ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ខណៈអាយុសង្ឃឹមរស់របស់ពលរដ្ឋកើតដល់ ៧៦ឆ្នាំ

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមានកំណើនជាង ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ មុនវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ហើយកម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩។ ការថ្លែងរបស់សម្តេចធិបតីធ្វើឡើង ក្នុងឱកាសអញ្ជើញក្នុងពិធីបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចធិបតីបានថ្លែងទៀតថា ផ្លែផ្កានៃការអភិវឌ្ឍរបស់កម្ពុជា ត្រូវបានចែករំលែកដល់តំបន់ជនបទដាច់ស្រយាលទូទាំងប្រទេសផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សូចនាករសង្គមគន្លឹះមួយចំនួន គឺជាសក្ខីភាពជាក់ស្តែង ដែលបង្ហាញពីការអភិវឌ្ឍប្រកប ដោយបរិយាប័ន្នរបស់កម្ពុជា តួយ៉ាងរួមមាន៖ ការកើនឡើងនៃអាយុរំពឹងរស់របស់ពលរដ្ឋ, ពី៥៩ ឆ្នាំ ក្នុងឆ្នាំ ២០០០, រហូតដល់៧៦ឆ្នាំ ក្នុងឆ្នាំ ២០២១; ការថយចុះនៃអត្រាមរណភាពមាតាពី ៤៣៧នាក់ ក្នុងឆ្នាំ ២០០០, មកនៅត្រឹម ១៥៤នាក់ ក្នុងឆ្នាំ ២០២២, ក្នុងចំណោមទារក ១០ ម៉ឺន កំណើតរស់ និងអត្រាមរណភាពទារកដែលទើបនឹងកើតបានធ្លាក់ចុះពី […]

អបអរសាទរ ! ខួបលើកទី១៩ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១៩ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។ រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឲ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់ និងលាបពណ៌រួច […]

តុលាការចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ក្រោយព្រួតធ្វើបាប ជនងគ្រោះបណ្តាលឲ្យបាត់បង់ជីវិត និងរបួសធ្ងន់

Liny Chan November 25, 2024 25/11/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ បង្កឡើងដោយក្មេងទំនើង ឈ្មោះក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ដោយចៅក្រមបានចេញដីកាឃុំពួកគេដាក់ពន្ធនាគារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៤៩៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារ មរណភាពនៃជនរងគ្រោះ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានជនត្រូវចោទមានខ្លួនចំនួន ៩នាក់។ គឺ១៖ ឈ្មោះ ឈាង លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ២៖ ឈ្មោះ ខេង សាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ៣៖ ឈ្មោះ ម៉ែន សិទ្ធិញ្ញាន ភេទប្រុស អាយុ ១៦ឆ្នាំ៤៖ ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាត់តាវហ៊ូច ភេទប្រុស អាយុ ១៧ឆ្នាំ៥៖ ឈ្មោះ […]

កូនដំរីដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

Nisaiy KP November 24, 2024 24/11/2024

(តាកែវ)៖ «ចាណាម» ជាឈ្មោះកូនដំរីញីមួយក្បាល ដែលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នស្ថានភាពសុខភាពកូនដំរីញីនេះ បានវិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព និងចិញ្ចឹមថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សូមបញ្ជាក់ថា ក្រោយទទួលព័ត៌មានពីប្រជាសហគមន៍មូលដ្ឋានអំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណីដើម្បីរង់ចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់ ជាមួយស្ថានភាពសុខភាពកូនដំរីកាន់តែទ្រុឌទ្រោមចុះស្គមខ្លាំងផង និងក្រោមការសម្រេចចិត្តរួមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កូនដំរីនេះត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។ ក្រោមកិច្ចប្រតិបត្តិការរួមគ្នារវាងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត ប្រជាសហគមន៍មូលដ្ឋាន អង្គការ WCS អង្គការWWF អង្គការ WA មានបុគ្គលិកប្រមាណជិត៣០នាក់ បានបើកប្រតិបត្តិការរយៈពេល០២ថ្ងៃ (ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤) បាននាំយក […]

យល់ដឹងពីជំនួញ៖ អ្នកនាំពាក្យក្រសួងកសិកម្មថា ដើម្បីឱ្យការធ្វើស្រែទទួលបានផលចំណេញ កសិករគួរតែផលិតស្រូវយុទ្ធសាស្ត្រ និងចូលជាសហគមន៍កសិកម្មទំនើប 

Nisaiy KP November 24, 2024 24/11/2024

(ភ្នំពេញ)៖ ដើម្បីឱ្យការធ្វើស្រែទទួលបានផលចំណេញ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករគួរតែជ្រើសរើសដាំដុះស្រូវពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងបង្កើតសហគមន៍កសិកម្មបែបទំនើប ដើម្បីធ្វើឱ្យតម្លៃស្រូវមានស្ថេរភាព និងមានទីផ្សារល្អ។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ថា ប្រសិនជាកសិករងាកមកដាំដុះពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា ដែលមានដូចជា ផ្ការំដួល និងពូជសែនក្រអូប នៅពេលដែលមានបញ្ហា រដ្ឋអាចជួយគាំពារកសិករបានច្រើនតាមរយៈយន្តការកម្មវិធីហិរញ្ញប្បទានស្ថិរភាពថ្លៃ។ ហើយជាមួយគ្នានេះពូជស្រូវដែលជាពូជយុទ្ធសាស្រ្តរបស់កម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលមានស្ថេរភាពថ្លៃ ស្ថិតក្នុងតម្លៃក្នុងរង្វង់ ១២០០រៀលទៅ ១៤០០រៀលក្នុងមួយគីឡូក្រាម ផ្ទុយមកវិញ ពូជរបស់ប្រទេសដទៃដូចជា អូអ៊ឹមឬអ៊ីអ៊ែរ តម្លៃឡើងចុះច្រើនមិនទៀតទាត់ ដោយឡែកពូជក្នុងស្រុកដែលជាពូជស្រូវបុរាណ ហាក់មិនសូវផ្តល់ផលចំណេញច្រើននោះទេ។ ទន្ទឹមគ្នានេះ លោកក៏ចង់ឱ្យកសិកររួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការងារធានាទិញ ពីក្រុមហ៊ុនក្នុងតម្លៃជាក់លាក់មួយ ហើយទទួលបានការផ្តល់ប្រឹក្សាបច្ចេកទេសថែមទៀតផង។ លោកបានពន្យល់ថា «បើសិនជាកសិកររួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប នោះតម្លៃក៏ដឹងមុន ទីផ្សារក៏រងចាំមុន មានអ្នកជំនាញបច្ចេកទេសរង់ចាំគាំទ្រ ខណៈទុនវិញ ក៏ត្រូវបានរដ្ឋាភិបាលសម្របសម្រួលឱ្យកសិករទទួលបានទុនផងដែរ ដូច្នេះមានរឿងល្អច្រើនដែលកសិករគួរពិចារណា ក្នុងការងាកមកប្រើប្រាស់ពូជយុទ្ធសាស្រ្តរបស់កម្ពុជា»។ លោកបន្ថែមថា ប្រសិនបើកសិករមានបំណងបង្កើតសហគមន៍កសិកម្មទំនើប អាចទាក់ទងមន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាន ឬអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ មេឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ឬមន្ទីរកសិកម្ម នៅតាមបណ្តាខេត្តនីមួយៗជាដើម ឬអាចទាក់ទងមកក្រសួងកសិកម្ម […]

តុលាការកំពូល សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន

Nisaiy KP November 24, 2024 24/11/2024

(ភ្នំពេញ)៖ តុលាការកំពូល បានសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ហៅកាត់ថា (CACJ) (Council Of ASEAN Chief Justices) និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ នៃសាធារណរដ្ឋហ្វីលីពីន ដែលដឹកនាំគណៈប្រតិភូដោយលោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន​​ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បន្ទាប់ពីបានសម្រេចជ្រើសតាំងប្រធានតុលាការកំពូលនៃសាធារណរដ្ឋហ្វីលីពីនជាប្រធាន CACJ និងក្រោយពីបានស្តាប់ ពិភាក្សាលើរបាយការណ៍របស់ក្រុមការងារជំនាញចំនួន៩ ព្រមទាំងការពិភាក្សាលើសំណើផ្សេងៗ ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ានបានទទួលស្គាល់ពីវឌ្ឍនភាព ការងារតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញនាពេលកន្លងមកលើកិច្ចការទាក់ទងនឹងគេហទំព័រតុលាការអាស៊ាន, ការសម្របសម្រួលកិច្ចដំណើរការក្នុងរឿងក្តីរដ្ឋប្បវេណី, បច្ចេកវិទ្យា ព័ត៌មានវិទ្យានិងការគ្រប់គ្រងសំណុំរឿង, ការអប់រំនិងបណ្តុះបណ្តាលតុលាការ, វិវាទឆ្លងដែនពាក់ព័ន្ធ នឹងកុមារ, ការធ្វើសវនាការតាមប្រព័ន្ធវីដេអូ, កិច្ចសហប្រតិបត្តិការអាស៊ានបូក, ការសិក្សាអំពីកិច្ចការ អនាគតរបស់ CACJ និងសកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន-អន្តរជាតិសម្រាប់ឧត្តមភាពតុលាការ IFCE (ASEAN-International Framework for Court Excellence)។ […]

អាជ្ញាធរមីន រៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដោយដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន»

Nisaiy KP November 24, 2024 24/11/2024

(សៀមរាប)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ «ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន»។ ពិធីនេះមានការចូលរួមពីសំណាក់លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីគណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្តជាច្រើនចូលរួមផង​ដែរ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការជួបជុំគ្នានេះ មិនមែនត្រឹមតែដើម្បីដង្ហែក្បួនប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្តេជ្ញាចិត្តរួមគ្នារបស់ពិភពលោក ដែលចង់បានសន្តិភាពយូរអង្វែង។ ទេសរដ្ឋមន្ត្រីបានបន្តថា «រាល់ជំហានដែលយើងបានបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព សន្តិភាព និងអនាគតមួយដែលមនុស្សលែងមានក្តីបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ»។ ទេសរដ្ឋមន្ត្រី បានបន្តថា វត្តមានរបស់លោក លោកស្រី និងក្មួយៗសិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងមិត្តរបស់ដែលមកពីគ្រប់ទិសទីក្នុងពិភពលោក គឺមិនមែនត្រឹមតែជាការចូលរួមក្នុងការដង្ហែរក្បួននោះទេ តែវាជាបេះដូងនៃសកម្មភាពរួមមួយរបស់យើងទាំងអស់គ្នា។ យើងកំពុងដើរឆ្ពោះទៅរកអនាគតមួយដែលកូនៗរបស់យើងអាចរត់លេងដោយសេរី […]

ក្រសួងមុខងារសាធារណៈ រៀបចំប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

Nisaiy KP November 24, 2024 24/11/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសារជានិមិត្តរូប។ បន្ទាប់ពីបញ្ចប់ការប្រឡងជ្រើសរើសសិស្ស មន្ដ្រីកសិកម្មឃុំ និងមន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងមុខងារសារធារណៈ បានបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ២៧៧៥នាក់ និងសិស្សមន្ត្រីក្រមការចំនួន ១៨០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ៨១៧៣នាក់។ សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ចាប់ផ្តើមនៅវេលាម៉ោង ៨:០០នាទីព្រឹក ដោយប្រឡងវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និងវិញ្ញាសាពហុចម្លើយចំណេះដឹង។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចែកចេញជាពីរវេនគឺ វេនទី១ ចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី និងវេនទី២ ចាប់ផ្តើមនៅម៉ោង ១៦:៣០នាទី ដល់ម៉ោង ១៨:០០នាទី ដោយប្រឡងលើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ ក្នុងដំណើការប្រឡង […]

រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ បណ្តាប្រទេសទាំងអស់មានការព្រួយបារម្ភអំពីការបង្កើតព័ត៌មានក្លែងក្លាយ ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិមិត្ត (AI) ប៉ុន្តែ រដ្ឋភិបាល បានប្តេជ្ញាសហការទប់ស្កាត់ព័ត៌មានក្លែងក្លាយ

Nisaiy KP November 24, 2024 24/11/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា បណ្តាប្រទេសទាំងអស់មានការព្រួយបារម្ភអំពីការបង្កើតព័ត៌មានក្លែងក្លាយ ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិមិត្ត (AI) ប៉ុន្តែ រដ្ឋភិបាល បានប្តេជ្ញាសហការទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ តាមរយៈការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ អំពីផលប៉ះពាល់ដែលចេញមកពីការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដល់សង្គមជាតិ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បណ្តាលសមាជិកដែលបានចូលរួមក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព» បានទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាធំ ហើយជាគ្រោះថ្នាក់បើសិនជាមិនបានគ្រប់គ្រងបានល្អនោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព របស់ប្រទេស តំបន់ និងពិភពលោកតែម្តង។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងដំណោះស្រាយចំពោះមុខ មធ្យម និងរយៈពេលវែង គឺយើងបានផ្តោតពាក់ព័ន្ធជាមួយនឹងការរៀបចំនូវយន្តការក្នុងតាមដាន ក៏ដូចជាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើតនូវរបៀបប្រព័ន្ធនៃការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន (Verify) និងការផ្តល់នូវការបណ្តុះបណ្តាល ពន្យល់ប្រជាពលរដ្ឋ ឱ្យបានយល់ថាតើអ្វីទៅហៅថា Fake News (ព័ត៌មានក្លែងក្លាយ)​ ហើយតើយើងត្រូវធ្វើការប្រយុទ្ធប្រឆាំងយ៉ាងដូម្តេច? ។ […]

បេក្ខជនជាង៥០០០នាក់ ចូលរួមប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៤

Nisaiy KP November 24, 2024 24/11/2024

(ភ្នំពេញ)៖ បេក្ខជនចំនួន ៥,៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ បានចូលរួមប្រឡងប្រជែងក្នុងការជ្រើសរើមន្ត្រីកសិកម្មឃុំ ដែលការប្រឡងនេះត្រូវឆ្លងកាត់លើវិញ្ញាសារចំនួន ៣ប្រភេទ។ វិញ្ញាសារចំនួន ០៣ប្រភេទ ដែលបេក្ខជនត្រូវឆ្លងការកាត់នោះរួមមាន ទី១៖ វិញ្ញាសាសរសេរជំនាញកសិកម្ម ទី២៖ វិញ្ញាសាសរសេរភាសាអង់គ្លេស នឹងទី៣៖ វិញ្ញាសាពហុចម្លើយ។ ការប្រឡងប្រជែងនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានថ្លែងក្នុងអំឡុងពេលកាត់វិញ្ញាសារថា វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវបានជ្រើសរើសចំនួន ១០សំណួរ ចេញពីជម្រើសវិញ្ញាសាចំនួន ២០សំណួរ ជាមួយការបញ្ចាក់ថា គ្រប់សន្លឹកវិញ្ញាសាទាំងអស់ សុទ្ធតែមានហត្ថលេខារបស់លោកផ្ទាល់។ ការត្រួតពិនិត្យយ៉ាងតុឺងរឹង ត្រូវបានធ្វើឡើងក្នុងការប្រឡងប្រជែងនេះ ដើម្បីធានាថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយអនុលោមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងស្របតាមគោលការណ៍ការកែទម្រង់រដ្ឋបាលសាធារណៈ។ ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំនេះ សម្តេចមហាបវរធិបតី ហ៊ុន […]