ព័ត៌មានជាតិ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងផ្សារ «ជីស៊ី អូរឫស្សី» ធ្វើអាជីវកម្មអភិវឌ្ឍគម្រោងដោយគ្មានអាជ្ញាបណ្ណ, តុលាការហាមឃាត់សកម្មភាពអាជីវកម្ម !

Liny Chan November 26, 2024 26/11/2024

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដែលមានគម្រោងឈ្មោះ «ផ្សារជីស៊ី អូរឫស្សី» មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាអំពើល្មើសនឹងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សេចក្តីជូនដំណឹងបញ្ជាក់ថា គម្រោងខាងលើកំពុងស្ថិតក្នុងនីតិវិធីបណ្តឹង និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៥៩៨ «ក» ដ.រ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយហាមឃាត់ការធ្វើអាជីវកម្ម (ការលក់ ឬជួល) ការផ្សព្វផ្សាយធ្វើទីផ្សារ និង ការផ្សព្វផ្សាយពាណិជ្ជកម្មតាមគ្រប់រូបភាពពាក់ព័ន្ធនឹងគម្រោងឈ្មោះ ផ្សារជីស៊ី អូរឫស្សី។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់សាធារណជនទាំងអស់ មិនត្រូវចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអចលនវត្ថុនេះ ដរាបណាមិនទាន់ទទួលបានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយ ជាយថាហេតុ។ ពាក់ព័ន្ធករណីខាងលើនេះ អតិថិជនដែលបានទិញគម្រោង ផ្សារជីស៊ី […]

សិស្សពូកែកម្ពុជាដណ្តើមបានមេដាយ ៦៧គ្រឿង និងពាន​ ១គ្រឿង ក្នុងការប្រកួត The World scholar’s cup នៅសហរដ្ឋអាមេរិក

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមាន​ការរីកចំរើន និងកំពុងរីកមុខមាត់យ៉ាងខ្លាំងលើឆាគអន្តរជាតិ ជាក់ស្តែងកូនខ្មែរ២៤ រូប បានចេញទៅធ្វើការប្រកួតក្នុងកម្មវិធី The world scholars cup នៅសហរដ្ឋអាមេរិក ក្នុងចំណោមកូនសិស្សមកពីជាង ៦០ប្រទេសចូលរួម សមត្ថភាពរបស់កូនខ្មែរអាចដណ្តើមបានមេដាយចំនួន ៦៧គ្រឿង និងពាន១ សម្រាប់ជាមុខមាត់របស់ប្រទេសកម្ពុជា។ កម្មវិធី The World scholar’s cup ដែលបានរៀបចំឡើងក្នុងតំបន់នេះមានការចូលរួមប្រឡងពីសិស្សានុសិស្សក្នុងសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយ Bright Education Consultant and Travel និងបាននាំកូនសិស្សទៅធ្វើការប្រកួតនៅសាកលវិទ្យាល័យ Yale នាទឹកដីសហរដ្ឋអាមេរិក។ កម្មវិធី The World scholar’s cup លើកនេះបានធ្វើឡើងក្នុងវគ្គ Tournament of Champion ដែលបានធ្វើការប្រលងលើផ្នែក៖ ការតស៊ូមតិជាក្រុម (Team Debate), ការប្រលងសរសេរ​ភាសាអង់គ្លេស (Collaborative Writing), ការប្រលងផ្នែកចំណេះដឹងទូទៅ […]

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកជាថ្មីពីការជិតផុតកំណត់ថ្ងៃ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកសារជាថ្មី ដល់ម្ចាស់យានយន្តទាំងអស់ សូមរួសរាន់មកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំឲ្យទាន់ពេលវេលា ព្រោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកបង់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤»៕ សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការលក់ iPhone ម៉ូដែលស្តង់ដារមានតម្រូវវការខ្លាំង កាន់កាប់ចំណែកទីផ្សាររហូតដល់ ៤២%

Liny Chan November 25, 2024 25/11/2024

(បរទេស)៖ យោងតាមទិន្នន័យថ្មីពី Consumer Intelligence Research Partners (CIRP) បានឱ្យដឹងថា ការលក់ iPhone ម៉ូដែលស្តង់ដាររបស់ក្រុមហ៊ុន Apple គឺមានតម្រូវការខ្លាំងដោយលក់បានច្រើនកាន់កាប់ចំណែកទីផ្សាររហូតដល់ ៤២% នៃការលក់ស្មាតហ្វូនសរុបរបស់ខ្លួននៅឆ្នាំ២០២៤នេះ ប៉ុន្តែ iPhone Pro Max នៅតែជាម៉ូដែលលក់ដាច់បំផុត។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Mac Rumores។ តាមរបាយការណ៍បង្ហាញថា ក្រៅពី iPhone ម៉ូដែលស្តង់ដារលក់បាន ៤២% គឺស្មាតហ្វូន iPhone Pro Max ក៏មានចំនួននៃការលក់បានចំនួន២៦% ផងដែរ ខណៈពេលដែលម៉ូដែល Pro គឺមានចំនួន ១៩% និងម៉ូដែល Plus គឺមានចំនួន ១៣% ។ ងាកមកតួរលេខរបស់ម៉ូដែល Plus គឺមានការលក់គួរឲ្យកត់សម្គាល់ផងដែរ ហើយវាក៏បានជំនួសកន្លែងរបស់ iPhone Mini នៅក្នុងឆ្នាំ២០២២ និងទទួលបាននូវចំណែកទីផ្សារច្រើនគួរសម។ គួរជម្រាបថា បើតាមការកត់សម្គាល់ទិន្នន័យខាងលើ គឺបង្ហាញពីនិន្នាការថ្មីនៃការផ្លាស់ប្តូររបស់អតិថិជនបច្ចុប្បន្ន ចូលចិត្តប្រើប្រាស់ស្មាតហ្វូន ដែលមានអេក្រង់ធំ […]

ទេសាភិបាលរងធនាគារជាតិ៖ សេដ្ឋកិច្ចជាតិនឹងកាន់តែរីកច​ម្រើន ផ្ដើមដោយប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចជាតិកម្ពុជានឹងបន្ដរីកចម្រើនកាន់តែខ្លាំង ប្រសិនបើប្រជាពលរដ្ឋ ចាប់ផ្ដើមប្រើប្រាស់ប្រាក់រៀលបានកាន់តែច្រើន។ ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) រៀបចំឡើងក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក យឹម លាត បានថ្លែងថា «ការប្រើប្រាស់ប្រាក់រៀល ជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ ឲ្យរីកចម្រើនដោយផ្តើមចេញពីយើងទាំងអស់គ្នា។ ក្រោយពីបានដួលរលំនៃរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម នៅឆ្នាំ១៩៨៩ ឆ្នាំ១៩៩២ សេដ្ឋកិច្ចបានទទួលការកែទម្រង់ជាលំដាប់ ដោយមានលក្ខណៈជាសេដ្ឋកិច្ចផែនការផង និងសេដ្ឋកិច្ចទីផ្សារបណ្តើរៗ ហើយឆ្នាំ១៩៨៩ ច្បាប់ស្តីពី ការវិនិយោគត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ដល់សិទ្ឋិឱ្យឯកជនបង្កើតសហគ្រាសផលិតកម្ម»។ លោក យឹម លាត បានរំលឹកផងដែរ អំពីប្រវត្តិខ្លះៗនៃប្រាក់រៀលថា នៅឆ្នាំ១៩៩១ អាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បាននាំមកនូវប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅក្នុងទីផ្សារកម្ពុជា ដែលធ្វើឱ្យដុល្លារូបនីយកម្មមានកម្រិតខ្ពស់ ស្របពេលទំនុកចិត្តលើប្រាក់រៀល នៅទន់ខ្សោយនៅឡើយ។ នៅឆ្នាំ១៩៩២ ធនាគារជាតិនៃប្រជាជនកម្ពុជា បានប្តូរឈ្មោះទៅជា ធនាគារជាតិនៃកម្ពុជា […]

ប្រៃសណីយ៍កម្ពុជា ទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ឆ្នាំ២០២៤

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់កិត្យានុភាពចំនួន២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍ នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS 2024) សម្រាប់ស្នាដៃការងារក្នុងការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បីជួយគាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្ដន៍តាមរយៈបណ្តាញប្រព័ន្ធប្រៃសណីយ៍។ វិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្តេជ្ញាចិត្ដរបស់ប្រៃសណីយ៍កម្ពុជាក្នុងការធានាសន្ដិសុខចំពោះរាល់សំបុត្រ និងកញ្ចប់បញ្ញើនៅក្នុងបណ្តាញសេវាកម្មរបស់ខ្លួន ព្រមទាំងការអនុវត្តស្តង់ដាសុវត្ថិភាព និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធ្វើឱ្យបញ្ញើប្រៃសណីយ៍មានសុវត្ថិភាព និងការបញ្ជូនបញ្ញើនៅកាន់ប្រទេសនានាក្នុងពិភពលោកប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។ ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ ដែលត្រូវបានរៀបចំដោយសហភាពប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន។ ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្នពាណិជ្ជកម្មប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជាលក្ខណៈគ្រួសារ ខ្នាតតូច និងមធ្យម […]

ស្ពានបាឡេនៅស្រុកស្វាយចេក បាក់ស្រត់ចូលអូរ បណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញឆ្លងកាត់

Liny Chan November 25, 2024 25/11/2024

(បន្ទាយមានជ័យ)៖ ស្ពានបាឡេមួយកន្លែង នៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបាក់ស្រត់ចូលអូរបណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញឆ្លកាត់ ត្រូវបានអាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រថយន្តធុនធំប្រភេទយីឌុបភ្លៅ៥ បានដឹកស្រូវពេញឆ្លងកាត់ស្ពានបាឡេបណ្តាលបាក់ស្រុតចូលអូរ តែសំណាងមិនក្រឡាប់ចាក់ស្រូវចូលទឹកអូរ ហើយមិនមានរងគ្រោះនរណាម្នាក់នោះទេ។ លោកបានបញ្ជាក់ថា ក្រោយស្ពានបាក់ចូលអូរ ប្រជាពលរដ្ឋ និងសិក្សានុសិស្សមិនអាចឆ្លងកាត់បាននោះទេ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងយោធាកងពលថ្មើជើងលេខ៥១ បានជួយអន្តរាគមន៍ដោយប្រើប្រាស់កាណូតស្មាច់ដឹកសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់អូរ។ លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង ម្ចាស់រថយន្តបានឲ្យកម្មករលីស្រូវចេញពីរថយន្តអស់ ហើយបានស្ទូចរថយន្តចេញពីស្ទាន។ អាជ្ញាធរបានសាងសង់ស្ពានបណ្តែតសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ជាបណ្តោះអាសន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី ឆ្នាំ២០២៤

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ (The 2nd Pétanque Asian Championships 2024) នៅឆាយនីសតៃប៉ិ។ ព្រឹត្តិការណ៍ប្រចាំទ្វីបនេះ កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៦នាក់ ចូលរួមការប្រកួតជាមួយអត្តពលិកមកពីបណ្ដាប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ខណៈជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៥គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១។ សម្រាប់មេដាយមាស គឺដណ្ដើមបានដោយកីឡាករ សុខ ចាន់មាន លើវិញ្ញាសាឯកត្តជនបុរស និង ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ ដោយកីឡាករ សុខ ចាន់មាន និងសិស្សប្អូន ពុធយ៉ុន ច័ន្ទដារ៉ា។ រីឯមេដាយប្រាក់ ដណ្ដើមបានលើវិញ្ញាសាចម្រុះបុរស-នារី ២នាក់ទល់ ២នាក់ ដោយកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាការិនី ធា សម្ផស្ស។ ដោយឡែកមេដាយសំរឹទ្ធទាំង […]

គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ បានប្រមាណជាង ៨លានបណ្ណ

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណជូនដល់ប្រជាពលរដ្ឋ ក្នុងនោះមានបានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន៧លានក្បាលដី ស្មើនឹង ១០០% នៃផែនការ និងបាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥%។ ក្នុងរយៈពេល ១ឆ្នាំដើមអណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី យ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់បំផុត។ បើតាមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ លោក បានបន្តថា ការធានាបាននូវសន្តិសុខនយោបាយនិងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ ហើយក៏ជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែលជាឬសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ […]

Kyodo ថា ជប៉ុន និងសហរដ្ឋអាមេរិក មានផែនការដាក់ពង្រាយមីស៊ីល ត្រៀមបង្ការសម្រាប់ស្ថានការណ៍អាសន្ននៅតៃវ៉ាន់

Liny Chan November 25, 2024 25/11/2024

(តូក្យូ)៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា បានរាយការណ៍ថាជប៉ុន និងសហរដ្ឋអាមេរិកមានបំណងបង្កើតផែនការយោធារួមគ្នាមួយ ដើម្បីត្រៀមបង្ការ សម្រាប់ស្ថានការណ៍អាសន្នណាមួយនៅតៃវ៉ាន់ ក្នុងនោះរួមមានទាំងការដាក់ពង្រាយមីស៊ីលផងដែរ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Kyodo បានឱ្យដឹងទៀតថានៅក្រោមផែនការខាងលើដែលត្រូវបានរំពឹងថាអាចនឹង ត្រូវអនុវត្តតាមនៅខែក្រោយនេះ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់កោះ Nansei នៃខេត្ត Kagoshima ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន និងខេត្ត Okinawa ព្រមទាំងហ្វីលីពីន។ បើតាម Kyodo អង្គភាពម៉ារីនអាមេរិក Marine Littoral Regiment ដែលមានបំពាក់ដោយប្រព័ន្ធមីស៊ីល HIMARS និងអាវុធដទៃទៀត នឹងត្រូវបានដាក់ពង្រាយទៅ កាន់កោះ Nansei ខណៈអង្គភាពយោធាអាមេរិកមួយផ្សេងទៀតដែលមានជំនាញខាងអវកាស cyberspace និងរលកអេឡិចត្រូម៉ាញ៉េទិច នឹងត្រូវដាក់ឱ្យឈរជើងនៅហ្វីលីពីន។ តែភ្លាមៗ ខាងក្រសួងការពារជាតិជប៉ុន និងស្ថានទូតអាមេរិក រួមទាំងហ្វីលីពីននៅក្នុងប្រទេសជប៉ុន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News