ព័ត៌មានជាតិ

កូនដំរីព្រៃមួយក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

Liny Chan November 6, 2024 06/11/2024

(ភ្នំពេញ)៖ កូនដំរីព្រៃមួយក្បាល ត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍ នៅទីនោះបានឱ្យដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូង ប្រហែលជិតពីសប្តាហ៍មកហើយ គិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៤។ ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការ WCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំណី និងទឹកដោះគោ ដើម្បីអាចឱ្យកូនដំរីនេះមានកម្លាំង និងអាហារគ្រប់គ្រាន់។ តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល ២ឆ្នាំ និងទំងន់ប្រមាណ ៣០០គីឡូក្រាម ដែលជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេដំរី។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះត្រូវបានទុកអោយនៅតែឯង។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្តរងចាំពិនិត្យមើលពីចម្ងាយ ក្រែងមានហ្វូងដំរីមករកកូនដំរីនេះវិញ។ ក្រោយរងចាំអស់រយៈពេល ៤ថ្ងៃរួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និងសម្រេចថាមិនអាចបន្តទុកកូនដំរីនេះអោយនៅតែឯងដោយមិនមានមេនៅជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានទាក់ទងទៅក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការបំប៉ន និងមើលថែរក្សា។ សកម្មភាពសង្គ្រោះកូនដំរីនេះធ្វើឡើងរយៈពេល ២ថ្ងៃ […]

ហ្វីលីពីន បង្គាប់ឱ្យជម្លៀសប្រជាជន និងដាក់ត្រៀមកងទ័ពដើម្បីឆ្លើយតប ការវាយប្រហារពីព្យុះទីហ្វុងថ្មីមួយទៀត

Liny Chan November 5, 2024 05/11/2024

(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ ហ្វីលីពីនបានបង្គាប់ឱ្យមានការជម្លៀសប្រជាជន ស្តុកទុកស្បៀងអាហារ និងដាក់ត្រៀមកម្លាំងកងទ័ព ដើម្បីឆ្លើយតប ការវាយប្រហារពីព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះថា Yinxing។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានឱ្យដឹងថា នាពេលនេះ ចំណុចកណ្តាលនៃព្យុះទីហ្វុងខាងលើ ដែលមានកម្លាំងខ្យល់បក់ប្រមាណ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង គឺស្ថិតនៅចម្ងាយប្រហែលជិត៦០០គីឡូម៉ែត្រ ពីក្រុង Baler ក្នុងខេត្ត Aurora ភាគខាងកើតនៃ​ប្រទេសហ្វីលីពីន។ អាជ្ញាធរក្នុងតំបន់ បានអំពាវនាវឱ្យអ្នកទាំងឡាយ ដែលរស់នៅតាមសហគមន៍ដាច់ស្រយាល ជម្លៀសខ្លួនជាមុន ដោយសារក្រុមសង្រ្គោះ អាចនឹងពិបាកទៅធ្វើដំណើរទៅដល់ពួកគេ អំឡុងការវាយប្រហាររបស់ព្យុះ។ ជាមួយគ្នានេះ ស្បៀងអាហារ កំពុងត្រូវបានស្តុកទុក ហើយកងទ័ពត្រូវបានត្រៀម ដើម្បីជួយក្នុងកិច្ចប្រឹងប្រែងសង្រ្គោះជនរងគ្រោះ។ គួរបញ្ជាក់ថា បើតាមការព្យាករ ព្យុះ Yinxing អាចនឹងបោកបក់មកដល់ដីគោក នៅម្តុំខេត្ត Cagayan ភាគខាងជើងហ្វីលីពីន នៅចន្លោះ​យប់ថ្ងៃព្រហស្បតិ៍ ឬព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។ មនុស្សប្រមាណ២៤លាននាក់ អាចនឹងត្រូវរងផលប៉ះពាល់ដោយផ្ទាល់ពីព្យុះ។ វាគឺជាព្យុះទី៣ហើយ ក្នុងរយៈពេលតិចជាង១ខែ ដែលវាយប្រហារមកលើហ្វីលីពីន បន្ទាប់ពីព្យុះ […]

បុរសម្នាក់របួសធ្ងន់ ចូលបន្ទប់សង្រ្គោះបន្ទាន់ច្រើនថ្ងៃ នៅមិនទាន់ដឹងខ្លួន, គ្រូពេទ្យថាអស់លទ្ធភាព ហើយក្រុមគ្រួសារសម្រេចចិត្តយកត្រឡប់ទៅផ្ទះវិញ

Liny Chan November 5, 2024 05/11/2024

(ភ្នំពេញ)៖ បុរសម្នាក់បានឡើងទៅថ្ពក់ស្ទូច ទម្លាក់អេតចាយដាក់ស្តុកទុកនៅក្នុងឃ្លាំង ហើយរបូតដៃធ្លាក់ពីលើរថយន្តដឹកអេតចាយ១គ្រឿង កម្ពស់ជាង២ម៉ែត្រ បោកលើសាប រងរបួសសន្លប់ស្ដូកស្ដឹង។ ពេលនោះម្ចាស់ទីតាំងបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែច្រើនថ្ងៃមកហើយ គាត់នៅតែអត់ដឹងខ្លួនទៀត។ គាត់ត្រូវបានគ្រូពេទ្យ ដាក់អុកស៊ីហ្ស៊ែនជាប់រាល់ថ្ងៃ លុះដល់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថា នេះដំណាក់កាលចុងក្រោយហើយ ទោះជាព្យាបាលបន្តទៀត ក៏មិនអាចទៅរួចដែរ។ បន្ទាប់មកក្រុមគ្រួសារ ក៏សម្រេចចិត្តដឹកយកត្រលប់ទៅផ្ទះវិញ បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យ និងធ្វើកំណត់ហេតុដល់ផ្ទះគាត់។ ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤មកម្ល៉េះនៅចំណុចឃ្លាំងស្តុកអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើនោះ ឈ្មោះ សួន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករឃ្លាំងអេតចាយខាងលើ ជាបុរសពោះម៉ាយមានកូនស្រីម្នាក់ មានទីលំនៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ពីសាច់ញាតិរបស់បុរសនោះ បាននិយាយថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះរូបនេះ និងកម្មករម្នាក់ទៀតបានឡើង ទៅថ្ពក់ស្ទូចទម្លាក់អេតចាយ ពីលើរថយន្តដឹកអេតចាយ ដាក់ស្តុកទុកក្នុងឃ្លាំង។ ខណៈនោះស្រាប់តែរបូតដៃ បណ្ដាលឲ្យរអិលធ្លាក់ពីលើរថយន្តបោកជាមួយសាបខាងក្រោមរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ហើយត្រូវបានម្ចាស់ឃ្លាំង បានដឹកយកទៅកាន់គ្លីនិចឯកជន។ ប៉ុន្តែដោយរបួសធ្ងន់ពេក […]

ឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆាបឆេះរោងចក្រ​ SDY Company Construction Interior Design-Furniture នៅខណ្ឌសែនសុខ,​ នគរបាលប្រើប្រាស់ឡានអស់​១៤២គ្រឿង​ ទើបគ្រប់គ្រងបានទាំងស្រុង

Liny Chan November 5, 2024 05/11/2024

(ភ្នំពេញ)៖​ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ស្ថិតចំណុចរោងចក្រ​ SDY Company Construction Interior Design-Furniture ផលិតទ្វារ,​ បង្អួច​ តាមផ្លូវបេតុង​ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តទៀតថា​ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿង ក្នុងនោះរួមមាន៖ […]

ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវដោយសារជំនន់ទឹកភ្លៀង

Liny Chan November 5, 2024 05/11/2024

(តាកែវ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាបណ្ដោះអាសន្ន។ សេចក្ដីជូនដំណឹង បានបង្ហាញថា ការផ្អាកនេះដោយសារស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០១៤ ចាប់ផ្ដើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឲ្យមានជំនន់ទឹកភ្លៀងដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឲ្យមាន ផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ។ ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងតែបាននិងកំពុងជាន់ឡើងជាហេតុបណ្ដាលឲ្យលិចលង់នៅតាមកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤៣ ផ្សារត្រាំខ្នារនិងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែតលេខ ផ្សារប៉ាំងសីដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវថ្នល់ស្ពានមិនអាចទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ដូច្នោះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចាសម្ព័ន្ធផ្លូវថ្នល់ស្ពាន មន្ទីរសាធារណការដឹក ជញ្ជូនខេត្តតាកែវ សូមផ្អាកចរាចរណ៍រថយន្តទឹកទំនិញធ្ងន់ធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់៤៣ និងចន្លោះគីឡូម៉ែត្រលេខ៥៣ និង៥៥ ជាបណ្ដោះអាសន្នរហូតមានសេចក្ដីជូន ដំណឹងសារជាថ្មី។ សេចក្ដីជូនដំណឹងខាងលើ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពត និងសម្រាប់ទិសដៅខេត្តកំពតឆ្ពោះទៅភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២២ ហួសទៅផ្លូវជាតិលេខ២ ស្តុបអង្គតាសោមក្រុងដូនកែវ ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្ដាះអាសន្នសិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក រវាងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ចាប់ផ្តើមប្រព្រឹត្តទៅហើយ

Liny Chan November 5, 2024 05/11/2024

(វ៉ាស៉ីនតោន)៖ ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ ដោយការបោះឆ្នោតនៅកន្លែងដំបូងគេ បានប្រព្រឹត្តទៅនៅ Dixville Notch ដែលជាសហគមន៍តូចមួយ ស្ថិតក្នុងរដ្ឋ New Hampshire។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ បេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស និងបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ គឺម្នាក់ៗទទួលបាន​សំឡេងគាំទ្រចំនួន ៣សំឡេងស្មើគ្នា ក្នុងការបោះឆ្នោត នៅសហគមន៍ដ៏តូច នាភាគឦសានរដ្ឋ New Hampshire មួយនេះ ដែលរាប់ទសវត្សរ៍មកហើយ តែងតែរៀបចំការបោះឆ្នោត នៅវេលាយប់រំលងអធ្រាត្រតែម្តង។ ច្បាប់បោះឆ្នោតនៅរដ្ឋ New Hampshire អនុញ្ញាតឱ្យសហគមន៍ ដែលមានប្រជាជនរស់នៅ តិចជាង១០០នាក់ អាចបើកទ្វារ​មណ្ឌលបោះឆ្នោត នៅពាក់កណ្តាលអធ្រាត្របាន ហើយបិទទ្វារទៅវិញ នៅពេលដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ បានបំពេញកាតព្វកិច្ចជាពលរដ្ឋរបស់ពួកគេ។ ទំនៀមទម្លាប់នៃការបោះឆ្នោតទាំងកណ្តាលអធ្រាត្របែបនេះ នៅសហគមន៍ Dixville Notch បានចាប់ផ្តើមដំបូង តាំងតែពី​ឆ្នាំ១៩៦០មកម៉្លេះ។ សម្រាប់មណ្ឌលបោះឆ្នោតភាគច្រើន នៅសហរដ្ឋអាមេរិកវិញ […]

លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រគល់ម៉ូតូចំនួន១៤គ្រឿង ជូនសិស្សប្រឡងជាប់និទ្ទេស A ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

Liny Chan November 5, 2024 05/11/2024

(កណ្ដាល)៖ លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ពិសេសសិស្សជាប់និទ្ទេស A នាពេលនេះ គឺជាធនធានមនុស្សមួយសម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន។ លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គិតត្រឹមរយៈពេល៤ឆ្នាំជាប់គ្នា ក្នុងនោះនៅក្នុងសម័យប្រឡងឆ្នាំ២០២១ នៅទូទាំងស្រុកមានសិស្ស ចំនួន៣នាក់/ស្រី១នាក់ ទទួលបាននិទ្ទេសA, នៅឆ្នាំ២០២២ សិស្សមានចំនួន៤នាក់/ស្រី១នាក់ ទទួលបាននិទ្ទេសA, នៅឆ្នាំ២០២៣ មានសិស្សចំនួន១៧នាក់/ស្រី១៤នាក់ ទទួលបាននិទ្ទេសA ហើយនៅក្នុងសម័យប្រឡងឆ្នាំ២០២៤នេះ មានសិស្សានុសិស្សប្រឡងជាប់និទ្ទេសA មានចំនួន១៤នាក់ ក្នុងនោះ មានស្រី៨នាក់។ ជាមួយគ្នានេះ សិស្សានុសិស្សទាំងនោះ តែងត្រូវបានការលើកទឹកចិត្តពីសំណាក់ នាយឧត្តមសេនីយ៍ […]

លោក លី សាម៉េត ហៅគ្រូមា ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

Liny Chan November 5, 2024 05/11/2024

(ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Apple ជាក្រុមហ៊ុនឈានមុខគេនាំចេញ Tablet បានច្រើនបំផុតរហូតដល់ ១២.៦លានគ្រឿងក្នុងត្រីមាសទី៣ ឆ្នាំ២០២៤

Liny Chan November 5, 2024 05/11/2024

(បរទេស)៖ របាយការណ៍ថ្មីពី IDC បានបង្ហាញថា ទីផ្សារថេប្លេតពិភពលោកមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ (ខែកក្កដា ដល់ខែ កញ្ញា) ឆ្នាំ២០២៤ ជាមួយនឹងការនាំចេញកើនឡើង ២០.៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ សរុបចំនួន ៣៩.៦ លានគ្រឿងត្រូវបាននាំចេញ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមតារាងទិន្នន័យ បានបង្ហាញថា Apple ឈរនៅតំណែងកំពូលជាក្រុមហ៊ុនដែលលក់ថេប្លេតបានច្រើនជាងគេបំផុតចំនួន ១២.៦លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ៣១.៧ភាគរយនៃទីផ្សារពិភពលោក។ ងាកមក Samsung វិញបានរក្សាចំណាត់ថ្នាក់លេខ២ ជាមួយនឹងការនាំចេញថេប្លេតបានចំនួន ៧.១លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ១៧.៩ភាគរយផងដែរ។ Amazon ឈរនៅលេខរៀងទី៣ ជាមួយនឹងការនាំចេញ ៤.៦លានគ្រឿង និងទទួលបានចំណែកទីផ្សារ ១១.៦ភាគរយ។ សម្រាប់ក្រុមហ៊ុនចិន Huawei វិញបានឈរនៅលេខរៀងទី៤ ជាមួយការនាំចេញ ៣.៣លានគ្រឿង និង Lenovo ឈរនៅលេខរៀងទី៥ ជាមួយនឹងការនាំចេញ ៣លានគ្រឿង។ សរុបការនាំចេញថេប្លេតទាំងអស់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នៅទូទាំងពិភពលោកមានចំនួនសរុប ៣៩.៦លានគ្រឿង។ គួរជម្រាបថា ការកើនឡើងនេះត្រូវបានជម្រុញដោយការលក់ខ្លាំងពីក្រុមហ៊ុន […]