ព័ត៌មានជាតិ

សង្វៀន GANZBERG KUN KHMER FESTIVAL CONCERT នាំកំពូលអ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូបមកចួបគ្នាលើសង្វៀនគុនខ្មែរតែមួយដ៏អស្ចារ្យលើទឹកដីខេត្តបាត់ដំបង

Liny Chan October 15, 2024 15/10/2024

(បាត់ដំបង)៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ GANZBERG បានរៀបចំយុទ្ធនាការប្រដាល់គុនខ្មែរលំដាប់ប្រទេស ដើម្បីពង្រីកវិសាលភាពគុនខ្មែរឱ្យបានកាន់តែខ្លាំងថែមទៀត។ GANZBERG មានឆន្ទៈយ៉ាងមោះមុត​ថា GANZBERG លើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោក ដើម្បីនាំយកកីឡាករគុនខ្មែរដ៏អង់អាចក្លាហានទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យបរទេសទទួលស្គាល់គុនខ្មែរថា ជាក្បាច់គុនដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ ជាមួយគ្នានោះដែល GANZBERG ក៏នាំមកជូននូវព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំលំដាប់អន្តរជាតិ ដែលប្រជុំទៅដោយកំពូលតារាចម្រៀងល្បីៗ រួមជាមួយ DJ និង MC ល្បីៗច្រើនរូបលើឆាក GANZBERG Kun Khmer Festival Concert ចំនួន ២ថ្ងៃ នៅថ្ងៃទី ១៦ – ១៧ ខែតុលា ២០២៤ ពហុកីឡដ្ឋាន វាលបែកចាន ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨យប់។ ក្រៅពីរីករាយទស្សនាការប្រដាល់គុនខ្មែរលំដាប់ប្រទេស និងការប្រគុំតន្រ្តីដ៏ធំលំដាប់អន្តរជាតិហើយ បងប្អូនអ្នក បាត់ដំបង ជាពិសេសអតិថិជន GANZBERG ក៏អាចរីករាយជាមួយការតាំងលក់ផលិតផល និងម្ហូបអាហារជាច្រើនមុខផងដែរ។ កុំភ្លេចនាំពួកម៉ាកល្អ មនុស្សជាទីស្រឡាញ់របស់អ្នកមកញ៉ាំ GANZBERG រូបរាងថ្មី ឆ្ងាញ់លើសពីស្រាបៀរធម្មតា៕

ថ្ងៃនេះ ជាខួប១២ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី១២ឆ្នាំមុន (១៥ តុលា ២០១២ – ១៥ តុលា ២០២៤) គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។ ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។ ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ […]

GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយ តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស

Nisaiy KP October 14, 2024 14/10/2024

រាជធានីភ្នំពេញ ៖ GANZBERG តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ តាមរយៈសកម្ម ភាពសប្បុរសធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស។ អតិថិជន GANZBERG ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជឿថា GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា៖ ការចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ – ២៩ – ៣០ ខែកញ្ញា ឆ្នាំ២០២៤ GANZBERG ពួកម៉ាកល្អ ចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតរាប់ម៉ឺនគ្រឿង ដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ បើទោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចប់ទៅហើយក្តី GANZBERG ពួកម៉ាកល្អ នៅតែបន្តសកម្មភាពចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤ ។ GANZBERG ពួកម៉ាកល្អ នៅតែបន្តចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋ នៅស្រុភ្នំស្រួច ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តតាកែវ ចំនួនម៉ូតូរាប់ម៉ឺនគ្រឿង កាលពីថ្ងៃទី១២ ខែតុលា ២០២៤ ផងដែរ។ ក្រៅពីសកម្មភាពការងារសប្បុរសធម៌ GANZBERG តែងតែលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក និងតែងតែនាំយកមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំអស្ចារ្យជូនដល់អ្នកគាំទ្រវិស័យគុនខ្មែរ។ យើងខ្ញុំសូមជំរាបថា លោកអ្នកពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានកម្មវិធីសប្បុរសធម៌នេះកើតឡើង […]

UPDATE: រដ្ឋ Florida ចាប់ផ្តើមការបោសសម្អាតក្រោយព្យុះ Milton ខណៈក្រុមហ៊ុនធានារ៉ាប់រង អាចចំណាយលុយរាប់ពាន់លានដុល្លារ លើសំណងការខូចខាត

Liny Chan October 11, 2024 11/10/2024

(វ៉ាស៉ីនតោន)៖ នៅសុក្រ ទី១១ ខែតុលា ឆ្នាំ ២០២៤នេះ រដ្ឋ Florida សហរដ្ឋអាមេរិក បានចាប់ផ្តើមការបោសសម្អាត និងជួសជុលបណ្តាញអគ្គិសនីឡើងវិញ ក្រោយរងឥទ្ធិពលព្យុះហឺរីខេន Milton ហើយអ្នកវិភាគប៉ាន់ស្មានថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អាចត្រូវចំណាយលុយរាប់ពាន់លានដុល្លារ លើសំណងការខូចខាត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទោះជាព្យុះហឺរីខេន Milton មិននាំនូវគ្រោះមហន្តរាយសូណាមិ ដូចការភ័យខ្លាច នៅក្នុងរដ្ឋ Florida ប៉ុន្តែរដ្ឋនេះបានរងគ្រោះស្រាប់ទៅហើយ ពីព្យុះហឺរីខេន Helene កាលពីប្រហែល ២សប្តាហ៍មុន ជាហេតុនាំឱ្យប្រតិបត្តិការសម្អាត អាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ សម្រាប់ផ្នែកខ្លះ។ អ្នកវិភាគនិយាយថា Milton ដែលត្រូវបានចាត់ថ្នាក់ជាព្យុះកម្រិតទី ៥ អាចធ្វើឱ្យវិស័យធានារ៉ាប់រងតែមួយមុខ ត្រូវចាយលុយរហូតដល់ ១០០ពាន់លានដុល្លារឯណោះ ជាសំណងក្នុងពេលមានបញ្ហាណាមួយ សម្រាប់អតិថិជនរបស់ខ្លួន។ សេតវិមាន បានសន្យាគាំទ្ររបស់រដ្ឋាភិបាល ខណៈទំហំពេញលេញនៃការខូចខាត កំពុងប្រមូលបូកសរុប។ រដ្ឋបាលលោក បៃដិន បានឱ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់សហព័ន្ធ នឹងត្រូវការអនុម័តថវិកាបន្ថែមពីសភា ហើយកំពុងជំរុញឱ្យ សមាជិកសភា ដែលកំពុងស្ថិតក្នុងរដូវកាលឈប់សម្រាក […]

ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប

Liny Chan October 11, 2024 11/10/2024

(សៀមរាប)៖ លោក សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី «វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន» ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២ ដែលផ្តួចផ្តើមរៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង សហប្រតិបត្តិការការងារលំនៅឋាន នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងទៅកាន់អាជ្ញាធរខេត្តសៀមរាប តំណាងដោយ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និងអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា (Habitat for Humanity International-Cambodia) អង្គការរក្រុមការងារពង្រឹង និងអភិវឌ្ឍសហគមន៍ (Community Empowerment and Development Team (CEDT) ) ព្រមទាំងក្រុមហ៊ុន Agent21 Global ដែលអង្គការ និងក្រុមហ៊ុនដៃគូ។ លោក សេង ថានី បានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ […]

ក្រសួងយុត្តិធម៌ ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលរយៈពេល៩ខៃ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងភាពមិនប្រក្រតីតាមតុលាការ

Liny Chan October 11, 2024 11/10/2024

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលរយៈពេល៩ខៃ ឆ្នាំ២០២៤នេះ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ និងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនអំពីលទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំង ២ ខាងលើសម្រាប់រយៈពេល ៩ខែ ដូចខាងក្រោម៖ *ទី១៖ ក្នុងរយៈពេល ៩ខែកន្លងទៅ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងអស់ ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងដទៃទៀត បានសរុបចំនួន ១៣២,៨០៥សំណុំរឿង ស្មើនឹង ៧៣,៥១% […]

ទទួលបានដំណឹងមកថា ក្រុមហ៊ុនមេ TikTok បញ្ឈប់បុគ្គលិកជាង​ ៧០០នាក់នៅម៉ាឡេស៊ី ដោយងាកទៅពឹងផ្អែកលើ AI ជំនួសវិញ

Liny Chan October 11, 2024 11/10/2024

(បរទេស)៖ ប្រភពមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា​ ក្រុមហ៊ុនចិន​ ByteDance ដែលមេធំរបស់បណ្តាញសង្គម TikTok បានបញ្ឈប់បុគ្គលិកជាង ៧០០នាក់ពីអង្គភាពម៉ាឡេស៊ីរបស់ខ្លួន។ ខណៈការបញ្ឈប់នេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញជាសកលក្នុងគោលបំណងបង្កើនការសម្របសម្រួលមាតិកាតាមរយៈការពឹងផ្អែកការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ ប្រភពបាននិយាយថា បុគ្គលិកភាគច្រើនដែលមានឈ្មោះក្នុងប្រតិបត្តិការសម្របសម្រួលមាតិការបស់ TikTok ត្រូវបានជូនដំណឹងអំពីការបញ្ឈប់តាមរយៈអ៊ីមែលកាលពីល្ងាចថ្ងៃពុធ ដោយសុំមិនបញ្ចេញឈ្មោះ ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ជាការឆ្លើយតបទៅនឹងសំណួររបស់ Reuters, TikTok បានបញ្ជាក់នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនពិតជាបានបញ្ឈប់បុគ្គលិកពិតមែន ប៉ុន្តែមិនអាចផ្តល់តួរលេខជាក់លាក់អំពីចំនួនបុគ្គលិកដែលរងផលប៉ះពាល់នៅក្នុងប្រទេសម៉ាឡេស៊ីទេ។ អ្នកនាំពាក្យ TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងកំពុងធ្វើការផ្លាស់ប្តូរទាំងនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រឹងបន្ថែមទៀតនូវគំរូប្រតិបត្តិការសកលរបស់យើងសម្រាប់ការសម្របសម្រួលមាតិកា»។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា «ក្រុមហ៊ុនរំពឹងថា នឹងវិនិយោគប្រមាណ ២ពាន់លានដុល្លារនៅទូទាំងពិភពលោក លើទំនុកចិត្ត និងសុវត្ថិភាពនៅឆ្នាំនេះ ហើយនឹងបន្តបង្កើនប្រសិទ្ធភាព​ ដោយ ៨០ភាគរយនៃមាតិកាបំពានគោលការណ៍ណែនាំ នឹងត្រូវបានដកចេញដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ»។ គួរជម្រាបថា ByteDance មានបុគ្គលិកជាង ១១០,០០០នាក់នៅក្នុងទីក្រុងជាង ២០០ទូទាំងពិភពលោក នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ ជុំវិញការបញ្ឈប់បុគ្គលិកជុំនេះនៅក្នុងប្រទេសម៉ាឡេស៊ី កើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាសកលប្រឈមមុខនឹងសម្ពាធបទប្បញ្ញត្តិកាន់តែខ្លាំងនៅក្នុងប្រទេសនេះ ខណៈដែលរដ្ឋាភិបាលបានស្នើឱ្យប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិការត្រឹមខែមករា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត។ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្កគ្រោះថ្នាក់នៅដើមឆ្នាំនេះ ហើយបានជំរុញឱ្យក្រុមហ៊ុននានា រួមទាំង […]

ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ ចេញសេចក្ដីថ្លែងការណ៍រួមពាក់ព័ន្ធព្រឹត្តិការណ៍ Miss Grand International

Liny Chan October 11, 2024 11/10/2024

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានចេញសេចក្ដីថ្លែងការណ៍រួមពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រលង បវរកញ្ញា និងភាពតានតឹងរវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។ សេចក្ដីថ្លែងការណ៍រួមដែលបណ្ដាញព័ត៌មានFresh News ទទួលបាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាមអនឡាញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖ *ទី១៖ សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។ *ទី២៖ សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។ *ទី៣៖ ក.អ.ក និង ស.អ.ថ បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ក.អ.ក និង […]