ព័ត៌មានជាតិ

លោក ពុយ គា៖ ការដាក់ឈ្មោះផ្លូវ ឬមហាវិថីជាឈ្មោះមេដឹកនាំប្រទេសណាមួយនៅកម្ពុជា បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ កម្ពុជានឹងសម្ពោធផ្លូវក្រវាត់ក្រុងទី៣មួយខ្សែទៀតហើយ ដោយនឹងប្រសិទ្ធនាមឈ្មោះថា «មហាវិថី ស៊ី ជីងពីង»។ បើតាម លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និអន្តរជាតិបានលើកឡើងថា ការដាក់ឈ្មោះផ្លូវណាមួយនៅកម្ពុជា តាមឈ្មោះថ្នាក់ដឹកនាំប្រទេសណាមួយ មិនមែនជាការបង្ហាញពីសម្ពាធ ឬឥទ្ធិពលនៃប្រទេសមួយមកលើប្រទេសមួយទៀតនោះទេ តែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងគ្នា និងគ្នា នៅក្នុងសម័យដឹកនាំណាមួយ។ នេះបើតាមការបញ្ជាក់របស់លោក ពុយ គា នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។ លោក ពុយ គា បានបន្ថែមថា នៅក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ្ឋ កម្ពុជាក៏មានដែរមហាវិថី ម៉ៅសេទុង, មហាវិថី គីម អ៉ីលស៊ុង និងមហាវិធី ស៊ូ កាណូ ផងដែរ ដែលនេះសុទ្ធតែបង្ហាញពីចំណងមិត្តភាពដ៏សម្បូរបែបនាសម័យនោះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ចូលទស្សនិកទស្សនាកិច្ចពិភាក្សាដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ដើមហេតុនាំឲ្យចិនមានរហ័សនាម «អ្នកការទូតចម្បាំងចចក»

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានបង្ហាញឲ្យដឹងអំពីមូលហេតុដែលនាំឲ្យប្រទេសចិន មានរហ័សនាមសម្រាប់ «អ្នកការទូតចម្បាំងចចក»។ អ្នកការទូតចម្បាំងចចក ត្រូវបានកំណត់ និងបង្ហាញអំពីឥរិយាបថការទូតរបស់ចិន ដែលមានភាពស្វាហាប់ អង់អាចក្លាហានជាងមុន ជាពិសេសហ៊ានតមាត់ជាមួយសហរដ្ឋអាមេរិក ជាងសម័យណាទាំងអស់។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើនរណាខ្លះជាអ្នកដែលទទួលបានរហ័សនាមជាអ្នកការទូតចម្បាំងចចករបស់ចិន ហើយដើមហេតុដំបូងកើតឡើងដោយសារអ្វីនោះ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

CoolApp កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន ខណៈយុវជនជាច្រើន ចូលរួមត្រេកអរចំពោះវត្តមានកម្មវិធីនេះលើទឹកដីកម្ពុជា

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ ត្រឹមតែរយៈពេលប្រមាណ២០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធី CoolApp មានអ្នកទាញយកទៅប្រើប្រាស់រហូតដល់ជិត២៣ម៉ឺននាក់ហើយ ខណៈសន្ទុះនៃការគាំទ្រ និងការដំឡើងកាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ CoolApp ដែលជាបណ្តាញទំនាក់ទំនងសង្គម Chat កម្រិតស្តង់ដារអន្តរជាតិលើកដំបូងរបស់កម្ពុជា មានគុណភាពមិនចាញ់ Telegram និង WhatsApp ឡើយ។ កម្មវិធីនេះ ធ្វើឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសងាយស្រួលបំផុតក្នុងការផ្ញើសារ និងទំនាក់ទំនង Call ផ្សេងៗយ៉ាងលឿនរហ័ស ជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មី End-to-end Encryption ដែលជាប្រព័ន្ធសុវត្ថិភាព​ ធានាឯកជនភាពរបស់អ្នកប្រើប្រាស់គ្រប់គ្នា 100% ព្រោះគ្មានជនណាម្នាក់អាចមើល ឬអានសាររបស់យើងឡើយ។ ទន្ទឹមនឹងការគាំទ្រកំពុងផ្ទុះឡើងនៅពេញប្រទេស យុវជនជាច្រើនដែលបានប្រើប្រាស់បណ្តាញសង្គមនេះ បានសម្តែងការសាទរ និងស្វាគមន៍ចំពោះវត្តមានកម្មវិធីនេះ និងបានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមប្រើប្រាស់ដើម្បីលើកទឹកចិត្តដល់ក្រុមអ្នកជំនាញ ផ្នែកបច្ចេកវិទ្យាជាជនជាតិខ្មែរ ដែលបានចំណាយពេលជាង៣ឆ្នាំ ដើម្បីខិតខំសិក្សាស្រាវជ្រាវធ្វើឱ្យសមិទ្ធផលនេះកើតចេញជារូបរាង។ យុវជន និងយុវតី៣រូប មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក៏បានលើកឡើងពីចំណុចពិសេសៗរបស់កម្មវិធី CoolApp ដែលបានជួយសម្រួលដល់ការសិក្សារបស់ពួកគេផងដែរ។ ចំណែក យុវតី អ៊ុង សុគន្ធវត្តី មកពីសាលា CamEd បាននិយាយថា កម្មវិធីនេះគឺអាចរក្សាឯកជនភាពរបស់អ្នកប្រើប្រាស់បានល្អ ហើយការផ្ញើឯកសារ ឬរូបភាពមានលក្ខណៈច្បាស់ល្អ លឿនរហ័សដោយប្រើប្រាស់រយៈពេលខ្លីប៉ុណ្ណោះ។ […]

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ត្រូវរួមគ្នាដាំដើមផ្កាក្ងោក តាមដងផ្លូវ និងទីសាធារណៈ ដើម្បីបង្កើតជាគម្របបៃតង និងលើកកម្ពស់សោភ័ណភាពខេត្ត

Liny Chan July 15, 2024 15/07/2024

(ប៉ៃលិន)៖ លើកឡើងក្នុងឱកាសអញ្ជើញពិនិត្យមើល ក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តដាំដើមផ្កាក្ងោកបន្ថែមទៀត នារសៀលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា នៅថ្ងៃអនាគត់ដើមផ្កាក្ងោក រាប់ពាន់ ដើម នឹងត្រូវបានដាំដុះ និងបង្ហាញសម្រស់គួរឱ្យទាក់ទាញ នៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការ ចូលរួមពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជា គម្របបរិស្ថានបៃតងក្នុងខេត្ត។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំង ការ កែ រ លម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែក បរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ លោកស្រីអភិបាលខេត្ត បានឱ្យដឹងថា […]

កម្ពុជា រំពឹងម្ចាស់ផ្ទះថៃ នឹងដាក់កីឡាជឺជីតស៊ូ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ វិញ

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា រំពឹងថា ម្ចាស់ផ្ទះថៃ នឹងដាក់ប្រភេទកីឡាជឺជីតស៊ូ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ វិញ ។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានទទួលសញ្ញាណវិជ្ជមានពីកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធក្នុងតំបន់ ស្របពេលសមាគមកីឡាជឺជីតស៊ូថៃ ក៏បានជំរុញភាគីម្ចាស់ផ្ទះផ្ទាល់ ដើម្បីសម្រេចដាក់ប្រភេទកីឡាដ៏មានសក្ដានុពលនេះផងដែរ ។ ការគូសបញ្ជាក់នេះ បន្ទាប់ពីមន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តរបស់ក្រុមប្រតិភូ និងអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ក្រោយបញ្ចប់ការប្រកួត ASIAN Regional Championship Southeast Asia ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ ដោយក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ៨ ។ អនុប្រធានសហព័ន្ធដដែល បានបញ្ជាក់ថា ពាក់ព័ន្ធវត្តមានកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣៣ ហាក់មានភាពស្រពេចស្រពិល បន្ទាប់ពីម្ចាស់ផ្ទះថៃ ប្រកាសមិនដាក់កីឡានេះក្នុងការប្រកួត ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេហ៍ កាលពីខែមិថុនាកន្លងទៅ ។ […]

អាជ្ញាធរជាតិអប្សរា ប្រកាសស្វែងរកម្ចាស់កាបូបទេសចរជ្រុះ ឬភ្លេចនៅចំណុចផ្លូវកង់ ខាងទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ

Liny Chan July 15, 2024 15/07/2024

(សៀមរាប)៖ សិស្សសាលាបឋមសិក្សាក្រវាន់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ រើសបានកាបូបដៃចំនួនមួយរបស់់ភ្ញៀវទេសចរបរទេស ដែលបានជ្រុះ ឬភ្លេចនៅចំណុចផ្លូវជិះកង់ ចម្ងាយប្រហែល២០០ម៉ែត្រខាងកើតទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កែងផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ឬកែងផ្លូវអក្ស T។ ក្រោយពីរើសបាន សិស្សក៏យកមកប្រគល់ជូនលោកគ្រូអ្នកគ្រូ ហើយថ្នាក់ដឹកនាំសាលាបឋមសិក្សាក្រវាន់រាយការណ៍មកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរកនិងប្រគល់ជូនម្ចាស់ដើមវិញ។ ម្ចាស់កាបូប ឬអ្នកមានទំនាក់ម្ចាស់ខាងលើ អាចទាក់ទងតាមលេខទូរសព្ទ 012 247 525៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

១សប្ដាហ៍មកនេះ អយ្យការ និងសាលាដំបូងរាជធានីខេត្ត ចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង៣៤ករណី ឃាត់ខ្លួជនសង្ស័យ១១៩ នាក់

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ថ្ងៃមកនេះ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៣៤ ករណី ដែលមានជនសង្ស័យចំនួន ១៨១ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១៩ នាក់។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន BYD Asia Pacific ដែលមានបំណងបង្កើតរោងចក្រដំឡើង យានយន្តអគ្គិសនីនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា […]

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «រកឃើញបំណែកឧទ្ធម្ភាគចក្រ» ដែលបាត់ដំណឹង

Liny Chan July 15, 2024 15/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឈុំ សុជាត​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលថា «នៅថ្ងៃនេះ រកឃើញចំណែកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនៅជួរភ្នំក្រវ៉ាញ់»។ តាមរយៈបណ្តាញសង្គមផ្លូវការ​ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអះអាងថា៖ «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។ ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនជាពិសេសក្រុម ​MMO បានផ្សព្វផ្សាយដោយគ្មានមូលដ្ឋានថា «ដំណឹងបន្ទាន់ រកឃើញបំណែក ឧទ្ធម្ភាគចក្រ ហើយ នៅថ្ងៃទី14 នេះចំណែក មនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ»។ លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គំទាំងនោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយលោកបានស្នើដល់សាធារណជន កុំមានការភាន់ច្រលំ។ សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបាត់ដំណឹង នៅតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកំពុងហ្វឹកហ្វឺន។ បើតាម នាយឧត្តមសេនីយ៍ ទៀ […]

ឯកឧត្តម គួច ចំរើន បញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្ត ឱ្យរក្សានូវវប្បធម៌ប្រពៃណីខ្មែរ ដើម្បីឈានដល់ការប្រឡងប្រណាំងថ្ងៃខាងមុខ

Liny Chan July 15, 2024 15/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បា​នឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ៗ និងលើកទឹកចិត្តបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សា អមដោយការហែរទីងមោង សំដៅធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ជាមួយព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវសិក្សាអោយបានច្បាស់ពីប្រវត្ត និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ៕ ប្រភព៖ ក្រសួងព័ត៌មាន