ព័ត៌មានជាតិ

អាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស បញ្ចប់ជីវិតមេដឹកនាំម្នាក់របស់ក្រុម ISIS នៅប្រទេសស៉ីរី

Liny Chan December 21, 2024 21/12/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួន បានផ្តាច់ជីវិតមេដឹកនាំម្នាក់របស់​ក្រុមភេរវករ ISIS ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ នៅប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ យោធាអាមេរិក បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខេត្ត Deir Ezzor ភាគខាងកើតស៉ីរី បានសម្លាប់មេដឹកនាំ ISIS ម្នាក់ ឈ្មោះ Abu Yousuf និងសមាជិកម្នាក់ទៀតរបស់ ISIS ខណៈទីតាំងនៃការវាយប្រហារនោះ ជាតំបន់ដែលកាលពីមុន ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ រីឯកាលពីថ្ងៃចន្ទសប្តាហ៍នេះ យោធាអាមេរិក បាននិយាយថា កងកម្លាំងខ្លួន បានសម្លាប់សមាជិក ISIS ១២នាក់។ គួរបញ្ជាក់ថា […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)

Liny Chan December 21, 2024 21/12/2024

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាមួយលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។ ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)នេះ ជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ និង UNDP ក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីលើកកម្ពស់នីតិរដ្ឋ, អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលរួមចំណែកគាំទ្រសកម្មភាពអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ក្រសួងយុត្តិធម៌កម្ពុជា ជាពិសេស តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់ការផ្តល់ជំនួយផ្នែកច្បាប់, ការលើកកម្ពស់ការយល់ដឹងអំពីច្បាប់នៅក្នុងសង្គម និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ស្របតាមទិសដៅការងារនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលត្រូវបានប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើ «សសរស្តម្ភ» ចំនួន ២ គឺ (សសរស្តម្ភទី១)-ការកែទម្រង់ប្រព័ន្ធតុលាការ សំដៅខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់ជាបន្តទៀត នូវគុណភាព និង ប្រសិទ្ធភាព ទាំងលើការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស ទាំងលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និង ភាពត្រឹមត្រូវ និង […]

ក្រសួងសុខាភិបាល ប្រកាសពីការកើនឡើងនៃជំងឺកញ្ជ្រឹលនៅកម្ពុជា គិតត្រឹមខែធ្នូនេះមានរហូតដល់ទៅប្រមាណ ៣៧៥ករណី ក្នុងខេត្តចំនួន១៧

Liny Chan December 21, 2024 21/12/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយនៅកម្ពុជា។ ករណីនៃជំងឺកញ្ជ្រឹលនេះ មានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជឹលសរុប ៣៧៥ករណីក្នុងខេត្តចំនួន១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមប្រទេស G-7 កំពុងពិចារណាជម្រើសដាក់កម្រិតតម្លៃប្រេងរុស្ស៊ីកាន់តែតឹងរ៉ឹង

Liny Chan December 20, 2024 20/12/2024

(បរទេស)៖ ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ ឬហៅថា G-7 កំពុងរិះរកវិធីរឹងបន្តឹងការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីបន្ថែមទៀត ខណៈដែលពួកគេព្យាយាមដាក់ចេញទិសដៅប្រសើរជាងនេះទៅលើលទ្ធភាពរបស់ទីក្រុងម៉ូស្គូក្នុងការផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមប្រឆាំងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីកិច្ចការនេះថា ជម្រើសដែលស្ថិតក្នុងការពិចារណានានារួមមានទាំងដាក់ចេញយន្តការថ្មីជំនួសយន្តការចាស់ជាមួយនឹងការហាមឃាត់ពេញលេញលើប្រេងឆៅរបស់រុស្ស៊ី និងការទម្លាក់កម្រិតកំណត់តម្លៃពី ៦០ដុល្លារក្នុងមួយបារ៉ែលក្នុងពេលបច្ចុប្បន្នមកនៅត្រឹមប្រហែល ៤០ដុល្លារ។ ប្រភពដែលស្នើសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារជាកិច្ចពិភាក្សារសើបនោះ បានរំឭកថា ការពិភាក្សាកំពុងបន្ត ហើយមិនទាន់មានការឯកភាពគ្នានៅឡើយទេទៅលើជំហានបន្ទាប់។ ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ននៃយន្តការកម្រិតតម្លៃប្រេងឆៅរបស់រុស្ស៊ី ប្រតិបត្តិកររបស់ប្រទេសលោកខាងលិចអាចធានានិងដឹកជញ្ជូនប្រេងរុស្ស៊ីបានលុះត្រាតែប្រេងឆៅទាំងនោះត្រូវបានទិញក្រោមតម្លៃកម្រិតកំណត់នេះ។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក៏បានដាក់ចេញការហាមឃាត់លើការនាំចូលភាគច្រើនដែលធ្វើឡើងប៉ុន្មានខែបន្ទាប់ពីការឈ្លានពានក្នុងទ្រង់ទ្រាយពេញលេញរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ កត្តានោះត្រូវបានគេមើលឃើញថា ទីក្រុងមូស្គូបានងាកទៅរកក្រុមកប៉ាល់ដឹកប្រេងសម្ងាត់ ដែលជារឿយៗប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងឬម្ចាស់មិនស្គាល់អត្តសញ្ញាណ ដើម្បីដឹកប្រេងឆៅរបស់ខ្លួនទៅកាន់ទីផ្សារថ្មីជាពិសេសនៅទីផ្សារនៅអាស៊ី។ ក្រុមនាវាដឹកប្រេងសម្ងាត់នេះបានជួយរុស្ស៊ីគេចវេសពីវិធានការរឹតបន្តឹងរបស់ប្រទេសលោកខាងលិច ដោយលក់ប្រេងឆៅក្នុងតម្លៃខ្ពស់ជាងកម្រិតកំណត់សម្រាប់រយៈពេលភាគច្រើនក្នុងឆ្នាំនេះ។ ជាការឆ្លើយតប ក្រុមប្រទេស G-7 បានដាក់ទណ្ឌកម្មលើក្រុមនាវាដឹកជញ្ជូននិងអង្គភាពជាច្រើនដែលពាក់ព័ន្ធនឹងការជួញដូរសម្ងាត់ទាំងនេះ។ ប្រទេសមួយចំនួននៅអឺរ៉ុបខាងជើងក៏កំពុងបង្កើនការត្រួតពិនិត្យការធានារ៉ាប់រងលើការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីផងដែរ។ កម្រិតកំណត់តម្លៃលើប្រេងឆៅរបស់រុស្ស៊ីដែលកំពុងនៅជាធរមានត្រូវបានបង្កើតឡើងដើម្បីដាក់កម្រិតប្រាក់ចំណូលដែលរុស្ស៊ីរកបានពីការលក់ប្រេងរបស់ខ្លួន ខណៈដែលរក្សាតម្លៃប្រេងពិភពលោកមិនឱ្យឡើងថ្លៃ។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍កន្លងមកថា ជាមួយនឹងការធ្លាក់ចុះតម្លៃប្រេងក្នុងគ្រាដែលមានការព្យាករថានឹងមានអតិរេកប្រេងសកលនៅឆ្នាំ២០២៥ ខាងមុខ ក្រុមសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ុយក្រែនបានបើកចំហរឱ្យមានការជជែកអំពីការចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀត។ ប្រភពដដែលបាននិយាយទៀតថា នៅពេលដែលពួកគេថ្លឹងថ្លែងជម្រើសនានាដែលអាចធ្វើទៅបាននោះ ក្រុមប្រទេស G-7 កំពុងពិនិត្យមើលតុល្យភាពនៃផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានពីវិធានការដែលអាចដាក់ចេញណាមួយជាមួយនឹងបញ្ហាផ្សេងទៀតដូចជាសុវត្ថិភាពដែនសមុទ្រជាដើម ដោយអ្នកខ្លះបានលើកឡើងថា ពាណិជ្ជកម្មអាចទទួលបានអត្ថប្រយោជន៍ពីទីក្រុងម៉ូស្គូដោយប្រើប្រតិបត្តិករដែលអាចទុកចិត្តបានជាងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

Apple ជួបពិភាក្សាជាមួយ Tencent និង ByteDance ដើម្បីបញ្ចូលមុខងារ AI ក្នុង iPhone លក់នៅចិន

Liny Chan December 20, 2024 20/12/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា កំពុងជួបពិភាក្សាជាមួយ Tencent និងក្រុមហ៊ុនមេ TikTok គឺ ByteDacne អំពីការបញ្ចូលគំរូបញ្ញាសិប្បនិម្មិត AI របស់ពួកគេទៅក្នុង iPhone ដែលលក់ក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Apple បានចាប់ផ្តើមដាក់ដំណើរការកម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI ទៅក្នុង iPhone ក្នុងខែនេះ ដែលជាផ្នែកមួយនៃ Apple Intelligence រប​ស់ខ្លួនដែលអនុញ្ញាតឱ្យប្រើជាមួយនឹង Siri និង chatbot រួមទាំងសំណួរផ្សេងៗអំពីអ្នកប្រើប្រាស់។ ប៉ុន្តែអ្វីដែល Apple កំពុងជួបពិភាក្សាជាមួយក្រុមហ៊ុនចិនទាំងពីរនេះគឺថា ChatGPT របស់ OpenAI មិនមាននៅក្នុងប្រទេសចិននោះទេ ប្រសិនបើដាក់ដំណើរការមុខងារ AI នេះលុះត្រាតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនជាមុនសិន។ ដូច្នេះហើយ ទើបបានជា Apple ស្វែងរកដៃគូក្នុងស្រុកដើម្បីអនុលោមតាមបទបញ្ញត្តិ។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីកិច្ចពិភាក្សានេះ ទាំង Apple, ByteDance និង Tencent នៅមិនទាន់មានចម្លើយណាមួយតបទៅកាន់សំណើសុំការអត្ថាធិប្បាយពី Reuters […]

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដំណឹងពីការប្រឡងដំណាក់កាលទី២ សម្រាប់បេក្ខជនជ័យលាភីលើវិញ្ញាសាសរសេរ

Liny Chan December 20, 2024 20/12/2024

(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងពីការប្រឡងដំណាក់កាលទី២ សម្រាប់បេក្ខជនជ័យលាភីលើវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូខាងមុខ។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ការប្រឡងដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ ធ្វើឡើងនៅអគាររដ្ឋបាលពហុបំណង នៃវិស័យយុត្តិធម៌ ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ សូមបញ្ជាក់ជូនថា​ ដំណើរ​ការ នៃការសម្ភាសផ្ទាល់មាត់​ នឹងធ្វើឡើងដោយគណៈមេប្រយោគមួយ​ស្ថិតក្រោមការដឹកនាំផ្ទាល់ លោក​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកគ្រឹះស្ថានអង្គរ៖ ខេត្ដសៀមរាប​ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរ ទោះបីជាមានភ្ញៀវកើនឡើងខ្ពស់ក៏ដោយ

Liny Chan December 20, 2024 20/12/2024

(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានលើកឡើងថា សម្រាប់ខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរ ទោះបីជាមានភ្ញៀវកើនឡើងខ្ពស់ក៏ដោយ។ ការលើកឡើងរបស់លោក លី សែ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគត​នៃ​កំណើនវិស័យ​ទេសចរណ៍​កម្ពុជា ​នៅ​តំបន់អង្គរ»។ លោក លី សែ បានថ្លែងថា «ប្រសិនបើភ្ញៀវឡើងគំហុកភ្លាម លទ្ធភាពសណ្ឋាគារ ភោជនីយដ្ឋាន មានលទ្ធភាពក្នុងការគ្រប់គ្រងបាន ដូច្នេះមិនមានក្ដីបារម្ភណាមួយឡើយ ប្រសិនបើភ្ញៀវកើនឡើងច្រើននោះ ប៉ុន្ដែអ្វីដែលជាការបារម្ភ គឺធ្វើយ៉ាងណាឲ្យភ្ញៀវមកកាន់តែច្រើនមកវិញ»។ លោកបានបន្ដថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានរៀបចំធ្វើយ៉ាងណា ក្នុងការទាញភ្ញៀវទេសចរ តាមរយៈក្រុមហ៊ុនឯកជន រួមគ្នាជាមួយរដ្ឋ​ដើម្បីកៀរគរភ្ញៀវទេសចរ។ លោកបានបញ្ជាក់ថា ចំពោះការទាញភ្ញៀវទេសចរ អ្នកដែលត្រូវធ្វើ គឺវិស័យឯកជន ត្រូវរួមគ្នាផ្សព្វផ្សាយ រដ្ឋក៏ផ្សព្វផ្សាយ ផ្សព្វផ្សាយឲ្យចំ និងរង់ចាំមើលលទ្ធផលថា បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ​ តើយើងនឹងទទួលបានលទ្ធផលបែបណា៕ Fresh News

អគ្គនាយកគ្រឹះស្ថានអង្គរ បកស្រាយពីការលើកឡើងថា កញ្ចប់ទេសចរណ៍នៅកម្ពុជា ថ្លៃជាងប្រទេសជិតខាង ខណៈរាជរដ្ឋាភិបាលកំពុងរកវិធីដោះស្រាយ

Liny Chan December 20, 2024 20/12/2024

(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានពន្យល់បកស្រាយ អំពីការលើកឡើងថា កញ្ចប់សេវាទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ថ្លៃជាងប្រទេសជិតខាង ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែរកវិធានការដោះស្រាយបញ្ហានេះ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី សែ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគត​នៃ​កំណើនវិស័យ​ទេសចរណ៍​កម្ពុជា ​នៅ​តំបន់អង្គរ» ក្នុងកម្មវិធី FRESH BUSINESS។ លោក លី សែ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល កំពុងតែរកវិធានការដោះស្រាយបញ្ហា ដើម្បីសម្រួលក្នុងកញ្ចប់តម្លៃ ឲ្យមានការប្រហាក់ប្រហែល នឹងប្រទេសជិតខាង ប៉ុន្ដែបច្ចុប្បន្ន តម្លៃមិនថ្លៃខ្ពស់ជាងគេពេកនោះទេ»៕ ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក លី សែ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News