ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី ប្រកាសបញ្ចប់ទទួលថវិកាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ចាប់ពីថ្ងៃទី៣១ ខែតុលា, សប្បុរសជនចូលរួមបានថវិកាជាង ២៦លានដុល្លារ

Liny Chan October 21, 2024 21/10/2024

(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ចប់ការទទួលថវិកាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះតទៅ។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋខ្មែរជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តដោយទទួលបានទឹកប្រាក់សរុប ២៦,៣៣២,៨៨៣.០០ដុល្លារ។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងផុលផុសលើកិច្ចការអភិវឌ្ឍព្រំដែន។  ជាមួយការជូនព័ត៌មានបញ្ចប់ការទទួលប្រាក់នេះ ខុទ្ទកាល័យសម្តេចបានអំពាវនាវជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សូមបន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្រ្តីទេសចរណ៍ បញ្ជាក់ជូនពីឱកាសវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់ម្ចាស់ក្រុមហ៊ុនឯកជនធំៗ២២នៅខេត្តហឺណាន

Liny Chan October 21, 2024 21/10/2024

(ហឺណាន)៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ-កីឡាការីនីចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងព្រឹត្តិការណ៍ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» រួចមក លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន២២ក្រុមហ៊ុន និងសហគ្រាសដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជា ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណានជាដើម។ ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេសពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានបង្ហាញក្បាច់គុនល្បុកតោកម្ពុជានៅខេត្តហឺណាន ប្រទេសចិន ដែលការបង្ហាញនេះ មិនមែនសម្រាប់តែក្នុងប្រទេសទេ ប៉ុន្តែបង្ហាញដល់អន្តរជាតិថែមទៀត

Liny Chan October 21, 2024 21/10/2024

(ភ្នំពេញ)៖ ទន្ទឹមនឹងការកោតសរសើរចំពោះការរៀបចំប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងថា នៅប៉ុន្មានថ្ងៃនេះ កម្ពុជាបាននាំក្បាច់គុនល្បុកតោទៅសម្ដែង នៅខេត្តហឺណាន ប្រទេសចិន ដែលការបង្ហាញនេះមិនមែនសម្រាប់តែក្នុងប្រទេសទេ ប៉ុន្តែបង្ហាញដល់អន្តរជាតិថែមទៀត។ គួរជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមកីឡាករគុនល្បុក្កតោកម្ពុជា បានចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ នាពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសកម្មភាពរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ដែលបានដឹកនាំក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា នៅខេត្តហឺណាននោះ។ សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «ការចូលរួមនេះមិនត្រឹមតែបង្ហាញក្បាច់គុនដូនតាយើងនៅក្នុងប្រទេសទេ ថែមទាំងបង្ហាញនៅលើឆាកអន្តរជាតិថែមទៀត នេះគឺជាការផ្សព្វផ្សាយដ៏សំខាន់ពីក្បាច់គុនខ្មែរយើង»។ សម្ដេចបានបន្តថា ក្រៅពីការចងក្រង ការអនុវត្ត ការប្រើប្រាស់ តែការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរក៏ជាកិច្ចការសំខាន់ដែរ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងប្រទេស និងភ្ញៀវអន្តរជាតិកាន់តែស្គាល់ពីក្បាច់គុន វប្បធម៌ និងសក្ដានុពលផ្សេងៗរបស់កម្ពុជា។ សូមជម្រាបថា កាលពីខែមេសា […]

អ្នកឧកញ៉ា លី ឃុនថៃ៖ ៩ខែឆ្នាំនេះ ការនាំចេញស្បែកជើង កើនឡើង ២៣ភាគរយ ធៀបនឹងឆ្នាំមុន

Nisaiy KP October 20, 2024 20/10/2024

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា​ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកឧកញ៉ា បានឲ្យដឹងបែបនេះ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ Ballroom របស់ Naga World I ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ អ្នកឧកញ៉ា លី ឃុនថៃ បានឲ្យដឹងថា បើធៀបនឹងឆ្នាំ២០២៣ រយៈពេល ៩ខែដូចគ្នា ក្នុងឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣ភាគរយ ក្នុងនោះ មានការនាំចេញទៅអឺរ៉ុប អាមេរិក និងអាស៉ី ដែលមានចិនផងដែរ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ ពោលគឺនៅសល់ប្រមាណ ២ខែទៀត ការនាំចេញអាចនឹងកើនឡើងបន្តទៀត ក៏ប៉ុន្តែទឹកប្រាក់មិនទាន់អាចប៉ាន់ស្មានបានទេ។ បើតាមអ្នកឧកញ៉ា […]

នគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លឹប ហូលីវូត ឃាត់បាន ៤នាក់ ដែលប្រើប្រាស់សារធាតុខុសច្បាប់

Nisaiy KP October 20, 2024 20/10/2024

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត និងឃាត់បានមនុស្ស៤នាក់ ប្រើប្រាស់សារធាតុខុសច្បាប់ នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ នៅយប់រំលងអាធាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីតាំងKTV B9 ចាស់ ប្តូរយីហោ ហូលីវូត ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយមានការចុះផ្សាយពីសារព័ត៌មានថា មានការប្រើប្រាស់សារធាតុខុសច្បាប់នៅ ខេ ធី វី និងក្លឹប មួយកន្លែងយីហោហូលីវូត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះទៅដល់ទីតាំង។ ពេលចុះទៅដល់ ឃើញមានមានចងខ្សែនិងដាក់ស្លាកហាមចូលនៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ។ ដោយមាន ការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងយើងបានចូលទៅត្រួតពិនិត្យ ឃើញមានការប្រើប្រាស់សារធាតុខុសច្បាប់មួយបន្ទប់ យីហោDIOR ឃាត់ខ្លួនបានចំនួន៨នាក់/ស្រី៤នាក់ សម្ភារៈ និងវត្ថុតាងមាន៖ […]

ក្រុមជនសង្ស័យគាស់ទ្វាររថយន្ដ លួចយកសម្ភារមានតម្លៃ នៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាបបាន

Nisaiy KP October 20, 2024 20/10/2024

(ភ្នំពេញ)៖ ក្រុមជនសង្ស័យដែលតែងធ្វើសកម្មភាពគាស់ទ្វាររថយន្ដ លួចយកសម្ភារមានតម្លៃក្នុងភូមិសាស្ដ្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ចំនួន៣នាក់។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ របាយការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្រ្កាបអំពីករណីអំពើលួច (លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត) នៅចំណុចមុខផ្ទះលើដងផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ យិន តឿ អាយុ៤៧ឆ្នាំ និងវត្ថុតាងចាប់យករថយន្តម៉ាក Toyota prius ចំនួន០១គ្រឿង និងទូរស័ព្ទដៃ ចំនួន០៦គ្រឿង។ ដោយឡែកមួយករណីទៀត កើតឡើងកាលពីវេលាម៉ោង១២៖២០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធីសែនជ័យ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះរួមមាន ឈ្មោះ ឃិត ធា អាយុ៤៧ឆ្នាំ និងឈ្មោះ ឆូយ សុផល […]

យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» នឹងបញ្ចប់ថ្ងៃនេះ ខណៈអត្តពលិកឆ្នើមៗជាច្រើន ត្រូវដណ្ដើមមេដាយមាស តាមវិញ្ញាសារៀងៗខ្លួន

Nisaiy KP October 20, 2024 20/10/2024

(ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែតុលានេះហើយ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។ គួររំឮកថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។ ការប្រកួតប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧២២នាក់។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួត ២ថ្ងៃកន្លងមក បានរកឃើញកីឡាករ-កីឡាការិនីឆ្នើមៗ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវប្រកួតកាត់សេចក្ដីរកម្ចាស់មេដាយមាស នៅថ្ងៃទី២០ ខែតុលានេះ ទៅតាមវិញ្ញាសានីមួយៗ ទាំងកម្រិតវិញ្ញាសាប្រយុទ្ធ (អាជីព) វិញ្ញាសាប្រយុទ្ធ (ស្ម័គ្រចិត្ដ) និងវិញ្ញាសាសម្ដែង។ ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតតាមវិញ្ញាសានីមួយៗ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

បុគ្គល កាម៉ារូទីន ស៊ូហៃមី ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោយចោទប្រកាន់ពាក់ព័ន្ធបំពានផ្លូ/វ.ភេ.ទ ក្មេងស្រីសិស្សសាលាខ្មែរឥស្លាម

Nisaiy KP October 20, 2024 20/10/2024

(ភ្នំពេញ)៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាសិកដ្ឋានស្រី របស់សាលាឥស្លាម ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។ បុគ្គល កាម៉ារូទីន ស៊ូហៃមី ជនជាតិខ្មែរឥស្លាម ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ពីបទ ប្រទូស្តកេរ្តខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តចំណុចនៅវិទ្យាស្ថានអាន់នៀកម៉ះអាល់ឥស្លាមីយ៉ះភ្នំពេញ II ស្ថិតនៅក្រុម១ ភូមិ០៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីកំឡុងខែមីនា ខែកញ្ញា និងក្នុងខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិចែងឲ្យផ្តន្ទាទោសតាមមាត្រា២៤៧ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។ មុនធ្វើការឃុំខ្លួននេះ លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងនេះ តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យពីបទ ៖ *ទី១៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើសតាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ*ទី២៖ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និង ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា […]

មន្រ្ដីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គិលានុដ្ឋាកទាំងអស់ ត្រូវតែចុះបញ្ជីកាជាមួយគណៈគិលានុដ្ឋាកជាដាច់ខាត ក្នុងពេលផ្ដល់សេវា ជូនប្រជាពលរដ្ឋ

Nisaiy KP October 20, 2024 20/10/2024

(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា មកដល់ពេលនេះ គិលានុបដ្ឋាក កំពុងបម្រើការងារគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល ក្នុងទីតាំងសេវាសុខាភិបាលរដ្ឋ មានចំនួន ១,៥៦៥ទីតាំង ដែលក្នុងនោះមានប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ។ ចំណែកសេវាសុខាភិបាលឯកជន មានចំនួន ១៧,៩៨៨ទីតាំង មានបន្ទប់ថែទាំជំងឺ គ្លីនិកពហុព្យាបាល និងមន្ទីរពេទ្យឯកជនផ្សេងៗទៀត។ ដូច្នេះគិលានុបដ្ឋាក ធ្វើការគ្រប់ទីតាំងទាំងអស់ ត្រូវតែចុះបញ្ជីកាជាមួយគណៈគិលានុបដ្ឋាកជាដាច់ខាត ដើម្បីបញ្ជាក់ថា គិលានុបដ្ឋាកម្នាក់ៗ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋរបស់យើង។ ការថ្លែងបែបនេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសស្ដីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្ដិទី៣ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលលោក ជា សុភក្រ្ដមុនីរ័ត្ន ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្ដិទី៣នេះ។ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងបន្ដថា គណៈគិលានុបដ្ឋាកកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ បានចុះបញ្ជីកាប្រហែល៨០% ស្មើនឹង២៤ពាន់នាក់ ប្រសិនបើយើងចុះឱ្យបាន ១០០% ប្រហែលជាចំនួន គិលានុបដ្ឋាកមានប្រហែល ៣០ពាន់នាក់ កំពុងផ្ដល់សេវាថែទាំទូទាំងប្រទេស ទាំងសេវាសាធារណៈ […]

រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន

Nisaiy KP October 20, 2024 20/10/2024

(ហឺណាន)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival)។ ពិធីបើកព្រឹត្តិការណ៍នេះមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន រដ្ឋបាលក្រុងចឹងចូវ សមាគមវូស៊ូ ព្រះចៅអធិការវត្តសៅលីញ ដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ១២០០០នាក់ និងសិស្ស គ្រូសម្តែងក្បាច់គុន មានចំនួនប្រមាណ៣ម៉ឺននាក់។ ដូច្នេះតាមរយៈព្រឹត្តិការណ៍អន្តរជាតិលំដាប់ពិភពលោកនេះ លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews