដ្ឋាន

Liny Chan December 24, 2024 24/12/2024

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឲ្យស្ន​ងការនគរបាលខេត្ត អធិការនគរបាលក្រុង-ស្រុក កម្លាំងកងរាជអាវុធហត្ថ រួមនឹងមន្រ្តីអនុវត្តច្បាប់ទាំងអស់ដែលបង្ក្រាបបានក្រុមក្មេងទំនើងត្រូវតែអនុវត្តតាមច្បាប់ ឲ្យបានតឹងរឹងបំផុតដោយគ្មានការលើកលែង គ្មានការយោគយល់ និងគ្មានការអន្តរាគមន៍ពីសំណាក់អាណាព្យាបាល ឬអ្នកមានអំណាចណាមួយឡើយ។ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខេត្តនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលខេត្តតាកែវ បានថ្លែងថា បញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូ បងតូច បងធំ ដេញកាប់ចាក់គ្នា តែងតែបង្កអសន្តិសុខសង្គម ដែលបញ្ហានេះ សមត្ថកិច្ចត្រូវតែបង្រ្កាបឲ្យខាងតែបាន។ ជាក់ស្ដែងករណីក្មេងស្ទាវកាប់គ្នានៅឃុំសូភី ស្រុកបាទី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែលបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់ ក្រុមជនល្មើសចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលតាមចាប់ជាបន្តបន្ទាប់។ បើតាមសេចក្តីរាយការណ៍ពីមន្រ្តីនគរបាលមូលដ្ឋាន, ក្រុមក្មេងទំនើងមានឈ្មោះ Team 66 ដែលមានគ្នីគ្នាប្រមាណ១៥នាក់ ហើយក្រុមជនរងគ្រោះមានឈ្មោះ Team YKM ដែលពួកគេទាំង២ក្រុមធ្លាប់ឈ្លោះ និងវាយគ្នានាពេលកន្លងទៅ។ ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តតាកែវ បានប្រាប់សមត្ថកិច្ចឲ្យអនុវត្តច្បាប់តឹងរឹងបំផុត រួចបញ្ជូនពួកគេ​ទៅ​កាន់តុលាការឱ្យបានលឿន ដោយគ្មានការ យោគយល់អ្វីទាំងអស់ ដើម្បីឱ្យតុលាការចាត់ការទៅតាមច្បាប់ ជាពិសេសពួកអ្នកចែកចាយ ឬជួញដូរគ្រឿងញៀនត្រូ​វតែបញ្ជូនពួកគេទៅកាត់ទោសតាមច្បាប់។ លោក វ៉ី សំណាង បានលើកឡើងបន្ថែមថា «ប្រសិនបើយើងទប់ស្កាត់បញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើងមិនបានទេ នោះខេត្តតាកែវនឹងក្លាយជាខេត្តអសន្តិសុខ […]

អាជ្ញាធរជាតិ ស្នើសុំគោលការណ៍ក្រសួងសុខាភិបាល ចាប់បង្ខំគ្លីនិកឯកជនឱ្យរាយការណ៍ពីទិន្នន័យអ្នកជំងឺអេដស៍ ដែលខ្លួនកំពុងព្យាបាលដោយរក្សានូវឯកជនភាព

Liny Chan December 24, 2024 24/12/2024

(ភ្នំពេញ)៖ លោក​ អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា អាជ្ញាធរជាតិបានស្នើសុំគោលការណ៍ពីក្រសួងសុខាភិបាល ដើម្បីចាប់បង្ខំគ្លីនិកឯកជនឱ្យរាយការណ៍ពីទិន្នន័យអ្នកជំងឺអេដស៍ដែលខ្លួនកំពុងព្យាបាល ដោយរក្សានូវឯកជនភាពអ្នកជំងឺ។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង៧ម៉ឺននាក់ នៅកម្ពុជា គឺមានចំនួនប្រមាណ៦ពាន់នាក់ ដែលមិនទាន់មកទទួលការព្យាបាល ហើយបញ្ហានេះ អាចបណ្តាលមកពីពួកគាត់ខ្លះធ្វើចំណាកស្រុក, ខ្លួនទទួលមរណភាព ហើយខ្លះទៀតកំពុងតែសម្ងំព្យាបាលនៅគ្លីនិកឯកជន ឬក៏ផ្ទះពេទ្យឯកជនជាដើម។ លោក បានបន្តថា ក្រុមទី៣នេះ អាចជាប្រភេទមនុស្សសំខាន់ៗ អ្នកដែលមានមុខមាត់ ល្បីល្បាញ ពួកគេមិនសូវចេះមុខមកឱ្យដឹងនោះទេ មិនមែនពួកគាត់គេចទេ ហើយនេះជាហេតុដែលអាជ្ញាធរមិនមានរបាយការណ៍ទិន្នន័យពិតប្រាកដ។ បើតាមលោកទេសរដ្ឋមន្រ្តី, អ្នកដែលស្ថិតនៅក្នុងការសង្ស័យហើយមិនទាន់បានមកពិនិត្យ មានប្រមាណជាង៦ពាន់នាក់នោះ កំពុងសម្ងំព្យាបាលជាមួយគ្លីនិកឯកជន ហើយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើសុំគោលការណ៍ពីក្រសួងសុខាភិបាល ដើម្បីចាប់បង្ខំគ្លីនិកឯកជនឱ្យរាយការណ៍មកអាជ្ញាធរ ដោយរក្សានូវឯកជនភាពអ្នកជំងឺផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យ៖ នគរបាលចរាចរណ៍បានដកពិន្ទុបណ្ណបើកបរ ៧៤,៥០៤ករណី និងបណ្ណបើកបរពិន្ទុសូន្យ ១,២៣២ករណី

Liny Chan December 24, 2024 24/12/2024

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការអនុវត្តការដកពិន្ទុបណ្ណបើកបរចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ មកទល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នគរបាលចរាចរណ៍ បានអនុវត្តដកពិន្ទុបណ្ណបើកបរសម្រាប់អ្នកល្មើសច្បាប់ចររាចរណ៍ផ្លូវគោកសរុបចំនួន ៧៤,៥០៤ករណី ក្នុងនោះបណ្ណបើកបរមានពិន្ទុសល់សូន្យចំនួន ១,២៣២ករណី។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ផន រឹម បានបញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៃការអនុវត្តការដកពិន្ទ​បណ្ណបើកបរសម្រាប់​អ្នកល្មើស​ច្បាប់ចររាចរណ៍ផ្លូវគោកមក មកដល់ពេលនេះមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ទទួលបានការស្នើសុំពីប្រជាពលរដ្ឋក្នុងការបណ្តុះបណ្តាលដើម្បីបន្ថែមពិន្ទុ និងប្រឡងយកបណ្ណ​បើកបរសារជាថ្មីឡើងវិញនៅឡើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ និងបានសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរ យានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុ ឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

កម្ពុជារកចំណូលបាន ៧៧២លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ដ កើន១៣៥% នៅរយៈពេល ១១ខែឆ្នាំនេះ

Liny Chan December 24, 2024 24/12/2024

(ភ្នំពេញ)៖ កម្ពុជាបានសម្រេចការនាំចេញសំ​បកកង់រថយន្ដ ក្នុងទំហំទឹកប្រាក់ប្រមាណ៧៧២លានដុល្លារអាមេរិក ដែលមានការកើនឡើងរហូតដល់១៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ គឹតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ បានបញ្ជាក់ថា «១១ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញសំបកកង់រថយន្ដ ចំនួនប្រមាណ៧៧២លានដុល្លារ កើនឡើងរហូតដល់ជាង១៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៣២៨លានដុល្លារ»។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា នេះជាមោទនភាព និងប្រវិត្ដសាស្ដ្ររបស់កម្ពុជា ដែលបាននាំចេញសំបកកង់ឡាន យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងឆ្នាំ២០២៤។ អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងថា ការកើនឡើងនេះ ដោយសារតែមានការទាកទាញ់វិនិយោគ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យរោងចក្រផលិតសំបកកង់រថយន្ដ មកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាឈានដល់ការនាំចេញសំបកកង់រថយន្ដ។ ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា «ខ្ញុំយល់ថា នេះជាជំហានល្អ សម្រាប់ទីផ្សារកៅស៊ូ […]

កូរ៉េខាងត្បូង បន្តស្ថិតក្នុងដំណើរការផ្លាស់ប្តូររដ្ឋធានី ចេញពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងសេជុង

Liny Chan December 24, 2024 24/12/2024

(សេអ៊ូល)៖ Sejong គឺជាទីក្រុងមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល ប៉ុន្តែមកទល់ពេលឥឡូវ ការផ្លាស់ប្តូររដ្ឋធានីនេះ បន្តមិនទាន់សម្រេចបានជាស្ថាពរនៅឡើយ។ គំនិតនៃការផ្លាស់រដ្ឋធានីចេញពីសេអ៊ូល ត្រូវបានផ្តួចផ្តើមឡើងដំបូង ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moo-hyun កាលពីឆ្នាំ២០០៣។ គោលបំណងរបស់លោក Roh នាពេលនោះ គឺចង់ចែករំលែកភាពស្តុកស្តម និងឥទ្ធិពលដែលបាន​មកប្រមូលផ្តុំ នៅក្នុងទីក្រុងសេអ៊ូល ជាមួយផ្នែកដទៃទៀតនៃប្រទេស ហើយលើកទឹកចិត្តដល់ការអភិវឌ្ឍតាមតំបន់ និងកាត់បន្ថយបញ្ហា​មនុស្សច្រើនកកកុញ នៅទីក្រុងសេអ៊ូល។ យ៉ាងណាក្តី ផែនការរបស់លោក បានជួបឧបសគ្គជាច្រើន រួមទាំងការជំទាស់ពីតុលាការធម្មនុញ្ញ កាលពីឆ្នាំ២០០៤។ ម៉្យាងវិញទៀត ប្រធានាធិបតីក្រោយៗមកទៀត ហាក់មិនសូវជាខ្នះខ្នែងអើពើ ចំពោះគម្រោងនេះឡើយ រីឯធុរជនធំៗ ក៏មានជំហរប្រឆាំងគំនិតនេះ ផងដែរ។ ទោះជាបែបនេះក៏ដោយ មកទល់ឥឡូវ ស្ថាប័ននិងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន បានធ្វើការរុះរើដោយជាបណ្តើរៗទៅកាន់ទីក្រុង Sejong សរុបគឺក្រសួងចំនួន១២ ត្រូវបានផ្លាស់ប្តូរទៅទីនោះ រួមមានទាំងក្រសួងអប់រំនិងបរិស្ថាន ខណៈក្រសួងចំនួន៥ទៀត រួមមានទាំងក្រសួងធំៗ ដូចជាក្រសួងការបរទេស និងក្រសួងការពារជាតិ បន្តនៅស្ថិតទីក្រុងសេអ៊ូល ដដែល រួមជាមួយសភាជាតិ និងការិយាល័យប្រធានាធិបតី។ […]

ច្បាប់ថវិកា២០២៥៖ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគាររបស់រដ្ឋចំនួន២ ខ្ចីប្រាក់ប្រមាណ ៣០លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ភូមិភាគឦសាន

Liny Chan December 24, 2024 24/12/2024

(ភ្នំពេញ)៖ យោងតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែល​ព្រះមហាក្សត្រនៃកម្ពុជា បានឡាយព្រះហស្តលេខា​ ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធនាគាររបស់រដ្ឋចំនួនពីរ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ខ្ចីប្រាក់ចំនួន ១២២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣០លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ភូមិភាគឦសាន។ ថវិកា ៣០លានដុល្លារនេះ ត្រូវបានបែងចែកស្មើៗគ្នា ដល់ធនាគាររបស់រដ្ឋទាំងពីរនេះ។ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែធ្នូនេះថា កម្ចីនេះដើម្បីជួយរុញការវិនិយោគ នៅបណ្តាខេត្តភូមិភាគឦសាន រតនគិរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង ដែលកំណត់ទិសដៅជួយដល់ការកែច្នៃផលិតផលកសិកម្ម ធំៗចំនួន៦ គឺដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង កៅស៊ូ ឧស្សាហកម្មផ្កា (ផ្កាលម្អ) និងបន្លែ។ លោកបន្តថា «យើងចង់ឃើញឱ្យមានសកម្មភាពកែច្នៃ និងការធ្វើពាណិជ្ជកម្មនៅតំបន់ឦសានកាន់តែច្រើន ហើយក៏ជាការពង្រាយប្រជាពលរដ្ឋយើងនៅតាមតំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើឱ្យតំបន់ព្រំដែនក្លាយតំបន់ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន […]