ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីឈ្មោះ និងលេខទំនាក់ទំនងស្នងការរងនគរបាលរាជធានីខេត្ត ទទួលការងារអត្តសញ្ញាណប័ណ្ណ ដើម្បីពលរដ្ឋមានចម្ងល់ និងចង់សួរព័ត៌មាន

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបង្ហាញបញ្ជីឈ្មោះ និងលេខទំនាក់ទំនងស្នងការរងនគរបាលទទួលផែនអត្តសញ្ញាណកម្ម នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង។ នេះបើតាមបញ្ជីឈ្មោះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះ និងលេខទំនាក់ទំនង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រកាសថា គម្រោងខុនដូមួយ ធ្វើការអភិវឌ្ឍដោយគ្មានអាជ្ញាបណ្ណនោះទេ សូមប្រុងប្រយ័ត្ន !

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍអគារសហកម្មសិទ្ធិ (ខុនដូ) ឈ្មោះថា City Gem Condo របស់ក្រុមហ៊ុន សាំស៍ អាប់ អ៉ិនធើណេសិនណល ដែលមានទីតាំងនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រកបអាជីវកម្ម មិនមានអជ្ញាបណ្ឌពីនិយ័តករនោះទេ។ និយ័តករបញ្ជាក់ថា «សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនខាងលើ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ»៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖

អាជា្ញធរខណ្ឌព្រែកព្នៅ​ ស្នើសុំឱ្យប្រជាពលរដ្ឋដែលនៅសេសសល់ពីការតវ៉ានៅលើផ្លូវ១៥១ ចូលមកចរចា និងផ្លាស់ទៅទីតាំងថ្មីដែលអាជ្ញាធរបានរៀបចំរួចរាល់

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤នេះ​ លោក​ ធឹម​ សំអាន​ អភិបាល​ខណ្ឌព្រែកព្នៅ​ បានស្នើសុំឲ្យប្រជាពលរដ្ឋដែលតាំងទីលំនៅដ្ឋានមិនរៀបរយ​តាមបឹងតាមោកនៅសេសសល់​ ចូលមកចរចាបន្តទៀត ដើម្បីផ្លាស់ទៅរស់នៅទីតាំងថ្មី​ ដែលអាជ្ញាធរបានរៀបចំរួចរាល់​នៅផ្លូវលេខ១៥១​ ក្នុងសង្កាត់សំរោង​ ខណ្ឌព្រែកព្នៅ​។ លោក​ ធឹម​ សំអាន​ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលតាំងលំនៅដ្ឋានមិនរៀបរយចំនួន​១០៩ខ្នងផ្ទះ នៅលើផ្លូវលេខ១៥១ ពេលនេះព្រមផ្លាស់ទៅរស់នៅទីតាំងថ្មីដោយស្ម័គ្រចិត្តចំនួន​៦២ខ្នងផ្ទះហើយ​ នៅសល់តែ​ ៤៧ខ្នងផ្ទះទៀតនោះ​ ដែលមិនទាន់ស្ម័គ្រចិត្ត​ ដោយសារតែមានមេខ្យល់នៅពីក្រោយខ្នង មិនឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទៅនៅទីតាំងដែលអាជ្ញាធរបានរៀបចំទុកនោះឡើយ។

ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការលើកពេលប្រឡងគ្រូបង្រៀននៅបឋមសិក្សា សម្រាប់វេនទី១ និងវេនទី២

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងពីការលើកពេលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។ ក្នុងសេចក្ដីជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា៖ * ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វេនទី១ និងវេនទី២ នឹងត្រូវលើកពេលប្រឡងទៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វិញ ទៅតាមពេលវេលា និងមណ្ឌលប្រឡងដដែល។ * ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃទី១៤, ២០, ២១ ខែកក្កដា ឆ្នាំ២០២៤ គឺនៅរក្សាតាមពេលវេលា និងមណ្ឌលប្រឡងដដែល។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ ០៨៦ ៣២៩ ៦៧៧, ០៧៨ ៧១៧ ២៨១, ០៨៩ ៣៧៧ ១៩១, ០៨៧ ៨៨៥ ០០០, ០៩៧ ៨៩៩ ២៨៧៧, ០៩៣ ៦៨៥ ០៨៦៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងពោធិ៍សាត់ ឱ្យមកបម្រើការងារ នៅទីស្តីការក្រសួងបរិស្ថាន

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រ នៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យផ្ទេរប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងខេត្តប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរិស្ថាន។ បើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ដូចខាងក្រោម៖ *ទី១៖ លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ត្រូវបានផ្ទេរឱ្យមកបម្រើការងារនៅក្រសួងបរិស្ថានវិញ។*ទី២៖ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានពោធិ៍សាត់ ត្រូវបានផ្ទេរឱ្យមកបម្រើការងារនៅក្រសួងបរិស្ថានវិញ។ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យអភិបាលខេត្តថ្មីត្រូវបង្ក្រាបក្រុមល្បែងស៊ីសង និងក្រុមក្មេងទំនើង

Liny Chan July 12, 2024 12/07/2024

(ស្ទឹងត្រែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកានតំណែងអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។ លោក សរ សុពុត្រា បានប្ដេជ្ញានឹងខិតខំយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការដឹកនាំខេត្តស្ទឹងត្រែងឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។ លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរក្សាបាននូវការអភិវឌ្ឍ គឺទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមពង្រឹងបង្ក្រាប ការជួញដូរចែកចាយរគ្រឿងញៀន បង្ក្រាបបទល្មើសការជួញដូរស្ត្រីនិងកុមារ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនរក្សាសន្តិសុខភូមិឃុំសង្កាត់មានសុវត្ថិភាព និងជំរុញផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលសេវាមានភាពងាយស្រួលលឿនទៅតាមតម្រូវការ ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានទាន់ពេល។ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តណែនាំឱ្យអភិបាលខេត្តថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្រុមក្មេងទំនើង អនុវត្តច្បាប់ឲ្យតឹងរឹង សំដៅឲ្យពួកគេគោរពច្បាប់ ខ្លាចច្បាប់ បង្ក្រាបក្រុមល្បែងស៊ីសង។ ហាមដាច់ខាតការស្នើសុំលើកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលនាំឱ្យក្រុមយុវជន ជាសិស្សសាលា ភ្លេចការរៀនសូត្រ និងបំផ្លាញទ្រព្យសម្បត្តិក្រុមគ្រួសារ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។ អភិបាលខេត្តទើបកាន់តំណែងថ្មី ត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍ និងធ្វើយ៉ាងណាឱ្យពលរដ្ឋ […]

អ្នកជំនាញកសិកម្ម៖ ការប្រើប្រាស់ពូជស្រូវនៅក្នុងស្រុក មានគុណភាពល្អ ជាងពូជស្រូវក្រៅស្រុក

Liny Chan July 12, 2024 12/07/2024

(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា មានកត្តាជាច្រើនដែលបង្កឲ្យមានសត្វល្អិតបំផ្លាញដំណាំស្រូវ គឺមកពីការព្រោះស្រូវដែលក្រាស់ពេក ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចជ្រាបចូលដល់គល់ស្រូវ ដែលទាំងអស់នេះហើយជាកត្តាមួយសម្រាប់ជាជម្រកដ៏ត្រជាក់សម្រាប់សត្វល្អិតក្នុងការពួនសម្ងំស៊ីបំផ្លាញស្រូវរបស់កសិករ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អ៊ុក សំណាង បានបញ្ជាក់ទៀតថា ការប្រើប្រាស់ពូជស្រូវនៅក្នុងស្រុក គឺមានគុណភាពល្អ ជាងពូជស្រូវក្រៅស្រុក ព្រោះកសិករអាចព្រោះស្រូវក្នុងពេលតែមួយ ធ្វើដីជាប់គ្នា ម្ចាស់តែមួយមិនមានសត្វល្អិតស៊ីបំផ្លាញ ដូចជា រុយ ស និងដង្កូវមូលស្លឹកនោះទេ។ ជាមួយគ្នានេះ លោក ឌី សំអាង ដែលជាអនុប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតាគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងដែរថា កត្តាដែលបង្កឲ្យមានសត្វល្អិតស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ គឺមកពីប្រជាកសិករគាត់ ព្រោះស្រូវនៅលើដីស្រែរបស់គាត់មានសភាពក្រាស់ខ្លាំងពេក។ លោក ឌី សំអាង បានបន្ថែមទៀតថា ប្រជាកសិករធ្វើស្រែពេញមួយឆ្នាំតែម្ដងដោយមិនមានទុកចន្លោះខែណាមួយសម្រាប់ហាលដីឲ្យងាប់មេរោគ ដូចជា សត្វល្អិតនោះទេ ហើយក្នុងនោះដែរលោកក៏សំណូមពរឲ្យប្រជាពលរដ្ឋប្រជាកសិករធ្វើស្រែពីរដងបានហើយក្នុងមួយឆ្នាំ ឬក៏ផ្លាស់ប្ដូរ ពីការដាំដំណាំស្រូវ មកដាំ ដំណាំអ្វីផ្សេងពីស្រូវវិញខ្លះ ធ្វើយ៉ាងណាដើម្បីកុំឲ្យសត្វល្អិតនោះមានឱកាសក្នុងការស៊ី […]

ក្រសួងយុត្តិធម៌៖ ពាក្យថា «បុកគេស្លា-ប់ បង់លុយ ហើយរួចខ្លួន» លែងមានទៀតហើយ

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេសផងដែរ។ បើតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យថា «បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន» លែងមានទៀតហើយ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ អាស្រ័យហេតុនេះ សូមជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។  លេខទំនាក់ទំនាក់ទំនង៖ 096 646 4574 / 093 858 893 ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីកម្ពុជា បើកឱកាសឱ្យអ្នកស្នេហាក្បាច់គុនដាក់ពាក្យចូលរួមប្រកួត ដោយនៅខែតុលារៀងរាល់ឆ្នាំ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកស្នេហាវិស័យក្បាច់គុនសូមដាក់ពាក្យចូលរួមប្រកួត និងបង្ហាញសមត្ថភាព ដោយនៅខែតុលារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបើកផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតីបានលើកឡើងថា ប្រជាជាតិកម្ពុជាគឺមានយុទ្ធគុនខ្មែរបុរាណច្រើនប្រភេទ គ្រប់ទម្រង់ និងច្រើនមេគុន ដែលបន្សល់ដោយដូនតាបុព្វបុរសខ្មែរតាំងពីបុរាណកាលមក។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានបានផ្ដល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលាជារៀងរាល់ឆ្នាំ ចាប់ណីឆ្នាំ២០២៤នេះតទៅ ដើម្បីបើកចំហទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទោះបីសញ្ជាតិខ្មែរ ឬបរទេស ក៏អាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា»។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវដល់កីឡាករ អ្នកចេះក្បាច់គុនបុរាណខ្មែរ យុវជន អ្នកចូលរួមទស្សនា ប្រជាពលរដ្ឋទូទៅចូលរួមហាត់ក្បាច់គុនខ្មែរបុរាណ ដើម្បីចូលរួមប្រកួត ឬបង្ហាញសមត្ថភាពក្នុងការប្រកួតនាពេលខាងមុខនោះ។ ចំពោះជនបរទេសក៏ស្វាគមន៍ដែរ តែត្រូវចេះក្បាច់គុនខ្មែរ ដូច្នេះអាចរៀនក្បាច់គុនខ្មែរបាន មុនចូលប្រកួតនៅខែតុលា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំបែបនេះគឺដើម្បីបង្កឱកាសឱ្យអ្នកចេះក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់មកសម្ដែង មកប្រកួតក្នុងពេលជាមួយគ្នា បង្ហាញទៅកាន់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមានក្បាច់គុនច្រើនណាស់ និងបង្កឱកាសឱ្យមានការស្រាវជ្រាវ ចងក្រងឡើងវិញផងដែរ។ ដូច្នេះហើយសម្ដេចធិបតីក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំជម្រះ […]