ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ចេញសេចក្ដីណែនាំពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្ដិសុខឯកជន

Liny Chan August 16, 2024 16/08/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំស្ដីពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្ដិសុខឯកជន។ តាមរយៈសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា សេចក្ដីណែនាំធ្វើឡើងក្នុងគោលបំណងបញ្ចៀសការភាន់ច្រឡំ នៃការប្រើប្រាស់ឯកសណ្ឋាដែលដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរបស់ក្រសួង ឬស្ថាប័នរដ្ឋនានា។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់អគ្គស្នងការនគរបាលជាតិ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ២.១ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំនេះ

Liny Chan August 16, 2024 16/08/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨ ៧២៨,៧១ ប៊ីលានរៀល ឬ ប្រមាណជា ២ ១៥៥,២៤ លានដុល្លារ ដែលស្មើនឹង ៥១,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំដោយផ្ទាល់និងតាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក គង់ វិបុល  បានបង្ហាញឱ្យដឹងថា ចំណូលដែលប្រមូលបានមានចំនួន ៩៦០,៧៩ ប៊ីលានរៀល ឬប្រមាណជា ២៣៧,២៣ លានដុល្លារ ដែលស្មើនឹង ៥,៧០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារបានបន្តដាក់ចេញនូវវិធានការសំខាន់ៗ ដូចជា ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងការអនុវត្តវិធានការសំខាន់ៗពាក់ព័ន្ធនឹង ១.អាករ ពិសេសលើវិស័យភេសជ្ជៈ និង ២.អត្រាអាករពិសេសសម្រាប់ផលិតផលថ្នាំជក់ផលិត និងចែកចាយក្នុងស្រុក។ […]

សង្កាត់កោះឧកញ៉ាតី នៃក្រុងអរិយក្សត្រ ខេត្តកណ្ដាល ប្រកាសបញ្ចប់រួចរាល់ការធ្វើប្លង់រឹងជូនពលរដ្ឋ

Liny Chan August 16, 2024 16/08/2024

(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាល​រងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលខេត្តខេត្តកណ្តាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបញ្ចប់រួចរាល់ការធ្វើប្លង់រឹងជូនពលរដ្ឋចំនួន ២,៣៧២ប័ណ្ណ និងត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ គឺភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិក្បាលកោះ និងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី។ ថ្លែងក្នុងឱកាសនោះលោក ប៊ុន ផេង បានថ្លែងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យមានការឣភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌ​ឲ្យបានចប់សព្វគ្រប់ជាស្ថាពរ។ លោកបន្តថា​ តាងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ​ ដែល​អាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក […]

រដ្ឋមន្ត្រី អ៊ាង សុផល្លែត បង្ហាញជំនឿថា នៅឆ្នាំ២០២៥ កម្ពុជាមិនបំពុលដោយថង់ប្លាស្ទិកទៀតឡើយ

Liny Chan August 15, 2024 15/08/2024

(កំពង់ស្ពឺ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីជំនឿ និងមានសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ) និងកម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងរីកសាយភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក នៅក្នុងនោះ នៅឆ្នាំ២០២៥ កម្ពុជាអាចនឹងមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក។ លោក អ៊ាង សុផល្លែត បានបង្ហាញជំនឿយ៉ាងដូចនេះនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាឱកាសដែលលោកបានដឹកនាំបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ប្លាស្ទិក ដល់កម្មករ និយោជិកជាង១០០០នាក់ មកពីតាមបណ្តារោងចក្រសហគ្រាសប្រមាណចំនួន ៦០៥រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ ។ លោក អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាចំណែកព្យាបាលពីការបំពុលដោយថង់ប្លាស្ទិក ដោយក្នុងនោះផ្តើមចេញពី​​​យើងទាំងអស់គ្នា។ យុទ្ធនាការនេះដែរនឹងរីកសាយភាយ ទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យផ្ទះយើងស្អាត ប្រទេសយើងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគនានាឱ្យមកវិនិយោគ​នៅក្នុងប្រទេសយើងឱ្យកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរលោក អ៊ាង សុផល្លែត ក៏បានបង្ហាញក្តីរំពឹងដូចនេះថា «យុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងទទួលបានជោគជ័យត្រឹម​រយៈពេល១ឆ្នាំ គឺឆ្នាំ២០២៥។ ក្នុងនាមក្រសួងបរិស្ថាន លោកនឹង ព្យាយាមធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចេញមកសម្អាតបរិស្ថាន រើសសំរាម ជុំវិញផ្ទះ […]

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន៖ ការអប់រំកុមារជនជាតិដើមភាគតិច រស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំង

Liny Chan August 15, 2024 15/08/2024

(រតនគិរី)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមជួយដោះស្រាយបញ្ហាអប់រំសម្រាប់កុមារ និងយុវជន ជាពិសេសកុមារ​ជនជាតិដើមភាគតិចរស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងក្រសួងអប់រំ នៃបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន កំពុងយកចិត្តទុកដាក់ខ្លាំង និងបានធ្វើសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងការអប់រំ សម្រាប់កុមារ និងយុវជនក្រៅសាលានៅក្នុងតំបន់។ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅខេត្តរតនគិរី ប្រមាណ ២៦៣នាក់។ នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងនូវអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោកគ្រូ អ្នកគ្រូដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការ កំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ដូចពេលនេះ ។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំយុវជន […]

រដ្ឋបាលរាជធានីភ្នំពេញ ផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានថ្មី, លោក កើត ឆែ ជាប្រធាន

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មី គឺជា «អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ» ក្រោយពីលោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគ​ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារថ្មី នៅខេត្តឧត្តមានជ័យ។ យោងតាមដីកាស្តីពីការបង្កើត មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអនុម័តពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ដីកាស្តីពី ការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេច៖ ប្រការ១៖ ត្រូវបានបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖ * ១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។* ២៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិកា។* ៣៖ លោកស្រី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះទេ

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសមិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះឡើយ ព្រោះថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយហើយ គឺឈប់ចេញអាជ្ញាប័ណ្ណឲ្យតទៅទៀត។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំដាក់ចេញវិធានការក្ដៅ ថ្ងៃមុនខ្ញុំឲ្យបិទអាជ្ញាប័ណ្ណល្បែងស៊ីសង ហើយបានចេញមកទៀត សុំអាជ្ញាប័ណ្ណ ខ្ញុំបានឲ្យបិទ ប្រមាណពាន់កន្លែង […] គោលនយោបាយរបស់យើង យើងបានបិទឈប់ចេញអាជ្ញាប័ណ្ណ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋានផ្សេងៗ នៅក្នុងប្រទេសកម្ពុជាទៀតនោះទេ ព្រោះថា ល្បែងផ្សងសំណាងទាំងអស់នេះ វាបង្កការបញ្ហាដល់ជីវភាព របស់ប្រជាពលរដ្ឋ។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យការរៀបចំពិធីសាសនាផ្សេងៗ ត្រូវមានស្ដង់ដារតែមួយ, អាចារ្យត្រូវប្រកាន់ខ្ជាប់សីលធម៌ដូចគ្នា ចៀសវាងជម្លោះកើតឡើង

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់អាចារ្យ អាចារិនី ដែលជាអ្នកដឹកនាំក្នុងកម្មវិធីសាសនាផ្សេងៗ ត្រូវតែប្រតិបត្តិទៅតាមស្ដង់ដាររួមតែមួយ ដោយប្រកាន់ខ្ជាប់តាមធម្មវិន័យព្រះពុទ្ធសាសនា និងរក្សានូវក្រមសីលធម៌សង្គម ដើម្បីចៀសវាងជម្លោះកើតឡើង។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អាចារ្យ អាចារិនី ក្នុងនាមជានាយកជន (អ្នកដឹកនាំ) ក្នុងពិធីកម្មផ្សេងៗត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ពោលមិនត្រឹមតែមានភាពឆ្លាតក្នុងការដឹកនាំគេឲ្យ​អនុវត្តបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានពហុចំណេះដឹង ទាំងផ្លូវលោក ផ្លូវធម៌ និងពិធីកម្មផ្សេងៗច្បាស់លាស់ទៅតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឲ្យ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រពៃណីវប្បធម៌ និងការប្រតិបត្តិ ក្រមសីលធម៌របស់អាចារ្យត្រូវដូចគ្នា នោះនៅពេលដាក់អាចារ្យពីរនាក់ទន្ទឹមគ្នាអត់មានបញ្ហា ហើយមានការវិវឌ្ឍទៅថ្ងៃក្រោយ សូមមានការឯកភាពមូលដ្ឋាន […] អ្នកដឹកនាំកម្មវិធី ឬនាយកជន គឺសំខាន់ណាស់ដូច្នេះការឯកភាពគ្នានូវទំនៀមទម្លាប់ប្រពៃណីខ្មែរមួយ ត្រូវតែមានការឯកភាពគ្នា។ វគ្គបណ្ដុះបណ្ដាល គឺជារឿងសំខាន់»។ ក្នុងន័យនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា […]

សម្តេចនាយករដ្ឋមន្ត្រី៖ «មូលហេតុចម្បងដែលយើងបាត់បង់ទឹកដី ដោយសារយើងចេះតែឈ្លោះគ្នា បើយើងរួមគ្នា ឯកភាពគ្នា ទើបជាតិយើងខ្លាំង» 

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងជាថ្មីអំពីតំបន់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដោយបានកត់សម្គាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមឃើញថា រយៈពេលចុងក្រោយនេះ ចរន្តពីរផ្សេងគ្នារបស់ប្រជាពលរដ្ឋ មានការគាំទ្រ និងមានខ្លះសុំឱ្យដកខ្លួនចេញ ដែលនាំឱ្យមានមន្ទឹលសង្ស័យគ្នា​រវាងខ្មែរ និងខ្មែរ កើតមានការព្រួយបារម្ភខ្លាចថានឹងនាំមកនូវការបែកបាក់ ឬ អំពើហិង្សាណាមួយកើតឡើង។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការប្រឈមគ្នាមិនមែនជាដំណោះស្រាយនោះទេ ការចេះនិយាយគ្នា ស្វែងរកការឯកភាពគ្នា ទើបជាដំណោះស្រាយល្អ។ សម្តេចសង្កត់ធ្ងន់ថា ជាស្តែងប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញហើយថា ការឈ្លោះទាស់ទែងគ្នារវាងខ្មែរ និងខ្មែរ ជាមូលហេតុចំបង ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងអធិបតេយ្យជាតិ។ មានតែការរួបរួមគ្នា ឯកភាពគ្នាទេ ទើបជាតិយើងខ្លាំង ការពារបាននូវការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ការថ្លែងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ការកង្វល់អំពីទឹកដី គឺជាកាតព្វកិច្ច និងជាសិទ្ធិរបស់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់ ធ្វើអីក៏កុំឱ្យមានការបែកបាក់សាមគ្គីជាតិ ការបញ្ចេញទស្សនៈត្រូវមានក្របខ័ណ្ឌមួយ កុំឈានដល់ការប្រើហិង្សាកាប់ចាក់គ្នា […]