ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់កូនត្នោត ១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ

Nisaiy KP July 21, 2024 21/07/2024

(ត្បូងឃ្មុំ)៖ កូនត្នោតចំនួន១០,០០០ដើម ត្រូវបានដឹកដល់ទីតាំងកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានរៀបចំកសាងសម្រាប់បុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា ជូនកូនចៅជំនាន់ក្រោយ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោតនេះ និងដើមឈើនានាឱ្យបានច្រើនដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងបរិស្ថាន។ សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញចូលរួមជាធិបតីក្នុងពិធីដាំកូនត្នោតចំនួន១០,០០០ដើម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ […]

យោធាជើងខ្លាំងកាន់ AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការ

Nisaiy KP July 21, 2024 21/07/2024

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩:៣២នាទី មានករណីបុរសម្នាក់ បានប្រើប្រាស់កាំភ្លើង ០១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះ បានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសនោះ យកមកសួរនាំ។ ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួនយកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែងជនរងគ្រោះ នៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះ បានចោទមកលើខ្លួនថា បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះ ដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក ៤ទៅ៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹង នៅនឹងចង្កេះផង ទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡាន ដើម្បីគំរាមពួកនោះឲ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា […]

អាជ្ញាធរជាតិអប្សរា ជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា

Nisaiy KP July 21, 2024 21/07/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីប្រុងពលីបើកការដ្ឋានជួសជុល មានការអញ្ជើញក្រោមអធិបតីភាពលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក Lu Qizhi អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិភូក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អភិបាលស្រុកស្វាយលើ ប្រធាននាយកដ្ឋាន អនុប្រធាន អាជ្ញាធរមូលដ្ឋាន មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។ លោក គឹម សុធិន បានឱ្យដឹងថា ស្ថានភាពស្ពានហាលខាងកើតនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសារកត្តាមនុស្ស អាយុកាល ធម្មជាតិ។ ជញ្ជាំងស្ពានស្រុត ប្រេះហែក ទ្រេត និងរលុះធ្លាក់មួយចំនួន ចំណែកឯបង្កាន់ដៃនាគរលំដួលទាំងស្រុង ថ្មបែកបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មប្រេះបែក និងពុកផុយ ហើយសសរមូលទ្របង្កាន់ដៃនាគក៏ដួលរលំស្ទើរទាំងស្រុងដែរ។ លោកបន្តទៀតថា គម្រោងជួសជុលស្ពានហាលខាងកើតដែលជាច្រកចូលសំខាន់របស់ប្រាសាទនេះ មានទទឹង១៣ម៉ែត្រ បណ្តោយរួមទាំងរចនាសម្ពន្ធស្ពានហាលប្រវែង១០០ម៉ែត្រ។ ការងារសិក្សាស្រាវជ្រាវបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ ហើយការងារជួសជុលគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ លោក Lu […]

ទឹកស្ទឹងពោធិ៍សាត់ ស្រកចុះតិចតួចបំផុត ខណៈកម្រិតកម្ពស់ព្រឹកនេះ ៤,៨២ម៉ែត្រ, មន្ទីរធនធានទឹក នៅតែអំពាវនាវពលរដ្ឋរស់នៅតាមស្ទឹងបង្កើនការប្រុងប្រយ័ត្ន

Nisaiy KP July 21, 2024 21/07/2024

(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមព្រឹកនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤,៨២ម៉ែត្រ (ស្រកចុះ០,០៤ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ, ស្ទឹងក្រវាញ មានកម្ពស់២,៧៩ម៉ែត្រ (កើនឡើង០,២៧ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៦ម៉ែត្រ, ស្ទឹងវាលវែង មានកម្ពស់២,១០ម៉ែត្រ (ស្រកចុះ១,១០ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ និងទន្លេកំពង់លួង មានកម្ពស់១.៧៩ម៉ែត្រ (កើនឡើង០,២ម៉ែត្រ)។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងរបាយការណ៍នោះបានបន្តថា សីតុណ្ហភាព មានចន្លោះពី ២៥ °c – ៣៣ °c កម្ពស់ទឹកភ្លៀង២៤ម៉ោង មាន៣/៧ក្រុងស្រុក ក្នុងនោះក្រុងពោធិ៍សាត់ ១៥,៣មីលីម៉ែត្រ, ស្រុកវាលវែង ៣,៤មីលីម៉ែត្រ និងស្រុកក្រគរ ១៦,៣មីលីម៉ែត្រ។ ប្រសិនបេីភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលេី នៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់ នឹងមានការកេីនឡេីងខ្ពស់ អាចឈានដល់កម្រិតមួយ ត្រូវប្រកាសអាសន្ន។ ដូច្នេះហើយ មន្ទីរធនធានទឹក នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ […]

ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់ពីប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលជួបការលំបាកខ្លាំងដោយសារបញ្ហាអាកាសធាតុ តែក្រុមរុករកកំពុងបន្តប្រឹងប្រែងគ្មានពេលសម្រាក

Nisaiy KP July 21, 2024 21/07/2024

(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ពីប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ១គ្រឿង រួមជាមួយមនុស្ស២នាក់ ដែលបានបាត់ដាននៅតំបន់ជួរភ្នំក្រវាញភូមិសាស្រ្តខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានការលំបាកខ្លាំង ដោយសារបញ្ហាអាកាសធាតុ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា៖ «ក្នុងរយៈប្រតិបត្តិការរុករករយៈពេល៧ថ្ងៃ គឺមានការលំបាកប្រចាំថ្ងៃ ដោយសារតែបញ្ហាធាតុអាកាសភ្លៀងធ្លាក់ជាប់ ចុះអ័ព្ទ តាមផ្លូវអាកាសមិនអាចធ្វើសកម្មភាពបាន ធ្វើដំណើរក៏មិនបាន គឺការរុករបស់បងប្អូនគ្រប់ទីកន្លែង នៅតែមិនទាន់បានលទ្ធផលនៅឡើយទេ បងប្អូនកងទ័ពខិតខំណាស់»។ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានចូលផ្ទាល់សម្រាប់ប្រតិបត្តិការនេះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមកោតសសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ព រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បើទោះបីជាមានភ្លៀងធ្លាក់ ឬយយប់ ថ្ងៃ យ៉ាងណាក៏ដោយនៅតែខិតជម្នះតស៊ូ បំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីស្វែងរកឧទ្ធម្ភាគចក្រ រួមជាមួយអ្នកបាត់ខ្លួន។ បន្ថែមលើសនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ក្នុងនាមជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់តាំងអគ្គលេខធិការ ដឹកនាំកម្លាំងដើម្បីសហការសម្របសម្រួលជាមួយកម្លាំងរុករកទាំងអស់។ ក្រុមការងារបានខិតខំដឹក ស្បៀងតាមផ្លូវអាកាសបញ្ជូនដល់កងទ័ពដែលកំពុងបំពេញប្រតិបត្តិការ។ […]

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤

Nisaiy KP July 21, 2024 21/07/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបជាមួយនឹងព្យុះមួយឈ្មោះ ហ្គ្សាមី (Gaemi) គ្របដណ្ដប់លើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពល មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជា មានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

ប្រជាពលរដ្ឋខេត្តក្រចេះ ត្រៀមខ្លួនចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

Nisaiy KP July 21, 2024 21/07/2024

(ក្រចេះ)៖ ប្រជាពលរដ្ឋខេត្តក្រចេះ ត្រៀមខ្លួនចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការបង្ហាញនូវការគាំទ្រ និងការត្រៀមចូលរួមអបអរសាទររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងក្នុងឱកាសពិធីប្រគេនទៀនចំណាំព្រះវង្សាដល់វត្ត ចំនួន១២ ស្ថិតក្នុងក្រុងក្រចេះ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នាសាលាឆាន់ វត្តសិរីសន្ធរវង្ស ក្រុងក្រចេះ ក្រោមវត្តមានចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។ ព្រះសង្ឃ តាជី យាយជី បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ បានសំដែងនូវការអបអរសាទរ និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានសារៈសំខាន់នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។ តាមរយៈនេះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ត្រៀមវាយគង ជួង រគាំង ទូងស្គរ […]

ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្ពស់៤.៨៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៥ម៉ែត្រ, មន្ទីរធនធានទឹក អំពាវនាវពលរដ្ឋរស់នៅតាមស្ទឹងបង្កើនការប្រុងប្រយ័ត្ន

Liny Chan July 20, 2024 20/07/2024

(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមរសៀលនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ), មន្ទីរធនធានទឹក បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។ បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យ សីតុណ្ហភាព មានចន្លោះពី ២៥ °c – ៣២ °c។ ប្រភពបន្តថា បច្ចុប្បន្នកម្ពស់ទឹកភ្លៀង២៤ម៉ោង មាន២/៧ក្រុងស្រុក ក្នុងនោះស្រុកវាលវែង ១៨.១មីលីម៉ែត្រ និងស្រុកភ្នំក្រវាញ ១.០មីលីម៉ែត្រ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ +០.៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ -០.២៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម), ស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ -២,៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ) និងទន្លេកំពង់លួង មានកម្ពស់១.៥៩ម៉ែត្រ។ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ នៃស្រុកវាលវែង ស្ថានភាពកម្ពស់ […]