ព័ត៌មានជាតិ

តម្លៃហាងឆេងមាសបានបំបែកកំណត់ត្រា​ជាថ្មី ហក់ឡើងដល់ ៥០២២ដុល្លារក្នុងមួយតម្លឹង កើនឡើងខ្ពស់បំផុតមិនធា្លប់មាន

Liny Chan October 14, 2025 14/10/2025

(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ​ការជួញដូរមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាបន្តបន្ទាប់ ដែលគិតត្រឹមម៉ោង១២ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃហាងឆេងមាសបានហក់ឡើងរហូតដល់៥ ០២២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មិនធា្លប់មានពីមុនមក​ ខណៈអ្នកជំនាញបានព្យាករតម្លៃមាសនេះ អាចនឹងបន្ដហក់ឡើងថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២៥។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅម៉ោងប្រមាណជា ១២ថ្ងៃត្រង់នេះ ហាងឆេងមាសបានហក់ឡើងប្រមាណ ៤ ១៦៤ដុល្លារ ក្នុងមួយអោន បើគិតជាតម្លៃអន្ដរជាតិ ប៉ុន្ដែបើគិតតម្លៃក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងការតម្លៃ៥០២២ដុល្លារ ក្នុងមួយតម្លឹងលើទីផ្សារ។ ចំពោះការកើនឡើងនៃហាងឆេងមាសនេះ គឺមកពីទំនុកចិត្តនៃការវិនិយោគហាងឆេងមាស»។ លោក ឡុង សំណាង បានថ្លែងបន្ដថា ជាធម្មតាក្នុងអឡុងខែតុលា, វិច្ឆិកា, ធ្នូ តម្លៃហាងឆេងមាស មានភាគរយច្រើនណាស់ ក្នុងការកើនឡើង។ ក្នុងនោះទីផ្សារសហរដ្ឋអាមេរិក ត្រូវបានបិទខ្ទប់ក្នុងអំឡុងខែតុលានេះ ហើយមិនទាន់មានគោលការណ៍ ឬគម្រោងការណ៍ណាមួយ ដែលនឹងប្រកាសថា ក្នុងឆ្នាំ២០២៦ អាមេរិកនឹងធ្វើបែបណាបន្ដ ពិសេសធនាគាររកណ្ដាល​សហរដ្ឋអាមេរិក​ រហូតមកដល់ពេលនេះមិនមានសេចក្ដីរាយការណ៍ណាមួយថា គួរតម្លើង ឬទម្លាក់អត្រាការប្រាក់ប៉ុន្មានដង […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ប្រធានគណបក្សប្រជាជនថៃ និងគណបក្សយុត្តិធម៌ថៃ ចេញមករិះគន់ការប្រើប្រាស់សំឡេងរំខានពលរដ្ឋខ្មែរនៅតាមព្រំដែនកម្ពុជា-ថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

Liny Chan October 14, 2025 14/10/2025

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្ដីជូនដំណឹងថា យោងតាមកាសែត Khaosod English ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជន លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមគោរពគូសបញ្ជាក់ថា នេះគឺជាបុគ្គលទី៤ និងទី៥ ហើយ បន្ទាប់ពីលោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ដោយបានទទួលស្គាល់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬ ទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមដកស្រង់ខ្លឹមសារ ដូចខាងក្រោមនេះ៖ លោក Kavannavee Suebsaeng បានលើកឡើងថា «ការប្រើប្រាស់ធុងបាស់ […]

ចាប់ខ្លួនជនឆ-បោក ជាស្ដ្រី ២នាក់ ដែលទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដើម្បីបានប្រាក់ចំណេញ ក្នុងរយៈពេលខ្លី

Liny Chan October 14, 2025 14/10/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបានករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដោយទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី។ នេះបើតាម Facebook ផ្លូវការ រ​​បស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការចុះបង្ក្រាបនេះ យោងតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំ ពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។ ការចុះបង្ក្រាបនេះ ដោយមានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ទី១៖ ឈ្មោះ ស.ស.ន ភេទស្រី និងទី២៖ ឈ្មោះ ស.ធ.ន ភេទស្រី។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានពាក់ព័ន្ធ និងការទិញ-លក់ គណនីតេឡេក្រាម ឲ្យទៅជនល្មើស និងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និង រូបថតលោកអ្នកឧកញ៉ាជាច្រើនរូប មកធ្វើជាប្រហ្វាល់ […]

ដូនចាស់ អ្នកថែ «មរតកប្រហុកសៀមរាប» ចង់ឃើញក្មេងជំនាន់ក្រោយ រក្សារបរធ្វើប្រហុកសៀមរាប ឱ្យក្លាយជានិមិត្មរូបសម្រាប់ខេត្ត និងប្រទេសជាតិ

Liny Chan October 14, 2025 14/10/2025

(សៀមរាប)៖ ប្រហុក ជាគ្រឿងទេសមួយរបស់ប្រជាជនខ្មែរ ដែលមិនអាចខ្វះបាន គ្រប់ផ្ទះទាំងអស់សុទ្ធតែមានក្រឡប្រហុក ដើម្បីទុកសម្រាប់ធ្វើម្ហូបអាហារ។ ប្រហុក បង្កើនឱជារសបន្ថែមលើមុខម្ហូប ដែលមានដើមកំណើតធ្វើអំពីត្រី ក្នុងកំឡុងខែដែលគ្មានត្រីស្រស់សម្រាប់ផ្គត់ផ្គង់ច្រើន។ ដោយសារតែវាមានជាតិប្រៃ និងក្លិនខ្លាំង វាត្រូវបានគេប្រើប្រាស់ជាអាហារបន្ថែមក្នុង ម្ហូបខ្មែរ ដូចជាសម្ល និងទឹកជ្រលក់ជាដើម ដោយទទួល​បាន​រហស្សនាម​ថា «ឈីស​ខ្មែរ»។ ខេត្តដែលជាប់នឹងបឹងទន្លេសាប រាល់ពេលខែប្រមូលផលត្រី​ តែងតែនាំគ្នាយកត្រីធ្វើប្រហុក ជាពិសេសត្រីកំភ្លាញ ដែលជាប្រភេទត្រី ប្រជាជននិយមយកមកធ្វើជាប្រហុកសាច់សុទ្ធ ឬប្រហុកឆ្អឹង។ តួយ៉ាងដូចប្រហុកសៀមរាប ដែលមានឈ្មោះបោះសំឡេងជាយូរមកហើយ ដោយសាររសជាតិខុសប្លែកពីតំបន់ រួមទាំងដំណើរការផលិតផងដែរ។ កាលពីថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ប្រហុកសៀមរាប បានក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ មួយក្នុងចំណោមលោកយាយ ៤រូប ដែលជាម្ចាស់ដើមរូបមន្តប្រហុកសៀមរាបទទួលបាន (GI),​ លោកយាយ ផាត សំ អាយុ ៧២ឆ្នាំ រស់នៅភូមិអរញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានចាប់ផ្ដើមរបរជាអ្នកធ្វើប្រហុកតាំងពីកុមារភាព ដោយធ្វើជាមួយឪពុកម្ដាយរបស់លោកយាយ។ លោកយាយ បានរៀបរាប់ពីដំណើរការធ្វើប្រហុកតាំងពីប្រមូលផលត្រី រហូតដល់ការផ្អាប់ទុកក្នុងពាង។ […]

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលប្រតិបត្តិការស៊ើបអង្កេតលើករណីបាត់បង់ជីវិតជនជាតិកូរ៉េខាងត្បូងម្នាក់ នៅក្រុងបូកគោ ខេត្តកំពត, ជនជាតិចិន ៣នាក់ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនគារ

Liny Chan October 14, 2025 14/10/2025

(ភ្នំពេញ)៖ ពាក់ព័ន្ធករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូង នៅខេត្តកំពត, តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះជនល្មើស៣នាក់ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសារនៃសព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។ យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ៤៣ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ ទៀតរួមដំណើរដឹកសព។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន។ ក្រោយពិនិត្យអត្តសញ្ញាណ ឃើញថា សពឈ្មោះ PARK MINHO […]

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពីការផ្អាកប្រារព្ធពិធីបុណ្យអុំទូក នៅដងស្ទឹងមុខវេទិកាអុំទូក

Liny Chan October 14, 2025 14/10/2025

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅដងស្ទឹងមុខវេទិកាអុំទូក ខេត្តពោធិ៍សាត់។ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយស្ថានការណ៍ចំពោះមុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងមានការឈ្លានពានពីសំណាក់កងទ័ពថៃ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖ ទី១-ផ្អាកការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅដងស្ទឹងមុខវេទិកាអុំទូក ខេត្តពោធិ៍សាត់។ទី២-ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាក្រុង-ស្រុក អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែង របស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ទី៣-ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករចំនួនបីថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅ រក្សាដដែលដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ ២០៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។ទី៤-អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមូលដ្ឋានរៀងៗខ្លួន។ទី៥-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត […]

មេដឹកនាំគណបក្សនយោបាយនៅប្រទេសថៃ រិះគន់ការចាក់សំឡេងខ្មោចរំខានដល់ប្រជាពលរដ្ឋខ្មែរនៅព្រំដែនថា ជាទង្វើរំលោភសិទ្ធិមនុស្ស

Liny Chan October 14, 2025 14/10/2025

(បាងកក)៖ នាថ្ងៃអង្គារ ទី១៤ ខែតុលា លោក Kannavee Suebsaeng ដែលមេដឹកនាំគណបក្ស Fair Party នៅប្រទេសថៃ បានបង្ហាញការយល់ឃើញ ពាក់ព័ន្ធនឹងសកម្មភាពចាក់សំឡេងខ្មោចរំខានផ្សេងៗរបស់ភាគីថៃ នៅឯតំបន់ព្រំប្រទល់ជាប់ប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ លោក Kannavee បាននិយាយថា រូបលោកមិនយល់ស្របឡើយ ជាមួយសកម្មភាពណាមួយ ដែលរំលោភបំពានសិទ្ធិមនុស្ស និង​ជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចជាការចាក់សំឡេងខ្មោច ដើម្បីកម្លាចនិងរំខាននៅតំបន់ព្រំដែន ជាដើម។ លោក Kannavee បានបន្តថា ភាគីថៃគួរតែត្រឡប់ទៅគោរពកិច្ចព្រមព្រៀងឈប់បាញ់១៣ចំណុច ហើយប្រើប្រាស់វេទិកាអន្តរជាតិឱ្យមានប្រសិទ្ធភាព។ អ្នកនយោបាយថៃរូបនេះ បានបន្ថែមជាចុងក្រោយទៀតថា លោកមិនគាំទ្រទេចំពោះការដែលប្រទេសថៃ ធ្វើសកម្មភាពណាមួយ ដែលអាចបង្កហេតុជាមួយ​ខាងភាគីកម្ពុជា ខណៈលោកចាត់ទុក ទង្វើចាក់សំឡេងខ្មោច គឺជាទង្វើមិនសមរម្យសោះឡើយ ហើយទទូចឱ្យរដ្ឋាភិបាលនិងយោធា ចាំបាច់ត្រូវតែឈប់គាំទ្រការប្រព្រឹត្តសកម្មភាពបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៉ី ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ

Liny Chan October 14, 2025 14/10/2025

(គូឡាឡាំពួ)៖ នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៉ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP និង Reuters នាថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។ លោក Mohamad បានបន្តថា ម៉ាឡេស៉ីរួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើ​រវាងថៃនិងកម្ពុជា ដែលនឹងមានតម្រូវឱ្យភាគីទាំងសងខាង បោសសំអាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់ ចេញពីតំបន់ព្រំប្រទល់។ បើតាមលោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ នឹងត្រូវធ្វើឡើង អំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ លោក Mohamad បានប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អំឡុងកិច្ចប្រជុំកំពូលអាស៊ាន យើងសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងមួយ ហៅថា កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរ នឹងធានានូវបទឈប់បាញ់យូរអង្វែង ព្រមទាំងសន្តិភាព»។ គួរបញ្ជាក់ថា ភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ […]

ក្រសួងការពារជាតិ សម្របសម្រួលជូនអ្នកសង្កេតការណ៍អន្ដរកាល IOT ចុះពិនិត្យទីតាំងយន្ដហោះ F16 ថៃទម្លាក់គ្រាប់បែក នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

Liny Chan October 14, 2025 14/10/2025

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការចុះពិនិត្យនេះ ដេីម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះថ្នាក់នៃថ្នាំស៉ីរ៉ូក្អក ៣ប្រភេទ ដែលត្រូវបានរកឃើញនៅឥណ្ឌា

Liny Chan October 14, 2025 14/10/2025

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីណែនាំអំពីថ្នាំស៉ីរ៉ូក្អក ៣ប្រភេទរបស់ប្រទេសឥណ្ឌា ដែលមានសារធាតុបណ្តាលឱ្យពុល ហើយជំរុញឱ្យអាជ្ញាធររាយការណ៍ប្រាប់ WHO ករណីរកឃើញថ្នាំស៉ីរ៉ូក្អកនោះនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ ២០២៥។ ថ្នាំស៉ីរ៉ូក្អកនោះមានម៉ាក Coldrif ផលិតដោយក្រុមហ៊ុន Sresan Pharmaceutical ម៉ាក Respifresh TR ផលិតដោយក្រុម Rednex Pharmaceuticals និងម៉ាក ReLife ផលិតដោយក្រុមហ៊ុន Shape Pharma។ WHO បានឱ្យដឹងថា ផលិតផលទាំងនោះមានសារធាតុបង្កហានិភ័យខ្លាំង បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិត។ តាមការជូនដំណឹងពីអាជ្ញាធរឥណ្ឌាដល់ WHO ថ្នាំស៉ីរ៉ូក្អកចំនួន ៣ប្រភេទត្រូវបានប្រើប្រាស់ដោយកុមារអាយុក្រោម ៥ឆ្នាំ ដែលទើបនឹងស្លាប់នៅទីក្រុងភាគកណ្តាល Chhindwara នៃរដ្ឋ Madhya Pradesh។ នៅក្នុងថ្នាំស៉ីរ៉ូក្អកមានផ្ទុកជាតិពុល diethylene glycol ក្នុងបរិមាណជិត ៥០០ដងនៃដែនកំណត់អនុញ្ញាត។ ក្នុងចំណោមនោះ ថ្នាំស៉ីរ៉ូក្អកមួយប្រភេទត្រូវបាននាំចេញពីឥណ្ឌា ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ថា […]