ព័ត៌មានជាតិ

ធនាគារ​ពិភព​លោកអនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន ​៨០លានដុល្លារ ក្នុងការលើកកម្ពស់គុណភាពអប់រំ ដល់និស្សិតរាប់ពាន់នាក់នៅកម្ពុជា

Liny Chan September 24, 2024 24/09/2024

(ភ្នំពេញ)៖ ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ ​របស់​ធនាគារ​ពិភព​លោក ​បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក សម្រាប់​​ជួយ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា ​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេក​វិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា មូល​និធិ​សម្រាប់​គម្រោង​នេះ ​បាន​​មកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន ​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។ ​គម្រោងដែលមាន​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​នេះ ​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២,០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣,០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​សកម្មភាពនានា​របស់កម្មវិធី ដែល​រួមមាន ការអាប់ដេតកម្មវិធីសិក្សា, ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស, និងការធ្វើឌីជីថលកម្ម​នៃយន្ត​ការផ្តល់ការសិក្សា​អប់រំ។ គម្រោង​នេះ​ ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព ​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូ ឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ ​ចាប់​​យក​ស្តង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ ទាក់ទងនឹងការ​ប្រែប្រួល​អាកាស​ធាតុ។ លោកស្រី […]

ជូនដំណឹង! ទឹកទន្លេមេគង្គលើនៅខេត្តស្ទឹងត្រែង មានកម្ពស់១០,៤៤ម៉ែត្រ, កម្រិតទឹកប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១០.៧០ម៉ែត្រ 

Liny Chan September 24, 2024 24/09/2024

(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង មានកម្ពស់១០.៤៤ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់១០.៧០ម៉ែត្រ ដែលកត្តានេះតម្រូវឱ្យប្រជាកសិករគិតគូរពីការងារ ប្រមូលផលដំណាំកសិកម្ម នៅតាមជួមាត់ទន្លេ និងលើកកម្ពស់ការប្រុងប្រយ័ត្ន។ លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ទឹកទន្លេមេគង្គមិនអាចឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គ ទន្លសេសាន ទន្លេសេកុង ទន្លេស្រែពក ត្រូវលើកកម្ពស់ការពារផ្នែកសុវត្ថិភាពក្នុងការរស់នៅ»។ លោកបានបន្ថែមថា ឆ្នាំនេះទឹកទន្លេមេគង្គ មានបរិមាណខ្ពស់ជាងឆ្នាំ២០២៣  ដោយសារតែនៅផ្នែកក្បាលទន្លេមានភ្លៀង។ ចំណែកនៅប្រទេសឡាវ-វៀតណាម ក៏មានទឺកឡើងខ្លាំងដែរ ទើបឥទ្ធិពល នៃលំហូរទឹកមកដល់ប្រទេសកម្ពុជាបែបនេះ។ ប្រធានមន្ទីរបានបន្តថា នៅឆ្នាំ២០២៤ ទឹកមានកម្រិតហូរចូលព្រែក បំពេញបឹងបួរ សម្រាប់កសិករយើងប្រើប្រាស់បានតាមតម្រូវការជាកត្តាមួយសម្រាប់កសិករប្រុងប្រៀបរៀបចំធ្វើការងារបង្កបង្កើនផលស្រែចំការពេញបរិបូរ។ លោក ឃួន រ៉ានី ប្រជាកសិករនៅភូមិហាងខូសួន សង្កាត់សាមគ្គី បានបញ្ជាក់ថា តាមការឱ្យដឹងពីមន្ទីរធនធានទឹក និងឧតុនិយម របបទឹកភ្ញៀងមានជាហូរហែរ ឆ្នាំនេះមានភ្លៀងច្រើនកសិករធ្វើស្រែស្រូវ បានរួចរាល់ហើយ តែព្រួយខ្លាច ទឹកលិចខូចខាតអស់ទៅវិញប៉ុណ្ណោះ។ លោកបន្តថា នេះជាកត្តាធម្មជាតិដែលកសិករជួបប្រទះជាហូរហែរមក តែការធ្វើការងារកសិកម្មបច្ចុប្បន្នកសិករ ភាគច្រើនបានផ្លាស់ប្តូរទំលាប់ទៅធ្វើតាមបច្ចេកទេស ហើយសព្វថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖ […]

ព្រះមហាក្សត្រនៃកម្ពុជា សំណូមពរដល់ប្រជាជាតិខ្មែរទាំងមូល តាំងចិត្តប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស

Liny Chan September 24, 2024 24/09/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ទ្រង់បានមានព្រះរាជបន្ទូលសំណូមពរដល់ សូមប្រជាជាតិខ្មែរទាំងមូលតាំងចិត្ត ក្នុងសមាទិដ្ឋិ (ដំណើរយល់ឃើញត្រូវ) ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី៖ «យើងប្រជារាស្រ្តខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស»។ ព្រះអង្គមានព្រះរាជបន្ទូល ដូច្នេះក្នុងឱកាសស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ ព្រះអង្គមានព្រះរាជបន្ទូលថា «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ ខ្ញុំ ព្រះករុណា ខ្ញុំ សំណូមពរ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍ នូវស្មារតី៖ «យើងប្រជារាស្រ្តខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង»។ ព្រះអង្គមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា ជាសច្ចធម៌មិនអាចប្រកែកបាន រយៈពេលជាង៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេង ក្នុងការការពារ ជាតិ សាសនា […]

ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រគល់ប្លង់កម្មសិទ្ធិអចលនវត្ថុ ដល់អតិថិជនយ៉ាងយូរត្រឹម ៧ថ្ងៃ បន្ទាប់ពីសងផ្តាច់បំណុលជាស្ថាពរ, អតិថិជនអាចប្តឹង បើសិនមិនអនុវត្តន៍ត្រឹមត្រូវ

Liny Chan September 24, 2024 24/09/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។ យោងតាមចេញសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា «ក្នុងគោលបំណងរួមចំណែក ដល់ការរក្សាទំនុកចិត្តរបស់អតិថិជន ចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ៧ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ»។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កន្លងមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានដឹង និងបានអនុវត្តន៍រួចរាល់ហើយ អំពីការបង់ផ្ដាច់ពីអតិថិជននឹងត្រូវប្រគល់ទ្រព្យធានាដល់អតិថិជន ក្នុងរយៈពេល ៧ថ្ងៃនៃថ្ងៃធ្វើការ។ ដូច្នេះអ្វីដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរពេលនេះ ជាលក្ខខណ្ឌនៃច្បាប់បន្ថែមទៀតពីលើអ្វីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានដាក់ចេញជាយន្ដការផ្ទៃក្នុង​​ តាមរយៈការរៀបចំស្ដង់ដារកិច្ចសន្យាឥណទាន។ លោកបានបញ្ជាក់ថា ជាការពិតការដាក់ចេញសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជានេះ […]

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ខេត្តនៅតាមបណ្ដោយព្រំដែន ថៃ ឡាវ និងវៀតណាម អាចប្រឈមជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលព្យុះ

Liny Chan September 23, 2024 23/09/2024

(ភ្នំពេញ)៖ ខេត្តរបស់កម្ពុជា ដែលនៅជាប់ព្រំដែន ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម សុទ្ធតែអាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារតែឥទ្ធិខ្យល់ព្យុះធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះ ហើយនាំឱ្យមានឥទ្ធិពលមកលើប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។ ជុំវិញការទទួលរងឥទ្ធិពលពិខ្យល់ព្យុះនេះដែរ ត្រូវបានលោក សុទ្ធ គឹមកុលមុនី បញ្ជាក់ថាដោយសារកត្តាភូមិសាស្រ្តអំណោចផលរបស់ប្រទេសកម្ពុជា បានធ្វើឱ្យកម្ពុជាតែងតែគេចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយសារតែខ្យល់ព្យុះនេះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុង របស់លោក សុទ្ធ គឹមកុលមុនី ដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ធនាគាររបស់រដ្ឋ SME Bank កែ​សម្រួលលក្ខខណ្ឌកម្ចី​ និងបន្ទាបអត្រាការប្រាក់ ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប

Liny Chan September 23, 2024 23/09/2024

(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាធនាគាររបស់រដ្ឋ បានសម្រេចកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួន ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជំរុញលទ្ធភាពទទួលបានឥណទាន នៃ «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប» ឲ្យកាន់តែមានប្រសិទ្ធភាព និងជំរុញការផ្តល់កម្ចីឱ្យកើនឡើង។ លក្ខខណ្ឌផ្តល់ឥណទាន ដែលបានកែសម្រួលរួមមាន ការបង្កើនទំហំឥណទានពី ៦០​ម៉ឺនដុល្លារអាមេរិក ទៅជាមិនកំណត់ទំហំឥណទាន និងបន្ធូរបន្ថយអត្រាការប្រាក់ប្រចាំឆ្នាំ​ដល់ ៤% សម្រាប់ឥណទានប្រាក់រៀល និង ៥.៥​% សម្រាប់ឥណទានប្រាក់ដុល្លារអាមេរិក ដែលមានទំហំរហូតដល់ ១លានដុល្លារអាមេរិក។ ចំណែកឥណទានប្រាក់ដុល្លារអាមេរិក ដែលមានទំហំធំលើសពី១លានដុល្លារអាមេរិក នឹងបញ្ចុះដល់ ៤.៥០%។ ទន្ទឹមគ្នា ធនាគារ ​SME ​ថែមទាំងបង្កើនរយៈពេលនៃកម្ចី រហូតដល់ ១០ឆ្នាំ។ ធនាគារ ​SME ​បានឱ្យដឹងផងដែរថា កម្មវិធីកម្ចីនេះ នឹងផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងធ្វើប្រតិបត្តិការ នៅខេត្តសៀមរាប ​ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ​ ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ ការផ្តល់បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍, ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលគាំទ្រដល់វិស័យទេសចរណ៍ […]

អបអរសាទរ!​ ប្រៃសណីយ៍កម្ពុជា ឈ្នះពានរង្វាន់ ពីសហភាពប្រៃសណីយ៍សកល

Liny Chan September 23, 2024 23/09/2024

(ស្វីស)៖ សហភាពប្រៃសណីយ៍សកល (Universal Postal Union​ – UPU) បានផ្តល់ពានរង្វាន់ Global Alliance for Trade Facilitation (GATF) Trade Facilitation Innovation Award ជូនប្រៃសណីយ៍កម្ពុជា សម្រាប់គម្រោងរបស់ខ្លួន ស្តីពី e-costoms clearance platform for postal shipment។​ ការផ្តល់ពានរង្វាន់របស់ UPU នេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវេទិកា TradePost Forum​ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយពានរង្វាន់នេះ ត្រូវបានផ្តល់ដល់ស្ថាប័ន ដែលមានគំនិតផ្តួចផ្តើម ឬវិធានការសាធារណៈ និងឯកជន សំដៅជំរុញគម្រោងសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍ តាមរយ:បណ្តាញប្រៃសណីយ៍។ ការទទួលបានពានរង្វាន់នេះ ដោយសារប្រៃសណីយ៍កម្ពុជា បានភ្ជាប់ដោយជោគជ័យប្រព័ន្ធប្រតិវេទន៍គយ (Customs Declaration System-CDS) របស់សហភាពប្រៃសណីយ៍សកល (UPU) ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(ASYCUDA) របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ […]

ជប៉ុនបំពាក់គ្រឿងឥស្សរិយយសជូន បណ្ឌិតខ្មែរម្នាក់ ជានិស្សិតឆ្នើមឈានមុខគេ ដែលទទួលជោគជ័យជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន

Liny Chan September 23, 2024 23/09/2024

(ភ្នំពេញ)៖ ជប៉ុនបានបំពាក់គ្រឿងឥស្សរិយយសជូន លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ជានិស្សិតឆ្នើមឈានមុខគេ ដែលទទួលជោគជ័យជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន កាលពីឆ្នាំ១៩៩៣។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងលោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសសើរពី លោកបណ្ឌិត អ៊ុម រម្យណី ថាគឺជានិស្សិតខ្មែរម្នាក់ក្នុងចំណោមនិស្សិតខ្មែរឈានមុខគេដែល ទទួលបានជោគជ័យជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនទៅសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៣។ លោក អ៊ូអិណ អាត់ស៊ូស៊ី បន្តថា ក្នុងអំឡុងពេលសិក្សារយៈពេល៧ឆ្នាំ នៅសាកលវិទ្យាល័យហុកកៃដូ និងវិទ្យាស្ថានបច្ចេកវិទ្យា គីតាមិ នៃប្រទេសជប៉ុន លោកបណ្ឌិត អ៊ុំ រម្យណី មិនត្រឹមតែទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែលោកបណ្ឌិត អ៊ុំ […]

១សប្ដាហ៍មកនេះ អយ្យការ និងសាលាដំបូងរាជធានីខេត្ត ចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង ១៣ករណី ឃាត់ខ្លួជនសង្ស័យ ៦១នាក់

Liny Chan September 23, 2024 23/09/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៧ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ សាលាដំបូង និងអយ្យការអមសាលាដំបូង-រាជធានី បានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១៣ករណី ដែលមានជនសង្ស័យចំនួន ៨០នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦១នាក់។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News