ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ រវាងកម្ពុជា-វៀតណាម-ឡាវ ជួយតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ

Liny Chan July 24, 2024 24/07/2024

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអះអាងច្បាស់ៗថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែនទាំងនោះ ហើយមិនមានការកាត់ខេត្តចំនួន៤របស់កម្ពុជា ឲ្យទៅប្រទេសវៀតណាមនោះទេ។ តាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ក្រោយមានការប្រឌិតព័ត៌មានរឿងកម្ពុជា កាត់ដីខេត្តចំនួន៤ ឲ្យទៅប្រទេសវៀតណាមនោះ, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចផ្ទាល់តែម្ដង កាលពីឆ្នាំ១៩៩៩ ហើយសម្ដេចជាអ្នកស្នើសុំការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំប្រទេសឡាវ និងវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺខ្លួនខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត ហើយនៅក្នុងពេលទស្សនកិច្ចនៅឡាវ ខ្ញុំបានស្នើភាគីឡាវដើម្បីគាំទ្រ។ បន្ទាប់ទៅខ្ញុំក៏ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ខ្ញុំក៏បានស្នើចំពោះនាយករដ្ឋមន្ដ្រីវៀតណាម ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមនេះ […] យើងចាំបាច់ត្រូវរកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ យើងមើលឃើញពីភាពចាំបាច់នៅក្នុងតំបន់នោះ ដោយផ្អែកលើកត្តាសំខាន់ៗ៤យ៉ាង មានទាំងការតភ្ជាប់ខាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគ្គិសនី ការផ្លាស់ប្ដូរទំនិញ ទេសចរណ៍»។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន មូលហេតុដែលសម្ដេចផ្ដួចផ្ដើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV […]

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងសិក្សាលើសំណូមពរសុំបន្ធូរបន្ថយការដាក់ពិន័យលើភាគីលោកគ្រូ អេ ភូថង, អ្នកគ្រូ សាំង សុម៉ាលី និងកីឡាការិនី អេ ព្រីយ៉ានុត ក្រោយទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈ

Liny Chan July 24, 2024 24/07/2024

(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកនឹងសិក្សាបន្តជាមួយនឹងអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខូវ ឆាយ បានឱ្យដឹងថា«ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំនឹងសិក្សាបន្តជាមួយនិងអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។ #កីឡាប្រដាល់គុនខ្មែរ #កីឡារស់ក្នុងសន្តិភាព […]

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ ដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះថ្នាក់រហូតបាត់បង់ជីវិត ខណៈមានពលរដ្ឋ១៧នាក់ពុលផ្សិតនៅរតនគិរី

Liny Chan July 24, 2024 24/07/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល ខណៈដែលមានករណីពុលផ្សិតនៅខេត្តរតនគិរី ចំនួន ១៧ករណី។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកទ២៤ ខែកក្កដា នេះបានឲ្យដឹងថា កាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំឃុំប៉ក់ញ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត ដោយត្រូវបាននិងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុមការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធដោយទទួលការផ្ដល់យោបល់បច្ចេកទេសពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវករណីពុលនេះនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្ដាលឱ្យពុល នៅពេលបរិភោគ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានការដូចខាងក្រោមប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយត្រូវ៖ *មុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថា ផ្សិតនោះមិនពុល ឬសូមស្វែងរក សាកសួរចាស់ទុំ ដែលស្គាល់ច្បាស់ថា […]

សម្តេចតេជោ ហ៊ុន សែន ស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះបុគ្គលអុជអាល បំភ្លៃការពិតជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ដោយគ្មានការបន្ធូរបន្ថយទោសឡើយ​ 

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះបុគ្គលដែលបានអុជអាល និងបំភ្លៃ​ការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ខណៈបច្ចុប្បន្ននេះ មនុស្ស៣នាក់ហើយដែលបានចាប់ខ្លួនបន្ទាប់ពីនិយាយបំភ្លៃករណីនេះ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)​ ទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤​។ សម្តេចបានសង្កត់ធ្ងន់ថា ការនិយាយអុជអាលបំភ្លៃ​ការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដែលមិនអាចទទួលបានយកបាន និងមិនអាចលើកលែងទោសឱ្យបានទេ។ សម្តេចតេជោ បានគូសបញ្ជាក់ថា «តើមានកិច្ចព្រមព្រៀងមួយណាដែលទាក់ទងនឹងការដោះដូរអធិបតេយ្យភាព ហើយបើសិនជាមានការដោះអធិបតេយ្យភាព តើចាំបាច់ប្រទេសទាំង៣នេះ បោះព្រំដែនជាមួយគ្នាធ្វើអី ការចោទប្រកាន់នេះជាការប្រមាថមិនអាចលើកលែងទោសឱ្យបានទេ ហើយខ្ញុំព្រះករុណា ស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់អតិបរមា ហើយសុំឱ្យក្រសួងយុត្តិធម៌ និងពន្ធធនាគារសុំកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជី ដែលមិនត្រូវបានទទួលការបន្ធូបន្ថយទោសឬលើកលែងទោស គឺឱ្យជាប់គុករហូតដល់ឱ្យផុតកំណត់ ព្រោះនេះគឺជាការសន្សំរឿងជាការប្រមាថដ៏ធ្ងន់ធ្ងរ សូម្បីតែម្សិលមិញដែលខ្ញុំព្រះករុណា ខ្ញុំបង្ហោះ ឈ្មោះ ហៃ វណ្ណា នៅឯជប៉ុន បានចូលមកនិយាយពីរឿងកាត់ដី៤ខេត្តឱ្យគេ […]

សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល ប្រមូលឱ្យអស់ជនបំភ្លៃ លើកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV, អ្នកនៅក្រៅប្រទេស ត្រូវចងក្រងប្រវត្តិគ្រួសារ ដែលនៅក្នុងប្រទេស

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរាជរដ្ឋាភិបាល តាមប្រមូលឱ្យអស់ ជនដែលបំភ្លៃលើកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ។ សម្រាប់អ្នកនៅក្រៅប្រទេស ត្រូវចងក្រងប្រវត្តិគ្រួសារ ដែលនៅក្នុងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺមានតែសេដ្ឋកិច្ច និងសង្គម ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ហើយសម្តេចចាត់ទុកការមូលបង្កាច់លើកិច្ចសហប្រតិបត្តិការនេះ ដោយថាជាសហព័ន្ធឥណ្ឌូចិនជាដើម ជាទង្វើឆ្កួតពេកហើយ។ ក្នុងឱកាស ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវ រាជរដ្ឋាភិបាល តាមស្រាវជ្រាវប្រមូលឲ្យអស់នូវក្រុមទាំងឡាយណា ដែលបង្កើតរឿងនេះ ហើយដែលស្ថិតនៅក្នុងប្រទេស និងចងក្រងសំណុំរឿងទាំងឡាយនូវអ្នកដែលបញ្ចេញពីក្រៅប្រទេស ហើយត្រូវសិក្សាពីប្រវត្តិគ្រួសារនៅកន្លែងណា ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង»។ ការបំភ្លឺរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីរួមគ្នាជាមួយវៀតណាម និងឡាវនោះទេ

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ គ្មានកិច្ចព្រមព្រៀងណាមួយ ដែលនាំឱ្យបាត់បង់អធិបតេយ្យភាពជាតិ ឬជាការបញ្ចូលដែនដីរួមគ្នាជាមួយវៀតណាម និងឡាវ នោះឡើយ។ សម្តេចតេជោ ចាត់ទុកការចោទប្រកាន់នេះ ជាការញុះញង់ដែលមិនអាចលើកលែងឱ្យឡើយ និងស្នើឱ្យតុលាការកាត់ទោសជនទាំងនោះឱ្យធ្ងន់ធ្ងរ។ បើតាមសម្តេចតេជោ ហ៊ុន សែន មានមនុស្ស ៣នាក់ហើយត្រូវបានចាប់ខ្លួន ក្រោយលើកឡើងបំភ្លៃការពិត លើកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្មានកិច្ចព្រមព្រៀងណា ដែលទាក់ទិនជាមួយនឹងការបញ្ចូលដែនដីជាមួយគ្នានោះទេ អត់មានទេ ក្រៅតែពីបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ ដែលភាគីនិមួយៗ ត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យទៅវិញទៅមក»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មិនមែនទទួលបានផលប្រយោជន៍តែកម្ពុជានោះទេ […]

សម្តេចតេជោ ហ៊ុន សែន ​ប្រកាសមិនអត់ឱនឱ្យអ្នកដែលមូលបង្កាច់ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណឡើយ ខណៈសម្តេចអ្នកផ្តួចផ្តើមផ្ទាល់តាំងពីឆ្នាំ១៩៩៩

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសមិនអត់ឱនឱ្យ ជនទាំងឡាយ ដែលផ្សព្វផ្សាយបំភ្លៃអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ-CLV នោះឡើយ ខណៈដែលសម្តេចជាអ្នកផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩ មិនមែនវៀតណាមទាល់តែសោះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទិនទៅនឹងតំបន់អភិវឌ្ឍត្រីកោណ ហើយដែលរឿងនេះក្នុងប៉ុន្មានថ្ងៃនេះ មានការមួលបង្កាច់ ដែលមិនអាចអត់ឱនឱ្យបានទេ សម្រាប់ជនទាំងឡាយណា ដែលបានមួលបង្កាច់សភាពការណ៍នេះ រហូតដល់ចោទមេដឹកនាំកម្ពុជាជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិទាក់ទិននឹងការកាត់ដី៤ខេត្ត ទៅឱ្យវៀតណាម»។ ការបំភ្លឺរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន បានផ្សព្វផ្សាយបំភ្លៃការពិតក្នុងន័យថា កម្ពុជាបានកាត់ខេត្តចំនួន៤រួមបញ្ចូលជាដែនដីជាមួយវៀតណាម។ សម្តេចបានចាត់ទុកថាការបំភ្លៃរបស់ក្រុមប្រឆាំង ដែលមានសេណារីយ៉ូពីក្រៅប្រទេសអំពីសភាពការណ៍នេះ នឹងជំរុញឱ្យសមាជិករបស់ខ្លួន ដែលអនុវត្តផែនការបំភ្លៃនេះប្រឈមចំពោះមុខច្បាប់ ខណៈមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយ។ សម្តេចបានលើកឡើងទៀតថា៖ «អ្នកក៏ត្រូវតែដឹងថា ការញុះញង់និងការបំភ្លៃរបស់អ្នកបានធ្វើឱ្យអ្នកខាងក្នុងជាប់គុក ហើយប្រសិនបើរឿងនេះកើតឡើង មានទៅដល់ការជាប់គុកជាប់ច្រវាក់ សូមកុំបន្ធូរបន្ថយឱ្យសោះ ព្រោះទង្វើដែលគេបានធ្វើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វាធ្ងន់ធ្ងរហួសកម្រិត»។ ក្រៅពីបំភ្លឺចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំង សម្តេចក៏បានឆ្លើយតបចំពោះ ការលើកឡើងរបស់ លោក […]

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យដាក់ទោសឱ្យធ្ងន់ធ្ងរ ចំពោះអ្នកបំភ្លៃការពិត ពីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV DTA)

Liny Chan July 23, 2024 23/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងការថ្លែងសារពិសេសជូនពលរដ្ឋ ទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា ហើយញុះញង់ បំភ្លៃការពិត ពាក់ព័ន្ធនឹងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ សម្ដេចតេជោ បានប្រាប់ទៅកាន់អ្នកបំភ្លៃការពិតពីក្រៅប្រទេសថា សម្ដីរបស់អ្នកទាំងនោះ អាចឱ្យអ្នកនៅក្នុងប្រទេសជាប់ពន្ធនាគារបាន។ ជាមួយគ្នានេះ​ សម្ដេចតេជោ បានស្នើដាក់ទោសឱ្យធ្ងន់ធ្ងរ ព្រោះការបំភ្លៃមួយចំនួនខុសពីការពិតទាំងស្រុង។ សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។ តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត […]

អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឱ្យខានតែបានលើក្មេងទំនើង សារធាតុញៀន និងល្បែងស៊ីសងខុសច្បាប់

Liny Chan July 23, 2024 23/07/2024

(ត្បូងឃ្ម)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំ និងបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឱ្យខានតែបានលើក្មេងទំនើង បង្កអនាធិបតេយ្យ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហាមដាច់មិនអោយមានអ្នកអន្តរាគមន៍ឡើយ។ មានប្រសាសន៍បែបនេះ ក្នុងឱកាសលោក ប៉ែន កុសល្យ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកមេមត់។ ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ចំពោះបញ្ហាក្មេងទំនើង និងគ្រឿងញៀន ជាពិសេសសារធាតុញៀនប្រភេទថ្មី ដែលផលិតពីរុក្ខជាតិម្យ៉ាងឈ្មោះថា ខាត (KHAT) ដែលក្រសួងសុខាភិបាលអះអាងថា ជារុក្ខជាតិ មានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ដែលរាជរដ្ឋាភិបាល យើងហាមឃាត់ក្នុងការដាំនាំចេញ-នាំចូល និងប្រើប្រាស់ប្រសិនបើក្នុងភូមិ ឃុំ ស្រុករបស់យើង ពិនិត្យឃើញថាមានការដាំចែកចាយ និងប្រើប្រាស់ ត្រូវធ្វើការចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងឡើយ។ លោក ប៉ែន កុសល្យ […]

អគ្គលេខាធិការរង UN កោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់

Liny Chan July 23, 2024 23/07/2024

(ភ្នំពេញ)៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងជំនួបជាមួយ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក Atul Khare ក៏បានសម្តែងនូវការស្ញប់ស្ញែងចំពោះកម្ពុជា ដែលឈរលើលេខរៀងទី២៧ ក្នុងចំណោមប្រទេសទាំង១២១ ដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប ក្នុងនោះមានកងកម្លាំងនារីរហូតដល់ទៅ ២០%។ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកពីការរួមចំណែករបស់លោក កាលនៅក្នុងតំណែងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប អស់រយៈពេលជិត២០ឆ្នាំកន្លងទៅនេះ។ លោកបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមវិភាគទានដល់បេសកកម្មរក្សាសន្តិភាព ទោះបីជួបការប្រឈមនិងការបាត់បង់ជីវិតមួយចំនួនរបស់កងទ័ពមួកខៀវយើងក្នុងបេសកកម្មនោះយ៉ាងណាក៏ដោយ។ លោកអនុប្រធានទី១ និង លោកអគ្គលេខាធិការរង អ.ស.ប បានវាយតម្លៃខ្ពស់ពី សារសំខាន់មិនអាចកាត់ថ្លៃនៃនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជា សម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ នេះ។ កម្ពុជាជាប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប […]