ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ច្រានចោលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធរចនាបថ នៅអាកាសយានដ្ឋានសៀមរាបអង្គរថ្មី

Liny Chan July 8, 2024 08/07/2024

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងចរនាបថ របស់អាកាសយានដ្ឋានសៀមរាបអង្គរថ្មី។ ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្តាញសង្គម ជាពិសេសបណ្តាញ TikTok លើកឡើងពីរឿងអបិយជំនឿមួយ ដែលនិយាយពីការៀបចំរចនាបថ នៅព្រលានយន្តហោះសៀមរាបអង្គរថ្មី មានការខុសឆ្គង ទើបគ្មានភ្ញៀវទេសចរមកលេងសៀមរាប។ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះថា រចនាបថដែលអ្នកលេងបណ្តាញសង្គមលើកឡើងនោះ មិនមែននៅអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនោះទេ។ លោកបញ្ជាក់ថា «រូបភាពដែលគេបង្ហោះនោះ ជារូបភាពរចនាបថនៅអាកាសយានដ្ឋានសៀមរាបចាស់ ដែលបានដំណើរការជាង២០ឆ្នាំ មកហើយ ហើយសម្រួលក្នុងការទទួលអ្នកដំណើរជាតិ និងអន្តរជាតិបានរាប់សិបលាននាក់កន្លងមក (បានបិទដំណើរការ តាំងតែពីចុងឆ្នាំ២០២៣មកមកម្លេះ)។ រីឯអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ពុំមានរចនាបថបែបនេះឡើយ នេះជាព័ត៌មិនពិត សូមកុំចែកចាយបន្ត»៕ ផ្ដល់សិទ្ធិដោយ៖Fresh News

ជោគជ័យថ្មី! កសិផលខ្មែរ ២ប្រភេទទៀត ចាប់ផ្តើមមានទីផ្សារទៅអឺរ៉ុបបន្ទាប់ពីអង្ករ

Liny Chan July 8, 2024 08/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុននេះដើម្បីបន្ថែមផលិតផលកែច្នៃសម្រាប់នាំចូលទៅកាន់ទីផ្សារធំអឺរ៉ុប។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន ២ប្រភេទទៀត បានត្រៀមសម្រាប់នាំចូលទៅកាន់ទីផ្សារធំនេះ។ លោកស្រីបានឱ្យដឹងថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដែលបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុប និងអាមេរិកទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់ផលិតផលកសិកម្មរបស់ខ្មែរយើង ដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហានបន្ទាប់នេះ គឺគ្រាប់ស្វាយចន្ទី និងគុយទាវខ្មែរ របស់យើងដែលអាចឈានជើងចូ លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។ តែជាដំបូង យើងត្រូវចាប់ផ្តើមកសាងស្តង់ដារអោយផលិតផលខ្មែររបស់យើងដែលមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ និងមានការទុកចិត្តពីអតិថិជន។ ដោយសារតែ ផ្សារនីមួយៗតែងមានតម្រូវការអោយក្រុមហ៊ុនផលិតត្រូវតែយកស្តង់ដារអោយបាន មុនគេទទួលទិញយកទៅដាក់លក់ក្នុងហាងរបស់គេ។ សូមបញ្ជាក់ថា ផែនការនាំចេញផលិតផលសម្រេចទៅលក់នៅបណ្តាប្រទេសអឺរ៉ុបនេះ បានធ្វើឡើង គឺបន្ទាប់ពីក្រុមហ៊ុន អេមរុរ៉ាយស៍ បានប្រើពេលវេលាជាយូរឆ្នាំហើយ បានក្លាយទៅជាក្រុមហ៊ុនទី១ នៅកម្ពុជាដែលទទួលបានការបញ្ជាក់គុណភាពស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុត កម្រិត៣ (SRP Verified Level 3″ ) ដែលលទ្ធផលនេះបានបើកទ្វារអោយក្រុមហ៊ុនអេមរុរ៉ាយស៍ នាំអង្ករចូលទៅកាន់ទីផ្សារអឺរ៉ុប។ សូមបញ្ជាក់ដែរថា មុនដណ្តើមបានទីផ្សារអឺរ៉ុបនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយអនុម័តគម្រោងវិនិយោគ១៩០ មានតម្លៃ ៣,២ពាន់លានដុល្លារ កើនឡើង៣ដង»

Liny Chan July 8, 2024 08/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤, កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៩០ ដែលមានតម្លៃ ៣,២ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងឆមាសទី១ ឆ្នាំ២០២៤, កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៩០ ដែលមានតម្លៃ ៣,២ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣»។ សម្តេចធិបតី […]

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់អតីតកូនកសិករស្រុកក្រូចឆ្មារ ឧកញ៉ា សំ សុខនឿន

Liny Chan July 8, 2024 08/07/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជទ័យត្រាស់បង្គាប់ផ្តល់គោមងារ«អ្នកឧកញ៉ា» ដល់ឧកញ៉ា សំ សុខនឿន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/000 ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា សំ សុខនឿន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី និងពីប្រទេសអង់គ្លេសលើជំនាញពាណិជ្ជកម្ម បច្ចុប្បន្នជាអ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកជំនាញអចលនទ្រព្យដែលជានិច្ចកាលតាមបណ្តាអង្គភាពសារព័ត៌មានធំៗក្នុងស្រុកនិងអន្តរជាតិតែងតែផ្តល់បទសម្ភាសពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ អ្នកឧកញ៉ា សំ សុខនឿន ជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ដែលវិនិយោគក្នុងពហុវិស័យដូចជា អចលនទ្រព្យ សុខាភិបាល អប់រំ ប្រព័ន្ធផ្សព្វផ្សាយ កសិកម្ម និងឧស្សាហកម្មជាដេីម។ លើសពីនេះ អ្នកឧកញ៉ាក៏ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជារបស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។ អ្នកឧកញ៉ាសំ សុខនឿន […]

អភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឲ្យអាជ្ញាធរចុះបិទអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញ២ទីតាំង

Liny Chan July 8, 2024 08/07/2024

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចចុះបិទភ្លាមៗចំពោះអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញ ចំនួន២ទីតាំងផ្សេងគ្នា ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាព នៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថា មានការលបលួចបើកល្បែងស៊ីសងខុសច្បាប់ ដែលជាដើមចមនៃបទល្មើសចោរកម្ម (លួច-ឆក់-ប្លន់) ពីអាជ្ញាធរមូលដ្ឋានសង្កាត់-ភូមិ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងពីសំណាក់ប្រជាពលរដ្ឋ។ សកម្មភាពនៃការសម្រេចចុះបិទប្រភេទអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូចំនួន២ទីតាំងផ្សេងៗគ្នា ពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមានការចង្អុលបង្ហាញ និងបញ្ជាដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលខណ្ឌ និងដឹកនាំផ្ទាល់ដោយលោក ផុន សុផាន អភិបាលរងខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធព្រមទាំងបានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចផ្ទះលេខ២៤២ ផ្លូវលេខ១៦M ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម (ប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញរបស់ឈ្មោះ ស សុភាព) និង១កន្លែងទៀត ស្ថិតនៅត្រង់ចំណុចផ្ទះលេខE២ ផ្លូវលេខ១១១ ភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង (ប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញរបស់ឈ្មោះ នួន ស្រីរ័ត្ន) នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ បើតាមលោក សក់ ច័ន្ទកញ្ញារិទ្ឋ បន្ទាប់ពីបានបិទទាំងស្រុងនូវទីតាំងប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញទាំង២កន្លែងនេះហើយ បែរជានៅតែមានការលបលួចបើកទាំងបំពានច្បាប់បន្តទៀត នោះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងចាត់វិធានការរដ្ឋបាលមិនខានឡើយ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ […]

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កោតសរសើរអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដែលបង្កើតកម្មវិធី «Cambodia Queen of the Catwalk» និងការនាំយកស្នាដៃទៅបង្ហាញលើឆាកអន្តរជាតិ

Liny Chan July 8, 2024 08/07/2024

(ភ្នំពេញ)៖ នៅក្នុងឱកាសបើកការប្រកួត «Cambodia Queen of the Catwalk» នៅរាត្រីថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះស្ថាបនិកកម្មវិធីលោក ម៉ែន សីហា (អូលីវ៉ា គង់) ដែលបានផ្ដួចផ្ដើមបង្កើតឱ្យមានការប្រកួតនេះនៅប្រទេសកម្ពុជា ដែលជាការចូលរួមលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសដល់យុវតីជំនាន់ក្រោយ ក្នុងការឈោងចាប់ក្ដីស្រមៃក្លាយជាអ្នកបង្ហាញម៉ូដអាជីព។ លោកជំទាវអ្នកឧកញ៉ាបានបង្ហាញនូវមោទនភាពចំពោះអ្នកជំនាញច្នៃម៉ូដ និងជាគ្រូបង្ហាត់ Catwalk លោក អូលីវ៉ា គង់ ដែលកន្លងមកធ្លាប់បាននាំយកស្នាដៃរបស់ខ្លួន ក្នុងនាមជាជនជាតិខ្មែរទៅបង្ហាញលើឆាកអន្តរជាតិជាច្រើនរួចមកហើយ។ ជាក់ស្ដែងថ្មីៗនេះស្នាដៃរបស់លោកក៏បានលេចធ្លោរខ្លាំងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន នាប្រទេសបារាំងផងដែរ។ លោកជំទាវអ្នកឧកញ៉ាសូមលើកទឹកចិត្តក្នុងការបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀត ដើម្បីរុញច្រានផលិតផលសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានបានលើកឡើងនូវអនុសាសន៍៣ចំណុចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារប្រកបដោយអត្ថន័យថា៖ ទី១. ក្នុងនាមជាជនជាតិខ្មែរម្នាក់ ហើយលើសពីនេះទៅទៀត ក្នុងនាមជាសិល្បករម្នាក់ យើងមានការតព្វកិច្ចថែរក្សាអត្តសញ្ញាណរបស់យើង ចងក្រងនូវអ្វីដែលយើងមាន ដែលយើងហៅថា «អភិរក្ស»។ទី២. ក្នុងពេលជាមួយគ្នា ត្រូវគិតដល់ការអភិវឌ្ឍ ការបង្កើតថ្មីនានា ដែលសម្របតាមសម័យកាលកំពុងរស់នៅ។ទី៣. យើងក៏ត្រូវគិតអំពីការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយក៏ត្រូវគិតពីការប្រើប្រាស់ ពោលគឺតម្រូវការទីផ្សារនេះដែរ ដើម្បីធានាបាននូវចីរភាពនៃផលិតផលសិល្បៈរបស់យើង។ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យបង្ហាញម៉ូដ […]

នគរបាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធអំពើឆបោកមាស-លុយ ក្រោយតាមបង្ក្រាបបាននៅខណ្ឌកំបូល

Liny Chan July 8, 2024 08/07/2024

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ជាមួយវត្ថុតាងម៉ូតូ១គ្រឿង និងមាសក្លែងក្លាយមួយចំនួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនិតិវិធី ក្រោយស្រាវជ្រាវបង្ក្រាបបានបន្តបន្ទាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆបោក (ជម្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិពីជនរងគ្រោះ) ដោយយកបានទាំងខ្សែក, ខ្សែដៃ, ចិញ្ជៀន, ទូរសព្ទដៃ, ប្រាក់ដុល្លារ និងប្រាក់រៀល។ លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា ចំពោះការតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន និងបញ្ចូនជនសង្ស័យទាំង៣នាក់ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងស្នងការរងទទួលដឹកនាំការិយាល័យ និងមានការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន ដូចជា កាបូបដៃម៉ាក GIORGIO ARMANI ពណ៌សូកូឡា១, ថង់ក្រណាត់ពណ៌ក្រហម១, ខ្សែកកាឡៃជ្រលក់ទឹកមាស (មាសក្លែងក្លាយ) ម៉ូតច្រវ៉ាក់ឆាបលាយថ្នាំងអំពៅ១ខ្សែ, បង្កាន់ដៃលក់ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ចំនួន១សន្លឹក, ម៉ូតូម៉ាកហុងដា […]

បណ្ឌិត អ៊ាង សុផល្លែត៖ ពន្លកបៃតង ជាការបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ

Nisaiy KP July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ពន្លកបៃតង គឺជាការបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ។ ជាមួយគ្នានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេសអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ។ ​ខណៈក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ បានរៀបចំកូនឈើចម្រុះចំនួន ៤៤,៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ។ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។ ពិព័រណ៍ «ពន្លកបៃតង» រៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ […]

រដ្ឋមន្ត្រី កែវ រតនៈ៖ ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ សំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃ ដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យ

Nisaiy KP July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូមួយ ដោយពន្យល់អំពីភាពចាំបាច់បំផុត ក្នុងការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ (បណ្តាញរដ្ឋ)។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ»។ លោកបញ្ជាក់ទៀតថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីនោះឡើយ៕ សូមស្តាប់ការពន្យល់របស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ២០២៤​ដូចខាងក្រោម៖

យល់ដឹងពីជំនួញ៖ អ្នកជំនួញអង្ករលើកឡើងថា កំណើននៃការនាំចេញអង្ករកាន់តែប្រសើរ ទាមទារឱ្យមានកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបទៅនឹងការផលិតសម្រាប់នាំចេញ 

Nisaiy KP July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU RICE បានលើកឡើងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញនិន្នាការកាន់តែប្រសើរឡើង ស្របពេលដែលការផលិតក៏កាន់តែទំនើប ដែលទាមទារឱ្យមានកម្លាំងពលកម្មជំនាញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ។ លោកបានលើកឡើងថា ការផលិតអង្ករសម្រាប់នាំចេញ កាន់តែទំនើបតាមលក្ខណៈបច្ចេកទេស។ ជាក់ស្តែងកន្លងមក ការសម្ងួតស្រូវត្រូវប្រើរយៈពេល ២៤ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ការសម្ងួតស្រូវប្រើរយៈពេលតែ ១៨ម៉ោងប៉ុណ្ណោះ។ ស្របពេលដែលការវិវត្តិបច្ចេកវិទ្យានៃផលិតអង្ករ សម្រាប់នាំចេញកាន់តែទំនើប គឺតម្រូវឱ្យមានកម្លាំងពលកម្មជំនាញ ដើម្បីប្រតិបត្តិការ ឬបញ្ជាទៅលើម៉ាស៊ីនស្វ័យប្រវត្តិ។ លោកបន្តថា បច្ចុប្បន្ននេះ អ្នកធ្វើការនៅក្នុងរោងម៉ាស៊ីន ដែលមានជំនាញបែបមេកានិក ទទួលបានប្រាក់ខែមិនតិចនោះទេ ហើយការងាររបស់ពួកគេក៏មាននិរន្តភាព។ ដូច្នេះហើយកម្លាំងពលកម្មក្នុងវិស័យនេះ គួរតែរៀនជំនាញបន្ថែម ទាក់ទងនឹងការប្រតិបត្តិការទៅលើម៉ាស៊ីនស្វ័យប្រវត្តិ។ លោកលើកទឹកឱ្យមានការបណ្តុះបណ្តាលបន្ថែម ដល់កម្លាំងពលកម្មកម្ពុជា ឱ្យមានជំនាញបែបមេកានិកឱ្យកាន់ច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការផលិតសម្រាប់នាំចេញអង្ករ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews