ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់

Liny Chan December 4, 2024 04/12/2024

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយល្បែងស៊ីសង​ខុសច្បាប់។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា បណ្តាញ​ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែង​ស៊ីសងទាំងនេះ ដើម្បី​អូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាម​ប្រព័ន្ធ​អនឡាញ (Online)។ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមាន​ប្រជា​ប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុ​ធ្វើឱ្យ​សា​ធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកា​ទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចខាងក្រោម៖ ១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹម​សារ​ពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែង​ស៊ីសងលេង​ដោយ​ផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ២៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញ​ទំនាក់​ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ៣៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និង​ខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង […]

អភិបាលខេត្តតាកែវ ជូនលោកយាយអាយុ៨២ឆ្នាំ ដល់ផ្ទះ ក្រោយតុលាការកំពូលដោះលែងឲ្យនៅក្រៅឃុំ

Liny Chan December 4, 2024 04/12/2024

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជូនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ទៅដល់ផ្ទះនៅឃុំត្នោត ស្រុកបាទី ក្រោយតុលាការកំពូលសម្រេចដោះលែងចេញពីពន្ធនាគារ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមរំលឹកថា លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ដោយសារទំនាស់ព្រំដីនោះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។ ការសម្រេចរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាតនៅថ្ងៃនេះ ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់ ដែលលោកយាយមានអាយុរហូតដល់៨២ឆ្នាំ រួមរិតដោយជំងឺលើស ឈាម និងទឹកនោមផ្អែមប្រចាំកាយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវ ហើយយកលោកយាយទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃអាទិត្យ ក្រោមបទចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយ ចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ […]

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

Liny Chan December 4, 2024 04/12/2024

(ភ្នំពេាញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។ អាស្រ័យហេតុនេះ សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនានិងសារព័ត៌មានទូទៅ ។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អត្តពលិកបណ្ដាប្រទេសមួយចំនួន បានមកដល់ខេត្តសៀមរាបបណ្ដើរៗ ត្រៀមប្រកួតគុនខ្មែរជើងឯកពិភពលោក ចុងសប្ដាហ៍នេះ

Liny Chan December 4, 2024 04/12/2024

(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកបណ្ដាប្រទេសមួយចំនួន បានធ្វើដំណើរមកដល់ខេត្តសៀមរាបជាបណ្ដើរៗហើយ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (World Kun Khmer Championship 2024) ដែលនឹងប្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។ យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ មានប្រតិភូ និងអត្តពលិក ៤ប្រទេសហើយ ដែលបានមកដល់ទឹកដីខេត្តសៀមរាប រួមមានប្រតិភូកីឡាគុនខ្មែរមកពីបារាំង អាមេរិក អ៊ីរ៉ង់ និងកៀហ្ស៊ីស៊ីស្ថាន ជាដើម ខណៈប្រតិភូបណ្ដាប្រទេសផ្សេងៗ កំពុងធ្វើដំណើរមកជាបន្ដបន្ទាប់ ដើម្បីចូលរួមព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានឲ្យដឹងថា ព្រឹត្តិការណ៍ World Kun Khmer Championship 2024 គឺមានអត្តពលិកជាង ២០ប្រទេស ដែលបានចុះឈ្មោះចូលរួម ក្នុងចំណោមបណ្ដាសមាជិក KIF ជាង ៦០ប្រទេសលើពិភពលោក ក្នុងនោះមានកីឡាករ-កីឡាការិនីជាង ១០០នាក់ […]

គម្រោងវិនិយោគ និងធុរកិច្ចចំនួន ៤៨ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ តាមការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។ អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មីចំនួន ២៨, និងការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស […]

កម្ពុជា-ថៃ ឯកភាពបន្ថែមម៉ោងបើកឲ្យដឹកទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិស្ទឹងបទ-បានណងអៀង ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់

Liny Chan December 3, 2024 03/12/2024

(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបទ-បានណងអៀង ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ ឯកភាពគ្នាបន្ថែមម៉ោងបើកឲ្យធ្វើដំណើរការចេញ-ចូលដឹកទំនិញ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ខណៈកន្លងទៅអនុញ្ញាតឲ្យត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ។ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ភាគីកម្ពុជាដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។ លោកបានបញ្ជាក់ថា ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបទ-បានណងអៀង ត្រូវបន្ថែមវេលាដោយបើកដំណើរការចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ ដែលបានបើកដំណើរឲ្យតែរថយន្តដឹកទំនិញចេញ-ចូលតែប៉ុណ្ណោះ ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសម្រាប់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម៉ាឡេស៉ី៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់មួយចំនួន ត្រលប់ទៅផ្ទះវិញ ខណៈដែលមានការព្យាករពីភ្លៀងធ្លាក់បន្តទៀត

Liny Chan December 3, 2024 03/12/2024

(គូឡាឡាំពួ)៖ អ្នកស្រុកនៃទីក្រុង Tumpat របស់ម៉ាឡេស៉ី បានត្រលប់ទៅផ្ទះដែលនៅជន់លិចដោយទឹក និងហាងលក់ទំនិញ របស់ពួកគេវិញហើយ ខណៈទឹកជំនន់ដ៏អាក្រក់បានធូរស្រាលខ្លះ ក្នុងតំបន់មួយចំនួន ហើយភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករនៅថ្ងៃអង្គារ ទី៣ ខែធ្នូនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មួយផ្នែកនៃប្រទេសម៉ាឡេស៉ី ពិសេសតំបន់ឆ្នេរភាគឦសាន និងភាគខាងត្បូងប្រទេសថៃ បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ធ្ងន់ធ្ងរ សម្លាប់មនុស្សជាច្រើន បំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងដំណាំស្រូវ រាប់ពាន់ហិកតា។ Tumpat ដែលជាទីក្រុងឆ្នេរសមុទ្រ ក្នុងរដ្ឋ Kelantan ជិតព្រំដែនថៃ ប្រជាជនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដែលខ្លះបានដួលរលំដោយផ្នែក ដូចជាជញ្ជាំង ដំបូលជាដើម។ នាយកដ្ឋានឧតុនិយមម៉ាឡេស៉ី ព្យាករថា ខ្យល់បក់បោក នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ដែលអាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង ជាមួយនិងការវិវត្តន៍ទៅជាខ្យល់មូសុង នៅថ្ងៃទី៨ ខែធ្នូ។ គួរបញ្ជាក់ថា ទឹកជំនន់ក្នុងប្រទេសម៉ាឡេស៉ី បណ្តាលមនុស្ស ៦នាក់ស្លាប់ និងច្រើនជាង ១៥០ ០០០នាក់ត្រូវជម្លៀស កាលពីសប្តាហ៍មុន។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ អ្នកបន្តស្ថិតក្នុងជម្រកសុវត្ថិភាព នៅសល់ចំនួន ៩៥ ០០០នាក់ ស្របពេលដែលអាជ្ញាធរ […]

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បំភ្លឺករណីចាប់ខ្លួនលោកយាយម្នាក់អាយុ៨២ឆ្នាំនៅស្រុកបាទី ខេត្តតាកែវ រឿងទំនាស់ដីធ្លីជាមួយអ្នកជិតខាង

Liny Chan December 3, 2024 03/12/2024

(តាកែវ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោកយាយ ជុំ យ៉េន ភេទស្រី អាយុជាង៨០ឆ្នាំ នៅស្រុកបាទី ខេត្តតាកែវ។ ក្នុងសេចក្ដីបំភ្លឺនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ បានអះអាងថា ពាក់ព័ន្ធការចាប់ខ្លួនឈ្មោះ ជុំ យ៉េន គឺអយ្យការអមសាសាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ចាប់ខ្លួន ដោយយោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល៨ (ប្រាំបី)ខែ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។ ចំពោះការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើឡើងតាមអំណាចសាលក្រម ដែលបានចូលស្ថាពរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ចំណែកតួនាទីរបស់អយ្យការ គឺធានាការអនុវត្តសាលក្រមស្ថាពររបស់សាលាដំបូងប៉ុណ្ណោះ រីឯសេចក្តីសម្រេចនៃសាលក្រម […]

មនុស្សបាត់បង់ជីវិតកើនដល់ ២៥នាក់ ដោយសារគ្រោះទឹកជំនន់នៅប្រទេសថៃ

Liny Chan December 3, 2024 03/12/2024

(បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃអង្គារ ទី៣ ខែធ្នូ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេស បានកើនដល់យ៉ាងហោច២៥នាក់ ខណៈបើតាមការព្យាករ គឺនឹងនៅបន្តមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ខេត្តសរុបចំនួន១២ នៅប៉ែកខាងត្បូងប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះទឹកជំនន់ ចាប់តាំងពីចុងខែវិច្ឆិកា ដែលប៉ះពាល់​ដល់ប្រជាជនសរុប ៤១០ ៤៥១នាក់។ តួលេខថ្មីខាងលើនៃអ្នកស្លាប់ គឺជាការធ្វើបច្ចុប្បន្នភាពតួលេខចាស់ ចំនួន៩នាក់ ដែលត្រូវបាន​រាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ២២ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់ នៅ​ខេត្ត Pattani, Narathiwat, Songkhla និង Yala។ គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារឧតុនិយមថៃ បានព្រមានថែមទៀត អំពីការបន្តធ្លាក់ភ្លៀងខ្លាំង រហូតដល់យ៉ាងហោចថ្ងៃទី៥ ខែធ្នូ។ ខាងរដ្ឋាភិបាលថៃ បានដាក់ពង្រាយ ក្រុមជួយសង្រ្គោះ និងបានបែងចែកថវិកា ប្រមាណ៥០លានបាត (១.៤៥លានដុល្លារ) ដល់ខេត្តនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងសង្រ្គោះទឹកជំនន់។ ក្នុងថ្ងៃដដែលនេះ គណៈរដ្ឋមន្រ្តីថៃ ក៏បានអនុម័តការផ្តល់​ប្រាក់ […]