ព័ត៌មានជាតិ

មកដឹងប្រាក់រង្វាន់លើកទឹកចិត្ត នៃការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ខណៈការចុះឈ្មោះសល់ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ

Liny Chan September 8, 2024 08/09/2024

(ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» លើកទី១ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ខណៈការចុះឈ្មោះនៅសល់រយៈពេលជាង ៣សប្ដាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី (គ.ច.យ.ខ.ព)។ មុននឹងឈានដល់ការប្រកួតនេះដែរ គណៈកម្មការចំពោះកិច្ចខាងលើ ក៏បានរៀបចំនូវកិច្ចប្រជុំ ក៏ដូចជាសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដើម្បីត្រៀមលក្ខណៈ និងបញ្ជ្រាបនូវការយល់ដឹងផ្សេងៗ ពិសេសពាក់ព័ន្ធនឹងបទបញ្ជាការប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធ។ ក្នុងនោះថ្នាក់ដឹកនាំ គ.ច.យ.ខ.ព ក៏បានផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់កីឡាករ-កីឡាការិនីជយលាភី នៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” លើកដំបូងនេះផងដែរ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានវិញ្ញាសាសរុបចំនួន ១៤ ដោយបែងចែកជា ៣កម្រិត គឺការប្រកួតកម្រិតអាជីព ស្ម័គ្រចិត្ត និងការសម្ដែង ។ ចំពោះប្រាក់រង្វាន់លើទឹកចិត្តវិញ សម្រាប់ការប្រកួតកម្រិតអាជីព មេដាយមាស នឹងទទួលបាន ៣,០០០ដុល្លារ, មេដាយប្រាក់ ទទួលបាន ២,០០០ដុល្លារ, មេដាយសំរឹទ្ធ ១,០០០ដុល្លារ ។ ចំណែកការប្រកួតស្ម័គ្រចិត្ត […]

អាជ្ញាធរខេត្តស្វាយរៀង អំពាវនាវពលរដ្ឋ ដែលបានធ្វើសំណង់ផ្សេងៗនាំឱ្យស្ទះដល់មាត់លូបង្ហូរទឹក ត្រូវចូលរួមជាមួយក្រុមការងាររុះរើឱ្យបានគ្រប់ៗគ្នា មុនពេលក្រុមការងារចុះអនុវត្តវិធានការរដ្ឋបាល

Liny Chan September 8, 2024 08/09/2024

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀង ដើម្បីបញ្ជៀសការកកស្ទះលូ។ នាឱកាសនោះលោក សរ សុដានី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្ត អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង លោកបានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង និងក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុង។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារបានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមថែររក្សាមាត់លូបានល្អមិនមានចាក់លុបបិទ រឺមានសំរាមកកស្ទះឡើយ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានចាក់សាបបេតុងលុបមាត់លូដោយដាក់បំពង់ជ័រតូចៗខុសពីស្ថានភាពដើម ដែលក្រុមការងារបច្ចេកទេសបានកសាងធ្វើឱ្យមានការកកស្ទះមិនអាចឱ្យទឹកហូរចូលលូបង្ហូរទឹកធំបាន ទាំងនេះហើយដែលជាកក្តានាំឱ្យមានការជាន់លិច ដោយសារទឹកភ្លៀងរយៈពេលយូរដែលធ្វើឱ្យប៉ះពល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកអភិបាលរងខេត្តស្វាយរៀង បានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលបានធ្វើសំណង់ផ្សេងៗ ដែលនាំឱ្យរាំងស្ទះដល់មាត់លូបង្ហូរទឹកសូមមេត្តាចូលរួមជាមួយ ក្រុមការងាររុះរើឱ្យបានគ្រប់ៗគ្នាមុនពេលដែលក្រុមការងារចុះអនុវត្តវិធានការរដ្ឋបាល។ លោកបានលើកឡើងថា «សូមចាប់ផ្តើមពីខ្លួនយើង ដើម្បីជាគំរូល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តទស្សនកិច្ចនៅចិន ស្វះស្វែងរកការវិនិយោគ

Liny Chan September 8, 2024 08/09/2024

(ចិន)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ត​បំពេញ​ទស្សនកិច្ចនៅប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ដំណើរទស្សនកិច្ច​នៅ​ប្រទេសចិននាពេលនេះ គឺមានគោលដៅចម្បងស្វះស្វែងរកការវិនិយោគបន្ថែមទៀត​ពី​ប្រទេស​ចិន។ ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិនបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍​យ៉ាងក្បោះក្បាយលើកិច្ចការងារដែលចិន ធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការ​បង្កើត​តំបន់ពាណិជ្ជកម្មសេរីគំរូ (Pilot Free Trade Zone) ពិសេសក្នុងក្របខណ្ឌរបស់​ក្រុង​សៀមិន អមដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើឱ្យដំណើរការរបស់តំបន់​ពាណិជ្ជកម្ម​ប្រភេទនេះ។ បន្ទាប់ពីការចែករំលែកបទពិសោធន៍រួចរាល់ តំបន់ពាណិជ្ជកម្មសេរី FJFTZ និងក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ដើម្បី​រួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីចិន មកកម្ពុជា កាន់តែមានភាពសម្បូរបែប បង្កើន​ពិពិធ​កម្មសេដ្ឋកិច្ចសង្គមកម្ពុជា។ បន្ថែមលើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតឱកាសអញ្ជើញ​ចូលជួបពិភាក្សា​ការងារ​ជាមួយក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ដែលជាក្រុមហ៊ុនមានបទ​ពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរី​គំរូក្រុង​សៀ​មិន ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា […]

អ្នកនាំពាក្យអាកាសចរស៉ីវិល៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ

Liny Chan September 7, 2024 07/09/2024

(ភ្នំពេញ)៖ លោក ​ស៊ីន ចាន់សេរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា​ ដែលបា​នប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា ចំពោះការធ្វើការហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺគ្រាន់តែជាការហោះហើរសាកល្បងរបស់យន្តហោះបច្ចេកទេសប៉ុណ្ណោះ ពោលជាហោះហើរដោយតួចមួយ ដើម្បីធ្វើតេស្តឧបករណ៍បច្ចេកទេស ដែលទើបបំពាក់នៅអាកាសយានដ្ឋាន។ លោកបញ្ជាក់ថា ការហោះហើរសាកល្បងនេះ មិនមែនជាការហោះហើរសាកល្បងដឹកមនុស្ស ជាលក្ខណៈពាណិជ្ជកម្មនោះឡើយ។ ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំនានា ជុំវិញពីការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ស្អែក។ លោកបញ្ជាក់ថា «ការធ្វើតេស្តហោះហើរវិស្វកម្ម ឬការត្រួតពិនិត្យការហោះហើរ ការហោះហើរក្រិតខ្នាតវិស្វកម្ម (បច្ចេកទេស) គឺខុសគ្នាពីការសាកល្បងហោះហើរពាណិជ្ជកម្ម ដែលដឹកមនុស្ស។ ដូច្នេះការហោះហើរសាកល្បងនៅថ្ងៃទី៨ ខែកញ្ញាស្អែកនេះ គឺជាការហោះហើរត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើកឧបករណ៍នានា ដែលត្រូវបានបំពាក់នៅអាកាសយានដ្ឋាន»។ សូមជម្រាបថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ គម្រោងសាងសង់​អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជិត ៨៤% ដោយចំណាយទឹកប្រាក់សរុប​អស់ចំនួនប្រមាណ ១២២០លានដុល្លារ​ ​ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។ បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤​​ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ​នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ […]

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

Liny Chan September 7, 2024 07/09/2024

(កំពង់ចាម)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិនជាង៤ពាន់នាក់។ ពិធីពិនិត្យ និងព្យាបាលជំងឺនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងបរិវេណមហាវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានថ្លែងក្នុងឱកាសនោះថា ដោយមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជាជាង៣០០នាក់ ដែលជាគ្រូពេទ្យជំនាញតាមបណ្ដារមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ ដឹកនាំដោយលោក ហេង សុគង់ បានចុះមកជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំកោះសូទិន ដោយឥតគិតថ្លៃ។ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានបញ្ជាក់ថា ដើម្បីជួយសម្រាលទុក្ខលំបាក និងការចំណាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះសូទិន លោកនឹងខិតខំព្យាយាមធ្វើម៉េចឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឲ្យបានក្នុងមួយឆ្នាំម្ដង។ អភិបាលខេត្តកំពង់ចាម លោក […]

ពេញមួយខែ អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន

Liny Chan September 7, 2024 07/09/2024

(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ដឹកនាំអាជ្ញាធរក្រុង ស្រុក ដែលមានភូមិសាស្ត្រតាមដងស្ទឹងសែន និងកងកម្លាំងប្រដាប់អាវុធទាំង៣ ក៏ដូចជាប្រជាសហគមន៍ ធ្វើការដកហូតយកមករក្សាទុក និងមួយចំនួនទៀតបានដុតបំផ្លាញចោល ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំតាមដងស្ទឹងសែន។ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ក្រោយទទួលបានបទបញ្ជា លោកបានដឹកនាំអាជ្ញាធរក្រុងព្រះវិហារ និងអាជ្ញាធរស្រុក ដែលមានភូមិសាស្ត្រតាមដងស្ទឹងសែន ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាសហគមន៍ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំតាមដងស្ទឹងសែន ជាលទ្ធផលបានដកហូតឧបករណ៍នេសាទខុសច្បាប់បានជាច្រើនតោន យកមករក្សាទុក និងមួយចំនួនទៀតបានដុតបំផ្លាញចោល ក៏ដូចជាបានព្រលែងកូនត្រីជាច្រើនលានក្បាលផងដែរ។ លោក អ៊ុក គឹមសាន បានអះអាងថា ក្រៅពីការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន លោកក៏បានដឹកនាំក្រុមការងារចុះអប់រំណែនាំដល់ប្រជាពលរដ្ឋចំណាកស្រុក មកពីខេត្តកំពង់ធំ ខេត្តសៀមរាប ដែលបានមកសង់កូនខ្ទមរស់នៅបែបអាណាធិបតេយ្យតាមទំនប់ស្ទឹងសែន ប្រកបរបរនេសាទខុសច្បាប់ ឲ្យពួកគាត់រុះរើខ្ទមចេញ […]

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ឆ្នេរអង្កោល ខេត្តកែប នឹងក្លាយជាទីតាំងប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍កីឡាជាតិ នៅឆ្នាំនេះ

Liny Chan September 7, 2024 07/09/2024

(កែប)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងធ្វើឡើងនៅរាជធានី និងខេត្តចំនួន៤ ក្នុងនោះ ខេត្តកែប នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលនឹងចាប់ផ្តើមពីថ្ងៃ៣១ ខែតុលា ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លើទីតាំងឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការរត់ភ្លើងគប់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា។ នេះបើតាមការបញ្ជាក់ពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយប្រតិភូអមដំណើរ និងប្រធានមន្ទីរអង្គភាពដែលពាក់ព័ន្ធ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកែប។ លោក វ៉ាត់ ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍កីឡាជាតិ […]

កម្លាំងសមត្ថកិច្ចបង្ក្រាបការនាំចូលបង្កងខុសច្បាប់ជិត១តោន ដែលគ្មានឯកសារច្បាស់លាស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

Liny Chan September 7, 2024 07/09/2024

(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កម្លាំងរដ្ឋបាលជលផលខេត្ត បានឃាត់រថយន្ដមួយគ្រឿងដែលដឹកបង្កងខុសច្បាប់ ទម្ងន់សរុបជិត១តោន ដែលនាំចូលមកពីក្រៅប្រទេស ហើយពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូល​ និងនាំចូល​ផលិតផលជលផល គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីយប់រំលងអធ្រាត្រថ្ងៃទី០៤ ខែកញ្ញា លោកដឹកនាំមន្ត្រី សហការជាមួយកម្លាំងអាវុធហត្ថ បានធ្វើការចុះឃាត់រថយន្តមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3G-5776 ដែលដឹកបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ការឃាត់នេះដោយសារម្ចាស់រថយន្តនេះ មិនព្រមសហការគ្នាជាមួយកម្លាំងសមត្ថកិច្ច ខណៈដែលមន្រ្តីជំនាញធ្លាប់ធ្វើការណែនាំ និងព្រមានជាច្រើនលើកមកហើយ ប៉ុន្តែម្ចាស់បង្កង និងម្ចាស់ឡាននៅតែរឹងទទឹង ព្រហើនឌឺដង និងហ៊ានប្រមាថមន្ត្រីជាច្រើនលើកច្រើនសារ។ លោក ហេង សុភារិទ្ធ បានអះអាងថា ម្ចាស់រថយន្តនេះរួមទាំងថៅកែបង្កង នោះពុំមានលិខិតស្នាមត្រឹមត្រូវក្នុងការដឹកជញ្ជូន ហើយសម្ថកិច្ចក៏ធ្លាប់បានចុះណែនាំ និងព្រមានពីរបីដងហើយតែមិនព្រមសហការ។ ដូច្នេះលោកអភិបាលខេត្តកណ្តាល បានបញ្ជាឲ្យធ្វើការឃាត់រថយន្តនេះ រួមទាំងវត្ថុតាងតែម្តងដើម្បីចាត់ការតាមច្បាប់។ លោកបញ្ជាក់ថា […]

និយ័តករមូលបត្រកម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម ក្រោយមានការក្លែងបន្លំបោកប្រាក់ ក្នុងរូបភាពដាក់ប្រាក់វិនិយោគ

Liny Chan September 7, 2024 07/09/2024

(ភ្នំពេញ)៖ នាពេលកន្លងមកនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានពិនិត្យឃើញថា មានការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬការ អនុញ្ញាតពី ន.ម.ក. តាមមធ្យោបាយទូរគមនាគមន៍ផ្សេងៗដូចជា គេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយទំនាក់ទំនងផ្សេងទៀត ក្នុងគោលបំណងទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការ ជួញដូរដែលខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិ។ ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងស្ថាប័នទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រ ឬបណ្តាញទំនាក់ទំនងសង្គមមួយចំនួនមានប្រភពនៅក្រៅប្រទេសដែលធ្វើឱ្យ ន.ម.ក. ពិបាកនឹងគ្រប់គ្រង ចំណែកគេហទំព័រ ឬមធ្យោបាយ ទូរគមនាគមន៍មួយចំនួនទៀត ត្រូវបានបង្កើតឡើងដោយក្លែងបន្លំ តាមរយៈការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ ថ្នាក់ដឹកនាំស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាត ដើម្បីទាក់ទាញសាធារណជនឱ្យដាក់ប្រាក់ វិនិយោគ ឬធ្វើប្រតិបត្តិការជាមួយ ទោះបីជាមានវិធានការ និងចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងដោយ អាជ្ញាធរមានសមត្ថកិច្ចក៏ដោយ។ សកម្មភាពទាំងនេះបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំជាមួយក្រុមហ៊ុន មានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំស្ថាប័ន បង្កការរំខានដល់បរិយាកាស វិនិយោគនៅកម្ពុជា និងប៉ះពាល់ដល់ជំនឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុ […]

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំនេះនឹងមានកំណើន៥.៦ភាគរយ និង៥.៩ភាគរយ នៅឆ្នាំក្រោយ

Liny Chan September 6, 2024 06/09/2024

(ភ្នំពេញ)៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចំនួន៥.៦ភាគរយ ក្នុងឆ្នាំ២០២៤ និងចំនួន៥.៩ភាគរយ ក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ AMRO ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរបាយការណ៍របស់ AMRO បានបញ្ជាក់ថា «សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា នឹងបន្តដំណើរងើបឡើងវិញបន្តិចម្តងៗ ជាមួយនឹងកំណើនដែលបានព្យាករណ៍ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៤ និង៥.៩ភាគរយ ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយការស្ទុះងើបឡើងវិញ នៃវិស័យកាត់ដេរ»។ បើតាមរបាយការណ៍របស់ AMRO, ការងើបឡើងវិញនេះ ត្រូវបានគាំទ្រដោយវិស័យសេវាកម្ម ជាពិសេសការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក៏ដូចជាវិស័យផលិតកម្ម មិនមែនកាត់ដេរ ជាពិសេសការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងបន្លាស់រថយន្ត និងផ្នែកអគ្គិសនី។ ការនាំចេញសម្លៀកបំពាក់ និងវិស័យអចលនទ្រព្យនៅតែទន់ខ្សោយ។ ការស្ទុះងើបឡើងវិញ នៃវិស័យកាត់ដេរ ដោយសារតម្រូវការកាន់តែខ្លាំង នៅក្នុងទីផ្សារជឿនលឿនធំៗ និងការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ដ៏រឹងមាំ នឹងជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា នៅឆ្នាំ២០២៤ និង២០២៥។ បន្ថែមពីនោះទៀត វិស័យផលិតកម្មមិនមែនកាត់ដេរ ត្រូវបានគេរំពឹងថា នឹងរក្សានូវសន្ទុះកំណើនដ៏រឹងមាំរបស់ខ្លួន គាំទ្រដោយស្ថិរភាពផ្ទាល់ពីបរទេស។ […]