(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយចំនួន ១៣គ្រឿងបន្ថែមទៀតហើយ សម្រាប់យុទ្ធនាការថ្ងៃទី២ របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ (AVF Asian Vovinam Championships) ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែធ្នូ រួមមានមេដាយមាស ៣ និងប្រាក់ ៩គ្រឿង។ សម្រាប់មេដាយមាស ៣គ្រឿងដណ្តើមបានលើវិញ្ញាសាជាក្រុម និងកត្តជន៖១. កីឡាករ ម៉េត សុភ័ក្ដ្រា និង ម៉េត សារី ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនដាវក្រុម។២. កីឡាការិនី ប៉ាល់ ឆរស៊ី្ម ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនកាំបិតភ្លោះនារីឯកត្តជន។៣. កីឡាការិនី ឯម ចាន់កនិកា ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនដាវនារីឯកត្ដជន។ ចំពោះមេដាយប្រាក់ ៩គ្រឿង ក៏ដណ្ដើមបានលើវិញ្ញាសាជាក្រុម និងឯកត្តជន៖១. កីឡាករ ម៉េត សុភ័ក្ដ្រា, ជិន ពិសិដ្ឋ, ម៉ែន សុខវិច្ឆិការ និង ម៉េត សារី […]