សិស្សកម្ពុជា ដណ្តើមបានពាន ៦ និងមេដាយជាង ៥០គ្រឿង ក្នុងចំណោមសិស្សមកពី ២៦ប្រទេស ចូលរួមប្រកួតប្រជែងកំរិតភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក
Liny Chan
July 30, 2024
30/07/2024
(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជាកំពុងតែបានបង្ហាញឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ជាក់ស្តែងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់អន្តរជាតិដ៏ធំ ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ Montclair State នៅសហរដ្ឋអាមេរិក ដែលមានកូនសិស្សកម្ពុជា ៣៩នាក់ បានទៅធ្វើការប្រកួតប្រជែង ក្នុងនោះកូនសិស្សពីកម្ពុជា អាចដណ្តើមបានពាន ៦ មេដាយជាង ៥០គ្រឿង លើការប្រកួតប្រជែងមួយនេះក្នុងចំណោមសិស្ស ២៧១រូប មកពី ២៦ប្រទេសទូទាំងសកលលោក។ កម្មវិធីប្រកួតប្រជែងនេះជុំទី១ បានធ្វើក្នុងតំបន់ដែលមានសិស្សចូលរួមប្រឡងតាមរយៈ Online ជាច្រើននាក់មកពីសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel និងបានសម្របសម្រួល និងបញ្ជូនកូនខ្មែរជាច្រើន ៣៩រូប ទៅចូលរួមប្រកួតប្រជែងភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៧ថ្ងៃ។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងជាមួយនឹងការទទួលបានពាន១ មេដាយមាស១ និងមេដាយសំរឹទ្ធ១ យុវតី គា បញ្ញាលីន បានបញ្ជាក់ឱ្យដឹងថា […]