(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន៖ ភ្នំពេញ, សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ (រយៈពេល ១០ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវ អាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ/ PNH REP KOS) មាន៖ * ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥ម៉ឺនជើង (៤៧,៤៤៧ជើង) មានការកើនឡើង១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣* អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥លាននាក់ (៤,៩៧៨,៦៦៣នាក់) មានការកើនឡើង២១% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣* ទំនិញតាមផ្លូវអាកាសចេញ-ចូល […]